Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបុរសម្នាក់ បើកម៉ូតូដួលបោកក្បាល ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០ និង៤៥ នាទី ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នៅចំណុភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានរាយការណ៍ថា ជនរងគ្រោះ ឈ្មោះ ជៀប ជួន អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ ជិះម៉ូតូម៉ាកហុងដា២០១២ ពណ៌ខ្មៅស្លាកលេខបាត់ដំបង១K៦២០៤។

បើតាមសមត្ថកិច្ចបញ្ជាក់ថា មូលហេតុស្រវឹងស្រា ហើយជនរងគ្រោះ មិនសូវចេះបើកម៉ូតូនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តសៀមរាប៖ពលរដ្ឋម្នាក់ នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក ចាប សូវៀត នៅថ្ងៃសៅរិ៍ទី០៦ ខែមីនា ឆ្នាំ២០២១ នេះបានទទួលផ្ទះមួយខ្នងទំហំ៤គុណ៥ធ្វើពីអំពីឈើប្រក់ស័ង្កសី ពីអង្គការគោសប្បុរសដើម្បីកម្ពុជា។

នាយកប្រតិបត្តិអង្គការគោសប្បុរសដើម្បីកម្ពុជា(Cows for Cambo dia) លោក ចាន់ វិចិត្រ បានឱ្យដឹងថា បន្ទាប់ពីក្រុមការងាររបស់អង្គការគោសប្បុរសដើម្បីកម្ពុជា បានចុះមកឃើញស្ថានភាពគ្រួសារគាត់ មានការលំបាកគ្មានដីគ្មានផ្ទះសម្រាប់ នៅដោយសុំដីគេចងតង់សម្រាប់នៅបណ្តោះអាសន្ននោះ អង្គការគោសប្បុរសដើម្បីកម្ពុជា ក៏បានសម្រេចទិញដី និងធ្វើផ្ទះជូនគ្រួសារគាត់ដែលជាផ្ទះទី២៤។ ហើយសម្រាក់ការចំណាយទាំងអស់ទាំងការចាក់ដី និងការសាងសង់ គឺខាងអង្គការជាអ្នកចំណាយទាំងអស់។

លោកបញ្ជាក់ថា អង្គរគោសប្បុរសដើម្បីកម្ពុជា បានធ្វើសកម្មភាពមនុស្សធម៌ ជាច្រើនដូចជាការជួយធ្វើផ្ទះ ចែកអង្ករ និងការចិញ្ចឹមសត្វគោ និងសត្វពពែរ គឺក្នុងន័យមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការខ្វះខាត តាមរយៈឱ្យប្រជាពលរដ្ឋ ខ្ចីសត្វគោយកទៅចិញ្ចឹម យកកូនធ្វើពូជបន្ត មានន័យថា អង្គការផ្តល់មេគោ ទៅឱ្យប្រជាពលរដ្ឋចិញ្ចឹម ពេលបានកូនមួយ អង្គការយកមេគោមកវិញ ដោយទុកកូនគោឱ្យប្រជាពលរដ្ឋធ្វើពូជ។ លោកបានបន្តថា ចំពោះសត្វពពែរបើប្រជាពលរដ្ឋណាដែលមានដីទំនេរ ហើយចង់ចិញ្ចឹាមសត្វពពែរ គឺខាងអង្គការនិងផ្តល់ជូនដូចគ្នាដែរ។

បើតាមលោក ប្លោក ចាម ជំទប់ទី១ឃុំរលួស ខេត្តសៀមរាប បានឱ្យដឹងដែរថា គ្រួសារ លោក ចាប សូវៀត ពិតជាមានស្ថានភាពក្រីក្រមែនកន្លងមកនេះ អាជ្ញាធរឃុំតែងតែជួយដល់គ្រួសារគាត់ជាបន្តបន្ទាប់។ ហើយគ្រួសារនេះ ក៏បានទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល នៅក្នុងអំឡុងនៃការជួបវិបត្តិកូវិដផងដែរ។
លោកក៏បានកោតសរសើរ ដល់អង្កការគោសប្បុរសដើម្បីកម្ពុជា ដែលបានជួយដល់ប្រជាពលរដ្ឋ ចំគោលដៅដែលពួកគាត់កំពុងមានតម្រូវការចាំបាច់។

