Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាបុគ្គលិក ក្រុមហ៊ុនអនឡាញអ៊ីនធឺណិតម្នាក់ ឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី27 ខែមេសាឆ្នាំ2020 វេលាម៉ោងវេលាម៉ោងប្រហែល 14និង30នាទី ស្ថិតនៅខាងត្បូងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានដឹងថា ករណីនេះជនរងគ្រោះ ត្រូវឆក់ខ្សែភ្លើងធ្លាក់ពីលើបង្គោលភ្លើងផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់។ ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញអ៊ីនធឺណិត មានទីលំនៅភូមិទី4 សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយករណីខាងលើនេះ ក្រុមហ៊ុនខាងលើមិនបានរាយការណ៍ ជូនសមត្ថកិច្ចដឹងនោះទេ។ ដោយសមត្ថកិច្ចបានទទួលដំណឹងតាមហ្វេសប៊ុកនៅវេលាម៉ោង18.30នាទី ថ្ងៃខែឆ្នាំដដែល ដោយក្រុមគ្រួសារសាកសពបានដឹកសពទៅតម្គល់ទុកទីមច្ឆាវត្តអាធ្វា ក្នុងសង្កាត់សៀមរាប។
បើតាមរបាយការណ៍របស់សមត្ដកិច្ចដដែលថាមូលហេតុជនរងគ្រោះនិងក្រុមការងារចំនួន2នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅកន្លែងកើតហេតុខាងលើក៏បណ្ដាលឱ្យឆក់ខ្សែភ្លើងនឹងធ្លាក់ពីលើបង្គោលភ្លើង បោកផ្កាប់មុខនឹងថ្ម ចំចិញ្ចឹម បណ្ដាលឲ្យស្លាប់តែម្ដង។
បច្ចុប្បន្នសាកសពខាងលើ សមត្ថកិច្ចបានឱ្យក្រុមគ្រួសារតម្កល់ទុកនៅទីមច្ឆាវត្តអាធ្វាបណ្ដោះអាសន្ន រង់ចាំជំនាញខាងខេត្តចុះទៅពិនិត្យពេលព្រឹកស្អែកបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖ ២៣៦ ដកបចក/២០ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
ការឃាត់ខ្លួនធ្វើឡើងនៅនៅវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបដោយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប សហការណ៍ជាមួយ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនត្រូវចោទឈ្មោះ ណុប រតន៍ ហៅ ម៉ែអាឆាងភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនត្រូវចោទខាងលើ ឲ្យទៅជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធី។

សូមជំរាបថាស្ត្រីរូបនេះជាប់ចោទ ពីបទឆបោក ប្រព្រឹត្តនៅភូមិការខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖អេតចាយមួយចំនួនធំបានរងការឆាបឆេះនៅលើរថយន្ត។
ហេតុការណ៍បានកើតឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោ១៤ និង ៤៥នាទី ត្រង់
ចំណុចទល់មុខផ្ទះឈ្មោះ ហូយ
ស្ថិតនៅក្នុងភូមិថ្នល់តាសិត ឃុំ
គោកធ្លកក្រោម ស្រុកជីក្រែង
ខេត្តសៀមរាបលើផ្លូវជាតិលេខ៦។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថាករណីនេះ បានឆេះទំនិញលើរថយន្តពាក់ស្លាកលេខ ៣A
– ១៩៦៦ អ្នកបើកបរឈ្មោះ លាន សុខអ៊ូ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិស្ទឹងសែនសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ម្ចាស់កម្មសិទ្ធិ )ឈ្មោះ ប៉ុល គឹមអេងភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។មានទិសដៅ ពីទិសខាងលិចទៅទិសខាងកើត។
លោកអធិការបន្តថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាន នគរបាលស្រុកជីក្រែង អស់ទឹក៤សុីទែន ។ទីតាំងកើតហេតុមានចំងាយពីអធិការទៅកន្លែងកើតហេតុ៧គីឡូ
ម៉ែត្រ។
លោកបន្តថាចំពោះហេតុការណ៍នេះ
បណ្ដាលឲ្យខូចខាត អេតចាយមួយចំនួនធំមាន៖១, ដបទឹកសុទ្ធ ២, កំប៉ុងស្រាបៀ ៣, កេះក្រដាស។មូលហេតុឆេះកន្ទុយបារីកម្មករ បោះចោល។
ទោះយ៉ាងណាចំពោះហេតុការណ៍នេះលោកអធិការបញ្ជាក់ថាមិនមានមនុស្សណាម្នាក់រងរបួសនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖មន្ត្រីអភិរក្សអង្គរម្នាក់ និងស្វាមី ត្រូវបានដើមឈើ រលំសង្កត់ ខណ:កំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៦ខែមេសាម្សិលមិញ ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិលង្កា ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។  សមត្ថកិច្ចក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូពីផ្ទះទៅផ្សារពោធិ៍លង្កា មកដល់ចំណុចខាងលើស្រាប់តែ ដើមក្ងោក ពុកគល់ដួលរលំសង្កត់ពីលើតែម្ដង។

