Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បាន ចងក សម្លាប់ខ្លួន សង្ស័យខឹងនឹងម្ដាយស្ដីបន្ទោស។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទី ថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចក្រោយផ្ទះស្ថិតក្នុងភូមិវត្ត ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជនរងគ្រោះមានឈ្មោះ យ៉ាក សំណាង ភេទប្រុសអាយុ២០ឆ្នាំនៅភូមិកើតហេតុខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលល្ងាចក្រោយ ពីត្រឡប់មកពីធ្វើការ នៅក្រុងសៀមរាប មិនទាន់បានចូលផ្ទះផងបានទៅផឹកស៊ី នៅផ្ទះក្បែរ ជិតខាង នៅពេលនោះ ម្តាយឃើញកូនកំពុងតែផឹកស៊ី ក៏ដើរទៅស្តីបន្ទោសថា មកផ្ទះធ្វើអ្វី បើផឹកស៊ីយ៉ាងនេះ មិនគិតការងារ ហើយម្ដាយក៏ត្រឡប់ទៅផ្ទះវិញ។ ចំណែកជណរងគ្រោះ ពេលផឹកស៊ីរួច មុនមកដល់ផ្ទះ បានជិះបង្ហោះម៉ូតូ តាមផ្លូវកៅស៊ូ ដោយដួលបាក់កាត់តាបូទៀតផង។ ពេលមកដល់ផ្ទះ ទុកម៉ូតូហើយចូលដេក។ ស្រាប់តែព្រឹកឡើង ប្អូនប្រុសបានដើរទៅក្រោយផ្ទះស្រាប់តែឃើញបងរបស់ខ្លួនបាន ចងក ស្លាប់បាត់ទៅហើយ ពេលនោះក៏ស្រែកផ្អើលញាតិជិតខាងតែម្តង។សូមបញ្ជាក់ជនរងគ្រោះ ចងក ទៅនិងដើមស្វាយចន្ទី ដោយយកខ្សែលីឡុង ចងហើយបែរមុខទៅទិសខាងកើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ជនសង្ស័យចំនួន៦នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង​ ១៥និង៣០នាទី​ ថ្ងៃអង្គារទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២០ ត្រង់​ចំណុច​ភូមិតាចក សង្កាត់សំបួរ ក្រុងសៀមរាប​ ខេត្តសៀមរាប​ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប​ ដឹកនាំផ្ទាល់ដោយ​លោកវរសេនីយ៍ទោ​ ប្រាក់​ វណ្ណះ​ មេបញ្ជាការ​ មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងសៀមរាប។

មន្ត្រីអាវុហត្ថបានឲ្យដឹងថាការបង្ក្រាបដំបូង ឃាត់​ខ្លួនមនុស្ស០២នាក់៖

១-ឈ្មោះ​ ស្ម័គ្រ វាសនា ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរសិស្ស រស់នៅភូមិក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

២-ឈ្មោះស៊ុន ស៊ីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសំបួរ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប។ជាមួយគ្នានេះសមត្ថកិច្ច បន្តចាប់បក្ខពួកបាន០៤នាក់ទៀត។

១-ឈ្មោះវី ជ័យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងដែករស់នៅភូមិ​ចន្លោង សង្កាត់ស្រង៉ែ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

២-ឈ្មោះ​ព្រឿង បារាំង ភេទប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរធ្វើស្រែ​ រស់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប​។

៣-ឈ្មោះ​ ឆិត ឆោម ភេទប្រុស​ អាយុ​២៤ឆ្នាំ​ មុខរបរកម្មកររស់នៅភូមិខ្នា​រ សង្កាត់ក្របីរៀល ក្រុងសៀមរាប​ ខេត្តសៀមរាប​។

