Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ប៊ុន វិចត្រ 31 January 2025 · Image
···

លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានឲ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ថា នៅភូមិដងផ្លិតពុំមានសហគមជនជាតិដើមភាគតិចគួយឡើយ មានតែជនជាតិដើមភាគតិចគួយចំនួន៩គ្រួសារតែប៉ុណ្ណោះ។ ចំណែកទីតាំងដីជម្លោះនោះ ក៏ពុំមែនជាដីព្រៃអារុកអារក្ស ឬព្រៃជំនឿរបស់ជនជាតិដើមភាគតិចគួយនោះទេ ហើយក៏មិនមានការពាក់ព័ន្ធជាមួយលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារនោះដែរ។ អ្នកដែលមកទិញដីនៅតំបន់នេះ គឺជាប្រជាពលរដ្ឋ មកពីតាមបណ្តាលខេត្តផ្សេងៗ។ ដូច្នេះករណីដែលបង្ហោះតាមបណ្តាញសង្គមជាករណីទំនាស់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ពិសេសទំនាស់បងប្អូនឯង ពុំមែនដូចការផ្សាយរបស់វិទ្យុក្រៅស្រុកមួយក្នុងន័យញុះញង់នោះទេ ដោយឡែកអាជ្ញាធរស្រុកឆែប ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ក្រោយពីការចុះដោះស្រាយសម្របសម្រួលដោយក្រុមការងារខេត្តផងដែរ។

ការអះអាងធ្វើឡើង បន្ទាប់ពីឃើញនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកមួយបានបង្ហោះពីសកម្មភាពជម្លោះមួយបានកើតឡើងនៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដោយគេឃើញប្រជាពលរដ្ឋ មួយក្រុមបានចោទអ្នកបើកត្រាក់ទ័រថា មានបំណងបើកបំបុកសម្លាប់ពួកគាត់ និងបានធ្វើឱ្យម៉ូតូពួកគាត់រងការខូចខាត។ តាមពិតជាករណីទំនាស់រវាងពលរដ្ឋ និងពលរដ្ឋ ហើយអាជ្ញាធរខេត្តព្រះវិហារ បានចុះស្រាវជ្រាវ និងដោះស្រាយជូនពលរដ្ឋរួចរាល់ផងដែរ។

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកអមដោយខ្លឹមសារថា ខ្ញុំនឹងចាត់ក្រុមការងារខេត្ត ដឹកនាំដោយអភិបាលរងខេត្តចុះទៅពិនិត្យ ស្រាវជ្រាវ និងសម្របសម្រួលដោះស្រាយបញ្ហា នៅសាលាឃុំឆែប២ ដែលប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សានាព្រឹកនេះ។ តើជម្លោះនេះផ្តើមចេញពីក្រុមគ្រួសារខ្លួន បក្ខពួក ឬជាជម្លោះសមូហភាព ជាមួយក្រុមហ៊ុន? សូមបងប្អូនរក្សានូវភាពស្ងៀមស្ងាត់ និងចូលរួមដោះស្រាយដោយសន្តិវិធី»។

ក្រោយពីទទួលបានបទបញ្ជា និងការណែនាំពីអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោក មិន ស៊ីថា អភិបាលរងខេត្ត និងលោក គឹម ចាន់បញ្ញា អភិបាលរងខេត្ត បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុកឆែប ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅសាលាឃុំឆែបពីរ ករណីប្រជាពលរដ្ឋចំនួន១១៦នាក់ឈ្លោះគ្នា និងផ្ទុះហិង្សាគ្នាជាមួយក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រស៊ីឈ្នួលឈូសសម្អាតដី នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

