Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តស្ទឹងត្រែង

ប៊ុន វិចត្រ 16 May 2024 · Image
···

ខេត្តស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចចម្រុះ ក្រុងនិងក្រុងស្ទឹងត្រែង ព្រមទាំងក្រុមគ្រួសារនៃសព បានរួមសហការគ្នាយ៉ាងសស្រាក់សស្រាំ និងបានចំណាយពេលវេលាជាច្រើនម៉ោង ជិះទូកទាំងថ្ងៃទាំងយប់ ដើម្បីតាមស្វែងរកសាកសពស្ត្រី ដែលជាមន្ត្រីនគរបាលក្រុងម្នាក់ ក្រោយពីស្ត្រីនោះបានសម្រេចចិត្តធ្វើអត្តឃាត លោតពីលើស្ពានសេកុងស្ទឹងត្រែង បញ្ចប់ជីវិតពីលើលោកនេះ ដោយបានបន្សល់ទុកនូវស្វាមី និងកូនស្រី ប្រុស ២នាក់ទៀត ឱ្យរស់រងនូវភាពរងារ។

សាកសពត្រូវបានរកឃើញ នៅម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៦ឧសភា២០២៤ មានចម្ងាយប្រមាណ ១០០ម៉ែត្រ ពីទីធ្វើអត្តឃាត (ស្ពានសេកុងស្ទឹងត្រែង) នាម៉ោងប្រមាណ ១១ថ្ងៃត្រង់ ថ្ងៃទី១៥ ឧសភា២០២៤ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សាកសពស្ត្រីជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង ត្រូវគេស្គាល់ឈ្មោះ អាយ សុធារ៉ា អាយុ ៣២ឆ្នាំ ឋានៈអនុសេនីយ៍ទោ មានតួនាទីជា នាយរងផ្នែកស្ថិតិប្រជាជនក្រុងស្ទឹងត្រែង និងបានផ្ទេរមកបំពេញការងារ ជាមន្ត្រីចរាចរណ៍ផ្លូវគោក មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង នាងមានស្វាមីបម្រើការងារនៅធនាគារ AMK ស្ទឹងត្រែង និងមានកូន ២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ អាយុទើបបាន ២ខែ តែប៉ុណ្ណោះ។ រីឯការធ្វើអត្តឃាតរបស់មន្ត្រីនគរបាលរូបនោះ គេបានដាក់ការសង្ស័យថា «អាចមកពីមានវិបត្តិនៅក្នុងគ្រួសារ»។

គួររំលឹកថានៅមុនពេលកើតហេតុ គេបានឃើញ ស្ត្រីរងគ្រោះបានបើករថយន្ត ១គ្រឿង ម៉ាកកាមរីស៊េរី ០៧ ពណ៌ទឹកប្រាក់ សំដៅឆ្ពោះទៅកាន់ស្ពានសេកុងស្ទឹងត្រែង លុះបើករថយន្តមកដល់ពាក់កណ្តាលស្ពាន (ទីដែលខ្ពស់ជាងគេ) នាងបានចុះពីរថយន្ត ហើយដើរចូលទៅក្នុងប៉ម (ប៉ុស្តិ៍យាម) រួចចេញមកវិញ ដោយយកកូនសោររថយន្តទុកលើដំបូលរថយន្ត បន្ទាប់មកស្ត្រីរងគ្រោះ ក៏បានតោងឡើងលើបង្កាន់ដៃស្ពាន រួចក៏លោតចូលទៅក្នុងទឹកទន្លេសេកុង បង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកដំណើរឆ្លងកាត់ស្ពានសេកុងស្ទឹងត្រែង នាម៉ោងប្រមាណជា ១១ថ្ងៃត្រង់ ថ្ងៃទី១៥ឧសភា២០២៤។

ប្រភពបានឱ្យដឹងទៀតថា ខណៈនោះអ្នកនេសាទត្រី ដែលកំពុងនេសាទជាលក្ខណៈគ្រួសារ នៅជិតទីកើតហេតុនោះ ឃើញដូច្នេះ ក៏ប្រញាប់ចេញទូកតាមជួយស្វែងរកសង្គ្រោះជីវិតជនរងគ្រោះភ្លាមៗដែរ ដោយធ្វើការបង់សំណាញ់ និងចុះមុជទឹករាវរក តែជាអកុសល្យរកមិនឃើញស្ត្រីរងគ្រោះក្នុងគ្រានោះទេ។

