Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថារថយន្តមួយគ្រឿងត្រូវបានជនមិនស្គាល់មុខលួចដុត ហើយរត់គេចខ្លួនបាត់។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តដែលរងការលួចដុតពីជនសង្ស័យ ម៉ាកស្តារិចពណ៌សស្លាកលេខ ភ្នំពេញ 2J 2544 ម្ចាស់រថយន្ត ឈ្មោះ អ៊ីវ វិត្រាវុធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជុំវិញករណីនេះសមត្ថកិច្ចបានកំពុងតែស្រាវជ្រាវតាមចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖បុរស០២នាក់ត្រូវបានចាប់ខ្លួននៅស្រុកជីក្រែងដោយកម្លាំងអាវុធហត្ថ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ០៩និង៣០នាទី ថ្ងៃទី០៨ខែឧសភានេះនៅចំណុច ភូមិស្តៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ជនសង្ស័យ០១ឈ្មោះ លីញ ប៊ី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកអង្គរថ្មី ឃុំអន្លង់សំណរ ស្រុកជីក្រែង០២- ឈ្មោះ ម៉ន សីហា ភេទប្រុសអាយុ ១៩ឆ្នាំ រស់នៅភូមិត្រពាំងត្រស់ ឃុំអន្លង់សំណរ ស្រុកជីក្រែង។
អាវុធហត្ថស្រុកជីក្រែងថាករណីនេះដកហូតវត្ថុតាងរួមមានម្ស៉ៅគ្រេីមថ្លាពណ៌សរ ចំនួន១៩កញ្ចប់(ធំ១កញ្ចប់តូច ១៨កញ្ចប់)ទូរស័ព្ទដៃ ម៉ាកHUAWEI ចំនួន ០១គ្រឿង។ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តសៀមរាប បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ទីតាំងអារឈើខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប។ហេតហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃ​ទី​០៨ខែឧសភាឆ្នាំ២០២០នេះ ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប និងដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ឯក​ សេង​ វុទ្ធី​ មេ​បញ្ជាការ​រង​សហការ​ជាមួយ​ កម្លាំងអាវុធហត្ថផ្ទៃប្រទេសដឹក​នាំ​ដោយ​លោក​ វរសេនីយ៍ឯក​ ភឿក​ ភារម្យ​ និងលោក​ ម៉ុង​ ប៊ុន​លីម​ នាយ​ខណ្ឌ​រដ្ឋាភិបាល​ព្រៃឈើ​ខេត្ត​សៀមរាប​ សម្របសម្រួល​ដោយ​លោក​ ​ កេីត​ វណ្ណា​រ៉េត​ ព្រះព្រះរាជអាជ្ញាខេត្តសៀមរាប។
ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះនៅ​ ភូមិ​ខ្នា​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។
សមត្ថកិច្ចដឹងថាប្រតិបត្តិការនេះរកឃើញវត្ថុ​តាង​ម៉ាសីុនរ៉ៃចំនួន០២គ្រឿង ឈើប្រភេទលេខ១ចំនួន៣៦ដំុស្មេីនិង ១,៥៧៧ម៉ែត្រគូប បានប្រគល់អោយខណ្ឌរដ្ឌបាលព្រៃឈេីខេត្តសៀមរាបដើម្បីបន្តនិតិវិធី។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណម្ចាស់ទីតាំងអាឈើនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី០៧ខែឧសភាម្សិលមិញបានដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ផ្លូវមួយខែ្សប្រវែង២ ៣៤៥ម៉ែត្រ ឆ្លងកាត់ភូមិចំនួន៣ គឺភូមិកន្ត្រក,គោកក្រសាំង និងភូមិភ្ញាជ័យ នៅក្នុងសង្កាត់ស្វាយដង្គំ។ ក្នុងនោះអភិបាលខេត្តក៏បានពិនិត្យសកម្មភាពក្នុងការរុះរើក្លោងទ្វារ របងសង្ក័សី ដោយស្ម័ត្រចិត្តរបស់ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ នៅភូមិកន្ត្រក ផងដែរ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ផ្លូវមួយខ្សែនេះជាគម្រោងរបស់សាលាក្រុង ដែលបានកំពុងដំណើរការអនុវត្តក្នុងការសាងសង់ផ្លូវ ដែលឆ្លងកាត់ភូមិកន្ត្រក គោកក្រសាំង និង ភូមិភ្ញាជ័យ តភ្ជាប់នឹងផ្លូវវាងក្រុង ក្នុងភូមិគ្រួស ត្រង់ចំណុចជាប់ផ្លូវចូលសាលាសង្កាត់ស្វាយដង្គំ ដែលមានប្រវែង២ពាន់៣៤៥ម៉ែត្រ។

