Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ស្ពឺ

ប៊ុន វិចត្រ 20 March 2025 · Image
···

លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃថ្នាក់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ អមដំណើរដោយគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា នៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខលោកស្រី រ៉ូន ស្រីរ័ត្ន អាយុ ២៨ឆ្នាំ និងប្តីឈ្មោះ កែវ រស្មី អាយុ ៣៣ឆ្នាំ មុខរបបរោងចក្រ មានកូនភ្លោះ ៣នាក់ (ប្រុសទាំង៣) និងកូនស្រីបង ២នាក់ក្នុងបន្ទុក ដែលមានជីវភាពទីទ័លក្រ។

កាលពីឆ្នាំ២០១៨ ប្តីប្រពន្ធទាំង ២នាក់នេះ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស៉ីឈ្នូលជាជ័រ និងបេះស្វាយចន្ទីឲ្យគេ រហូតមកដល់ចុងឆ្នាំ២០២៤ បានមករស់នៅខេត្តកំពង់ស្ពឺ ដើម្បីរកការងារធ្វើ សព្វថ្ងៃជួលផ្ទះគេនៅ ស្ថិតនៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ លោកជំទាវ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ត្រូវចូលរួមថែរក្សាបរិស្ថាន និងសូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក ហើយខិតខំថែរក្សាសុខភាពឱ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ។

សូមបញ្ជាក់ផងដែរថា: កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងឲ្យយកសម្ភារៈ និងថវិកាចំនួន ៥លានរៀលមកប្រគល់ជូនដល់ឪពុកម្តាយកូនភ្លោះ ៣នាក់នេះរួចម្តងហើយដែរ។

លោកជំទាវ បានឧបត្ថម្ភ សំលៀកបំពាក់ និងថវិកាចំនួន ២លានរៀល សាខាបានចូលរួមថវិកា ១លានរៀល សម្ភារៈមានដូចជាៈ អង្ករ២០០គីឡូក្រាម,មី ៤កេស ,ត្រីខ ៤យួរ ,ប្រេងឆារ ៤ដប ,ទឹកត្រីទឹកស៊ីអ៉ីវ ៤យួរ , និង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផ្សេងទៀតផងដែរ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 16 December 2024 · Image
···

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានប្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុកនៃខេត្តកំពង់ស្ពឺថា ក្នុងករណីចាំបាច់ ឬមានការងារបន្ទាន់ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ អាចទាក់ទងមកឯកឧត្តមដោយផ្ទាល់ ដោយកុំរង់ចាំទាល់តែមានកិច្ចប្រជុំ។

នៅក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​សាលា​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី១៦ ខែ​ធ្នូ ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុកថា ក្នុងករណីដែលមានកិច្ចការងារបន្ទាប់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ចេញពីវេទិការសាធារណៈ ក្រុមការងារអាចទាក់ទងមកកាន់លោកឯកដោយផ្ទាល់ ភ្លាមៗដោយកុំចាំបាច់រង់ចាំ ទាល់តែមានការរៀបចំកិច្ចប្រជុំ។

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងបែបនេះ ស្របពេលដែល ក្រុមការងារបានពិភាក្សា និងផ្តល់នូវរបាយការណ៍ជាច្រើននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះ ជាពិសេសការលើកឡើងនូវវឌ្ឍនភាពការងារទាក់ទងទៅនឹងការធ្វើវេទិកាសាធារណៈ ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានរំលេចនូវសមិទ្ធផលការងារជាច្រើនដែលក្រុមការងារគ្រប់គោលដៅ ជាពិសេសបានដោះស្រាយបញ្ហានានា ជូនទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ដែលជាសកម្មភាពដ៏មានសារៈសំខាន់មួយរបស់រាជរដ្ឋាភិបាល នៅក្នុងការចូលរួមដោះស្រាយបញ្ហាដែលកើតឡើងនានា តាមមូលដ្ឋាននីមួយៗ នៅទូទាំងប្រទេស។

