Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះសីហនុ

ប៊ុន វិចត្រ 31 January 2024 · Image
···

ខេត្តព្រះសីហនុ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើង នៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ « កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» នាថ្ងៃពុធ ទី៣១ ខែមករា​ ឆ្នាំ២០២៤នេះ ថា «អត្ថប្រយោជន៍ពិសេស» របស់រាជរដ្ឋាភិបាលដែលផ្ដល់នៅ« គម្រោងវិនិយោគដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង » រួមមាន ៖

⁃ ការសម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា

⁃ ការផ្តល់ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល, ពន្ធប៉ាតង់, ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និងកម្រៃ សេវាចុះបញ្ជី ជាដើម ដល់សហគ្រាស ដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ

⁃ ការផ្ដល់ការលើកទឹកចិត្តលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ ចំណូល និងពន្ធអប្បបរមា រយៈពេល ៣ ឆ្នាំ បន្ថែម សម្រាប់គម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ និងសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ជី ពន្ធដារ

⁃ ការអនុញ្ញាតឱ្យអនុវត្តអាករលើតម្លៃបន្ថែមអត្រាសូន្យភាគរយ សម្រាប់សហគ្រាស ធុនតូច និងមធ្យម ដែលបានចុះបញ្ជីពន្ធដារ ចំពោះការទិញធាតុចូលផលិតកម្ម ដែលផលិតក្នុងស្រុក៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 25 December 2023 · Image
···

ឯកឧត្តមស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសព្រមានអនុវត្តវិធានការបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង លើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃរូបណា ទាំងមន្រ្តីរាជការស៊ីវិល មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើបន្តបើកយានយន្តរត់គេចខ្លួនដោយមិនព្រមចូលសារភាពកំហុស។

ការព្រមានធ្វើឡើង នៅក្រុងព្រះសីហនុ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នេះ ក្នុងវេទិកាអធិបតី នៃទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៨។

ឯកឧត្តមបានមានប្រសាសន៍ថា “ចំពោះអ្នកដែលបុករត់ បុកជារឿងមួយ ប៉ុន្តែបើបុកហើយរត់ ខ្ញុំសូមប្ដេជ្ញាចិត្ត ឬមួយប្រកាសពីទីនេះទៅតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្រ្តីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ ហើយអត់មកសារភាពទេ ក្របខ័ណ្ឌខ្ញុំគិតថា មិនគួរទុកទេ។ យើងជាកម្លាំងប្រដាប់អាវុធ យើងត្រូវធ្វើជាគម្រូឱ្យប្រជាពលរដ្ឋមើល និងរៀនសូត្រតាម។ បើកាយវិការយើងមិនគួរឱ្យគេគោរព មិនគួរឱ្យគេធ្វើតាមផង ខ្ញុំគិតថា អាហ្នឹងមិនអាចទៅរួចទេ!”។

ការព្រមានបណ្ដេញពីក្របខ័ណ្ឌលើមន្រ្តីក្រោមឱវាទក្រសួងមហាផ្ទៃដែលគ្មានទំនួលខុសត្រូវលើករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានឯកឧត្តមសង្កត់ធ្ងន់ បន្ទាប់ពីបានទាញចំណាប់អារម្មណ៍អង្គពិធីអំពីករណីគ្រោះថ្នាក់ចរាចរណ៍នាមួយរយៈចុងក្រោយ ដែលជនបង្កបានព្យាយាមបើករត់ ហើយបន្តគេចខ្លួន។ ឯកឧត្តមបន្ថែមថា “ទទួលស្គាល់ថា បើគាត់នៅ សុវត្ថិភាពគាត់អាចមានហានិភ័យខ្ពស់ ប៉ុន្តែកម្ពុជាយើង ខ្ញុំគិតថា គួរតែចាប់ផ្ដើមកាយវិការទទួលខុសត្រូវចំពោះផ្លូវច្បាប់”។

ភ្ជាប់នឹងការរម្លឹកករណីជាក់ស្ដែងចុងក្រោយមួយ ដែលមន្រ្តីនគរបាលជាតិម្នាក់បើករថយន្តបុកអត្តពលិកជាតិបណ្ដាលឱ្យស្លាប់ ហើយបើករត់ទៅសំងំលាក់ខ្លួននៅក្បែរព្រំដែនកម្ពុជា វៀតណាម ឯកឧត្តមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ថា “ឱ្យតែគេចង់រក គឺមិនពិបាកទេ! ដូច្នេះហើយយើងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារថា បើមិនចង់ឱ្យខូចអនាគតកូនខ្លួនឯងទេ ត្រូវតែនាំមកសារភាពទោសកំហុស…”។