៤-ឈ្មោះ​ម៉េង បូរៀង ភេទប្រុស​  អាយុ១៧ឆ្នាំ​ មុខរបរកសិករ  រស់នៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប​។ដកហូត​វត្ថុ​តាងរួមមាន៖ទូរស័ព្ទ​០៥គ្រឿង​ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន០៤កញ្ចប់។បច្ចុប្បន្ន​ ជនសង្ស័យ​ និងវត្ថុតាង​ ត្រូវបានបញ្ជូន ទៅការិយាល័យគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីអនុវត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា មានចោរចំនួន២នាក់ បានចូលលួចយកម៉ូតូរបស់ពលរដ្ឋ មួយគ្រឿង បានដោយសុវត្ថិភាព។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះជនរងគ្រោះ ភូមិពួកថ្មី ឃុំពួក ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ករណីអំពើលួចម៉ូតូនេះ បង្កឡើងដោយជនសង្ស័យ មានគ្នាពីរនាក់ ពុំស្គាល់អត្តសញ្ញាណ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រីមពណ៌ខ្មៅ ដោយបានបានលួចម៉ូតូមួយគ្រឿង ម៉ាកហុងដាទ្រី ពណ៌ខ្មៅ សេរី២០២០ ស្លាកលេខ សៀមរាប១AL ៩១៦៩ របស់ជនរងគ្រោះឈ្មោះ ធន់ សេងលឹម ភេទប្រុសអាយុ៣៤ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ ទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុ ជនរងគ្រោះ ទុកម៉ូតូមុខផ្ទះដោយពុំបានដកសោរ ហើយជនរងគ្រោះ នៅក្នុងផ្ទះ។

សមត្ថកិច្ចបញ្ជាក់ថា តាមរូបភាពកាមេរ៉ាសុវត្ថិភាព ជនសង្ស័យ ម្នាក់រាងស្គម ម្នាក់ទៀតរាងធាត់ អាយុខ្ទង់៤០ទៅ៥០ឆ្នាំ។ ក្រោយធ្វើសកម្មភារួច ជនសង្ស័យបានជិះទៅកើត ចូលក្រុងសៀមរាប។ សូមរំលឹកថាកាលពីកន្លងទៅថ្មីៗនេះ នៅស្រុកពួកក៏មានអំពើលួចលុយ ពីកន្លែងផ្ទេរប្រាក់វីង បានសម្រេចផងដែរ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់បានក្រុមចោរទាំងនោះបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖រថយន្តសង្គ្រោះបន្ទាន់ ចំនួនពីរគ្រឿង របស់ស្រុកប្រតិបត្តិអង្គរជុំ ពីរគ្រឿង បានបើកទាក់ដែក កាត់ទទឹងផ្លូវ ក្នុងករណីពីរផ្សេងគ្នា។

ហេតុការណ៍ទី១បានកើតឡើងនៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង ២០និង២០នាទី ចំណុចភូមិ ឆ្ងាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប បណ្តាលអោយ បែកភ្លើងស៊ីរ៉ែនខាងលើដំបូលឡានទាំងអស់។

ករណីទី២បានកើតឡើងនៅវេលាម៉ោង៦ព្រឹកថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថិតនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្ដាលឲ្យបែកស៊ីរ៉ែន ខាងលើផងដែរ។

ក្រោយមានហេតុការណ៍បែបនេះ លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ បានឲ្យដឹងថា«ផ្លូវពីពួក ទៅអង្គរជុំ បានធ្វើរួចហើយ តែដាក់កម្ពស់២.៥ ម៉ែត្រ ដែលធ្វើឲ្យការធ្វើដំណើរ មានការលំបាកយ៉ាងខ្លាំង សូម្បីតែឡានគិលានសង្គ្រោះ»។ សូមវិស័យពាក់ព័ន្ធពិចារណាផង។ ជាមួយគ្នានេះ លោកបានសុំអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ «សុំដាក់ជញ្ជីងថ្លឹង ប្រសើរជាង ដាក់កម្ពស់»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ទីតាំងថេម ថលក្លឹប (Temple Club) និង ស្កាយបា ដឺ វ័ន បាយធី ( The One by T) នៅតំបន់ផប់ស្រ្ទីត ត្រូវបានក្រុមមន្ត្រីចុះបិតជាបណ្តោះអាសន្ន។

ការចុះបិទនេះនៅរាត្រីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២០នេះដឹកនាំដោយប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប លោក ង៉ូវ សេងកាក់។

លោក ង៉ូវ សេងកាក់ បានប្រាប់អ្នកសារព័ត៌មានថា មូលហេតុនៃការបិទនេះគឺដោយសារតែម្ចាស់អាជីវកម្មខាងលើ មិនបានចូលរួមអនុវត្តនូវវិធានសុវត្តិភាពទេចរណ៍ក្នុងស្ថានភាពដំណាក់កាលកូវិដ១៩ របស់រាជរដ្ឋាភិបាល
ការណែនាំ របស់ក្រសួងទេសចរណ៏ ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប។

