លោកឌី វិជ្ជា និងជំទាវ ហ៊ុន ម៉ាណា ប្រគេនទេយ្យវត្ថុ ដល់វត្តចំនួន០៧វត្តក្នុងខេត្តកែប
ខេត្តកែប៖ដោយបានទទួលដំណឹងពីការលំបាកខ្វះខាតតាមបណ្តាវត្តមួយចំនួនក្នុងខេត្តកែប ដោយសារមេរោគកូវីដ-១៩ ទេីបមិនមានពុទ្ធបរិស័ទមកវត្តជួយទំនុកបំរុងជីវភាពព្រះសង្ឃដូចគ្រាមុននោះទេ។ ហើយម្យ៉ាងវិញទៀត វត្តទាំងនេះមានសាលាពុទ្ធិសិក្សា មានព្រះសង្ឃ សាមណេជាច្រេីនអង្គគង់សិក្សារៀនសូត្រ ទើបលោក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន រួមជាមួយក្រុមការងារជាតំណាងនាំយកទេយ្យវត្ថុនឹងបច្ច័យចំនួនធំដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោក និងលោកជំទាវ ប្រគេនជូនព្រះសង្ឃនៅតាមវត្តទាំង០៧ ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរចំនួន ០២វត្ត និងក្រុងកែបចំនួន ០៥វត្ត នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។ ពិធីប្រគេនទេយ្យវត្ថុសំរាប់០៧វត្តបានប្រារព្ធធ្វើរួមក្នុងបរិវេណវត្តកំពង់ត្រាចស្ថិតនៅភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ វត្តដែលមកទទួលទេយ្យវត្ថុមានដូចជា ៖ ១-វត្តគរគីរីវន្ត(ភ្នំព្រូស) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ២-វត្តសត្ថារាជាអង្គព្រៃធំ ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ៣-វត្តពោធិ៍ស្ថារាម ក្នុងភូមិអំពេង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ៤-វត្តកំពង់ត្រាច ក្នុងភូមិកំពង់ត្រាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ៥-វត្តមុនីរតនៈ(កែវក្រសាំង) ក្នុងភូមិកែវក្រសាំង សង្កាត់កែប