ពាក់ព័ន្ធនឹងការធ្វើអត្តឃាតរបស់ ស្ត្រីដែលជាមន្ត្រីនគរបាលក្រុងស្ទឹងត្រែង រូបនោះ គ្មានប្រភពច្បាស់ការណាមួយ បានបង្ហាញឱ្យដឹងពីមូលហេតុពិតប្រាកដនោះទេ ថាតើអាចផ្តើមចេញពីវិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ច គ្រួសារ ឬ វិបត្តិក្នុងកិច្ចការងារ ឬយ៉ាងណា ទើបនាងអាចឈានដល់ការសម្រេចចិត្ត បញ្ចប់ជីវិតចោលប្តី និងកូនប្រុស ស្រី ២នាក់ទៀត យ៉ាងដូច្នេះ?។

ជុំវិញករណីនេះ អភិបាលរងក្រុងស្ទឹងត្រែង លោក ម៉ម ដារ៉ា ដែលសកម្មក្នុងការដឹកនាំកម្លាំង ចុះរុករកសាកសពស្ត្រីរងគ្រោះ បានប្រាប់ឱ្យដឹង នៅក្រោយពេលស្រង់សាកសពរួច នាម៉ោង ៩ព្រឹក ថ្ងៃទី១៦ឧសភា នេះថា តាមការសន្និដ្ឋានជំហានដំបូង ការធ្វើអត្តឃាតរបស់មន្ត្រីនគរបាលក្រុងរូបនោះ អាចបណ្តាលមកពីវិបត្តិក្នុងគ្រួសារ។

ក្រោយការរកឃើញ សាកសពត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារដឹកតាមទូកម៉ាស៊ីន នាំយកមកកំពុងផែចាស់ ក្នុងក្រុងស្ទឹងត្រែង ក្រោមក្រសែភ្នែកពីមនុស្សប្រុស ស្រី ក្មេង ចាស់ ឈរតម្រៀបគ្នាយ៉ាងត្រៀបត្រា និងបានបញ្ជូនសាកសពតាមរថយន្តគិលានសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង យកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅឯលំនៅដ្ឋាន ដែលមានមូលដ្ឋាន នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

គួរបញ្ជាក់ផងដែរថា ចាប់តាំងស្ពានសេកុងស្ទឹងត្រែង បានបើកដំណើរការសាងសង់ និងបើកឱ្យប្រើប្រាស់ជាផ្លូវការនាច្រើនឆ្នាំកន្លមក គេកត់សម្គាល់ឃើញថា នេះជាលើកដំបូងបង្អស់ហើយ ដែលមានមនុស្សលោតសម្លាប់ខ្លួនពីលើស្ពាននេះ៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 26 September 2023 · Image
···

រឿងអាស្រូវព្រព្រឹត្តអំពើពុករលួយ នៅខេត្តស្ទឹងត្រែង​ មន្ត្រីពាក់ព័ន្ធ ដែលបានគប់គិតគ្នា បានរួចខ្លួនតាមវិធីឈ្នះៗ របស់អភិបាលខេត្ត។

យោងតាងការផ្សាយរបស់គេហទំព័រមេគង្គញ៉ូរនៅថ្ងៃអង្គានេះបានលាតត្រដាងថា ចៅហ្វាយខេត្តស្ទឹងត្រែង សម្រេចបញ្ចប់រឿង គប់គិតគ្នាកឹបកេងថវិការដ្ឋ ជាង៦០០លានរៀលត្រឹមឈ្នះ ឈ្នះ ចំណែក  មន្រ្តីពុករលួយរួចខ្លួន ។ ការសម្រេចបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋបាលខេត្តស្ទឹងត្រែង  ក្រោមការដឹកនាំរបស់លោកស្វាយ សំអ៊ាង អភិបាលខេត្តដើម្បីប្រជុំដោះស្រាយ ករណីមន្ត្រីសាលាខេត្ត ដែលបម្រើការ​ នៅការិយាល័យទីចាត់ការផែនការនិងវិនិយោគ ឃុបឃិត ជាមួយក្រុមហ៊ុនម៉ៅការ ធ្វើផ្លូវសុធិរាជ្យខន់ស្ត្រាក់សិន បានស៊ីលុយរដ្ឋអស់ជាង៦០០រយលានរៀល ក្នុងការសាងសង់ផ្លូវលំនៅឃុំស្រែសំបូរ និងឃុំសេកុង កន្លងទៅថ្មីៗ ក្នុងឆ្នាំ២០២៣នេះ ។

អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានប្រាប់ភ្នាក់ងារសារព័ត៌មានប្រចាំខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ថា ៖ «អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សា ដោយសម្រេចក្នុងអង្គប្រជុំ ត្រូវឈប់ដេញដោល រកឫសគល់ក្នុងរឿងកន្លងទៅ បើដេញដោលរកឫសគល់ គឺជាប់ពាក់ពន្ធទាំងអស់គ្នា ដូច្នេះអង្គប្រជុំសម្រេចថា ទាំងមន្ត្រី ទាំងក្រុមហ៊ុន ត្រូវបានឱ្យរួចខ្លួនឈប់ដេញដោល ប៉ុន្តែសម្រាប់ការអនុវត្តគំរោងថវិកាមូលនិធិឃុំ ឆ្នាំ២០២៤ខាងនេះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមសៀវភៅTeam»។ សូមរំឭកថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនម៉ៅការ ធ្វើផ្លូវចំនួន៤ នៅខេត្តស្ទឹងត្រែង បានឯកភាពគ្នាដាក់លិខិតប្តឹង ទៅអភិបាលខេត្តស្ទឹងត្រែង លោក ស្វាយ សំអ៊ាង ស្នើសុំចុះធ្វើអធិការកិច្ច ចំពោះករណីមិនប្រក្រតី បានឃុបឃិតគ្នា ធ្វើឱ្យបាត់លុយរដ្ឋជាង៦រយលានរៀល ក្នុងគ្រាដែលជួសជុលផ្លូវលំឃុំស្រែសំបូរ និងធ្វើផ្លូវលំឃុំសេកុង នៃស្រុកសៀមប៉ាង។ ក្នុងលិខិតខាងលើបានបង្ហាញថា ការដែលបាត់លុយរដ្ឋជាង៦រយលានរៀលនេះ គឺដោយសារតែមេឃុំសេកុង ឈ្មោះ ចាន់ សយ និងមេឃុំស្រែសំបូរឈ្មោះ សុឹង ម៉ាន់ និងឈ្មោះ កាន់ សាវុធ នាយករងទីចាត់ការផែនការនិងវិនិយោគ និងជាអ្នកសម្របសម្រួលបច្ចេកទេស បានរួមគំនិតជាមួយក្រុមហ៊ុនម៉ៅការធ្វើផ្លូវឈ្មោះ សុធិរាជ្យខន់ស្ត្រាក់សិន របស់លោកម៉ៅ អេងជឺ បានលួចបន្តចុះកិច្ចសន្យាធ្វើផ្លូវបន្ថែមទៀត ក្នុងតម្លៃខ្ពស់កប់ពពក គឺ១គ.ម ជួសជុលអស់៤០លានរៀល។

សូមបញ្ជាក់បន្ថែមថា កាលពីខែមីនា ឆ្នាំ២០២៣ ឃុំសេកុង បានប្រកាសដាក់ដេញថ្លៃជាសាធារណៈ ដើម្បីធ្វើផ្លូវដីសប្រវែង៤គ.ម អស់ទឹកប្រាក់៣៤លានរៀល (គ្មានលូ ស្ពាន ស្លាកសញ្ញា) ដោយក្រុមហ៊ុនសុធិរាជ្យខន់ស្ត្រាក់សិន ជាអ្នកទទួលសាងសង់ (គិតជាមធ្យម១គម=៨,៥០០,០០០៛ ) ក្រោយមកលោកមេឃុំ ចាន់ សយ និងលោក កាន់ សាវុធ បានរួមគំនិតជាមួយ ក្រុមហ៊ុនសុធិរាជ្យខន់ស្ត្រាក់សិនដដែល លួចធ្វើផ្លូវប្រវែង១១គម ផ្សេងទៀត ដែលមិនបានប្រកាសដាក់ដេញថ្លៃ ជាសាធារណៈនោះទេ មានតម្លៃរហូត៤០៧លានរៀល ជាងតម្លៃខ្ពស់ជាងតម្លៃចាស់កប់ពពក ំ(គិតជាមធ្យម១គម=៣៧,០០០,០០០៛)។