ភ្ជាប់នឹងករណីបុករត់នេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្ញើសារទៅកាន់មន្រ្តីមានសមត្ថកិច្ច យកចិត្តទុកដាក់ក្ដាប់ព័ត៌មាននេះឱ្យជាប់ ហើយចុះទៅអនុវត្តវិធានការច្បាប់ឱ្យបានរហ័ស និងប្រកបដោយប្រសិទ្ធភាព ពីព្រោះករណីខ្លះ ឯកឧត្តម បានកត់សម្គាល់ថា មន្រ្តីគ្រាន់តែចុះបំពេញកាតព្វកិច្ច ប៉ុន្តែមិនបានឃាត់ជនដែលប្រព្រឹត្តបទល្មើសឡើយ។ ឯកឧត្តម បានបន្ថែមថា “សម្ដេចមហាបវរធិបតី បានលើកឡើងហើយ ឱ្យតែបុកស្លាប់ ឬមួយមានជាតិស្រវឹង គឺត្រូវតែវាយខ្នោះ”។

ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានបណ្ដាលឱ្យមានមនុស្សស្លាប់ប្រមាណ១ពាន់នាក់ និងរបួសជាង ២,៧០០នាក់ ថយចុះ ៩% ធៀបនឹងឆ្នាំ២០២២។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុដែលប្រារព្ធទិវារំលឹកដល់ជនរងគ្រោះនៅថ្ងៃនេះវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៥០លើក ថយចុះ៣៥លើក ធៀបនឹងឆ្នាំ២០២២ បណ្ដាលឱ្យស្លាប់ចំនួន១០៩នាក់ និងរបួស១៦៨នាក់។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីនុ៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 10 November 2023 · Image
···

ខេត្តព្រះសីហនុ៖ក្រោយពីបានធ្វើការស្តាប់ចម្លើយរបស់ដើមបណ្តឹង ឯកសារភស្តុតាងទាក់ទង នឹងការកាន់កាប់លើទីតាំងដី ព្រមទាំងបានស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យ ទាំងពីរមានភាពស៊ីសង្វាក់គ្នាថា៖ ពួកខ្លួនពិតជាបានយកគ្រឿងចក្រ ទៅវាយកម្ទេច របងនៅទីតាំងកន្លែងកើតហេតុនោះពិតប្រាកដមែន និងបានសាងសងរបងថ្មី លើទីតាំងខាងលើផងដែរ ហើយពួកខ្លួនធ្វើតាមការបញ្ជា និងចង្អុលបង្ហាញពីមេរបស់ខ្លួនឈ្មោះ ហង្ស បូរី ភេទស្រី ជនជាតិខ្មែរ និងឈ្មោះ ហោ សុខជា ភេទប្រុស ជនជាតិខ្មែរ ហើយការវាយនេះពួកខ្លួនពុំមានឯកសារណាមួយដែលបញ្ជាក់ពីកម្មសិទ្ធរបស់ឈ្មោះ ហង្ស បូរី នោះទេ។

អាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌ បានទទួលបណ្ដឹងពី ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ប្តឹងពាក់ព័ន្ធករណី ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុច្ចរិត និងធ្វើអោយខូចខាត ដោយចេតនា (ដកបង្គោលរបងថ្មព័ទ្ធលួស និងបំផ្លិចបំផ្លាញដំណាំ ហូបផ្លែជាច្រើនដើម)។

ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទី ដោយមានការអនុញ្ញាតពីតំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានចុះទៅចំណុចក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាទីតាំងកើតហេតុ ក្នុងនោះកម្លាំងជំនាញបាននាំខ្លួនមនុស្ស ចំនួន០២នាក់ មកសួរនាំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមមាន៖

១-ឈ្មោះ ខេង សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ ទីលំនៅបច្ចុប្បន្នក្រុមទី២១ ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

២-ឈ្មោះ ឡុញ សុខហេង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់អនឡាញ ទីលំនៅបច្ចុប្បន្នភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ព្រមទាំងវត្ថុតាង÷ ទូរស័ព្ទដៃ ចំនួន០៥គ្រឿង។

អាវុធហត្ថខេត្តបន្តថា បន្ទាប់ពីបានស្តាប់ចម្លើយ ពិនិត្យឯកសារភស្តុតាង និងចម្លើយសារភាពរបស់ជនសង្ស័យរួចមក ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតែម្តង៕ដោយនាគខៀវ