លោកបានបញ្ជាក់ផងដែរថា ក្នុងប្រវែងផ្លូវ២ ៣៤៥ម៉ែត្រនេះ ក៏មានការបរិចាករបស់សប្បុរសជន(ម្ចាស់គម្រោងអភិវឌ្ឍន៍)មានប្រវែង ១ ៣៧០ម៉ែត្រ ដោយបានធ្វើការចាក់ក្រាកកៅស៊ូ DBSTប្រវែង៨៣០ម៉ែត្រទទឹង៧ម៉ែត្រនិងក្រាលគ្រួសក្រហម៥៤០ម៉ែត្រទទឹង១០ម៉ែត្រ និង ដោយមានការពង្រីកផ្លូវទៅតាមទំហំ បានកំណត់របស់គណៈកម្មរដ្ឋបាលក្រុង។

ជាមួយគ្នានេះលោក សូត្រ សុមុន្នី ម្ចាស់ដីគម្រោងអភិវឌ្ឍន៍ គាត់បានយល់ព្រមដោយស្ម័គ្រចិត្តរុះរើរបងស័ង្កសីបណ្ដាយប្រវែង ៦១២ម៉ែត្រ កម្ពស់ ២ម៉ែត្រមុនគេ បន្ទាប់ពីអាជ្ញាធរមូលដ្ឋានបានជូនដំណឹង។

សូមបញ្ជាក់ថាផ្លូវប្រវែង១ពាន់៣៧០ម៉ែត្រនេះ គឺត្រូវបានលោក សូត្រ សុមុន្នី ទិញពីប្រជាពលរដ្ឋ ដើមី្បបើកធ្វើផ្លូវចូលទៅក្នុងតំបន់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។ដោយពេលនេះដើមី្បបំពេញតម្រូវការចាំបាច់របស់រដ្ឋ លោកបាន បរិច្ចាកដីផ្លូវនេះ ដាក់ជាសម្បត្តិសាធារណៈវិញ។ លោកទៀ សីហា ក៏បានសម្តែងនូវអំណរគុណចំពោះលោក សូត្រ សុមុន្នី ដែលបានចូលរួមនៅក្នុងសកម្មភាពអភិវឌ្ឍន៍របស់សាលាក្រុងសៀមរាប។ដោយនេះក៏ជាសកម្មភាពគំរូមួយដែលរដ្ឋបាលក្រុង និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមសំដែងការកោតសរសើរ នូវការវិការដ៏សប្បុរសនេះ ក្នុងការចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ទីក្រុងប្រវត្តិសាស្ត្រមួយនេះ។

លោកអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ផ្លូវនិងរស់នៅអមសង្ខាងផ្លូវទាំងអស់ ត្រូវចូលរួមថែរក្សាក្នុងការប្រើប្រាស់ផ្លូវឲ្យបានយូរអង្វែងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានចងកសម្លាប់ខ្លួនបង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងវេលាម៉ោង០៨ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានដឹងថាជនរងគ្រោះឈ្មោះឆម ម៉ា ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ។បើតាមសមត្ថកិច្ច មូលហេតុ ជនរងគ្រោះ
មានជម្ងឺប្រចាំកាយ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ មិនមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SR