តាមរយៈកិច្ចប្រជុំប្រចាំឆ្នាំនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង​​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺទាំងអស់ ដែល​បាន​បំពេញ​តួនាទីភារកិច្ច​យ៉ាង​សស្រាក់សស្រាំ។ លោកបានលើកទឹកចិត្តឱ្យក្រុមការងារបន្តកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និង​អាជ្ញាធរ​មូលដ្ឋាន​​ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាសាធារណៈកាន់តែប្រសើរជូនដល់ប្រជាពលរដ្ឋ និងចូលរួមដោះស្រាយរាល់កង្វល់នានា ដែលប្រជាពលរដ្ឋបានជួបប្រទះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 29 November 2024 · Image
···

ខេត្តកំពង់ស្ពឺ៖ពិតជាមិនធម្មតាដូចពាក្យមួយតែងនិយាយថាសេះងាប់ហើយអាចធ្វើឲ្យរស់ឡើងវិញបាន។។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រតិកម្មខ្លាំងៗ លើម្ចាស់អាជីវកម្មល្បែងអនឡាញដ៏ធំមួយកន្លែង ដែលនៅតែបើកលេងលើទីតាំងចាស់ផ្គើននិងអាជ្ញាធរ ក្រោយដោះលែងមកវិញ ដែលការប្រតិកម្មខ្លាំងនេះ ក្រោយមានការសាកសួរពីអ្នកព័ត៌មានកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ទីតាំងបើកលេងល្បែងអនឡាញនេះគឺពិតជាមិនឱ្យតំលៃអាជ្ញាធរខេត្តនោះទេ ដូច្នេះលោកនិងឆ្លងយោបល់អភិបាលខេត្តថាគួរយ៉ាងម៉េចរឿងនិង ព្រោះទីតាំងនេះលោកធ្លាប់ដឹកនាំបង្ក្រាបរួចម្តងមកហើយ បើបង្ក្រាបម្តងនេះទៀតវា២ដងហើយ។

សូមបញ្ជាក់ថា ទីតាំងល្បែងអនឡាញដ៏ធំមួយកន្លែងនេះស្ថិតនៅក្រោយទីបញ្ជាទីបញ្ជាការអាវុធហត្ថខេត្ត ក្បែរផ្សារកំពង់ស្ពឺ ក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ កណ្តាលទីប្រជុំជនក្រុងច្បារមន។ ទីតាំងនេះធ្លាប់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបង្រ្កាបម្តងរួចមកហើយ ដោយមានការឃាត់ខ្លួនមនុស្សនិងរឹបអូសឧបករណ៍ល្បែង តែការណ៍នេះបានត្រឹមតែមួយដង្ហើមចង្រឹតប៉ុណ្ណោះក៏បានដោះលែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់សាលាដំបូងនោះទេ ហើយករណីនេះឮថាមានការអន្តរាគមន៍ពីថ្នាក់លើ តែមិនដឹងថ្នាក់លើត្រឹមណានោះទេ។ហើយក្រោយដោះលែង អាជីវកម្មអនឡាញនេះក៏បានបើកលេងឡើងវិញលើទីតាំងដដែល២៤ម៉ោង លើ២៤ម៉ោង ដោយបិទបាំងវាំងនននិងមានអង្គុយយាមទ្វារយ៉ាងម៉ត់ចត់បំផុតនិងមានអ្នកចូលលេងមិនចេះដាច់។

ពាក់ព័ន្ធនិងករណីបើកលេងឡើងវិញនេះ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនិងជាម្ចាស់ករណីមិនមានការឆ្លើយតបទេ រីឯលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានអះអាងថាចាំឱ្យអធិការក្រុងច្បារមនចុះទៅមើល។ ចំណែកលោក ទឹម ផានូ អភិបាលក្រុងច្បារមនថាចាំចុះទៅឆែកមើលព្រោះលោកអត់ដែលបានទៅតាមផ្លូវហ្នឹង។

