Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ឧបរាជ ឆាវឆាវ 3 October 2021 · Image
···

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង បានផ្ដល់ការណែនាំឱ្យបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថភាពសង្គមឱ្យបានល្អប្រសើរដើម្បីបង្កបរិយាកាសដល់ការរៀបចំការបោះឆ្នោត និងការអភិវឌ្ឍន៍សង្គមគ្រប់វិស័យនៅមូលដ្ឋាន បន្តទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ម ចំណុចខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព។

សម្ដេច ស ខេង ថ្លែងណែនាំយ៉ាងដូច្នោះនៅរសៀលថ្ងៃសៅរ៍ ទី២ ខែតុលា ម្សិលមិញ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧។

ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ បានរារាំងមិនឱ្យមានការជួបប្រជុំគ្នាដោយផ្ទាល់ ហើយថាជាមួយគ្នានេះ ការចុះបំពេញការងារនៅតាមមូលដ្ឋានរបស់ក្រុមការងារគណបក្សក៏មានមិនសូវមានភាពរលូនល្អដែរ ។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថា ក្រុមការងារគណបក្សគ្រប់ថ្នាក់នៃខេត្តព្រៃវែង បានខិតខំសម្របសម្រួលអនុវត្តសម្រេចបានផែនការសកម្មភាពសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ ។

សម្ដេចក្រឡាហោម បានបន្តថាថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់មូលដ្ឋានក្នុងខេត្តព្រៃវែង ក៏បានពុះពារខិតខំប្រឹងប្រែងលើកកម្ពស់ភាពជាម្ចាស់ក្នុងការរែកពន្ធការងារនានា ទាំងការងារគណបក្ស ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ការដោះស្រាយជីវភាពប្រជាជនដែលទទួលរងផលប៉ះពាល់ដោយសារកូវីដ-១៩ និងគ្រោះធម្មជាតិនានា ព្រមទាំងការគ្រប់គ្រងរដ្ឋបាល ការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការផ្ដល់សេវាសាធារណៈ និងការធានាប្រក្រតីភាពគ្រប់វិស័យនៅមូលដ្ឋាន ។

សម្ដេចក្រឡាហោមបន្ថែមថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នៅសល់ពេលវេលាប្រមាណ៩ខែទៀតប៉ុណ្ណោះ ហេតុនេះកិច្ចប្រជុំនៅថ្ងៃនេះនឹងផ្ដោតលើការរួមគ្នាពិនិត្យពិភាក្សាលើការអនុវត្តកិច្ចការដែលបានអនវត្តកន្លងមក និងកិច្ចការដែលនៅសេសសល់ ដើម្បីកំណត់ទិសដៅការងារត្រូវអនុវត្តបន្តសំដៅរួមគ្នាដណ្ដើមយកជោគជ័យសម្រាប់គណបក្សក្នុងការបោះឆ្នោតខាងមុខ ។

សម្ដេច ស ខេង បានផ្ដល់ការណែនាំមួយចំនួនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទៅតាមវិធានការរាជរដ្ឋាភិបាល ការងារពង្រឹងសមត្ថភាពនិងបទពិសោធន៍ដើម្បីឱ្យយុវជនគណបក្សកាន់តែមានសក្ដានុពល និងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋាន ។

សម្ដេចក្រឡាហោមក៏បង្ហាញការកត់សំគាល់លើកិច្ចការសំខាន់ដែលត្រូវបន្តខិតខំរួមគ្នាអនុវត្តចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២១ ដូចជាការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នាំ២០២១ ការរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ការរៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់អាណត្តិទី៥ និងកំណត់គោលនយោបាយអភិវឌ្ឍន៍ ឃុំ សង្កាត់អាណត្តិទី៥ ការរៀបចំសន្និបាទគណៈកម្មាធិការគណបក្សឃុំសង្កាត់ ការបន្តពង្រឹងអង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងការពង្រឹងពង្រីកសមាជិកគណបក្ស៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 2 October 2021 · Image
···

ភ្នំពេញ៖មន្ត្រីបាននិយាយថាមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិខ្មែរ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៣គីឡូក្រាម នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