លោកបានបញ្ជាក់ថា ក្លឹបកម្សាន្តទាំងអស់នៅក្នុងក្រុងសៀមរាបត្រូវបានបិទអស់ហើយ គឺនៅតែពីរទីតាំងនេះ ចុងក្រោយគេ។

លោកបន្តថា ការបិទនេះសម្រាប់តែ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ប៉ុន្តែសម្រាប់ភោជនីយដ្ឋាន គឺដំណើរការធម្មតាតែត្រូវគោរព តាមវិធានសុវត្ថិភាពទេចរណ៍។

លោកប្រធានមន្ទីរ ក៏បានអំពាវនាវអោយម្ចាស់អាជីវកម្ម ទាំងអស់ត្រូវចូលរួមគោរព តាមការណែនាំរបស់រដ្ឋាភិបាល និងអនុវត្តតាមវិធានសុវត្ថិភាពទេសចរ អោយបានល្អប្រសើរ។

សូមជម្រាបថាកាលពីថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសឱ្យបិទ KTV ក្លឹបកំសាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងស្ថានភាពជំងឺកូវិដ១៩ រីករាលដាល ជាសកលបន្ទាប់ពីមាន ព្រឹត្តិការណ៍
៣វិច្ឆិកា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាបុរស៣នាក់ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន។

ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង២០និង២៥នា ទី ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ ២០២០ ត្រង់ចំណុចក្បែរសារមន្ទីរអង្គរ ស្ថិតក្នុងក្រុងសៀមរាប ដោយកម្លាំងនគរបាលចរាចរណ៍ ខេត្តសៀមរាប ខណៈកំពុងចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងនគរបាលអន្តរាគមន៍ខេត្តសៀមរាប។

សូមបញ្ជាក់ថា ហេតុការណ៍នេះសមត្ថកិច្ចដកហូតម៉ូតូហុងដា មួយគ្រឿង នឹងគ្រឿងញៀនចំនួន២បញ្ចប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖នៅទីបំផុតលោកវរសេនីយ៍ទោ ដា ចំរើន អធិការរងទទួលផ្នែកសេនាធិការ អធិការដ្ឋាននគរបាល ក្រុងសៀមរាប ត្រូវបានប្រកាស តែងតាំងជាអធិការនគរបាល ក្រុងសៀមរាប ជំនួសលោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាល ក្រុងសៀមរាប ដែលត្រូវផ្ទេរភារកិច្ចទៅជាស្នងការរងនគរបាលខេត្តសៀមរាប។

ការប្រកាសនេះធ្វើឡើងនាព្រឹកថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំនេះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមវត្តរមាន ស្នងការខេត្តលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង៕SRP

«លោកវរសេនីយ៍ទោ ដា ចំរើន អធិការដ្ឋាននគរបាល ក្រុងសៀមរាបថ្មី»

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ពលរដ្ឋរស់នៅម្តុំមណ្ឌល៣ ហៅស្ពាន រោករ៉ាក ក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានសុំដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងភរិយា ជួយអន្តរាគមន៍ ដោយឡើងឡើងថា លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បានទិញដីបិទផ្លូវ ជាច្រើនឆ្នាំមកហើយ ធ្វើឱ្យពួកគាត់មិនអាចធ្វើដំណើរបាន។

ប្រជាពលរដ្ឋ រស់នៅតំបន់ ខាងលើបានប្រាប់អ្នកសារព័ត៌មានថា កាលពីមុនផ្លូវនេះជាផ្លូវបុរាណ ដែលប្រជាពលរដ្ឋ នៅក្នុងភូមិមណ្ឌល៣ ប្រមាណជាង២០០គ្រួសារ បានដើរឆ្លងកាត់ផ្លូវមួយនេះ តាំងពីដើមមកដល់ឆ្នាំ២០០៥ ទើបមានឈ្មោះ អ៊ឹង គៀត ដែល ត្រូវជាឪពុក របស់លោកស្រី អ៊ឹង កន្ថាផាវី ក្រសួងកិច្ចនារីបានទិញដី នេះទុកសម្រាប់ធ្វើផ្ទះ ប៉ុន្តែត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី មកបិទផ្លូវនេះ មិនឱ្យពលរដ្ឋចេញចូល តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។ ពលរដ្ឋបានរៀបរាប់បន្តថា កាលពីឆ្នាំ២០១៧ ពួកគាត់បានទៅដល់មុខសាលាខេត្ត តវ៉ាម្តងហើយ តាំងពីជំនាន់លោក ឃឹម ប៊ុនសុង អតីត អភិបាលខេត្ត ហើយខាងអាជ្ញាធរខេត្ត មកជួយដោះស្រាយម្តងដែរ ប៉ុន្តែមិនទទួលបានលទ្ធផល អ្វីនោះឡើយ។