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាស្ត្រីម្នាក់បានដេកស្លាប់នៅផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នៅចំណុចភូមិប្រាសាទឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះឈ្មោះរាំង.អឿនភេទស្រីអាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ករណីសមមត្ថកិច្ចបានបន្តថាស្ត្រីដែលបានដេកស្លាប់មូលហេតុ រោគគាពាធ។តាមការពិនិត្យ ធ្វើកោសល្យវច្ច័យ របស់មន្ត្រីជំនាញ ឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាបុរសម្នាក់បានដេកស្លាប់នៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០។ ហេតុការបានកើតឡើងនៅភូមិអូររូង ឃុំពង្រក្រោម ស្រុកជីក្រែង។ជនរងគ្រោះឈ្មោះ ឃន ឃត់ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។សមត្ថកិច្ចថាតាមការបំភ្លឺរបស់សាច់ញ្ញាតិ ជនរងគ្រោះស្រវឹងស្រាជាប្រចាំ អត់ហូបបាយបណ្តាលអោយខ្យល់គរស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រី នៃរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី បានចាប់រថយន្តដឹកឈើមួយគ្រឿង។ហេតុការណ៍ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៩នឹង៣០នាទីព្រឹក ស្ថិតនៅភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
រថយន្តដឹកឈើម៉ាកកាំម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ធំ ២A-១៩៤២ ដឹកសន្លឹកទ្វារប្រភេទផ្ចឹកចំនួន០៨សន្លឹក។ ចំណែក អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។ចំពោះវត្ថុតាង និងមធ្យោបាយដឹកជញ្ជូន សមត្ថកិច្ច បានប្រគល់ទៅឲ្យផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

ខេត្តសៀមរាប៖ លោកទៀ សីហា អភិបាលខេត្តថ្លែងថា ចំពោះ មុខអាជ្ញាធរខេត្ត នឹងធ្វើការស្តារឡើងវិញនូវវិស័យទេសចរណ៍ ជាសំខាន់ចំពោះទេសចរណ៍ក្នុងស្រុក។

លោកអភិបាលបានសង្កត់ធ្ងន់ផងដែរចំពោះមន្ទីរជំនាញពាក់ព័ន្ធ ដោយលើកឡើងថា នេះជាពេល ឱកាសដ៏ល្អសម្រាប់អាជ្ញាធរខេត្ត ក្នុងការស្ថាបនា ជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ នៅពេលដែលកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ ដែលមិនបានធ្វើឲ្យមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ សំខាន់គឺត្រូវធ្វើ ការរៀបចំផ្លូវ វិថីស៊ីវត្ថា និង ផ្លូវនានា ដែលជាសរសៃបេះដូងនៃក្រុងប្រវត្តិសាស្ត្រមួយនេះ។

អភិបាលបានបញ្ជាក់ថាចំពោះ បញ្ហាការគូសគំនូស ចរាចរណ៍នៅតាមដងផ្លូវ និង ភ្លើងស្តុប ព្រមទាំងដាក់នូវស្លាកសញ្ញាចរាចរណ៍ នៅតាមដងផ្លូវឲ្យបានគ្រប់លក្ខណៈ មុននឹងធ្វើការអនុវត្តច្បាប់ ដើមី្បជៀសវាងនូវការរិះគុណពីមហាជនផងដែរ។
លោកទៀ សីហា បានលើកឡើងថា ទោះបីយើងកំពុងជួបបញ្ហាវិបត្តិជម្ងឺកូវិដ១៩ តែចំពោះកិច្ចការងាររដ្ឋបាល ក្នុងខេត្ត បានដំណើរការទៅដោយរលូន សំខាន់ចំពោះការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជម្ងឺកូវិដ១៩ នៅតាម សហគមន៍ ដោយរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល មានវិធានការខ្ពស់ ចំពោះបងប្អូនដែលវិលមកពីក្រៅប្រទេស ដោយដាក់ឲ្យនៅដាច់ដោយឡែក ។