ការចុះសម្របសម្រួលនាពេលនេះ មានប្រជាពលរដ្ឋចំនួន១៥នាក់បានឡើងមកថ្លែងបង្ហាញអំពីទុក្ខកង្វល់ និងសំណូមពរដល់ក្រុមការងារខេត្តនូវចំណុចមួយចំនួនរួមមាន ១.សំណូមពរកុំឱ្យត្រាក់ទ័រចូលទៅឈូសឆាយលើដីអាស្រ័យផលរបស់គាត់ និងដីព្រៃរបោះផ្សេងៗទៀតក្នុងតំបន់នោះ។ ២. សំណូមពរដល់អាជ្ញាធររក្សាទុកដីនៅតំបន់នោះទុកសម្រាប់ពួកគាត់ប្រើប្រាស់ និងចែកដល់កូនចៅដែលមិនមានដីសម្រាប់បង្កបង្កើនផល។ ៣. ស្វែងរកមេក្លោងនៅពីក្រោយនៃការឈូសឆាយដីរបស់ពួកគាត់។ ៤. ស្នើសុំឱ្យអ្នកដែលបានទិញដីក្នុងតំបន់នោះដកខ្លួនចេញ និងប្រគល់ដីជូនពួកគាត់វិញ។

បន្ទាប់ពីបានស្តាប់នូវការលើកឡើងពីទុក្ខកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋរួចមក ក្រុមការងារខេត្តបានរកដំណោះស្រាយជូនពួកគាត់ដោយញែកករណីខាងលើនេះជា២ ករណីទី១៖ អំពើហិង្សារវាងក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រដែលស៊ីឈ្នួលសម្អាតដី និងក្រុមប្រជាពលរដ្ឋដែលមានម៉ូតូ៣គ្រឿងរងការខូចខាត។ ករណីទី២៖ ទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋមកពីភូមិដងផ្លិត ភូមិណារ៉ុង និងក្រុមប្រជាពលរដ្ឋមកពីខាងក្រៅមកទិញដីតំបន់នោះ។
ជាលទ្ធផលករណីទី១ អំពើហិង្សារវាងក្រុមប្រជាពលរដ្ឋម្ចាស់ត្រាក់ទ័រដែលស៊ីឈ្នួលសម្អាតដី និងក្រុមប្រជាពលរដ្ឋម្ចាស់ម៉ូតូ៣គ្រឿង ដែលរងការខូចខាត ក្រុមការងារខេត្តបានសម្របសម្រួលដោះស្រាយបញ្ចប់ ដោយភាគីទាំងពីរបានឯកភាពទទួលយកការសម្រសម្រួល ដោយម្ចាស់ម៉ូតូទី១ និងម្ចាស់ម៉ូតូទី២ បានយកម៉ូតូទៅជុសជុលដោយខ្លួនឯង និងពុំមានការប្តឹងផ្តល់ ព្រោះការខូចខាតមានកម្រិតតិចតួច ហើយយល់ថាខ្លួនឯងមកតាមគេញុះញង់ដែលខ្លួនឯងពុំមានដីនៅភូមិណារ៉ុងនោះទេ។ ចំពោះភាគីម្ចាស់ម៉ូតូទី៣ ដែលត្រូវជាឪពុកមា ម្ចាស់ត្រាក់ទ័រ ភាគីទាំង២បានឯកភាពគ្នា ដោយម្ចាស់ត្រាក់ទ័រត្រូវជាក្មួយ ព្រមទិញម៉ូតូដែលមានគុណភាពប្រហាក់ប្រហែលសងឪពុកមាវិញ។

ចំពោះករណីទី២ ទំនាស់ដីធ្លីរវាងក្រុមប្រជាពលរដ្ឋ មកពីភូមិដងផ្លិត ភូមិណារ៉ុង និងក្រុមប្រជាពលរដ្ឋមកពីខាងក្រៅ មកទិញដីតំបន់នោះ ក្រុមការងារសំណូមពរផ្អាកសកម្មភាពឈូសឆាយ និងរង់ចាំការសម្របសម្រួលដោះស្រាយបញ្ចប់ ព្រមទាំងសំណូមពរដល់ប្រជាពលរដ្ឋដែលពុំមានដីក្នុងភូមិណារ៉ុង (ទីតាំងជម្លោះ) ឱ្យដកខ្លួនចេញកុំជឿតាមការញុះញង់បង្កឱ្យមានជម្លោះហិង្សា រីឯប្រជាពលរដ្ឋដែលមានដីនៅទីតាំងនោះពិតប្រាកដ សូមប្រញាប់ដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីតាមនីតីវិធីផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 10 January 2025 · Image
···