ជុំវិញការបើកអាជីវកម្មអនឡានដ៏ធំនេះ មហាជនបានធ្វើការរិះគន់ចំៗថា ឱ្យគេខ្លាចអាជ្ញាធរយ៉ាងម៉េច បើបង្ក្រាបបានហើយដោះលែងទៅវិញត្រឹមតែមួយដង្ហើមចង្រឹត សូម្បីតែឧបករណ៍ល្បែងក៏ប្រគល់ឱ្យគ្មានសល់ មិនបញ្ជូនទៅតុលាការ ខុសពីការបង្ក្រាបអ្នកលេង បៀរ អាប៉ោងតាមភូមិដែលលេងត្រឹមតែ១០០០ ទៅ២០០០រៀល គឺចាប់ហើយបញ្ជូនមកតុលាការអនុវត្តទោសរាប់ខែ ហើយខ្លះរត់ការដោះលែងអស់រាប់ពាន់ដុល្លាដើម្បីមានសេរីភាពឡើងវិញ។

អ្នកវិភាគថានេះជាស្តង់ដារច្បាប់ពីរខុសគ្នា ដែលអ្នកច្បាប់បានអនុវត្តមកលើប្រជាពលរដ្ឋ គេថាគួរតែអនុវត្តឱ្យដូចគ្នាដើម្បីឱ្យមានតម្លាភាពជៀសវាងអ្នកមានលុយមិនខ្លាចអាជ្ញាធរ ដោយដឹងថាលុយអាចសម្រាលសភាពការណ៍និងអាចដោះដូរជាមួយសិរីភាពបាន៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 3 November 2024 · Image
···

ខេត្តកំពង់ស្ពឺ៖លោកវរសេនីយ៍ឯក ភូ ឌីសាឌីន ដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាំ យកក្តាមឈូស ទៅប្រគល់ជូនគ្រួសារសព ជួបការលំបាកខ្វះខាតឈ្មោះ សំរិទ្ធ ឌឿន ភេទស្រី អាយុ៦៨ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន។

ការប្រគល់នៅថ្ងៃសៅរ៍ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមការណែនាំ ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 26 July 2024 · Image
···

ខេត្តកំពង់ស្ពឺ៖ជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីឃាតកម្ម ក្រោយគេចខ្លួនរយៈពេល៦ថ្ងៃ។

ការចាប់ខ្លួនធ្វើឡើង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយកម្លាំងការិយានគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហ
ការជាមួយនគរបាលស្រុកភ្នំស្រួចដោយមានការចង្អុលដឹកនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រូលពីឯកឧត្តមស៊ិន វិរ: ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបងខេត្តកំពង់ស្ពឺ នគរបាលខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា អំពើឃាតកម្មនេះ បានកើតឡើង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣០នាទី ចំណុចក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅ ភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច។

ជនរងគ្រោះឈ្មោះឡុង លី ភេទប្រុស អាយុ៦៦ឆ្នាំ (នៅភូមិថ្នី) មុខរបរ ធ្វើជាប្រជាការពារ ។

តាមការបំភ្លឺពីឈ្មោះឈួន ហៅ ភេទ
ស្រីអាយុ៦៦ឆ្នាំ(ប្រពន្ធសព) បានបំភ្លឺ
ថា: មុនពេលកើតវេលាម៉ោង១៤ និង៣០
នាទី ជនរងគ្រោះ បានកាន់កាំបិត និងខ្សែ
គោ ដើរទៅផ្លាស់គោឲស៊ីស្មៅ នៅវាល
ស្រែ មាត់ស្ទឹងក្រោយផ្ទះ រហួតដល់ម៉ោង
១៨និង៣០នាទី មិនឃើញត្រឡប់មកផ្ទះ មានការសង្ស័យ ទូរស័ព្ទចូលមិនលើក បានឲកូនដើររក ទើបប្រទះឃើញសាកសពនិងរាយការណ៍ប្រាប់សមត្ថកិច្ច។