មន្ត្រីបានបន្តថាជនសង្ស័យ ១-ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ។ ២-ឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ។ ករណីនេះដកហូតវត្ថុតាងសរុប ៣ គីក្រាម ២១៥.៣៨ ក្រាម/១. មេតំហ្វេតាមីន(ICE)ទម្ងន់ ៣ គ.ក្រ ១៤៦.៣៧ ក្រាម/២. អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៦៧.៨៧ក្រាម/៣. នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម។បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបថាប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១ ចំនួន៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣៖ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 2 October 2021 · Image
···

ភ្នំពេញ៖សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ បកស្រាយចម្ងល់ពាក្យថា៖វិមជ្ឈការ និងវិសហមជ្ឈការ។

សម្ដេច ស ខេង បានសរសេរថាខ្ញុំបានសន្យាថានឹងបន្តពិភាក្សាជាមួយបងប្អូនជនរួមជាតិអំពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ចពាក់ព័ន្ធយ៉ាងជិតដិតបំផុតទៅនឹង ជីវភាពប្រចាំថ្ងៃរបស់បងប្អូន ។ អាស្រ័យហេតុនេះ ថ្ងៃនេះខ្ញុំឆ្លៀតពេលដើម្បីបកស្រាយនូវចម្ងល់របស់ បងប្អូនមួយចំនួនអំពីថាតើ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?

សម្ដេច ស ខេង ពន្យល់ថា៖
ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និង ធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់ខ្លួន ។ ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ។

ដោយឡែកពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែប ផែនជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័នដែលនៅតែមាន តួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធាន ទាំងនោះ ។ ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារដែលបានប្រតិភូកម្មឱ្យ។

ជារួម វិមជ្ឈការ កំពុងក្លាយជាមាគ៌ាដ៏ពេញនិយមនៃការអនុវត្តគោលនយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅលើសកលលោកទាំងក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផង ដែរ ។ ទោះបីយ៉ាងនេះក្តី វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះដែលគ្មានគុណវិបត្តិនោះឡើយ ក្នុងករណីដែល ប្រព័ន្ធនេះត្រូវបានអនុវត្តដោយមិនផ្អែកជាសំខាន់ទៅលើបរិបទជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។

សម្រាប់កម្ពុជា កិច្ចដំណើរការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេលជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានាទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោម ជាតិតាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធ ប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែក តាមគោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ទោះបីយ៉ាងនេះក្តី យើងក៏នូវមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរ ការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះដែរ សម្ដេច ស ខេង ក៏បានបញ្ជាក់ផងដែរថា ខ្ញុំរីករាយនឹងទទួលយកនូវការផ្តល់មតិយោបល់នានា ព្រមទាំងបន្តផ្តល់ព័ត៌មានពាក់ព័ន្ធនឹង ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិ ជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្នសម្រេចឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 1 October 2021 · Image
···

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកវេង សាខុន នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១នេះ បានបង្ហាញរបាយការណ៍ ស្ដីពីការនាំចេញកសិផល ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១។

លោកវេង សាខុន បានបង្ហាញថាលទ្ធផលនៃការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ មានបរិមាណសរុប ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨,៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន។ កសិផលសំខាន់ៗដែលបាននាំចេញមានដូចខាងក្រោម៖