ជនរងគ្រោះទាំងពីរមានឈ្មោះ០១.ឈ្មោះ មូ ពីរូ ភេទប្រុសអាយុ ៥៦ ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ក្បាលនិងស្មា។ ២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ ៥៤ឆ្នាំមុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូងនិង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់ zoomer x ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមលាយខ្មៅមិនចាំស្លាកលេខ បាក់កែបនិងតួចំពាក់កណ្ដាល។

បើតាមសមត្ថកិច្ចថាក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរេត។ ចំណែកម៉ូតូ កូនរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅផ្ទះ។ សូមរម្លឹកផងដែរថា កន្លងទៅ ក៏មានការបាក់ដើមឈើ លំសង្កត់មនុស្សផងដែរ នៅមាត់ស្ទឹងសៀមរាបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖បុរស០៤នាក់ស្ត្រីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅម៉ោង២០និង៣០នាទីថ្ងៃទី២៥ខែមេសាឆ្នាំ២០២០  នៅចំណុចភូមិភ្ញាជ័យ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាងម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០១កញ្ចប់ ស្មើនិង០,៣៧ក្រាម,ទូរសព្ទ័០៣គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២០

ខេត្តសៀមរាប៖ ទីតាំងកាយយកអាចម៍ដី មួយកន្លែងត្រូវបានក្រុមមន្ត្រី ចុះបិទ ក្រោយពិនិត្យឃើញថាគ្មានច្បាប់។ ការចុះបិទនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ខែមេសាម្សិលមិញស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត។  បើតាមសមត្ថកិច្ចអះអាងថាក្រោយរកឃើញពុំមានច្បាប់ ធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន និង ធ្វើការផាកពិន័យអន្តរការណ៍ ដោយអនុវត្តន៍ច្បាប់ស្តីពី ការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ។ ជំរុញម្ចាស់អាជីវកម្មឲ្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវទើបឲ្យដំណើរការឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២០

ខេត្តសៀមរាប៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងពីរនាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងវេលាម៉ោងជាង០៤រសៀល ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០នៅចំណុចលេីផ្លូវក្រាលគ្រួសក្រហមប្រឡាយចិន ក្នុងភូមិថ្នល់ដាច់ ឃុំសង្វេីយ ស្រុកជីក្រែង។ រវាងរថយន្តម៉ាកស្តារិចពណ៌ទឹកបុិចចាស់  ពាក់ស្លាកលេខ សៀមរាប ២B៧១៩៥ ទិសដៅពីជេីងទៅត្បូង។ ចំណែកម៉ូតូម៉ាកC១២៥ពណ៌ខ្មៅ ស្លាកលេខសៀមរាប១T០២៣៩ ក្នុងទិសដៅផ្ទុយគ្នា។ ករណីនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួស០២នាក់។ ជនរងគ្រោះ ៖​

១. ឈ្មោះ ឆែម ឈុននី ភេទស្រីអាយុ៣៧ឆ្នាំ អ្នកបេីកបរម៉ូតូ ( ស្លាប់ )។
២. ឈ្មោះ ឆែម ធារី ភេទស្រីអាយុ៣១ឆ្នាំ អ្នករួមដំណេីរ ( របួសធ្ងន់ )។
៣. ឈ្មោះ ឆន នឹត ភេទស្រីអាយុ៤ខែ  ( របួសស្រាល )។