លោក ចាប សូវៀត បានថ្លែងអំណរគុណដល់អាជ្ញាធរនិងអង្គការ ដែលបានជួយដល់គ្រួសារលោកនៅពេលនេះ ជួយឱ្យគាត់មានដីមានផ្ទះរស់នៅសមរម្យនិងគេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា សិស្សរៀននៅវិទ្យាល័យសំរោង ជិត៥០នាក់ ស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់។

ហេតុការណ៍បានកើតឡើងវេលាម៉ោង០៩ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះស្ថិតនៅវិទ្យាល័យសំរោង ស្ថិតនៅភូមិសំរោងត្បូង ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

អាជ្ញាធរស្រុកសូទ្រនិគមបានរាយការណ៍ថាករណីនេះគឺមានសិស្សស្រីចំនួន៤៩នាក់ បានស្រែកយំ និងដួលសន្លប់ ជាបន្តបន្ទាប់ត្រូវបានដឹកទៅជួយសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម និងមណ្ឌលសុខភាពសំរោង។

ទោះជាយ៉ាងណាអាជ្ញាធរបានបញ្ជាក់ថា បច្ចុប្បន្នសិស្ស ទាំងនោះ មានអាការ: ធូស្បើយវិញហើយ។ ដោយគ្រូពេទ្យបានពិនិត្យ ថាពុំមានរោគសញ្ញាអ្វីឡើយ។មូលហេតុ សង្ស័យពាក់ព័ន្ធ និងរឿងអបិយជំនឿ ហើយខាងសាលាកំពុងធ្វើពិធីសែនប្រគេនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២១

ខេត្តសៀមរាប៖លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងសហការី និងមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប អាជ្ញាធរមូលដ្ឋាន បានប្រជុំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ប្រកបអាជីវកម្មដុតឥដ្ឋ និងក្បឿង បញ្ឈប់ការកាយ យកអាចម៍ដី ពីទំនប់ព្រែក។

កិច្ចប្រជុំធ្វើនៅសាលាឃុំដានរុន ស្រុកសូទ្រនិគម នាថ្ងៃទី០៤ ខែមីនា ម្សិលមិញ ក្នុងគោលបំណងអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចំនួន១១គ្រួសារ មានអាជីវកម្ម ដុតឥដ្ឋនៅលើខ្នងទំនប់ព្រែកស្រមោច ឬហៅថាផ្លូវសំពៅ ដែលជាទំនប់បុរាណ មានប្រភពពីជើងភ្នំគូលែន ដល់បឹងទន្លេសាប ដើម្បីសុំកុំឲ្យមានការជីកកាយ យកអាចម៍ដី ពីខ្នងទំនប់បន្តទៀត។

លោក គឹម សុធិន លើកឡើងថា ដើម្បីចូលរួមថែរក្សាកេរដំណែល របស់ដូនតា ក៏ដូចជាសម្បត្តិបេតិកភណ្ឌជាតិ សូមបងប្អូនអាជីវករផលិតឥដ្ឋនិងក្បឿង អាចប្រើប្រាស់ទីតាំងរបស់ខ្លួន ដូចដើម ប៉ុន្តែត្រូវយកអាចម៍ដី ពីកន្លែងផ្សេងមកធ្វើ ចៀសវាងការខូចខាត ឬធ្វើឲ្យបាត់បង់ស្លាកស្នាមប្រវត្តិសាស្រ្ត។ លោក ក៏បានស្នើសុំឲ្យជួយថែរក្សាបុរាណដ្ឋានមួយចំនួនផ្សេងៗទៀត មានដូចជាប្រាសាទ បឹងបុរាណ ទួលបុរាណ សម្រាប់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា ព្រែកជីកខាងលើនេះ មានប្រភពពីជើងភ្នំគូលែន រហូតដល់បឹងទន្លេសាប។ ថ្វីត្បិតសព្វថ្ងៃបានបាត់ដានខ្លះៗនៅជិតភ្នំ ប៉ុន្តែផ្នែកខាងក្រោម មានដានកាន់តែច្បាស់មានទឹកប្រើប្រាស់ជាព្រែកនៅឡើយ។ កាលពីសម័យបុរាណ ព្រែកជីកនេះមានតួនាទីសំខាន់ ក្រៅពីផ្តល់ទឹកសម្រាប់កសិកម្ម ដល់សហគមន៍ ជុំវិញ គឺជាផ្លូវដឹកជញ្ជួនថ្ម ពីភ្នំគូលែន មកតំបន់អង្គរ និងសម្រាប់ធ្វើជំនួញផងដែរ។ល៕SRPអត្ថបទ និងរូបភាព៖ លោក យី សុថា