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 3 October 2023 · Image
···

ខេត្តព្រះសីហនុ៖មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល និងសម្ភព មួយកន្លែងដែលមានឈ្មោះ “សមុទ្រក្រុង” ដែលមានទីតាំងនៅក្បែររោងចក្រស្រាបៀរអង្គរ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយមូលហេតុមិនមានលិខិតអនុញ្ញាតបើកមន្ទីរសំរាកព្យាបាល៕

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 13 August 2023 · Image
···

កម្លាំងសមត្ថកិច្ចចាប់ខ្លួនជនជាតិចិន២នាក់ នៅចំណុចម្តុំពយកំពេញចាស់ ក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ សង្ស័យជាករណីចាប់ជម្រិតបុរសជនជាតិ ចិន១នាក់ ចូលក្នុងរថយន្តនៅព្រឹកថ្ងៃអាទិត្យនេះ។

ប្រភពបានរាយការណ៍ថា ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញបានធ្វើការជិះដេញតាមរថយន្ត របស់ជនសង្ស័យ លុះដល់ចំណុចស្ថានីយ៍ប្រេងសូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋ កំពុងបើកបរបណ្តាលអោយរងរបួសបុរសម្នាក់ជនជាតិខ្មែរ។ បន្ទាប់មកទៀតរថយន្តរបស់ជនសង្ស័យ បានបន្តបើករត់គេចខ្លួនរហូតដល់ចំណុចមុខផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ រថយន្តរបស់ជនសង្ស័យ បានបន្តបុករថយន្ត ម៉ាក Lexus 570 ពណ៌ស១គ្រឿងទៀត បណ្តាលអោយខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ចធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបាន។ ភ្លាមៗ នោះជនសង្ស័យ២នាក់ បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមានម្នាក់សៀតអាវុធខ្លី១ដើម នៅចង្កេះរត់ចូលក្នុងផ្សារ និងម្នាក់ទៀត ក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើម រត់ទៅតាមផ្លូវគៀនផ្សារ ពេលនោះ កម្លាំងសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ម្នាក់ដែលមានអាវុធខ្លី។

សមត្ថកិច្ចបានបន្តថា ចំណែកជនសង្ស័យម្នាក់ទៀត ដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួច មកដេញចាក់សមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចបានធ្វើការផ្ទុះអាវុធ២គ្រាប់ ទៅលើដីដើម្បី គំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេង ទើបចាប់ខ្លួនបាននិងនាំទៅព្យាបាលនៅមន្ទីរពេទ្យ។

ចំណែកជនជាតិចិន ជាជនរងគ្រោះ ក្នុងអំពើចាប់ជំរិតត្រូវបាន ជនសង្ស័យចាប់ អារក (រងរបួសកធ្ងន់ធ្ងរ) កម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស។

បើតាមសមត្ថកិច្ចកម្លាំងជំនាញ ចាប់បានជនសង្ស័យ នៃអំពើចាប់ជម្រិតទារប្រាក់ បាន ២ នាក់ភ្លាមៗ ក្រោយកើតហេតុ បានប៉ុន្មាននាទី នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ និងដកហូតសម្ភារៈវត្ថុតាងរួមមាន៖
-រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898។ (ជាមធ្យោបាយជិះធ្វើសកម្មភាព)
-អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់១មាន ៣គ្រាប់)។ (អាវុធធ្វើសកម្មភាពភ្ជុងជនរងគ្រោះ)
-កូនកាំបិតចុងស្រួច ០១ដើម។ (មានប្រឡាក់ឈាមរបស់ជនរងគ្រោះ)
-ទូរស័ព្ទដៃ ២គ្រឿង។
-លិខិតឆ្លងដែន ២ក្បាល។
-កាតរឹង ២សន្លឹក។
-កាបូបក្រវាត់ចង្កេះ ១។
-នាឡិកាដៃ ២គ្រឿង។
-ខ្សែ ១ខ្សែ។
បច្ចុប្បន្នករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរជនសង្ស័យ ដើម្បីបន្តនីតិវិធីទៅតាមច្បាប់៕

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 Page4 … Page12 Next →

បណ្តាញសង្គម

  • Testing
    by សុភក្រ័ សៀមរាប ប៉ុស្ដិ៍
    13 January 2026
  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
© 2026 srpostnew.com. All Rights Reserved!