ខេត្តព្រះវិហារ៖រហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ នេះ គេនៅកុំទាន់ឃើញ ក្រសួងពាក់ព័ន្ធនាៗ ចេញសេចក្សីបំភ្លឺជុំវិញ ក្រុមហ៊ុនសុវណ្ណភូមិ វិនិយោគ កសិ.ឧស្សហកម្ម របស់ឧកញ៉ា អាន ម៉ាឌី នៅស្រុករវៀង ខេត្តព្រះវិហារ ឈូសឆាយចូលដីរដ្ឋរាប់រយហិកតា នៅឡើយទេ។ ប្រការដែលក្រសួងពាក់ព័ន្ធ រក្សាភាពស្ងប់ស្ងាត់ មិនបញ្ចេញប្រតិកម្ម ឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មាន ក្នុងស្រុកដែលបានផ្សព្វផ្សាយ យ៉ាងព្រោងព្រាតបែបនេះ គេនៅកុំទាន់ដឹងថា មានមូលហេតុអ្វីនោះដែរ ជាហេតុធ្វើឲ្យក្រុមហ៊ុនមួយនេះមានអំណាចកាន់តែខ្លាំងមិនញញើតនឹងច្បាប់ឡើយ។

កាលពីថ្មីៗ នេះ ក្រុមអ្នកស្រឡាញ់ព្រៃឈើនិងមន្ត្រីជំនាញនៃខេត្តព្រះវិហារ និងមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានចុះទៅសិក្សាស្រាវជ្រាវ ទីតាំងឈូសឆាយដី របស់ក្រុមហ៊ុនសុវណ្ណភូមិ ដែលមានលោកឧកញ៉ាអាន ម៉ាឌី ជាម្ចាស់ក្រុមហ៊ុន បានដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ធ្វើសកម្មភាព ឈូសឆាយចូលដីរដ្ឋ អស់ជាង៥០០ហិកតា នៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង។

លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ បានសរសេរបញ្ជាក់នៅលើ ទំព័រfacebook
លោកតាន់ គឹមសួរ (tan kimsour)ថា ខ្ញុំគិតថា បើរដ្ឋាភិបាល មិនមានវិធានការ សមស្រប ណាមួយទៅលើក្រុមហ៊ុនទាំងឡាយណា ដែលមានការឈូសបំពានទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជន នឹងមិនមានការសប្បាយចិត្តទេ ដោយគិតថា នេះគឺជារឿងដែលអយុត្តិធម៌បំផុត ដែលប្រជាជនធម្មតា ប្រព្រឹត្តិបទល្មើសព្រៃឈើ បន្តិចបន្តួច មានការដាក់ទោស ចាប់ចងដោយមិនមានការលើកលែង រីឯក្រុមហ៊ុន ឈូសបំពានរាប់រយហិកតាបែរជាមិនមានចំណាត់ការ អ្វីទៅវិញ ឬ មានចំណាត់ការដែរ តែចំណាត់ ដែលមានការយោគយល់ទៅវិញ។ ហើយករណី ត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេក នឹងកើតមានឡើងជាបន្តបន្ទាប់។

លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថាក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌ ដែលរដ្ឋ បានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវ លើសម្ដីរបស់ខ្ញុំ ចំពោះមុខច្បាប់)។

បើតាមលោកតាន់ គឹមសួរ បានបន្តថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទ បានចុះទៅជាមួយមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិ នេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុន មិនបានអនុវត្តអនុវត្តតាមគោលការណ៍ ដែលក្រសួងបានដាក់ឲ្យ ៖

១/ មុនចាប់ផ្ដើមដំណើរការ ឈូសឆាយ ក្រុមហ៊ុនមិនបានសហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់ នូវតំបន់ឈូសឆាយ។

២/ ក្រុមហ៊ុន បានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរ ដែលក្រសួងមានការហាមប្រាមជាដាច់ខាត។