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២១

ខេត្តសៀមរាប៖បុរសជាឃាតក រំលោភសម្លាប់ នារីបុគ្គលិកកាស៊ីណូ ត្រូវបានចាប់ខ្លួន នៅក្រុងសៀមរាប ក្នុងករណីឃាតកម្មគិតទុក។

ការចាប់ខ្លួនធ្វើឡើង នៅម៉ោង២១និង៤០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយកម្លាំងក្រុម១ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តសៀមរាប សហការជាមួយ នគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯកណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាប ទទួលជំនួយការដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌ បានឲ្យដឹងថា
ជនដៃដល់ឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មិនមានមុខរប រស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះ ឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ រស់នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនដៃដល់សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើនេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះទេ។ លុះនៅវេលាម៉ោង០៨ ព្រឹក ថ្ងៃ០២មីនា ឆ្នាំ២០២១ ខ្លួនបានទៅកោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើទ្វារ ខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកំលាំងរើបំរាស់ ហើយបានធ្វើសមក្មភាពរំលោភ ទៅលើជនរងគ្រោះបានសម្រេច១លើក។ ដោយបារម្ភខ្លាចជនរងគ្រោះ ប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់ក បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។ បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភាររបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ជិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លា ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។

លោកវរសេនីយ៍ឯកណុប សារ៉ាក់ បានបន្តថាករណីនេះសមត្ថកិច្ចបានពិនិត្យឃើញ មាន
កាបូបស្ទាយពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo ១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែរកលោហធាតុពណ៌ទង់ដែង ១ខ្សែ (ជារបស់ជនរងគ្រោះ), ជិញ្ជៀនលោហធាតុពណ៌ទង់ដែង ២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយកទៅចាក់សម្លាប់ជនរងគ្រោះ) និងខោអាវ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់ ជនសង្ស័យ និង វត្ថុតាង ឲ្យទៅកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២១

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់បានរងរបួសធ្ងន់ស្រាល ខណ:បើករថយន្តបុកត្រាក់ទ័រសណ្តោងរ៉ឺម៉កពីក្រោយ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ ៣៥៧_៣៥៨ ស្ថិត នៅភូមិ គំរូ ឃុំ ស្រណាល ស្រុកក្រឡាញ់ រវាងរថយន្តកូរ៉ូឡានិង ត្រាក់ទ័រ សណ្តោងរ៉ឺម៉ក។

សមត្ថកិច្ចបានដឹងថា ម្ចាស់រថយន្តឈ្មោះ ព្រំ សុខ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន ស្នាក់ នៅសង្កាត់ ច្បារអំពៅ ១ រាជធានី ភ្នំពេញ ររងរបួសធ្ងន់បាក់ដៃខាងស្តាំ ប្រពន្ធឈ្មោះ វង្ស ម៉ីគីម អាយុ ៣៣ឆ្នាំ របួសស្រាល។