១- ការនាំចេញអង្ករ
 បរិមាណអង្ករនាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល៩ខែឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥ តោន
 ការនាំចេញអង្ករក្នុងខែកញ្ញា ឆ្នាំ២០២១ មានចំនួន ៦៧ ២៥១ តោន កើនឡើងចំនួន ២៦ ៦៧៩ តោន (៦៥,៧៦%) បើធៀបនឹងខែកញ្ញា ឆ្នាំ២០២០ ដែលមានចំនួន ៤០ ៥៧២ តោន
 អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ២៨៨ ៨៣១ តោន ស្មើនឹង ៧០,៣៣% អង្ករសគ្រប់ប្រភេទមានចំនួន ១១៤ ៤៦៩តោន ស្មើនឹង ២៧,៨៧% និងអង្ករចំហុយមានចំនួន ៧ ៣៩៨ តោន ស្មើនឹង ១,៨០%
 បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស មានបរិមាណសរុបចំនួន ១០៤ ២២២តោន (ថយចុះចំនួន ៥៧ ៣៩២ តោន ស្មើនឹង -៣៥,៥១%) ទិសដៅប្រទេសចិនមានបរិមាណសរុបចំនួន ២០៣ ២៧៩ តោន (កើនឡើងចំនួន ៣១ ៣៨៣ តោន ស្មើនឹង ១៨,២៦%) ទិសដៅអាស៊ានចំនួន ៧ប្រទេស មានបរិមាណសរុបចំនួន ៤១ ៤៧៦ តោន(ថយចុះចំនួន ២៥ ៩៥៧ តោន ស្មើនឹង -៣៨,៤៩%) និងទិសដៅដទៃទៀតចំនួន២៣ប្រទេស មានបរិមាណសរុប ៦១ ៧២១ តោន (ថយចុះចំនួន ២៦ ១១១តោន ស្មើនឹង -២៩,៧៣%)
 ក្រុមហ៊ុនដែលបាននាំចេញអង្ករមានចំនួន ៥៩ ក្រុមហ៊ុន ហើយបរិមាណអង្ករដែលបាននាំចេញដោយក្រុមហ៊ុនធំៗចំនួន១០ មានរហូតដល់ ២៩៩ ៥៣៣ តោន (៧២,៩៤%) និងក្រុមហ៊ុន៤៩ដទៃទៀតបាននាំចេញត្រឹមតែ ១១១ ១៦៥ តោន (២៧,០៦%)។