ចំណែកឃុំស្រែសំបូរវិញ ដែលមានលោក ស៊ឹង ម៉ាន់ ជាមេឃុំ ក្នុងកំឡុងខែ ឆ្នាំ ដដែល បានដាក់ប្រកាសដេញថ្លៃ ជាសាធារណៈ ជួសជុលផ្លូវលំប្រវែង២,៥គម និងលូកាត់ផ្លូវ១កន្លែង អស់លុយ៣៧,៥១០,០០០៛ (គិតធាមធ្យម១គម=១៥,០០០,០០០៛) ។ ក្រោយមកលោក ស៊ឹង ម៉ាន់ និងលោក កាន់ សាវុធ បានរួមគំនិតជាមួយ ក្រុមហ៊ុន សុធិរាជ្យខន់ស្ត្រាក់សិន របស់លោកម៉ៅអេងជឺ លួចធ្វើផ្លូវប្រែង៧,៥គម ផ្សេងទៀត ដោយមិនប្រកាសដាក់ឱ្យដេញថ្លៃ ជាសាធារណៈដដែល ក្នុងតម្លៃទឹកប្រាក់៤០៧,០០០,០០០៛ ជាតម្លៃខ្ពស់ជាងតម្លៃដាក់ឱ្យដេញថ្លៃជាសាធារណៈកប់ពពក (គិតជាមធ្យម១គម=៤១,០០០,០០០៛)។

ដោយសារការឃុបឃិត ជាប្រពន្ធកិបកេងស៊ីលុយរដ្ឋអស់សន្ធឹកសន្ធាប់បែបនេះហើយ ទើបក្រុមហ៊ុនក្នុងខេត្តស្ទឹងត្រែង ចំនួន៤ មានក្រុមហ៊ុនផនប៊ុនថុង ក្រុមហ៊ុនទ្រីវន្ថា ក្រុមហ៊ុនទូចសុខា និងក្រុមហ៊ុនម៉ាត់ ហាសាន់ បានឯកភាពល្អដាក់ពាក្យប្តឹង ទៅអភិបាលខេត្តលោក ស្វាយ សំអ៊ាង ជួយស្វែងរកភាពត្រឹមត្រូវនិងយុត្តធម៌ ជូនប្រជាជននិងសង្គមជាតិ ។

បន្ទាប់ពីទទួលដំណឹងថា លោក ស្វាយ សំអ៊ាង អភិបាលខេត្ត ធ្វើការដោះស្រាយនូវរឿងរ៉ាវខាងលើ ដោយវិធីត្រជាក់ដូចទឹកអម្រឹត ដោយមិនឱ្យមានអ្នកចាញ់និងអ្នកឈ្នះ បែបនេះនោះ មហាជនងឿងឆ្ងល់ថា ម្តេចក៏ឱ្យមន្ត្រីពុលរលួយស៊ីលុយរដ្ឋរាប់រយលានរៀលបែបនេះរួចខ្លួនទៅវិញ?  ដែលមានភស្តុតាងបញ្ជាក់ច្បាស់ៗដូចព្រះសូរិយាទៅទៀត។ មន្ត្រីលួចស៊ីលុយរដ្ឋ ថែមទាំងមានភស្តុតាងបញ្ជាក់ច្បាស់បែរជាឱ្យរួចខ្លួន។ 

បើដូច្នេះ ស្នើសុំក្រសួង ស្ថាប័ន ពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយសូមមេត្តាជួយចុះពិនិត្យចំពោះករណីខាងលើនេះផង៕ដោយនាគខៀវ