សមត្ថកិច្ចបានបន្តថា មូលហេតុ បណ្តាល មកពី រថយន្ត ម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A:4623 ក្នុងល្បឿនលឿន បានបុកត្រាក់ទ័រសណ្តោងរ៉ឹម៉ក ស្របទិសគ្នា ក្នុងពីកើតទៅលិច ចំពីក្រោយពេញទំហឹង ដែលមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ដោយគ្មាន ភ្លើង សញ្ញា សម្គាល់ ចរាចរណ៍ ត្រឹមត្រូវ។

ករណីនេះកម្លាំងនគរបាលចរាចរណ៍ បានចុះត្រួត ពិនិត្យ និងហៅរថយន្តដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុក។ ចំណែករថយន្តរងការខូចខាតធ្ងន់ ត្រាក់ទ័រ សណ្តោងរ៉ឺម៉ក រងកាខូចខាតស្រាល ជំនាញយកទៅមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មីនា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៤ខែមីនាឆ្នាំ២០២១ នេះ បានចុះមកអប់រំផ្សាយអំពី ការឈប់ចត និងការលក់ដូរនៅតាមចិញ្ចើមផ្លូវទីសាធារណៈ ដើម្បីនិងរៀបចំសណ្ដាប់ធ្នាប់នៅមុខ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប អោយមានរបៀបរៀប
រយល្អប្រសើឡើងវិញ ជាពិសេស អោយ
រថយន្តសង្គ្រោះ របស់មន្ទីរពេទ្យ ធ្វើចររាចរណ៍បានងាយស្រួល និងសុវត្ថិភាព៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មីនា ២០២១

ខេត្តសៀមរាប៖បុរសជាប្ដីម្នាក់ បានសម្រេចចិត្តចងក សម្លាប់ ខ្លួនចោលប្រពន្ធនិងកូន។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅចំណុច​ភូមិរហាល ឃុំតាសៀម​ ស្រុកស្វាយលើ។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច ស្រុកស្វាយលើឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធត់ ធិញ​ អាយុ២៧ឆ្នាំ​ រស់នៅភូមិឃុំខាងលើ។

តាមការបញ្ជាក់របស់អ្នកស្រី ទីង សំណាង អាយុ២៦ឆ្នាំ ជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា ប្តីរបស់ខ្លួនបានទិញស្រា ស មកផឹកតាំងពីព្រឹក ពេលស្រវឹងក៏មករករឿងខ្លួន ជាប្រពន្ធ រួចក៏ឡើងទៅដេកនៅលើផ្ទះ។ បន្ទាប់មកអ្នកស្រី ក៏បាននាំកូនទៅលេងផ្ទះអ្នកជិតខាង លុះពេលត្រឡប់ មកផ្ទះវិញ ក៏ឃើញប្ដី ចងក ស្លាប់បាត់ទៅហើយ។

បើតាមការសន្និដ្ឋាន របស់មន្ត្រីជំនាញបច្ចេកទេស ក្រោយពិនិត្យសាកសពរួច គឺឃើញថា សព ពិតជាស្លាប់ដោយសារ ការ ចងក ពិតប្រាកដមែន ហើយក៏បានប្រគល់ សាកសពជូនសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ដីព្រៃលិចទឹក ក្នុងតំបន់៣នៃបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង កំពុងត្រូវបាន ឈ្មួញគប់គិតគ្នា ឈូសឆាយទន្ទ្រាន យកធ្វើជាកម្មសិទ្ធិ យ៉ាងអនាធិបតេយ្យ។ ករណីនេះ ត្រូវបានគេដាក់ការសង្ស័យថា មានការគប់គិត គ្នាជាមួយលោក ជុំ ភាព នាយសង្កាត់ជលផលកំពង់ក្តី ទើបឈ្មួញហ៊ានបំពាន ដោយមិន​កោតក្លាយញញើតបែបនេះ។