ពលរដ្ឋបានបន្ថែមទៀតថា ចំពោះឯកសារ ពួកគាត់មានទាំងអស់ តាំងពីមូលដ្ឋានរហូតដល់ អាជ្ញាធរខេត្ត ព្រមទាំងខាងសុរិយោដីខេត្ត ចេញគំនូសប្លង់ឱ្យរុះរើថែមទៀត ប៉ុន្តែ លោកស្រីរដ្ឋមន្ត្រី នៅតែមិនព្រមបើកផ្លូវឱ្យពួកគាត់ចេញចូលដដែល។ ប្រសិនមានហេតុការណ៍រអ្វីកើតឡើង ពិបាកនឹងជួយសង្គ្រោះណាស់។ ដូច្នេះពួកគាត់សុំសំណូមពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជួយកូនចៅផង ព្រោះផ្លូវមួយខ្សែនេះ ពួកគាត់មានទុក្ខលំបាកជាង១០ឆ្នាំមកហើយ។

លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ចំពោះដីនៅម្តុំភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលប្រជាពលរដ្ឋ ជាង៥០គ្រួសារនាំគ្នាធ្វើការ តវ៉ាទាមទារសុំបើកផ្លូវនោះ លោកនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះរឿងវាច្រើនពេក លោកចំមិនបានអស់នោះឡើយ។

ជុំវិញការលើកឡើងរបស់ពលរដ្ឋនេះ «បណ្ដាញសៀមរា​បប៉ុស្ដិ៍ នៅមិ​នទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចនារី បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។ទោះយ៉ាងណាពលរដ្ឋ មានក្ដីរំពឹងថា ថ្នាក់ដឹកនាំ នឹងជួយដោះស្រាយ ជូនពលរដ្ឋ ជូនពួកគាត់ជាក់ជាមិនខាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖មន្ត្រីរដ្ឋាករទឹកខេត្តសៀមរាប ម្នាក់ បានបើករថយន្តម៉ាកប្រ៊ូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប ២B៥១១៤ បុកម៉ូតូកង់បី pass app បណ្ដាលឱ្យរបួសមនុស្សចំនួន២នាក់ ហើយព្យាយាមបើករត់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវជាតិលេខ៦ក្នុងភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។ ​

ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាល ក្រុងសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា៖ ក្រោយកើតហេតុ ជនបង្ក បានយករថយន្ត មកប្រគល់ ឲ្យសមត្ថកិច្ច
ទាំងយប់។

នាយការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការប៉ូលិស ខេត្តសៀមរាប លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បានថ្លែងប្រាប់អ្នកសារព័ត៌មាន ថា ករណីនេះលោកកំពុងត្រួតពិនិត្យមើលសិន ព្រោះសំណុំរឿង ទើបនឹងមកដល់នៅព្រឹកម៉ិញនេះ។ ហើយភាគីទាំងពីរក៏កំពុងសម្រួលគ្នា។

យោងតាមប្រភពបានឲ្យដឹងថា អ្នកបើករថយន្ដ មានឈ្មោះដឿយ ស៊ីដេត អាយុ៣១ឆ្នាំ ជាមន្ត្រីរដ្ឋាករទឹក ខេត្តសៀមរាប មានទីលំនៅភូមិទឹកវិល សង្កាត់ទឹកវិល ក្រុងសៀមរាប។
ចំណេកជនរងគ្រោះមានឈ្មោះទឹង អឿត ភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិបុស្សក្រឡុក ឃុំគោកដូង ស្រុកអង្គរជុំ របួសស្រាល។ ទី២ឈ្មោះ ភិន មុន្នីសាន់ ភេទប្រុសអាយុ៣៧ឆ្នាំ របួសធ្ងន់ ប្រេះជើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប៉ូលិសស្រុកប្រាសាទបាគងបានឃាត់ខ្លួន បុរសម្នាក់ ពាក់ពន្ធ័ករណីប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស។  ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ភឿក ឆង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅតាមភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។  ជនរងគ្រោះ ឈ្មោះ ហ៊ិម ពេជ្រ រស់នៅភូមិ ជាមួយគ្នា។

ករណីនេះហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង១៧និង២០នាទីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប៉ូលិសថា មូលហេតុ ជនបង្ក ស្រវឹង និងធ្លាប់មានរឿងរ៉ាវឈ្លោះប្រកែកគ្នា ជាមួយជនរងគ្រោះ ជាច្រើនលើក។

យោងតាមពាក្យបណ្ដឹងរបស់គ្រួសារជនរងគ្រោះ បច្ចុប្បន្នសង្ស័យនិងវត្ថុតាង ត្រូវបាននគរបាល កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានអះអាងថា៖ «គម្រោងដីឡូត៍និងផ្ទះល្វែង នៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែ អត់ទាន់មាន ច្បាប់អនុញ្ញាត ទាំងអស់»។

លោកឃឹម ហ្វីណង់ អះអាងយ៉ាងដូច្នេះ ក្នុងពេលអនុញ្ញាតឲ្យបណ្ដាញ «សៀមរាបប៉ុស្តិ៍» និងអ្នកសារព័ត៌មានពីររូបទៀត ជួបលោកដោយផ្ទាល់នៅសាលាស្រុកបន្ទាយស្រីកាលពីកន្លងទៅនេះ។

លោកអភិបាលស្រុកបន្ទាយស្រីបានបន្តថា៖ ចាប់តាំងពីលោកចូលកាន់តំណែង ជាអភិបាលស្រុកបន្ទាយស្រី មក លោកនៅមិនទាន់អនុញ្ញាតឱ្យមានលិខិត សាងសង់ផ្ទះល្វែង និងដីឡូតិ៍នៅឡើយទេ។

លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដីនៅស្រុកបន្ទាយស្រីភាគច្រើនជាប់គម្របព្រៃឈើ និងមួយចំនួនទៀតជាប់តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។«លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី»

សូមរំលឹកផងដែរថា កាលពីកន្លងទៅអាជ្ញាធរស្រុកបន្ទាយស្រីបានបើកយុទ្ធនាការ ចុះរុះរើស្លាកយីហោដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី ទាំងអស់ផងដែរ។ ការចុះរុះរើនោះ ដោយហេតុថា គម្រោងផ្ទះល្វែងដីឡូត៍ទាំងនោះមិនទាន់មានលិខិតអនុញ្ញាតពីអាជ្ញាធរនិងក្រសួងពាក់ព័ន្ធ។

បើទោះបី មានការលើកឡើងពីសំណាក់អភិបាលស្រុកបន្ទាយស្រី បែបនេះក្ដី គេសង្កេតឃើញ មួយរយ:ចុងក្រោយនេះ នៅក្នុងស្រុកបន្ទាយស្រី មានក្រុមហ៊ុនគំរោងដីឡូត៍នឹងផ្ទះល្វែងមួយចំនួន បានបើកការដ្ឋានសាងសង់និងពុះឡូត៍លក់ជាហូរហែផងដែរ។ ប្រការដែលក្រុមហ៊ុនទាំងនោះ ប្រកាសបើកការដ្ឋាន និងប្រកាសលក់ដីឡូត៍និងផ្ទះល្វែង ជាសាធារណៈ បែបនេះ គេនៅពុំទាន់ដឹងនៅឡើយថា មានលិខិតអនុញ្ញាត ត្រឹមត្រូវ ពីអាជ្ញាធរក្រសួងពាក់ព័ន្ធដែរឬយ៉ាងណានោះទេ។ ដូច្នេះសូមអតិថិជន ទាំងអស់ដែលមានបំណងទិញដីឡូត៍និងផ្ទះល្វែង នៅស្រុកបន្ទាយស្រី សូមមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ចៀសវាង ការខាតបង់ ពេលវេលានិងថវិកាផងដែរ។ បើតាមលោក ឃឹម ហ្វីណង់ ថា៖ នៅស្រុកបន្ទាយស្រី នោះដែរ មានក្រុមហ៊ុន គម្រោងដីឡូត៍ មួយកន្លែង របស់ឧកញ៉ាម្នាក់ គឺជាប់គម្របព្រៃឈើទាំងអស់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បើមិនមានអ្វីប្រែប្រួល នោះទេ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញ បើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