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 29 May 2023 · Image
···

ក្រុមមន្ត្រីផ្នែកនាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នាំយកសត្វក្រពើត្រីចំនួន ២៥ក្បាល មានទម្ងន់ចាប់ពី២៥ទៅ៤០គីឡូក្រាុំ មកពីខេត្តសៀមរាប មកលែងក្នុងបឹងធម្មជាតិ មួយហៅថា (បឹងខាំផា) ដើម្បីឱ្យវារស់នៅបន្តពូជបែបធម្មជាតិ និងមានបរិមាណ កើនឡើងបន្ថែម ព្រោះវាជាពពួកសត្វក្រពើ ជិតផុតពូជ។

ក្នុងពិធីលែងសត្វក្រពើត្រី ទៅក្នុងបឹងធម្មជាតិនៅឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង កន្លងមកថ្មីៗនេះ លោកអ៊ន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្ស ជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានបញ្ចាក់ថា៖ សត្វក្រពើត្រីដែលបាននាំយកមកលែងនេះ មានចំនួន២៥ក្បាលតែការនាំមកមានផ្លូវឆ្ងាយ និងប្រើរយៈពេលយួរ វាបានស្លាប់ចំនួន៣ក្បាល នៅសល់តែ២២ក្បាលប៉ុណ្ណោះបានលែងទៅក្នុងបឹងធម្មជាតិ នៅតំបន់អភិរក្សសត្វត្មាត ក្នុងភូមិសាស្ត្រទឹកដីស្រុកសៀមប៉ាង។

លោកបន្តថា៖ នេះជាលើកទី២ហើយ បន្ទាប់ពីលើកទី១ នៅឆ្នាំ២០២២ លែងបានចំនួន១៩ក្បាល ទៅក្នុងបឹងធម្មជាតិ (បឹងណាវ៉ា) នៅក្នុងតំបន់អភិរក្សសត្វស្លាប់សៀមប៉ាងនេះដែរ ព្រោះនៅពេលវាបន្សាំខ្លួន បន្តពូជ ពងកូន នៅខែវស្សាវាអាចចេញពីបឹងធម្មជាតិនេះ ចូលទៅទន្លេសេកុងប៉ែកខាងលើ និងបានបន្តពូជ ពងកូនសម្បូរបែបឡើងវិញ។

លោក សុខ ឃឿន នាយកដែនអភិរក្សសត្វព្រៃសៀមប៉ាង បានគាំទ្រដល់ការអភិរក្សពពួកសត្វជិតផុតពូជនេះ ហើយមន្ត្រីអភិរក្សបានធ្វើរបងព័ទ្ធជុំវិញស្រះក្នុង បឹងខាំផានេះ ដើម្បីរក្សាភាពស្អាប់ស្អាត ឱ្យសត្វក្រពើត្រីវារស់នៅស៊ីចំណីដែលយើងផ្តល់ឱ្យ។

លោកបន្តថា មន្ត្រីប្រចាំការនៅទីនេះនិងមើលថែរសត្វក្រពើត្រីនេះ ហើយការពារមិនឱ្យសត្វគោ ក្របីចុះ ព្រមទាំងដាក់សញ្ញាហាមឃាត់កូនចៅប្រជាពលរដ្ឋ ចុះទឹករកត្រី ឬបោះបោចបន្លែបង្ការនៅក្នុងស្រះទឹកនេះទេ ព្រោះវាមានជម្រៅជ្រៅខ្លាចមានគ្រោះថ្នាក់ទោះបីថា ក្រពើត្រីនេះវាមិនខាំមនុស្សក៏ដោយ។

លោកព្រំ អូដន អភិបាលរងស្រុកសៀមប៉ាងបានបញ្ចាក់ថា ៖ទោះជាយ៉ាងនេះក៏ដោយ ក្នុងពិធីលែងសត្វក្រពើត្រីនេះ អាជ្ញាធរមូលដ្ឋានបាននិមន្តព្រះសង្ឃ អាជ្ញាធរ អ្នកពាន់ព័ទ្ធនិងប្រជាពលរដ្ឋ ចូលរួមទទួលយកព័ត៌មានទាំងនេះទៅផ្សព្វផ្សាយបន្ត ដើម្បីបានរួមគ្នាអភិរក្សពពួកសត្វទាំងនេះឱ្យនៅគង់វង់ ហើយបានលើកកម្ពស់ការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពផង។