រស់នៅភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យស្រុក។
ដោយឡែកអ្នកបេីកបររថយន្តគេចខ្លួនបាត់ សមត្តកិច្ចកំពុងស្រាវជ្រាវ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២០

ខេត្តសៀមរាប៖សូមអបអរសាទរ សម្រាប់ខេត្តសៀមរាប នៅម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បុរសខ្មែរចុងក្រោយ រស់នៅខេត្តសៀមរាប និងបានផ្ទុកមេរោគកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយ បន្ទាប់ពីការពិនិត្យរកមិនឃើញវិជ្ជមានមេរោគកូវីដ១៩ ដំណាក់កាលចុងក្រោយជាច្រើនលើក។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារចត្តឡីស័កខេត្ត បានប្រាប់អ្នកសារព័ត៌មានថា បុរសខ្មែរចុងក្រោយនេះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ជាមួយនោះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានណែនាំដល់ អ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយទាំង៧រូប ត្រូវបន្តរក្សាខ្លួនដាក់ដោយឡែក១៤ថ្ងៃបន្ថែមទៀត ទោះបីពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរក៏ដោយ។

ទន្ទឹមនឹងការអបអរសារពីក្រុមគ្រូពេទ្យក្នុងឱកាសនោះ បុរសរូបនេះ បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុន សែន ក្រសួងសុខាភិបាល និងអាជ្ញាធរខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់អំឡុងពេលរូបលោកសម្រាកព្យាបាលជំងឺ រហូតដល់បានជាសះស្បើយ។

ក្នុងនោះដែរ លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ កុំមានការរើសអើង នឹងអ្នកដែលបានជាសះស្បើយពីជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២០