២- ការនាំចេញស្រូវ
ការនាំចេញស្រូវមានចំនួន ២ ៥២៣ ២៦៣ តោន ក្នុងរយៈពេល៩ខែឆ្នាំ២០២១ ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញាបនបត្រភូតគាមអនាម័យចំនួន ១ ៦២៧ ៧៤០,០២ តោន) ដែលមានការកើនឡើងចំនួន ១ ១៣០ ៩៥៧ តោន (៨១,២៣%) បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានចំនួន ១ ៣៩២ ៣០៦ តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ
ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានចំនួន ៣ ៨៩៤ ៤៨៥,៤១ តោន កើនឡើងចំនួន ១ ២៣៥ ៥៦៨,៥៥ តោន ស្មើនឹង ៤៦,៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ២ ៦៥៨ ៩១៦,៨៦តោន ដែលក្នុងនោះរួមមាន៖
 ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៣០៨ ៩៤៣,១២ តោន (កើនឡើងចំនួន ៨,៨៤%) ក្នុងនោះនាំចេញទៅប្រទេសថៃចំនួន ៨៥៩ ៨៤០ តោន ប្រទេសវៀតណាមចំនួន ៤២៩ ៤៥១,៥៦ តោន និងប្រទេសចិនចំនួន ១៩ ៦៥១,៥៦ តោន
 ដំឡូងមីស្រស់មានចំនួន ៥៧៥ ៩២០ តោន (កើនឡើងចំនួន ៩,៤៧%) ក្នុងនោះនាំចេញទៅប្រទេសវៀតណាមចំនួន ៣៨៦ ៤២០ តោន និងប្រទេសថៃចំនួន ១៨៩ ៥០០ តោន
 ម៉្សៅដំឡូងមីមានចំនួន ២២ ៣៩៦,៧៤ តោន (កើនឡើងចំនួន ១៣,៤១%) ក្នុងនោះនាំចេញទៅប្រទេសចិនចំនួន ១៩ ៨៦៨,៦០ តោន ប្រទេសថៃចំនួន ១ ៣៧៥,៨០ តោន ប្រទេសអ៊ីតាលីចំនួន ៦៩៤,៣៤ តោន សហរដ្ឋអាមេរិក ចំនួន ១៧០តោន ប្រទេសណេដឺឡែនចំនួន ១៥២ តោន និងប្រទេសប៊ែលហ្ស៉ិកចំនួន ១៣៦ តោន
 កាកសំណល់ដំឡូងមីមានចំនួន ៦ ០៥១,៥០ តោន (ថយចុះចំនួន -៣៧,១០%) នាំចេញទៅប្រទេសចិន
 គ្រាប់ស្វាយចន្ទីមានចំនួន ៨៩២ ៥៣៥,៧១ តោន (កើនឡើងចំនួន ៣៣៧,០៧%) នាំចេញទៅប្រទេសវៀតណាមចំនួន ៨៨៥ ១៤០ តោន ប្រទេសចិនចំនួន ៣ ៨៩៦,៩៤ តោន ប្រទេសថៃចំនួន ៣ ៣០៥,៤០ តោន ប្រទេសឥណ្ឌាចំនួន ៩៨,៦០ តោន ប្រទេសជប៉ុនចំនួន ៤៤,១៣ តោន ប្រទេសកូរ៉េចំនួន ១៦,៨៨ តោន ប្រទេសអារ៉ាប់ចំនួន ១៤,៥១ តោន ប្រទេសណេដឺឡែនចំនួន ៨,២១ តោន ប្រទេសបង់ក្លាដែសចំនួន ៧ តោន ប្រទេសឡាវចំនួន ៤ តោន ប្រទេសស្វីសចំនួន ០,០២ តោន ប្រទេសតូហ្គោចំនួន ០,០១ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 គ្រាប់ពោតមានចំនួន ១៥៤ ៤៥៩,៣៤ តោន (ថយចុះចំនួន -២០,៣៦%) នាំចេញទៅប្រទេសវៀតណាម ចំនួន ១១១ ១៧០ តោន ប្រទេសថៃចំនួន ៤២ ៣៥០ តោន កោះតៃវ៉ាន់ចំនួន ៨៧៦,២៩ តោន ប្រទេសបង់ក្លាដេស ចំនួន ៤២,០៥ តោន និងប្រទេសកូរ៉េចំនួន ២១ តោន
 គ្រាប់សណ្តែកបាយមានចំនួន ២៥ ៣៣០ តោន (កើនឡើងចំនួន ៤១៩,០៩%) នាំចេញទៅប្រទេសវៀតណាម
 គ្រាប់សណ្តែកសៀងមានចំនួន ២៧ ៩៦០,០៤ តោន (កើនឡើងចំនួន ៣៤៧,៣៦%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៩ ១១០ តោន ប្រទេសថៃចំនួន ៨ ៨៥០ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០៤ តោន
 ផ្លែចេកស្រស់មានចំនួន ៣៤៣ ៨១២,៣៤ តោន (កើនឡើងចំនួន ៤៦,២០%) នាំចេញទៅប្រទេសចិនចំនួន ៣០១ ៦២៨,៩៩ តោន ប្រទេសវៀតណាមចំនួន ៤១ ១៦៩,៣៥ តោន ប្រទេសជប៉ុនចំនួន ៥៣៣,៥២ តោន និងប្រទេសសិង្ហបុរីចំនួន ៤៨០,៤៨ តោន
 ផ្លែក្រូចថ្លុងមានចំនួន ៣៤ ៩១៨,៤៤ តោន (កើនឡើងចំនួន ១៣០,៤៨%) នាំចេញទៅប្រទេសថៃចំនួន ៣៤ ៨៥៤ តោន និងប្រទេសវៀតណាមចំនួន ៦៤,៤៤ តោន