៣/ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋ អស់ជាច្រើនហិកតា។

៤/ មិនមានបិទ logo លើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្ត តាមវិធានបច្ចេកទេស ជាធរមាន ដោយមាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដាន លើដំណើរការ ឈូសឆាយរបស់ក្រុមហ៊ុន។

៥/ មិនបានធ្វើការឈូសឆាយ ក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាម តាមលក្ខខណ្ឌ ដែលក្រសួងបានដាក់ឲ្យនោះទេ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាល នឹងមិនមានការយោគយល់ ចំពោះទង្វើត្រីងៀត ឆ្លៀតពង ឬដូចប្រសាសន៍ របស់សម្ដេចធិបតី នាយករដ្ធមន្ត្រី បានលើកឡើងថា កន្ទេលធំ បន្លំដេក នេះជាដាច់ខាត។

ជុំវិញ ការលើកឡើង របស់លោក តាន់ គឹមសួរ ប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ ដែលអះអាងថា
ក្រុមហ៊ុន សុវណ្ណភូមិ របស់ឧកញ៉ា អាន ម៉ាឌី នៅស្រុករវៀង ខេត្តព្រះវិហារ ឈូសឆាយប៉ះដីរដ្ឋរាប់រយហិកតា បែបបេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រសួងពាក់ព័ន្ធនិងក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅឡើយទេ រហូតមកដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ នេះ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 3 January 2025 · Image
···

ខេត្តព្រះវិហារ៖ ស្ដ្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមផ្លូវ ត្រូវបានជំនាញពេទ្យឆ្មប នៃមណ្ឌលសុខភាពកោះកេរ ជួយសង្គ្រោះបានទាន់ពេលវេលា ខណៈស្ដ្រីរូបនេះត្រូវបានក្រុមគ្រួសារកំពុងបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាលកូន។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ស្ដ្រីសម្រាលកូនខាងលើបានរៀបរាប់ថា ក្នុងថ្ងៃកើតហេតុណ៍ ខ្លួនមិនដឹងថាឈឺពោះសម្រាលកូននោះទេ តែក្រោយពីបត់ជើងតូចក៏ស្រាប់មានអាការៈឈឺពោះចង់សម្រាល ភ្លាមៗនោះក្រុមគ្រួសារក៏បានហៅគោយន្ដ និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ។ ដោយសារលំនៅដ្ឋាននៅឆ្ងាយពីមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកភូមិក៏បានទំនាក់ទំនងទៅកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ។

បើតាមការបញ្ជាក់របស់លោកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពកោះកេរ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកស្រីក៏បានបញ្ជូនរថយន្ដគិលានសង្គ្រោះ និងជំនាញពេទ្យឆ្មបដើម្បីទៅទទួល លុះពេលកំពុងធ្វើដំណើរ ក៏បានជួបគោយន្ដដែលដឹកស្ដ្រីរូបនោះតាមផ្លូវនៅចំណុចកើតហេតុណ៍ និងបានចុះជួយសង្គ្រោះដល់ម្ដាយ និងទារក បានទាន់ពេលវេលា បន្ទាប់មកក៏បាន បញ្ជូនស្ដ្រីជាម្ដាយ និងទារកមកកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីបន្ដពិនិត្យព្យាបាល។

លោកស្រីប្រធានមណ្ឌលបន្ដថា ដោយទារកមានទំងន់ទាបពេក (ទំងន់ ១គីឡូក្រាម) ហើយមណ្ឌលសុខភាពក៏គៀកទៅនឹងខេត្តសៀមរាប លោកស្រីក៏សម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារកទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដការតាមដាន និងព្យាបាល តាមរយៈរថយន្ដគិលានសង្គ្រោះរបស់មណ្ឌលសុខភាព។