ខេត្តសៀមរាប៖បុរសពីរនាក់បានស្លាប់ខណៈចុះទៅស្តារអណ្ដូងទឹក។ ហេតុការណ៍បានកើតឡើងវេលាម៉ោង៧ព្រឹកនេះ នាថ្ងៃទី២៥ខែមេសាឆ្នាំ២០២០ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង។ លោកវរសេនីយ៍ទោ លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថានៅថ្ងៃទី២៤ខែមេសាម្សិលមិញ វេលាម៉ោង២រសៀល ឈ្មោះឈុត ស៊ានភេទប្រុសអាយុ៣៩ឆ្នាំនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង បានសុំស៊ីឈ្នួលស្ដារក្នុងតម្លៃ១០ម៉ឺនរៀល ពីឈ្មោះធិត សួនភេទស្រីអាយុ៤៥ឆ្នាំ នៅភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង។ អធិការបន្តថាបុរសខាងលើ ដែលមានឈ្មោះឈុត ស៊ាន បាននាំគ្នារបស់គាត់ចំនួនពីរនាក់ទៀត ឈ្មោះយឿម រ៉ាត់ហៅពុំភេទប្រុសអាយុ៤៧ឆ្នាំនិងឈ្មោះសោម រ៉ុងភេទប្រុសអាយុ៤១ឆ្នាំនៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង មកស្ដារអណ្ដូង។ ប៉ុន្តែម្ចាស់អណ្ដូង ដែលមានឈ្មោះធិត សួន មិនអោយស្ដារនោះទេ។ មូលហេតុពួកគេទាំង៣នាក់មានសភាពស្រវិងស្រាខ្លាំង។  លោកអធិការបញ្ជាក់ថាលុះព្រឹកមិញនាថ្ងៃទី២៥ខែមេសានេះ ឈ្មោះខាងលើទាំង៣នាក់បានដំណើរមកស្ដារអណ្ដូងដោយឈ្មោះយឿម រ៉ាត់ បានចុះមុន ពេលចុះដល់បាតអណ្ដូងក៏ប្រកាច់ស្លាប់ពេលនោះឈ្មោះឈុត ស៊ាន បានចុះទៅជួយហើយក៏ស្លាប់ទាំងពីរនាក់។ ចំណែកឈ្មោះឈ្មោះសោម រ៉ុង បានស្រែកហៅអ្នកជិតខាងអោយជួយ។ បើតាមអធិការបញ្ជាក់ថាករណីខាងលើនេះមូលហេតុ តាមការពិនិត្យរបស់ផ្នែកជំនាញកោសលវិច័យនិងវិភាគនៅកន្លែងកើតហេតុ គឺជនរងគ្រោះទាំងពីរនាក់បានស្លាប់ដោយកង្វាស់ខ្យល់ឧកស៊ីសែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះធ្វើការបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់(ក្រឡុកគ្រាប់ឡូតូ និងបៀរ)ឃាត់ខ្លួនបុរសស្ត្រី១១នាក់។
ហេតុការណ៍បានធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី នៅចំណុចតូបជួលលក់ឥវ៉ាន់ចាប់ហ៊ួយ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាការបង្ក្រាបនេះដោយមានការបញ្ជារដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ នគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ។
ដោយឃាត់ខ្លួនបានអ្នកលេងបានចំនួន១១នាក់៖
១.ឈ្មោះ លាង ស្រីលុច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។
២.ឈ្មោះ ទ្រុល គឹមហាប់ ភេទស្រី អាយុ២២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។
៣.ឈ្មោះ ហ៉ីម សុគ័ន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអតីតបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
៤.ឈ្មោះ ឆៅ ស្រីទូច ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអតីតមេការហាងក្លាស់ស៉ិក ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
៥.ឈ្មោះ ឆេង ពន្លឺ ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអតីតបុគ្គលិកខារ៉ាអូខេ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
៦.ឈ្មោះ ហង្ស ដាលីន ភេទស្រី អាយុ២៣ឆ្នាំ មុខរបរអតីតបុគ្គលិកហាងចំប៉ីសៀមរាប ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
៧.ឈ្មោះ ឈឿត ហួត ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអតីតបុគ្គលិកហាងសែនសប្បាយ ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។
៨.ឈ្មោះ ប៉ិន ហាទីន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
៩.ឈ្មោះ អេង ណារ៉ា ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
១០.ឈ្មោះ ទុយ វណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក ទីលំនៅ ន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
១១.ឈ្មោះ សែន សុខសំបូរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបន្ទប់ជួល ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។
ករណីនេះដកហូតវត្ថុតាងរួមមាន៖
១,គ្រាប់ក្រឡុកឡូតូ
២,កាតុងលេងឡូតូចំនួន៣០សន្លឹក(កាតុង)
៣,បៀរចំនួន០៣ហ៊ូរ
៤,ម៉ូតូចំនួន០៤គ្រឿង។
ចំណែកមេស៊ីសងត្រូវបានរត់គេចខ្លួន។
លោកបន្តថាដោយការបង្ក្រាបបានតែអ្នកលេង ហើយក្នុងនោះមានស្រ្តីទើបកូនខ្ចីរួចផងនោះ សុំគោលការណ៍ពី
លោកឧត្តមសេនីយ៍ត្រី ស្នងការរង ធ្វើការអប់រំលើកទី១ អោយត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖រដ្ឋបាលខេត្តបានលើកនូវសំណូមពរដល់អង្គការ IOM ក្នុងការគាំពារដល់កិច្ចការងារមួយចំនួន។
១-ការរៀបចំឲ្យរថយន្តឈ្នួលដឹកជញ្ជូនពលករមកពីក្រៅប្រទេសទាំងអស់ត្រូវមានការកត់ត្រាឈ្មោះអ្នកជិះរថយន្ត ដើម្បីងាយស្រួលស្រាវជ្រាវក្នុងករណីមាន ប្រជាពលរដ្ឋមកពីក្រៅប្រទេសណាម្នាក់មានផ្ទុកវីរុសកូវីដ ១៩។
២-ការគាំទ្រក្នុងការផ្សព្វផ្សាយ ឲ្យមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់មន្ត្រីដែលជួបអនុវត្តការងារផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋមកពីក្រៅប្រទេស និងសាធារណជនទូទៅ។
៣-ការគាំទ្រជាសម្ភារៈដល់ការ ធ្វើចិត្តាឡីស័ក ដោយការដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កក្នុងក្រុង ស្រុកនីមួយៗ។
៤-ការរៀបចំបញ្ជីពលករដោយមានការបញ្ជាក់ពីជំនាញវិជ្ជាជីវៈនានាដែលពួកគាត់បានអនុវត្តនៅក្រៅប្រទេស។

ជំនួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តជាមួយ អង្គការ IOM លើការងារប្រជាពលរដ្ឋមកពីក្រៅប្រទេស និងការការពារការីករាលដាលជំងឺកូវីដ១៩ ធ្វើនៅរសៀលថ្ងៃទី២៣ខែមេសាម្សិលមិញ ក្រោមវត្តមានរបស់លោក នាក់ ណេរ៉ុន អភិបាលរងខេត្តនិងជាតំណាង លោកទៀ សីហា អភិបាលខេត្ត។
ឆ្លើយតបនឹងសំណូមពរនេះ IOM នឹងធ្វើកិច្ចការនេះជាមួយគណៈកម្មការកូវីដខេត្ត និងគណៈកម្មការគ្រប់គ្រងប្រជាពលរដ្ឋមកពីក្រៅប្រទេស ដើម្បីពិនិត្យលទ្ធភាពក្នុងការគាំទ្រនានា។ ជាក់ស្តែង IOM នឹងផ្តល់នូវសម្ភារ:មួយចំនួនសម្រាប់មន្ត្រីបំពេញកិច្ចការងារផ្ទាល់ជាមួយពលករ និងការងារទប់ស្កាត់ជំងឺកូវីដ១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០

ខេត្តសៀមរាប៖អង្គភាពសៀមរាបប៉ុស្ដិ៍ សូមជម្រាបដល់ភ្នាក់ងារអ្នកយកព័ត៌មាន ឲ្យបានជ្រាបថា៖
០១-រាល់ភ្នាក់ងារណាម្នាក់បានផុសឬស៊ែ នៅលើគណនី ហ្វេសប៊ុក ផេក ផ្ទាល់ខ្លួន ដែលអាចពាក់ព័ន្ធទៅនិងនយោបាយ ឬក៏ផ្សព្វផ្សាយមានចរិកញុះញុង អុជអាល បំភ័យ បង្អើល បញ្ឆេះកំហឹង បង្កើតចលាចល កលយុគសង្គម និងអាចធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបស់ថ្នាក់ដឹកនាំ ភ្នាក់ងារនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង មិនពាក់ព័ន្ធជាមួយគេហទំព័រសៀមរាបប៉ុស្ដិ៍នោះឡើយ។
០២-អង្គភាពគេហទំព័រសៀមរាបប៉ុស្ដិ៍ សូមមិនទទួលខុសត្រូវដាច់ខាត ចំពោះការបង្ហោះឬស៊ែព័ត៌មាននានា របស់ភ្នាក់ងារណានៅលើហ្វេសប៊ុកឬផេកផ្ទាល់ខ្លួនដែលមិនមែនជាព័ត៌មានចេញដោយសារព័ត៌មាន សៀមរាបប៉ុស្ដិ៍។
០៣-សូមភ្នាក់ងាររបស់អង្គភាពសៀមរាបប៉ុស្ដិ៍ ទាំងអស់នៅពេលចុះយកព័ត៌មាន ត្រូវពាក់កាតព័ត៌មានសំគាល់ខ្លួនឲ្យបានជាប្រចាំ ចៀងវៀងមានការភាន់ច្រឡំណាមួយដែលអាចកើតឡើង។
០៤-ភ្នាក់ងារទាំងអស់ដែលបានសរសេរព័ត៌មានមកអង្គភាពហើយមានការចេញផ្សាយលើគេហទំព័រសៀមរាបប៉ុស្ដិ៍ គឺអង្គភាពទទួលខុសត្រូវរាល់ព័ត៌មានដែលបានចេញផ្សាយ។
០៥-អង្គភាពសៀមរាបប៉ុស្ដិ៍ សូមអំពាវនាវដល់ភ្នាក់ងារយកព័ត៌មានទាំងអស់ ត្រូវបំពេញការងាររបស់ខ្លួនបានតាមវិជ្ជាជីវ: និងក្រមសីលធម៌ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page226 Page227 Page228 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
© 2026 srpostnew.com. All Rights Reserved!
×