ខេត្តសៀមរាប៖ស្ត្រីម្នាក់កំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងវេលាម៉ោងប្រមាណជាង ៨យប់ក្នុង ថ្ងៃទី០៥ កញ្ញា ២០២១ នៅចំណុច អតីតលក់សំបុត្រអង្គរ ផ្លូវចូលទៅអង្គរ វត្ត ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
លោកជា វុទ្ធី នាយរងការិយាល័ចរាចរណ៍ជើងគោក ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តនិងម៉ូតូ។ លោកថាស្រីរងគ្រោះ មានឈ្មោះ ឌិន សាម៉េត អាយុ៥៣ឆ្នាំ មានទីលំនៅភូមិ ខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប ១S ៧០៥២។
មន្ត្រីនគរបាលបានបន្តថា ចំណែកម្ចាស់រថយន្តបង្ក បានបើករត់គេចខ្លួនបាត់។ តែទោះជាយ៉ាងនេះក្ដីសមត្ថកិច្ចបានកំណត់ហេតុ អត្តសញ្ញាណ ម្ចាស់រថយន្តរួចហើយដើម្បី យកមកទទួលទោស តាមនិតិវិធីច្បាប់។
ដោយឡែកសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP