Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងថាផ្លូវស៊ីវុត្ថានឹងធ្វើជួសជុលឡើងវិញ បន្ទាប់ពីកប់បំពង់លូនៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងក្រោមឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី។

លោកទៀ សីហា អភិបាលខេត្ត និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២០ព្រឹកមិញនេះ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកប់បំពង់លូសម្រាប់ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង និងការងារជួសជុលផ្លូវស៊ីវុត្ថា ក្រុងសៀមរាប។«រូបភាពផ្លុវស៊ីវត្ថា ថតនៅល្ងាចថ្ងៃទី០៨ខែតុលាឆ្នាំ២០២០ដោយបណ្ដាញសៀមរាបប៉ុស្ដិ៍»

សូមជម្រាបថា ផ្លូវស៊ីវត្ថានេះបានធ្វើការកប់បំពង់លូចាប់ពីស្តុបសុខារហូតដល់វត្តចក ដែលគម្រោងនេះសាងសង់ ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុងផងដែរ។ គម្រោងនេះ ជាឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៃគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្រុង។

បើតាមអាជ្ញាធរខេត្តសៀមរាបថាការសាងសង់គម្រោងនេះ បានកប់បំពង់លូរួចរាល់ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងធ្វើការសាងសង់ផ្លូវនេះឡើងវិញ ដែលជាឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលចរាចណ៍ផ្លូវគោកនៃស្នងការខេត្តសៀមរាបបានថ្លែងប្រាប់បណ្ដាញ«សៀមរាបបប៉ុស្ដិ៍»នៅរសៀលថ្ងៃនេះថាគ្រោះថ្នាក់ចរាចណ៍រថយន្តស៊ីណា បុករថយន្តព្រូសកំពុងចតស្ងៀម និងបុកបង្គោលភ្លើងនៅ ខាងត្បូងស្តុបកោះកេរិ៍្ត  បណ្ដាលឲ្យស្លាប់មនុស្សប្រុសស្រីពីរនាក់ ម្នាក់ជាតៃកុង ម្នាក់ទៀតអ្នករួមដំណើរ​ក្នុងនោះរបួសធ្ងន់ស្ត្រីម្នាក់ និងខូចខាតរថយន្តទាំងពីរគ្រឿងផងដែរ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៤និង២០នាទីទាបភ្លឺ ក្នុងថ្ងៃទី០៨ខែតុលាឆ្នាំ២០២០នេះ ចំណុចខាងត្បូងស្តុបកោះកេរិ៍្ត ២៥០ម៉ែត្រ ស្ថិតនៅវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប លើដងវិថីវត្តបូព៌ ទល់មុខមន្ទីរពហុព្យាបាលខេរ៉ាអង្គរ២។

មន្ត្រីនគរបាលចរាចណ៍បានបន្តថាករណីនេះស្ត្រីអ្នករួមដំណើរឈ្មោះម៉ាត ម៉ារ៉ានី អាយុ១៨ឆ្នាំ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ស្លាប់នៅកន្លែងកើតហេតុ។ ចំណែកតៃកុងរថយន្តម៉ាកស៊ីណាពណ៌ទឹកប្រាក់ពាក់ស្លាកលេខសៀមរាប២C៦០៦៣ ឈ្មោះសាំង សាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគោគដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប បានស្លាប់នៅមន្ទីរពេទ្យ។ អ្នករួមដំណើរម្នាក់ទៀតឈ្មោះគឹម រដ្ឋា ភេទស្រីអាយុ២៧ឆ្នាំស្នាក់នៅភូមិត្រាំនាគ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប រងរបួសធ្ងន់។ ដោយឡែករថយន្តព្រូសពាក់ស្លាកលេខ សៀមរាប ២B៩៥១៥ ពណ៌ទឹកប្រាក់។ នគរបាលបានបញ្ជាក់ថាគ្រោះថ្នាក់ចរាចណ៍នេះគឺរថយន្តម៉ាកស៊ីណា បង្កឡើងដោយខ្លួនឯង។បើតាមការសន្និដ្ឋានតៃកុងរថយន្តអាចមានសារធាតុសុរា។សូមជម្រាបថារថយន្តបង្កហេតុម៉ាកស៊ីណា បើកបរទិសដៅពីខាងត្បូងមកជើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរជាតិអប្សរា បានសម្រេចដកបុគ្គលិកម្នាក់ចេញពីអង្គភាព បន្ទាប់ពីបុគ្គលិករូបនេះត្រូវបានសមមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធជក់ថ្នាំញៀន។នេះបើតាមសេចក្តីសម្រេចរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ម្សិលមិញ។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថាអាជ្ញាធរជាតិអប្សរាបានសម្រេចលុបឈ្មោះ លោក សៀវ សុមិត្រា ជាបុគ្គលិកបម្រើការងារនៅក្នុងនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ ដែលប្រព្រឹត្តិខុសធ្ងន់ធ្ងរនឹងច្បាប់ស្ថាប័ន ក៏ដូចជាច្បាប់សង្គម ចេញពីស្ថាប័នអាជ្ញាធរជាតិអប្សរាជាស្ថាពរចាប់ពីថ្ងៃចេញផ្សាយសេចក្តីជូនដំណឹងនេះតទៅ។
ករណីបុគ្គល សៀវ សុមិត្រា ប្រព្រឹត្តិនូវកំហុសឆ្គងអ្វីផ្សេង អំពីថ្ងៃនេះទៅ ពុំទាក់ទងនឹងស្ថាប័នអាជ្ញាធរជាតិអប្សរាទៀតឡើយ។

សូមជម្រាបថានៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ខណៈសមត្ថកិច្ចកំពុងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុច កែងអាវុធហត្ថក្រុងសៀមរាបចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មូលហេតុ កម្លាំងបានឆែកកែបម៉ូតូឃើញមានដែកកេះកែឆ្នៃចំនួន០២(ពណ៌លឿង១ ខៀវ១)។ ក្រោយពីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលគោកចក ហើយជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនប្រភេទទឹកកក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ តាមលទ្ធផលតេស្តទឹកនោមមានសញ្ញាវិជ្ជមាន។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានថ្លែងថាបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ អាជ្ញាធរជាតិអប្សារា ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ករណីប្រើប្រាស់សារធាតុញៀន។

ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងនៅយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ខណៈសមត្ថកិច្ចកំពុងសកម្មភាពត្រួតពិនិត្យអាវុធជាតិផ្ទុះនៅត្រង់ចំណុច កែងអាវុធហត្ថក្រុងសៀមរាបចាស់ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ សៀវ សុមិត្រា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរអប្សារា រស់នៅភូមិណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប មូលហេតុ កម្លាំងបានឆែកកែបម៉ូតូឃើញមានដែកកេះកែឆ្នៃចំនួន០២(ពណ៌លឿង១ ខៀវ១)។ ក្រោយពីយកមកសួរនាំនៅប៉ុស្តិ៍នគរបាលគោកចក ហើយជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនប្រភេទទឹកកក កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០។ តាមលទ្ធផលតេស្តទឹកនោមមានសញ្ញាវិជ្ជមាន។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សា អាណត្តិទី៣ នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ លោក ទៀ សីហា អភិបាលខេត្តបានធ្វើការថ្លែងអំណរគុណ និង កោតសរសើរពីស្មារតីចូល រួមសហការណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដី និង លំនៅដ្ឋានប៉ះពាល់លើគម្រោមស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុង សៀមរាប ដែលបានស្ម័ត្រចិត្តរុះរើ ជាមួយក្រុមការងារ ដើមី្បឲ្យកិច្ចដំណើរការស្ថាបនាផ្លូវបានដំណើរការទៅឲ្យរលូន ទទួលបានជោគជ័យ ហើយបងប្អូនមួយចំនួនតូចដែលមិនបានទាន់ធ្វើការរុះរើ ដោយពួកគាត់កង្វះនូវក្រុមជាងសំណង់ តែមុននឹងក្រោយពួកគាត់នឹងធ្វើការរុះរើផងដែរ ។

អភិបាលខេត្តបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន សុំឲ្យបញ្ឈប់នូវប្រពៃណីវប្បធម៌ អន្តរាគមន៍ សូមបែរមកទទួលយកនូវប្រពៃណីវប្បធម៌ចូលរួមសហការ ដើមី្បជាផលប្រយោជន៍ដល់សង្គមជាតិ ក៏ដូចជាផលប្រយោជន៍របស់បងប្អូនទៅថ្ងៃអនាគត ហើយទទួលបានជោគជ័យទាំងផ្លូវ និង សតិអារម្មណ៍ប្រជាពលរដ្ឋ។ លោកក៏បានគូសបញ្ជាក់ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តសាស្ត្រ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។

បើតាមអភិបាលខេត្ត ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ខេត្តក៏មានលើក នូវគម្រោងស្ថាបនាផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ហើយចំពោះគម្រោងផ្លូវនៅថ្នាក់ស្រុក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរអប្សរាគ្រប់គ្រង គឺជាភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ឹង ហឿន និងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ឡើងផ្សាដែក នៅជាន់ទី២ កម្ពស់១២ម៉ែត្រ ហើយបានឆក់ខ្សែភ្លើងធ្លាក់ពីលអន្ទា បណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ និង៤៩នាទីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០លើផ្លូវ៣០ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានដកស្រង់សំដីការបំភ្លឺពីឈ្មោះ ហេង ឃាង និងម្ចាស់ផ្ទះថា ជនរងគ្រោះ បានម៉ៅការសំណង់ សាងសង់ដេគ័រផ្នែកខាងក្នុង និងផ្លាកយីយោទាំងមូល ដោយបានឲ្យពួកគាត់មកស្នាក់នៅ និងធ្វើការងារទីនេះអស់រយៈពេលមួយសប្តាហ៍មកហើយ។ លុះដល់ថ្ងទី៦ ខែ តុលា ឆ្នាំ២០២០ ជនរងគ្រោះ ដែលត្រូវជាបងប្រុស របស់អ្នកម៉ៅការសំណង់នោះ បានធ្វើផ្លាកយីហោដោយផ្ទាល់ ឡើងចុះធ្ចើផ្លាកនោះ ដោយលើកជើងអន្ទា ដាក់ខ្សែភ្លើងរ៉ត នៅចំកណ្តាលអន្ទានោះ លុះយកខ្សែទៅចងទាញឲ្យខ្សែទៅជាប់និងជើងអន្ទា ធ្ចើឲ្យខ្សែភ្លើងនោះឆ្លងចរន្ត បណ្តាលឲ្យឆក់ស្លាប់តែម្តង។

បើតាមសមត្ថកិច្ចបន្តថា ជនរងគ្រោះឈ្មោះ NGUYEN HAO HUU ភេទប្រុស អាយុ៤០ឆ្នាំ អត្តសញ្ញាណបណ្ណវៀតណាម លេខ 183441061 ជនជាតិវៀតណាម ស្នាក់នៅកន្លែងកើតហេតុ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ មានបងប្អូនប្រុស មុខរបរ ជាដេរគ័រ និងម៉ៅការ។សាកសពត្រូវបានដឹកតាមឡានពេទ្យ ទៅរក្សាទុកនៅភ្នំពេញ ដោយការិយាល័យពិនិត្យហេតុនៃ នាយកដ្ឋាន នគរបាល បច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាបបានឃាត់ខ្លួនជនសង្ស័យ០២នាក់ បន្ទាប់ពីបានប្រើកាំបិតកាប់ លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់។

លោកវរសេនីយ៍ឯក ណុប  សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះឈ្មោះយ ឌ ណ ភេទប្រុស អាយុ២៨ឆ្នាំ  ដើរមកពីដាក់សន្ទូចរកត្រី ហើយបែរភ្លើងពិល ត្រូវលើ  ក្រុមជនសង្ស័យមួយក្រុម ដែលកំពុង នាំគ្នាជក់ថ្នាំញៀន  បណ្តាលអោយក្រុមជនសង្ស័យខឹង  ហើយនាំគ្នា ជិះម៉ូតូនិងប្រើកាំបិត តាមរកនិងកាប់ជនរងគ្រោះ បណ្តាលរងរបួសដាច់ម្រាមដៃឆ្វេងចំនួន៣ របួសត្រង់ដើមដៃ នឹងកំភួនដៃខាងស្តាំដេរសរុប១៩ថ្នេរ។

ហេតុការណ៍បានកើតឡើងនៅកាលពីវេលាម៉ោង០៥ទាបភ្លឺ  ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០នៅចំណុច  ភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បន្តថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សៀមរាប  សហការជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់លោកវរសេនីយ៍ទោនួន  ស ក្តិ័ចំរើន រិទ្ធ  អធិការរងទទួលព្រហ្មទណ្ឌ  បានចុះធ្វើការស្រាវជ្រាវ និងកំណត់បានមុខសញ្ញាជនសង្ស័យ នឹងឈានដល់ឃាត់ខ្លួនឈ្មោះហេង គឹមឡាយ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មកធ្វើការសាកសួរ។ លោកលោកវរសេនីយ៍ឯក ណុប សារ៉ាក់ បន្តថា

វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៥ខែតុលាម្សិលមិញ បាននាំខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះសួន សាក់ ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិកក្រាញ់  សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានចូលរួមជាមួយបក្ខពួក មានគ្នាសរុប៤នាក់  ជក់ថ្នាំញៀននៅថ្ងៃកើតហេតុពិតមែន។ ដោយកំពុងជក់ស្រាប់តែជនរងគ្រោះបានដើរមកក្បែរហើយ ឆួលពិលមកលើពួកគេ  ដោយសារខឹងទើបក្រុមខ្លួនជិះម៉ូតូ០២គ្រឿង  ទៅរកជនរងគ្រោះ។ ពេលឃើញជនរងគ្រោះ ឈ្មោះរាក់ ភេទប្រុស អាយុ២០ឆ្នាំ បានធ្វើសកម្មភាពកាប់លើជនរងគ្រោះ។ ចំណែកឈ្មោះគល់ ភេទប្រុស អាយុ២០ឆ្នាំ(ជាអ្នកដឹកឈ្មោះរាក់)  ឈ្មោះសាក់ និងឡាយ  ជិះម៉ូតូចាំនៅខាងក្រៅផ្ទះ  ជនរងគ្រោះ ពេលធ្វើសកម្មភាពរួចបក្ខពួកខ្លួនបាននាំគ្នាគេចខ្លួនអស់។

បើតាមអធិការថា ក្រោយធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀនលើទឹកនោមជនសង្ស័យ ជាលទ្ធផលវិជ្ជមាន។ ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់អនុវត្តតាមតាមផ្លូវច្បាប់។ចំណែកបក្ខពួកនៅសេសសល់បានធ្វើការកំណត់អត្តសញ្ញាណអស់ហើយ កំពុងតាមស្វែងរកចាប់ខ្លួនបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២០

ខេត្តសៀមរាប៖លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ខែតុលាឆ្នាំ២០២០នេះ បានដឹកនាំកម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះត្រួតពិនិត្យរដ្ឋបាលនៅក្នុងភូមិសាស្ត្រក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ បានធ្វើការណែនាំឲ្យប្រជាពលរដ្ឋចូលរួមចំណែកក្នុងវិធាការបង្ការ បទល្មើសតាមរយ:សកម្មភាពថែរក្សានូវទ្រព្យសម្បត្តិរបស់ខ្លួនដោយការចាក់សោកម៉ូតូ បិតសន្ទះសោសុវត្តិភាព ចាកសោជន្ទល់ម៉ូតូផងដែរ។ ចំណែកនៅតាមបន្ទប់-ផ្ទះជួល គប្បីបំពាក់កាមេរ៉ាសុវត្តិភាព។

បើតាមមន្ត្រីនគរបាលបានឲ្យដឹងថាករណីបងប្អូនប្រជាពលរដ្ឋបានដឹង ឬមានការសង្ស័យករណីបទល្មើសចោរកម្មកើតឡើងអាចទាក់មកបានតាមរយៈលោកវរសេនីយ៍ទោ ចាប ណារិន ទូរស័ព្ទលេខ 012 264 999 និងលោកវរសេនីយ៍ត្រី ឆឺយ ផុនសុភី ទូរស័ព្ទលេខ 012 983 511 ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ជាមួយគ្នានេះនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សូមអរគុណចំពោះការប្រុងប្រយ័ត្ន និងការការពារទ្រព្យសម្បត្តិ របស់បងប្អូន ប្រជាពលរដ្ឋ សកម្មភាពទាំងនេះ គឺជាកាចូលរួមកាត់បន្ថយបទល្មើសដែលបង្ករឡើងដោយជនឆ្លៀតឱកាសមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថា បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដោយរថយន្តពីរគ្រឿងបើកវ៉ាជែងគ្នា ហើយបានបុកជាមួយម៉ូតូ។

អធិការនគរបាលស្រុកក្រឡាញ់ លោកវរសេនីយ៍ ឯក ជឺ បេងជន បានអោយដឹងថា ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី4ខែតុលាឆ្នាំ2020 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 3-4 ស្ថិត នៅភូមិចំបក់ហែរ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ 68 រវាងម៉ូតូនឹងរថយន្តពីរគ្រឿង។

លោកបន្តថា មុនកើតហេតុរថយន្តម៉ាក តូយ៉ូតាកាំម៉ារី(បាឡែន)ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.8768 បើកបរដោយឈ្មោៈ មិនស្គាល់អត្ដសញ្ញាណក្នុងទិសដៅពីជើងទៅត្បូង។ រថយន្តនោះបានបើកឡើងវ៉ាជែងរថយន្តម៉ាក សាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT.1095 បើកបរដោយឈ្មោះអ៊ង ស៊ាងទី ភេទប្រុសអាយុ 27 ឆ្នាំរស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ក្នុងទិសដៅស្របគ្នា។ ក្នុងពេលវ៉ាជែង បានបុកម៉ូតូម៉ាក YAMAHA R15 ពាក់ស្លាកលេខ សៀមរាប 1AG.1246 បើកបរដោយឈ្មោះ ប៉ែន វែន ភេទប្រុស អាយុ 24ឆ្នាំរស់នៅភូមិគោកចាស់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងទិសដៅពីត្បួងទៅជើងបណ្តាលអោយស្លាប់។ ក្រោយបុកម៉ូតូហើយ ក៏បុករថយន្តម៉ាកសាំងយ៉ុងខាងលើ បណ្តាលអោយរថយន្តសាំយ៉ុង ធ្លាក់ទៅក្នុងស្នាមភ្លោះ។ អ្នកបើកបររថយន្តកាមរី គេចខ្លួនបាត់។
លោកអធិការបញ្ជាក់ថា ក្នុងហេតុការណ៍ ខូចខាតរថយន្តធ្ងន់២គ្រឿង និងម៉ូតូ១គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូមានល្បឿនលឿន។ អ្នកបើករថយន្តម៉ាក តូយ៉ូតាកាម៉ារីបាឡែនបើកឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់។ រថយន្តទាំង២គ្រឿង និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បី
ចាត់ការតាមនិតិវីធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ តុលា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរសម្នាក់បើកម៉ូតូបានទៅបុកបង្គោលផ្លាកប៉ាណូ បណ្ដាលឲ្យធ្លាក់ទឹកស្លាប់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាតថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២០ ចំណុចផ្លូវវត្តត្រាំនាគ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបាននាំយកជនរងគ្រោះទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ទោះយ៉ាងណាសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនៅឡើយទេ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដា ស្លាកលេខសៀមរាប ១Z០៨២៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថាព្រះចៅអធិការវត្តចន្លោង ត្រូវបានរថយន្តបុកសុគត ខណៈកំពុងនិមន្តឆ្លងថ្នល់។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង ១៨៖១៥នាទី នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ៣៦៣-៣៦៤ ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការដ្ឋាននគរបាលស្រុកក្រឡាញ់បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក Revo ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-0017 បើកបរដោយឈ្មោៈ សំ ធី ភេទប្រុស អាយុ៥៦ នៅភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅទិសខាងលិច បានបុកព្រះសង្ឃ មួយអង្គកំពុងនិមន្តឆ្លងថ្នល់ពីទិសជើងទៅទិសត្បូងបម្រុងកាក់រថយន្ត ត្រលប់ទៅខេត្តសៀមរាប វិញ ព្រះសង្ឃព្រះនាម សាង សុធា ភេទប្រុស ព្រះជន្ម ៦៨ ព្រះវស្សា ចៅអធិការវត្តចន្លោង សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។បណ្តាលអោយសុគតព្រះសង្ឃ០១អង្គព្រះនាមសាង សុធា(ពេលបញ្ជូនដល់ពេទ្យ)។ខូចខាតរថយន្តស្រាល ០១ គ្រឿង។

អធិការស្រុកក្រឡាញ់បញ្ជាក់ថាមូលហេតុគ្រោះថ្នាក់បណ្តាលមកពី៖-ព្រះសង្ឃនិមន្តឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។អ្នកបើករថយន្តបើកមានល្បឿនលឿន។វត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ដើម្បីចាត់ការតាមនិតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២០

លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅពីថ្ងៃទី៤ ខែតុលានេះ បានដឹកនាំប្រតិភូចុះពិនិត្យនិងស្វែងយល់ដំណើរការនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុដែលបានទទួលការផ្ដល់ថវិកាពីរាជរដ្ឋាភិបាលក្នុងការសាងសង់ផ្លូវទាំង ៣៤ខ្សែ។ ការទៅបំពេញទស្សនកិច្ចនេះគឺដើម្បីទទួលបាននូវពិសោធន៍ក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធទាំង៣៨ខ្សែក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដែលខេត្តក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការស្ដារហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធទាំង ៣៨ខ្សែក្នុងក្រុងសៀមរាប គឺគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយនូវប្រព័ន្ធចរាចរណ៍ក្នុងខេត្ត សោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ ឲ្យសក្តិសមជាខេត្តទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ និងក្នុងទិសដៅរៀបចំទីក្រុងវៃឆ្លាតនាពេលអនាគត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page189 Page190 Page191 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×