អភិបាលខេត្តសៀមរាប ថ្លែងអំណរគុណលោក ពាក់ មី នាំអំណោយពីក្រុមផ្ការីកគ្រប់រដូវចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត ដល់លោក ពាក់ មី ដែលនាំអំណោយពីក្រុមផ្ការីកគ្រប់រដូវ ចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងស្មារតីខ្មែរជួយខ្មែរ ប្រកបដោយទឹកចិត្តស្មោះសររបស់សប្បុរសជន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងនាមរដ្ឋបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលជាសប្បុរជនក្នុងខេត្ត និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ គ្រួសារទ័ព និងប្រជាជនដែលបានជម្លៀសពីតំបន់សមរភូមិចូលមកភូមិសាស្ត្រខេត្តសៀមរាប ដោយទឹកចិត្តស្មោះសរក្នុងការរួបរួមជាតិខ្មែរជាធ្លុងមួយដោយស្មារតីខ្មែរជួយខ្មែរក្នុងគ្រាលំបាក។ សូមជម្រាបថា រដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយពីក្រុមផ្ការីកគ្រប់រដូវ ដឹកនាំដោយ លោក ពាក់ មី ដែលបានចូលរួមឧបត្ថម្ភជូនដល់សមរភូមិមុខ គ្រួសារទ័ព និងបងប្អូនជនភៀសសឹក រួមមាន៖ មុង១៩៩ អាវចំរុះឈុត៦៩៧ និង៦៩៨ដុំ សារ៉ុង៥០ ខ្នើយ២០ កន្ទេល ២៦១ដុំ