 ផ្លែស្វាយស្រស់មានចំនួន ១៧២ ៨៤៦,៨៣ តោន (កើនឡើងចំនួន ១៧៤,៧១%) នាំចេញទៅប្រទេសវៀតណាមចំនួន ១៤៧ ៩៧៤,១៨ តោន ប្រទេសថៃចំនួន ២៤ ៤៦៩,២៨ តោន ប្រទេសចិនចំនួន ២១២ តោន ប្រទេសកូរ៉េចំនួន ១២៤,៣៨ តោន ទីក្រុងហុងកុងចំនួន ៥០,៧៨ តោន ប្រទេសសិង្ហបុរីចំនួន ១៦,២០ តោន និងប្រទេសគុយវ៉ែតចំនួន ០,០១ តោន
 ដំណាប់ស្វាយមានចំនួន ១៤ ៤៦១,៧៨ តោន (កើនឡើងចំនួន ១៨៩,៣១%) នាំចេញទៅប្រទេសចិនចំនួន ១១ ៧៩៤,០២ តោន ប្រទេសថៃចំនួន ១ ២៩២,៥២ តោន ប្រទេសហ្វីលីពីនចំនួន ៧៣៥,៦៩ តោន ប្រទេសជប៉ុនចំនួន ៥១២,៥០ តោន ប្រទេសវៀតណាមចំនួន ៧៦,៨០ តោន ចក្រភពអង់គ្លេស ២១,១៤ តោន ប្រទេសកូរ៉េចំនួន ១៧,៥០ តោន សហរដ្ឋអាមេរិកចំនួន ៨,៥៦ តោន កោះតៃវ៉ាន់ចំនួន ៣ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,០៥ តោន និងប្រទេសរុស្ស៊ីចំនួន ០,០០១តោន
 ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ១៣០,៨២ តោន (កើនឡើងចំនួន ៦៦,៧៧%) នាំចេញទៅប្រទេសហ្វីលីពីនចំនួន ៣ ៩៨២,៨២ តោន និងប្រទេសចិនមានចំនួន ១៤៨ តោន
 ដូងប្រេងមានចំនួន ៤៥ ៧៩៦,៦៩ តោន (កើនឡើងចំនួន ០,៩៨%) នាំចេញទៅប្រទេសឥណ្ឌាចំនួន ៣៥ ០១៦,៦៩ តោន និងប្រទេសម៉ាឡេស៊ីចំនួន ១០ ៧៨០ តោន
 ម្រេចមានចំនួន ២៧ ៣១៦,៧២ តោន (កើនឡើងចំនួន ៥៦២,៧១%) នាំចេញទៅប្រទេសវៀតណាម ចំនួន ២៦ ៦៨៦,៦៨ តោន ប្រទេសអាល្លឺម៉ង់ចំនួន ៣១៤ តោន ប្រទេសថៃចំនួន ១៨០ តោន ប្រទេសឥណ្ឌាចំនួន ៤២ តោន ប្រទេសបារាំងចំនួន ៣១,១៧ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ១៥,៩៨ តោន កោះតៃវ៉ាន់ចំនួន ១៥,០៤ តោន ប្រទេសប៉ូឡូញចំនួន ៧,០៩ តោន សាធារណរដ្ឋឆេកចំនួន ៦,១០ តោន ប្រទេសជប៉ុនចំនួន ៣,៤០ តោន ប្រទេសកូរ៉េចំនួន ៣,២៥ តោន ប្រទេសរុស្ស៊ីចំនួន ២,៤០ តោន ប្រទេសសិង្ហបុរីចំនួន ១,៩៧ តោន សហរដ្ឋអាមេរិកចំនួន ១,៧៥ តោន ប្រទេសស្វីសចំនួន ១,៦៤ តោន ប្រទេសស៊ុយអ៊ែតចំនួន ១,២៩ តោន ចក្រភពអង់គ្លេសចំនួន ១,២៤ តោន ប្រទេសអូស្រ្តាលីចំនួន ០,៩០ តោន ប្រទេសកាណាដាចំនួន ០,៥២ តោន ប្រទេសកាហ្សាក់ស្ថានចំនួន ០,១៩ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០១ តោន
 ថ្នាំជក់មានចំនួន ២ ៥១៤,០៥ តោន (ថយចុះចំនួន -៥៣,៥៨%) នាំចេញទៅប្រទេសវៀតណាម ២ ៤៣២,៨០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ៥៩,៤២ តោន ប្រទេសហុងគ្រីចំនួន ១៩,៨០ តោន ប្រទេសបូស្នៀនិងហឺហ្សេហ្គោវីណាចំនួន ១,៩០ តោន ប្រទេសចិនចំនួន ០,១០ តោន ប្រទេសឥណ្ឌូនេស៊ីចំនួន ០,០២ តោន ប្រទេសសិង្ហបុរីចំនួន ០,០១ តោន និងប្រទេសអាល្លឺម៉ង់ចំនួន ០,០០១ តោន
 បន្លែចម្រុះមានចំនួន ៧៧,៥០ តោន (ថយចុះចំនួន -១១,៥០%) នាំចេញទៅប្រទេសបារាំង
 ម្ទេសស្រស់មានចំនួន ៨០ ៣២៧,១២ តោន (កើនឡើងចំនួន ៤៥,៦៤%) នាំចេញទៅប្រទេសថៃចំនួន ៨០ ៣២៧,១២ តោន និងប្រទេសអារ៉ាប់រួមចំនួន ០,០០២ តោន
 ម្ទេសក្រៀមមានចំនួន ១ ៧៤០,២៣ តោន (កើនឡើងចំនួន ១៦,០២%) នាំចេញទៅប្រទេសថៃចំនួន ១ ៧៤០ តោន ប្រទេសប៊ែលហ្ស៊ិកចំនួន ០,២១ តោន ប្រទេសកូរ៉េចំនួន ០,០១ តោន និងប្រទេសកាណាដា ចំនួន ០,០១ តោន
 និងផលិតផលចំនួន ៧៤ មុខ ផ្សេងទៀតមានចំនួន ១៥២ ៩៤៦,៤៤ តោន។