លោកក៏បានធ្វើ ការក្រើនរំលឹកផងដែរ ក្រោយពេលដែលជម្ងឺកូវិដ១៩ មានភាពធូស្រាល ក៏ប៉ុន្តែយើងត្រូវបង្កើនការយកចិត្តខ្ពស់បន្តទៀត ចំពោះរលកទី២នៃជម្ងឺកូវិដ១៩ ដោយមិនត្រូវធ្វេសប្រហែសឡើយ។  អភិបាលថ្លែងយ៉ាងដូច្នេះនៅព្រឹកថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២០ នៅរដ្ឋបាលខេត្ត ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ក្រោមអធិបតីភាពលោក អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត។

សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២នេះ មានរបៀបវារៈចំនួន០៥ ដែលត្រូវដាក់ជូនក្រុមប្រឹក្សាពិនិត្យ ពិភាក្សា និងអនុម័ត ដោយផ្តោតទៅលើបញ្ហា រចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និង ក្រុង ការគ្រប់គ្រងស្ថានីយ៍ប្រេងឥន្ធនះ គំនូសចរាចរណ៍ ភ្លើងចរាចរណ៍ ការអនុវត្តច្បាប់ចរាចរណ៍ថ្មី បញ្ហាផ្លូវខ្នងភ្នំគូលែន បញ្ហាគីឡូកុងទ័រភ្លើងកើនទ្វេរដងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់។ហេតុការណ៍បានកើតឡើងវេលាម៉ោង០៤រសៀលថ្ងៃ ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចភូមិដូនឡី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះស៊ាន តី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅនៅភូមិ ឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ច មូលហេតុ ខ្យល់គរ។ តាមការពិនិត្យ ធ្វើកោសល្យវិច្ច័យ របស់មន្ត្រីជំនាញ ឃើញថាពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនិងបទល្មើសឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមនៅស្រុកស្វាយលើដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង២៦នាទី ថ្ងៃទី០៧ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវគ្រួសក្រហមស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ។រវាងរថយន្ត និងគោយន្តកន្រ្តៃបើកបរក្នុងទិសដៅផ្ទុយគ្នា។
សមត្ថកិច្ចបានដឹងថាករណីនេះគឺរថយន្ត ម៉ាកកាមរីសេរីឆ្នាំ២០០២ពណ៌ ទឹកមាស ស្លាកលេខ សៀមរាប២A៨៣៣៩ អ្នកបើកបរឈ្មោះ ឈួន លួន ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប បានស្លាប់នៅនឹងកន្លែងកើតហេតុ ដោយបើកបុកជាមួយគោយន្តកន្ត្រៃ(មិនស្គាល់អត្តសញ្ញាណ)បានបើកបរគេចខ្លួនបាត់ ។ ចំណែកខូចខាតរថយន្តមួយគ្រឿង ធ្ងន់។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ អ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន ក្នុងស្ថានភាពផ្លូវកែង។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះត្រួតពិនិត្យ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននិងប្រគល់សាកសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២០

ខេត្តសៀមរាប៖នគរបាលស្រុកពួកបានឃាត់ខ្លួនម្នាក់ឈ្មោះ ហាំ ហាត ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប មុខរបរកសិករ ពាក់ព័ន្ធករណីបទហិង្សាដោយចេតនា (រាលកៃអាវុធកែច្នៃកាំភ្លើងស្នប់ខ្យល់)។
ហេតុការណ៍បានកើតឡើងប្រហែលម៉ោង៨យប់ថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០ចំណុចផ្ទះឈ្មោះ ធឿត សូរិយា ហៅញ៉ែម ភេទប្រុស អាយុ៣៦ឆ្នាំ នៅក្នុង ភូមិស្វាយ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកពួកលោកវរសេនីយ៍ឯកទេព ពុំសែន បានឲ្យដឹងថាជនសង្ស័យ បានកាន់អាវុធកែច្នៃ.កាំភ្លើើងស្នប់ខ្យល់ដងឈើប្រវែង ១,៤៣ម៉ែត្រ បំពង់ស្នប់ខ្យល់ដែក ប្រើគ្រាប់ផ្ដាងម៉ូតូទំហំ៨លី ដែលខ្លួនទិញអាវុធនេះទុកសម្រាប់បាញ់សត្វ មានបំណងដើរទៅឆ្លុះបាញ់សត្វនៅវាលខាងលិចភូមិ។