នេះបើតាម លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៥ខែវិច្ឆិកា ម្សិលមិញ ក្នុងពេលបានដឹកនាំគណៈប្រតិភូក្រុមការងារបច្ចេកទេសក្រសួងអញ្ជើញ ចុះពិនិត្យគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការសាងសង់ ការឈូសឆាយផ្លូវ គ្រឿងចក្រ ទីតាំងដាក់ប្រព័ន្ធលូ មន្ទីរពិសោធន៍ក្នុងការស្ថាបនាផ្លូវ៣៨ខ្សែ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងមតិយោបល់ទាក់ទងនឹងការស្ថាបនានៃខ្សែផ្លូវទាំង ៣៨ខ្សែ ឱ្យប្រព្រឹត្តទៅដោយរលូន។

លោកស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ នឹងត្រូវសាងសង់ឡើងដោយអង្គភាព ចំនួន០៦ បែងចែកជាកំណាត់ៗ ប្រកបដោយភាពបត់បែន និងច្នៃប្រឌិតខ្ពស់ ចាក់បេតុងកៅស៊ូ សមស្របតាមទំហំចរាចរណ៍ និងការដឹកទំនិញធ្ងន់ ឬស្រាល ដោយផ្ដោតជាសំខាន់លើគុណភាព ប្រសិទ្ធភាព ជាមួយនឹងការបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា តាមការគ្រោងទុក។

រដ្ឋមន្រ្តី បានបន្ថែមថា៖ ក្រុមការងារក្រសួងនឹងធ្វើការចុះពិនិត្យតាមដានលើ លក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវទាំង ៣៨ខ្សែ នេះ ដើម្បីឱ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខខណ្ឌតម្រូវនៃស្តង់ដា បច្ចេកទេស ធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែងតាមអាយុកាល។

បើតាមរដ្ឋមន្ត្រី អង្គភាព ដែលទទួលយក ការងារសាងសង់ផ្លូវទាំង៣៨ខ្សែនេះ រួមមាន៖

  • កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប
  • កងវិស្វកម្ម១០៨
  • នាយកដ្ឋានគ្រឿងចក្រ
  • និងស្ថាបនាផ្លូវ
  • នាយកដ្ឋានជួសជុល និងថែទាំផ្លូវ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

រដ្ឋមន្ត្រី បានបន្ថែមថា៖ ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួនប្រភេទ ក្នុងនោះ៖ ប្រភេទទីមួយចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ប្រភេទទីពីរចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ប្រភេទទីបីជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុងហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទីបួន អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះនៅមានភាពរឹងមាំស្រាប់ទៅហើយ។

រដ្ឋមន្ត្រី បានបន្តទៀតថា៖ ការចុះមកពិនិត្យការពង្រីកផ្លូវលេខ៦ ពីរាជដំណាក់ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ផ្លូវបត់ចូលព្រលានយន្តហោះ ពង្រីកជា ៦គន្លង ៣គន្លងទៅ ៣គន្លងមក ទ្រង់ផ្លូវ ២ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ម៉ែត្រសងខាង ជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ប្រវែងជិត ៦គីឡូម៉ែត្រ ត្រូវបានស្ថាបនាឡើងវិញ ប្រើពេលសាងសង់រយៈមួយឆ្នាំ នេះជាដំណាក់កាលទី២ ចំពោះដំណាក់កាលទី១ ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ទៅស្រុកក្រឡាញ់ បានស្ថាបនារួចហើយក្រាលបេតុងកៅស៊ូ (AC) ឡើងវិញ និងដំណាក់កាលទី៣ ពីស្រុកក្រឡាញ់ ទៅក្រុងសិរីសោភណ្ឌ ប្រភេទបេតុងកៅស៊ូ (AC) បានចុះហត្ថលេខារួចហើយជាមួយក្រុមហ៊ុនសាងសង់។ ចំពោះកំណាត់ផ្លូវលេខ៦ ពីរាជដំណាក់ ទៅរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ នេះគ្រោងស្នើសុំសម្ដេចបើកការដ្ឋានជាមួយផ្លូវ ៣៨ខ្សែតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page179 Page180 Page181 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×