៤-តម្លៃនៃការនាំចេញកសិផល
ការប៉ាន់ស្មានតម្លៃក្នុងរយៈពេល៩ខែឆ្នាំ២០២១ ដែលទទួលបានពីការនាំចេញកសិផល (ឯកតាតម្លៃផ្អែកតាមវិក្កយបត្ររបស់អ្នកនាំចេញ) មានចំនួន ៣ ៤៨៩ ៧៧៦ ៩៩៩,០៥ ដុល្លារអាមេរិក ដែលក្នុងនោះ៖
 ការនាំចេញអង្ករមានចំនួន ៣៤៩ ៩១៤ ៦៩៦ ដុល្លារអាមេរិក
 ការនាំចេញស្រូវមានចំនួន ៤២៨ ៩៥៤ ៧១០ ដុល្លារអាមេរិក
 ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២ ៧១០ ៩០៧ ៥៩៣,០៥ ដុល្លារអាមេរិក។

៥-ការកត់សំគាល់
ការនាំចេញកសិផលសរុបក្នុងរយៈពេល៩ខែឆ្នាំ២០២១ មានកំណើនចំនួន ៨៨,៤៨% ក្នុងនោះកសិផល ក្រៅពីអង្ករមានការកើនឡើងចំនួន ១០៧,៦៩% រីឯការនាំចេញអង្ករមានការថយចុះចំនួន -១៥,៩៧% ដោយសារ កម្ពុជាជួបបញ្ហាប្រឈមនឹងកង្វះប្រភេទទូរកុងតេន័រដែលមានទំហំ២០ហ្វិតសម្រាប់ផ្ទុកអង្ករ និងតម្លៃដឹកជញ្ជូនកើនឡើង(យោងសេចក្តីរាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា)៕SRP

Like 0
Comment 0
Share Share
Views 0
ឧបរាជ ឆាវឆាវ 30 September 2021 · Image
···

ភ្នំពេញ៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។

សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាពធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និងសង្គម ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ដើម្បីស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ជាពិសេសការគាំទ្រដល់ការរស់ឡើងវិញរបស់វិស័យឯកជន និងជាការលើកលែងបន្ធូរបន្ថយ និងផ្ដល់ឱកាសសារជាថ្មីនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្តដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានផាកពិន័យ និងការឃាត់ទុកយានយន្តក្នុងបទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនដោះលែងយានយន្តទាំង ២២៩គ្រឿងខាងលើជូនទៅម្ចាស់យានយន្តដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណាដែលមិនទាន់បង់ប្រាក់ពិន័យត្រូវធ្វើការបង់ប្រាក់ពិន័យតាមច្បាប់កំណត់ជាមុនសិនទើបអនុញ្ញាតឱ្យមានការដោះលែង។

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ហើយសូមឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវតែបន្តអនុវត្តយ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែងជាលើកទី២ ទៀតទេ។ ជាងនេះទៀត ក្រសួង ត្រូវខិតខំធ្វើការផ្សព្វផ្សាយជូនដំណឹងឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដល់សាធារណជនទូទៅ ឱ្យបានយល់ដឹង និងជ្រួតជ្រាបកាន់តែច្បាស់។

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាចក្រកម្ពុជា សូមកោតសរសើរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាងម៉ឺងម៉ាត់ដោយឈរលើបទដ្ឋានច្បាប់នៃការដឹកជញ្ជូន លើការរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់៕SRP

Like 0
Comment 0
Share Share
Views 0
Older posts
Newer posts
← Previous Page1 … Page171 Page172 Page173 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ឧបរាជ ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ឧបរាជ ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ឧបរាជ ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!