ស្ដ្រីដែលសម្រាលកូនខាងលើ មានឈ្មោះ ចេន អាន អាយុ ១៨ឆ្នាំ រស់នៅភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយសម្រាប់កូនដែលសម្រាលនេះ គឺជាកូនដំបូង ប៉ុន្ដែទើបតែពពោះបាន ២៨សប្ដាហ៍ប៉ុណ្ណោះ (ស្មើនិង ៧ខែ)។ បច្ចុប្បន្នស្ដ្រីជាម្ដាយ និងទារក បានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបដោយសុវត្ថិភាព៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 1 January 2025 · Image
···

ខេត្តព្រះវិហារ៖មានការលើកឡើងថា ក្រុមអ្នកស្រឡាញ់ព្រៃឈើនិងមន្ត្រីជំនាញនៃខេត្តព្រះវិហារ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះទៅសិក្សាស្រាវជ្រាវ ទីតាំងឈូសឆាយដី របស់ក្រុមហ៊ុនសុវណ្ណភូមិ វិនិយោគកសិ.ឧស្សាហកម្ម ដែលមានលោកឧកញ៉ាអាន ម៉ាឌី ជាម្ចាស់ក្រុមហ៊ុន បានដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់ដីរដ្ឋអស់ប្រមាណជាង៥០០ហិកតា នៅភូមិរំចេកឃុំរមណីយ ស្រុករវៀង។

ប្រភពពីហ្វេសបុក លោកតាន់ គឹមសួរ (tan kimsour) បានឲ្យដឹងថា ខ្ញុំគិតថា បើរដ្ឋាភិបាលមិនមានវិធានការសមស្របណាមួយ ទៅលើក្រុមហ៊ុនទាំងឡាយណា ដែលមានការឈូសបំពាន ទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជននឹងមិនមានការសប្បាយចិត្តទេ ដោយគិតថានេះ គឺជារឿងដែលអយុត្តិធម៌បំផុត ដែលប្រជាជនធម្មតាប្រព្រឹត្តិបទល្មើសព្រៃឈើបន្តិចបន្តួច មានការដាក់ទោសចាប់ចងដោយមិនមានការលើកលែង រីឯក្រុមហ៊ុនឈូសបំពានរាប់រយហិកតា បែរជាមិនមានចំណាត់ការអ្វីទៅវិញ ឬមានចំណាត់ការដែរ តែចំណាត់ដែលមានការយោគយល់ទៅវិញ។ ហើយករណីត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេកនឹងកើតមានឡើងជាបន្តបន្ទាប់។

លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថា ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវលើសម្ដីរបស់ខ្ញុំចំពោះមុខច្បាប់)។

លោកបានបន្តថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទបានចុះទៅជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិ នេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុនមិនបានអនុវត្តអនុវត្តតាមគោលការណ៍ដែលក្រសួងបានដាក់ឲ្យ៖១/ មុនចាប់ផ្ដើមដំណើរការឈូសឆាយ ក្រុមហ៊ុនមិនបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់នូវតំបន់ឈូសឆាយ។២/ ក្រុមហ៊ុនបានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរដែលក្រសួងមានការហាមប្រាមជាដាច់ខាត។
៣/ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋអស់ជាច្រើនហិកតា។៤/ មិនមានបិទlogo លើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្តតាមវិធានបច្ចេកទេសជាធរមាន ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដានលើដំណើរការឈូសឆាយរបស់ក្រុមហ៊ុន។ ៥/ មិនបានធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាមតាមលក្ខខណ្ឌដែលក្រសួងបានដាក់ឲ្យនោះទេ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាលនឹងមិនមានការយោគយល់ចំពោះទង្វើត្រីងៀតឆ្លៀតពង ឬដូចប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ធមន្ត្រី បានលើកឡើងថាកន្ទេលធំបន្លំដេក នេះជាដាច់ខាត។

ជុំវិញករណីនេះ លោកនុត សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថា ករណីនេះខាងលោកបានស្រាវជ្រាវនិងធ្វើរបាយការណ៍ ជូនទៅក្រសួងកសិកម្មរុក្ខា ប្រមាញ់និងសាទ រួចហើយ។លោកសុំមិនធ្វើអត្ថាធិប្បាយទេ ដោយលោកកំពុងជាប់រវល់។