ក្នុងពេលដើរកាន់កាំភ្លើងស្នប់ខ្យល់ខ្លួនបានសប់ស្នប់កាំភ្លើងទុកជាស្រេច តែខ្លួនអះអាងថាភ្លេចខ្លួនមិនដឹងថាបានដាក់គ្រាប់ក្នុងស្នប់ឬក៏អត់។លុះដើរដល់ផ្ទះកើតហេតុ បានឃើញឈ្មោះ ថន ក្រច់ ភេទប្រុស អាយុ២៣ឆ្នាំ(ជាជនរងគ្រោះ) រស់នៅភូមិ.ជុំគ្នា កំពុងដេកនៅអង្រឹងលែងទូរស័ព្ទនៅកញ្ចុះខាងមុខផ្ទះ(ផ្ទះកើតហេតុ)ពេលនោះខ្លួនថាបំណងធ្វើលែង យកអាវុធច្នៃកាំភ្លើងខ្យល់ដែលលីលើក.បានលោតទៅភ្ជុងចុងអាវុធតំរង់ទៅជនរងគ្រោះបណ្ដាលឱ្យរាលកៃផ្ទុះចេញគ្រាប់ត្រូវចំក. របួសតែម្ដង។
បន្ទាប់មក ខ្លួនក៏បានជូនមកពេទ្យមណ្ឌលរហូតសង្គ្រោះដល់ពេទ្យបង្អែកពួក។ជនសង្ស័យថារឿងហេតុនេះជាអចេតនា ព្រោះធ្លាប់លែងសើច និងមិនដែលមានទំនាស់និងជនរងគ្រោះទេ។

អធិការនគរបាលស្រុកពួក បន្តថាក្រោយទទួលសេចក្ដីរាយការណ៍ នគរបាលបានស្រាវជ្រាវ និងបាននាំខ្លួនឈ្មោះ ហាំ ហាត (ជាអ្នកបាញ់) មកសាកសួរស្រង់ចម្លើយនៅអធិការដ្ឋាន។ ជនសង្ស័យសារភាពថា បានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតមែនជាអចេតនាធ្វើលែង។ ជាមួយគ្នានេះដែរជនរងគ្រោះ បានបំភ្លឺស៊ីចង្វាក់គ្នាដូចការឆ្លើយសារភាពរបស់ជនសង្ស័យដែរ ជារឿងអចេតនាធ្វើលែង។

បើតាមអធិការនគរបាលស្រុកពួក បញ្ជាក់ថាករណីនេះភាគីក្រុមគ្រួសាររងគ្រោះដាក់បណ្ដឹងសំណូមពរ៖ សុំការសម្របសម្រួលគ្នាជាមួយភាគីជនសង្ស័យ ប៉ុន្តែរងចាំស្ថានភាពរបួសសិន។ដោយមកដល់ពេលនេះខាងជំនាញគ្រូពេទ្យមិនទាន់បានវះយកគ្រាប់អាវុធចេញពីចំណុចរបួសនៅឡើយនោះទេ! អាចបញ្ជូនទៅវះយកគ្រាប់អាវុធមន្ទីរពេទ្យបង្អែកខេត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page222 Page223 Page224 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
រថយន្តក្រុមហ៊ុនបូព៌ាអាស៊ី ដឹកអ្នកដំណើរ បុកជាមួយ រថយន្តសាំយ៉ុង បណ្ដាលឲ្យ កម្មកររោងចក្រ ជាច្រើននាក់ រងរបួស ចុះផ្សាយថ្ងៃទី ៨ មេសា ២០២០
ចាប់ប៉ូលិសសេដ្ឋកិច្ច២នាក់ និងបក្សពួក ពីបទជំរិតទារប្រាក់ពីពលរដ្ឋ ដឹកឈើ«៩សន្លឹក» យកមកធ្វើផ្ទះ ចុះផ្សាយថ្ងៃទី ១ តុលា ២០២១
© 2026 srpostnew.com. All Rights Reserved!
×