តាមការពិនិត្យរបស់នគរបាលការិយា
បច្ចេកទេសវិទ្យាសាស្ត្រ ជនរងគ្រោះ
មានស្លាកស្នាម : កំភូនដៃសងខាង មាន
ស្នាមជាំហើម បាក់ខ្នងដៃឆ្វេង មុតបាត
ដៃឆ្វេង បែកចិញ្ចើមស្តាំ ស្នាមជាំលើជុំ
ចិញ្ចើម ដាច់ស្លឹងត្រចៀកស្តាំមួយកំណាត់
ខាងលើ ផុងលលាដ៏ក្បាលខាងស្តាំ(អាចបុកហ្នឹងវត្ថុរឹងមិនសូវមុតច្រើនដង) បែក
លលាដ៌ក្បាលខាងលើ ផ្នែកខាងឆ្វេង ។
-បន្សល់នៅកន្លែងកើតហេតុ កាំបិតផ្កាក់
ដងឫស្សី របូតផ្លែ (របស់ជនរងគ្រោះ) ។
-នៅខាងលិចសាកសព មានឫស្សី១
គុម្ព មានស្នាមជីកទំពាំងថ្មីៗ ។
យោងតាមការស្រាវជ្រាវស៊ើបអង្គេត
និងការពិនិត្យកន្លែងកើតហេតុ ។
សន្និដ្ឋានថា:ជនសង្ស័យ ដែលសម្លាប់
ជនរងគ្រោះ អាចជាអ្នកទៅជីកទំពាំង និងធ្លាប់មានទំនាស់ជាមួយជនរងគ្រោះ។

ជនសង្ស័យ សូត្រ ធន ភេទប្រុសអាយុ៣៧
ឆ្នាំ នៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច
ខេត្តកំពង់ស្ពឺ មុខរបរ:កសិករ។

ជនសង្ស័យបានសារភាពថា ពិតជាបានយកចប់ជីកដែក វាយ និងយកផ្លែចប់បុកលើក្បាល ជនរងគ្រោះបណ្តាលឲស្លាប់ ដោយមូលហេតុ ខឹងជនរងគ្រោះស្តី បន្ទោសឲពីរឿងលួចជីកទំពាំង ឯចប់ជីកដែក បានបោះចោលកក្នុងទឹក
ស្វឺង៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 3 July 2024 · Image
···

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ជាម ច័ន្ទសោភ័ណ ជាអភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកមិញនេះលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ ភាពលេចធ្លោ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលអនុវត្តគោលការណ៍តឹងរឹង មិនឱ្យផ្សព្វផ្សាយផ្សាយផលិតផលគ្រឿងស្រវឹង តាមទីសាធារណៈ ស្នាដៃទាក់ទាញគម្រោងវិនិយោគតម្លៃក្រោម ៥លានដុល្លារ ដែលរាជរដ្ឋាភិបាល ទើបតែបានវិមជ្ឈការមកកាលចុងនីតិកាលទី៦ នៃរដ្ឋសភា។

ទន្ទឹមនឹងភាពលេចធ្លោរដែលទទួលបានការសាទរពីសាធារណជនខាងលើនេះ លោកស សុខា ក៏បានផ្ដល់គោលការណ៍ណែនាំ ឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺ រួមទាំងខេត្តផ្សេងៗទៀត កុំអនុញ្ញាត និងទប់ស្កាត់ ឱ្យបាននូវការផ្សព្វផ្សាយល្បែងសុីសងគ្រប់ប្រភេទ តាមទីសាធារណៈ លើកលែងតែការផ្សព្វផ្សាយ នៅតាមទីតាំងឯកជន ដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់។

ស្របពេលដែលថ្មីៗនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ទើបតែទទួលទាំងអភិបាលខេត្តថ្មី និងស្នងការថ្មី លោកក៏បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការយកចិត្តទុកដាក់លើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសករណីគ្រឿងញៀន ជួញដូរមនុស្ស អាជីវកម្មផ្លូវភេទ ក្មេងទំនើង និងល្បែងសុីសង ដោយការងារនេះ គណៈអភិបាលខេត្ត ត្រូវរៀបចំពេលវេលាដើម្បីជួបនិងស្ដាប់សេចក្ដីរាយការណ៍ពីសភាពការណ៍ទូទៅឱ្យបានទៀងទាត់ជាមួយថ្នាក់ដឹកនាំកម្លាំងអនុវត្តច្បាប់ រួមទាំងស្នងការខេត្ត។ ជាមួយគ្នានេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យរដ្ឋបាលខេត្ត យកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់លើការធានាសុវត្ថិភាពឱសថ និងម្ហូបអាហារដើម្បីការពារសុខភាពប្រជាពលរដ្ឋ។

លោកស សុខា បានណែនាំឱ្យបន្តថែរក្សា និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ យកចិត្តទុកដាក់ពង្រឹងសភាពការណ៍មូលដ្ឋាន គ្រប់គ្រងឱ្យបាននូវចំនួននិងសកម្មភាពអង្គការ សមាគម និងសហជីពផ្សេងៗ ឱ្យស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងពង្រីកសក្ដានុពលសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមគ្នានេះឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺថ្មី បន្តរៀបចំប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ ចុះទៅកាន់រដ្ឋបាលក្រុង ស្រុក និងជួបពលរដ្ឋ ព្រមទាំងជំរុញមន្រ្តី និងកងកម្លាំងយកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាប្រកបដោយគុណភាព និងឥរិយាបទសមរម្យ។

សូមបញ្ជាក់ថា លោក ជាម ច័ន្ទសោភ័ណ អតីតអភិបាលខេត្តត្បូងឃ្មុំ ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ស្អឺ ជំនួសលោក វ៉ី សំណាង ដែលផ្ទេរទៅកាន់អភិបាលខេត្តតាកែវ៕SRP

Like 0
Comment 0
Share Share
Views 0
ប៊ុន វិចត្រ 30 May 2024 · Image
···

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ។

ការអះអាងរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ធ្វើឡើង ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះក្នុងឱកាស បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី ១ តម្កល់ព្រះត្រៃបិដកឆ្លាក់លើថ្មម៉ាបចំនួន ១ ១៧០ ផ្ទាំង, ផ្លូវបេតុង​ ៩ ខ្សែ , បូជនីយដ្ឋានសមថៈ និង វិបស្សនា ព្រមទាំងសមិទ្ធផលនានា នៅក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅលើឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ។

សម្តេចហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ជាក់ស្តែង ការកសាងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនា កម្ពុជារួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់ បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរ ឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិត ក្នុងផ្លូវត្រឹមត្រូវ។

ទន្ទឹមនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ នឹងក្លាយទៅជាជម្រកសុវត្ថិភាពសម្រាប់លោកយាយលោកតា ក្នុងការស្នាក់នៅ និងសមាទានសីល ព្រមទាំងជាជម្រកសម្រាប់កុមារ ​យុវជន សិស្ស និស្សិតខ្វះលទ្ធភាព បានប្រើប្រាស់សម្រាប់បួសរៀន និងបន្តការសិក្សា។ ការណ៍នេះជួយលើកកម្ពស់សុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់ប្រជាជនស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស មុំទី ៥ នៃបញ្ចកោណទី ១ គឺ ការពង្រឹងភាពជាពលរដ្ឋ​ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន។ លើសពីនេះ មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក៏ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលគួរឱ្យទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាច្រើនកុះករ រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យគោលដៅទេសចរណ៍នៅកម្ពុជា ផងដែរ។

នាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះគំនិតផ្តួចផ្ដើម ការខិតខំប្រឹងប្រែង និងការលះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងថវិកាផ្ទាល់ខ្លួនដ៏ច្រើនសន្ធឹកសន្ធាប់របស់សប្បុរជនក្នុង និងក្រៅប្រទេស ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ​​ទាំងស្មារតី សម្ភារ ថវិកា ពីរាជរដ្ឋាភិបាល, ក្រសួងធម្មការ និងសាសនា, គណៈសង្ឃនាយក, និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្កើតបានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទុកជាសម្បត្តិជាតិ និងជាបូជនីយដ្ឋានព្រះពុទ្ធសាសនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្នុងពិធីនោះផងដែរថា រាជរដ្ឋាភិបាល នឹងបើកការដ្ឋានគម្រោងព្រែកជីក ហ្វូណនតេជោ នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីភ្ជាប់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាទៅសកលលោក និងបម្រើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសជាតិ៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page7 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ប៊ុន វិចត្រ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ប៊ុន វិចត្រ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ប៊ុន វិចត្រ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ប៊ុន វិចត្រ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ប៊ុន វិចត្រ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!