ពាក់ព័ន្ធករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុនសុវណ្ណភូមិ របស់លោកឧកញ៉ាអាន ម៉ាឌី នៅឡើយទេ រហូតដល់ថ្ងៃទី ១ខែមករា ឆ្នាំ ២០២៥ នេះ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 29 December 2024 · Image
···

លោកតាន់ គឹមសួរ នៅថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2024 នេះបានប្រកាសថារកឃើញក្រុមហ៊ុន សុវណ្ណភូមិ របស់លោកឧកញ៉ា អាន ម៉ាឌី នៅខេត្តព្រះវិហារ បានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង។

ខាងក្រោមនេះជាសំណេររបស់លោកតាន់ គឹមសួរ៖

ខ្ញុំគិតថាបើរដ្ឋាភិបាលមិនមានវិធានការសមស្របណាមួយទៅលើក្រុមហ៊ុនទាំងឡាយណាដែលមានការឈូសបំពានទៅលើដីព្រៃរដ្ឋ (បំផ្លាញធនធានធម្មជាតិយ៉ាងសន្ធឹកសន្ធាប់) និងមិនគោរពតាមលក្ខខណ្ឌដែលរដ្ឋដាក់ឲ្យទេ មហាជននឹងមិនមានការសប្បាយចិត្តទេ ដោយគិតថានេះគឺជារឿងដែលអយុត្តិធម៌បំផុតដែលប្រជាជនធម្មតាប្រព្រឹត្តិបទល្មើសព្រៃឈើបន្តិចបន្តួច មានការដាក់ទោសចាប់ចងដោយមិនមានការលើកលែង រីឯក្រុមហ៊ុនឈូសបំពានរាប់រយហិកតាបែរជាមិនមានចំណាត់ការអ្វីទៅវិញ ឬមានចំណាត់ការដែរ តែចំណាត់ដែលមានការយោគយល់ទៅវិញ។ ហើយករណីត្រីងៀតឆ្លៀតពង ឬកន្ទែលធំបន្លំដេកនឹងកើតមានឡើងជាបន្តបន្ទាប់។

លោកតាន់ គឹមសួរ បន្តថា ខ្ញុំបានរកឃើញថាក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអានម៉ាឌី នៅខេត្តព្រះវិហារបានបំពាននូវលក្ខខណ្ឌដែលរដ្ឋបានដាក់ជូនស្ទើរតែទាំងស្រុង (ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានទទួលខុសត្រូវលើសម្ដីរបស់ខ្ញុំចំពោះមុខច្បាប់)។

លោកបានបន្តថា នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៤ ខ្ញុំបាទបានចុះទៅជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយមន្ទីបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះទៅដល់ក្រុមហ៊ុនសុវណ្ណភូមិនេះផ្ទាល់ ហើយបានសង្កេតឃើញថា ក្រុមហ៊ុនមិនបានអនុវត្តអនុវត្តតាមគោលការណ៍ដែលក្រសួងបានដាក់ឲ្យ៖

១/ មុនចាប់ផ្ដើមដំណើរការឈូសឆាយ ក្រុមហ៊ុនមិនបានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ដើម្បីធ្វើការកំណត់នូវតំបន់ឈូសឆាយ។

២/ ក្រុមហ៊ុនបានធ្វើការឈូសឆាយប៉ះនូវតំបន់ទ្រនាប់ដងអូរដែលក្រសួងមានការហាមប្រាមជាដាច់ខាត។

៣/ ឈូសបំផ្លាញដីព្រៃរក្សាទុករបស់រដ្ឋអស់ជាច្រើនហិកតា។

៤/ មិនមានបិទlogo លើគ្រឿងចក្រ-យានយន្ត និងមិនបានអនុវត្តតាមវិធានបច្ចេកទេសជាធរមាន ដោយមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ធ្វើការតាមដានលើដំណើរការឈូសឆាយរបស់ក្រុមហ៊ុន។
៥/ មិនបានធ្វើការឈូសឆាយក្នុងមួយអនុតំបន់ម្ដង ហើយធ្វើការដាំដុះភ្លាមតាមលក្ខខណ្ឌដែលក្រសួងបានដាក់ឲ្យនោះទេ។