សូមបញ្ជាក់ថា៖ ក្រពើត្រីនេះជាពពួកសត្វជិតផុតពូជ ត្រូវបានមន្ត្រីនាយកដ្ឋានជលផល សហការជាមួយក្រុមហ៊ុន រ៉ាយហ្សីងហ្វីនិក រួមនិងអាជ្ញាធរមូលដ្ឋាន ធ្វើពិធីលែងសរុបបានចំនួន ៤១ក្បាលហើយ ក្នុងនោះ លើកទីមួយចំនួន១៩ក្បាល និងលើកទី២នេះ មានចំនួន២២ក្បាល ទៅក្នុងបឹងណាវ៉ា និងបឹងខាំផា ស្ថិននៅក្នុងភូមិសាស្ត្រ ដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង៕ដោយនាគខៀវ

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 28 March 2023 · Image
···

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនឡាវចំនួន ២នាក់ នឹងគ្រឿងញៀន១៣កញ្ជាប់ធំ។

ការចាប់ខ្លួនធ្វើឡើងនៅក្បែរព្រំដែនកម្ពុជាឡាវ នៅថ្ងៃចន្ទ ម្សិលមិញ ស្ថិតនៅចំណុចស្ពានទី២ ក្នុងភូមិសាស្ត្រទឹកដី ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ នៅជិតតំបន់ច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលកម្ពុជា-ឡាវ។

មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនបានថ្លែងថា ជនសង្ស័យទាំង២នាក់ ១/ ឈ្មោះ កែវ គង់មឿង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិចមកែវ ស្រុកកៃសន ខេត្ត សុវណ្ណ និងទី២/ ឈ្មោះ ណុក សុវណ្ណសាម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិណាសៃ ស្រុកហ្វឿង រាជធានីវៀងច័ន្ទ ប្រទេសឡាវ។

មន្ត្រីកម្ពុជាដដែលបានបន្តថា ករណីនេះ គឺជនសង្ស័យ បានធ្វើសម្មភាពបន្លំភ្នែកសមត្ថកិច្ច ព្រោះបានប្រើប្រាស់ រថយន្តពណ៌ខ្មៅ ពាក់ស្លាកលេខឡាវ បើកបរឆ្លងកាត់តាមច្រករបៀង ចូលមកទឹកដីកម្ពុជា។

ដោយមានការសង្ស័យ សមត្ថកិច្ចកម្ពុជាក៏បានឃាត់សាកសួរ និងត្រួតពិនិត្យលិខិតឆ្លងដែន ដោយរកនៅក្នុងរថយន្តឃើញធុងពណ៌បៃតងមួយច្នៃដាក់ស្កររងូ (កាកស្ករ) មួយកំណាត់លើ និងបិទសន្ទះពីក្នុង ហើយកម្លាំងសមត្ថកិច្ច ក៏បានកាត់ធុងហើយប្រទះឃើញកញ្ចប់ថ្នាំញៀន ដោយបង្កប់ជាមួយដីខ្សាច់ចំនួន ១៣កញ្ចប់ធំ មានទម្ងន់ជាង១២គីឡូក្រាម។

បើតាមមន្ត្រីជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕SRP

Like 0
Comment
Share Share
Views 0
ប៊ុន វិចត្រ 21 March 2023 · Image
···

អាជ្ញាធរខេត្តស្ទឹងត្រែង បានចេញលិខិតបដិសេធច្រានចោលទាំងស្រុងនូវព័ត៌មាន ដែលផ្សាយដោយសារព័ត៌មាន The Cambodia Daily ខេមបូឌាដេលី។ នេះបើយោងតាមលិខិត សៀមរាប ប៉ុស្តិ៍ទទួលបាននៅថ្ងៃអង្គារនេះ៕SRP

Like 0
Comment
Share Share
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page6 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!