ខ្ញុំសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាលនឹងមិនមានការយោគយល់ចំពោះទង្វើត្រីងៀតឆ្លៀតពង ឬដូចប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ធមន្ត្រីបានលើកឡើងថាកន្ទេលធំបន្លំដេក នេះជាដាច់ខាត។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ាអាន ម៉ាឌី នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ ដោយមិនមានលេខទំនាក់ទំនង៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 16 October 2024 · Image
···

ខេត្តព្រះវិហារ៖បេន អ្នកការពារព្រៃឈើនៅខេត្តព្រះវិហារ នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡាន។

ជុំវិញការចោទប្រកាន់បែបនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញ ក្រុមបេន ដេវីស បានធ្វើកំណត់ហេតុបំភ្លឺមានស្នាមមេដៃ ដោយអះអាងថា ករណីនាំឲ្យដែលកើតឡើង ដោយសារ ឈ្មោះ កោះ សៀម កាន់កាំបិតយារសំដៅរត់មកកាន់លោក ប៉ាល់ ឆោម ខណៈ លោក ប៉ាល់ ឆោម និងឈ្មោះ សុខ ឡូ ទៅល្បាតត្រង់ចំណុចស្ទឹងបាក់មែក ស្ថិតនៅខាងលិចឈៀងខាងត្បូងភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានទូរស័ព្ទខលមកកាន់ បេន ដេវីស ដើម្បីសុំអោយលោក បេន មកជួយអន្តរាគមន៍និងធ្វើការសួរនាំទៅកាន់លោក កោះ សៀម ដើម្បីរកមូលហេតុថាតើ ហេតុអ្វីបានជាទាញកាំបិតមករកកាប់ក្រុមសហគមន៍ដោយគ្មានមូលហេតុបែបនេះ។

សុំជម្រាបថា ហេតុការណ៍នេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។

ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 15 October 2024 · Image
···

ខេត្តព្រះវិហារ៖ពលរដ្ឋបានប្ដឹងក្រុមបេន បន្ទាប់ពីធ្វើសកម្មភាព សាហាវព្រៃផ្សៃបំផុត! នាំបក្សពួកមួយក្រុមចូលផ្ទះពលរដ្ឋ  ផ្ទុះអាវុធជាច្រើនគ្រាប់និងវាយដំពលរដ្ឋ ម្នាក់ជាជនពិការ ហើយចាប់ដាក់ឡានដូចក្រុមចោលចាប់ជម្រិត។

ខេត្តព្រះវិហារ៖ហេតុការណ៍ដ៏ឃោរឃៅបែបនេះបានកើតឡើងនៅ ភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នៅម៉ោងប្រម៉ាណជាង១០ព្រឹក។ ករណីនេះត្រូវបានក្រុមគ្រួសារជាភរិយាជនរងគ្រោះបានប្ដឹងក្រុមបង្កខាងលើ នៅអធិការនគរបាលស្រុកសង្គមថ្មី នាថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ ដើម្បីឲ្យជួយរកយុត្តិធម៌ដល់ប្ដីរបស់ពួកគាត់ផងដែរ។

ជនរងគ្រោះមានឈ្មោះ កោះ សៀម អាយុ៥៤ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

នេះបើតាមស្ត្រីឈ្មោះ វ៉ុន ដាលីន អាយុជាង៤៤ឆ្នាំ
ជាភរិយារបស់ជនរងគ្រោះ បានផ្ដល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃទី 14 ខែតុលា ឆ្នាំ 2024។

ក្រុមជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១ បេន ដាវីត ភេទប្រុស
២ ប៉ាល ឆោម ភេទប្រុស
៣ សុខ

៤ ធាង សុធា ភេទប្រុស អាវុធហត្ថ
៥ សឿង សារុន ភេទប្រុស អាវុធហត្ថ
៦ ជនជាតិបរទេស មិនស្គាល់អត្តសញ្ញាណ

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់បែបនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមលោក បេន នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page25 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!