យោងតាមប្រភពពីប្រជាពលរដ្ឋស្រុកជីក្រែង បានឲ្យដឹងថា អស់រយ:ពេលជាងបីឆ្នាំមកហើយ ដែលដីព្រៃលិចទឹក នៅចំណុចខាងត្បូងត្រពាំងដូនក្តាន់ ខាងជើងត្រពាំងដងហាក់ ស្ថិតនៅភូមិបឹង ឃុំឫស្សីលក ស្រុកជីក្រែង ត្រូវបានឈ្មោះ ភាជ ភាវ ទន្រ្ទានឈូសឆាយ យកម្តងបន្តិចៗ ដែលរហូតមកដល់ពេលនេះ មានទំហំប្រមាណជា២០ហិកតា។ ដោយឈ្មោះ ភាជ ភាវ នេះ បានសំអាងថា ដីព្រៃលិចទឹកនេះ ជាដីកេរ្តិ៍ដូនតា តាំងពីសម័យសង្គមរាស្ត្រនិយម។

ប្រភពពីពលរដ្ឋដដែល បានបន្តឲ្យដឹងថា ការលើកឡើង របស់ឈ្មោះ ភាជ ភាវ នេះ គ្រាន់តែជាលេស ប៉ុន្តែការពិត គឺជាការគប់គិតគ្នា រវាងលោកភាជ ភាវ និងមន្ត្រីជំនាញជលផលកំពង់ក្តី ដែលមាន លោក ជុំ ភាព ជានាយសង្កាត់ ទើបការឈូសឆាយ​បានដោយលូន។

ពាក់ព័ន្ធនឹងករណី ខាងលើនេះ លោកស្រី សែន សុផល មេឃុំឫស្សីលក ឲ្យប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីធ្លាប់បានហៅលោក ភាជ ភាវ មកអប់រំ ដែរ តែលោក ភាជ ភាវ មិនព្រមស្ដាប់ ដោយនិយាយបញ្ច្រាស មកវិញថា ដីទីនោះ គឺជាដីកេរ្តិ៍ មរតក របស់ដូនតា របស់ខ្លួនតាំងពីសម័យរាស្ត្រនិយម មកម្ល៉េះ។

លោកស្រីបានបន្តទៀតថា អ្នកស្រី ធ្លាប់ហៅ ប្រជាពលរដ្ឋ មកប្រជុំអប់រំ ហាមប្រជាពលរដ្ឋ កុំឲ្យទន្រ្ទាន ដីព្រៃលិចទឹកទាំងនោះ ព្រោះដីព្រៃលិចទឹកទាំងនោះ បច្ចុប្បន្នគឺជាដីរបស់រដ្ឋ ទើបគ្មានប្រជាពលរដ្ឋ ណាហ៊ាន ទន្ទ្រាន លើកលែងតែ លោក ភាជ ភាវ នេះម្នាក់ប៉ុណ្ណោះ ដែលនៅបន្តសកម្មភាព។

បើទោះយ៉ាងនេះក្តី អ្នកស្រីមេឃុំ បានអះអាងថា អ្នកស្រីធ្លាប់បានឃើញលោក ជុំ ភាព នាយសង្កាត់រដ្ឋបាលជលលផលកំពង់ក្តី ធ្លាប់ទៅកន្លែងដី ដែល លោកភាជ ភាវ ទន្ទ្រានជាញឹកញ៉ាប់ ប៉ុន្តែលោក ភាជ ភាវ នៅតែបង្កបង្កើនផល បានដដែល។

ជុំវិញការចោទប្រកាន់នេះ «បណ្ដាញសៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង រកការបំភ្លឺពី លោកជុំ ភាព បាននៅឡើយទេ ដោយមិនមានលេខទូរស័ព្ទ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖បុរសញៀនស្រាម្នាក់បានសម្រេចចិត្ត ចងក ធ្វើអត្តឃាតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិ អភិវឌ្ឍ (តានី) ឃុំរុនតាឯក ស្រុកបន្ទាយស្រី។

អាជ្ញាធរស្រុកបន្ទាយស្រី បានរាយការណ៍ថា ជនរងគ្រោះឈ្មោះ ដួង ទិវា អាយុ២៦ ឆ្នាំមានទីលំនៅ ក្នុងភូមិឃំុខាងលើ។ ករណីនេះ ជនរងគ្រោះ បាន ចងក នឹងក្រមា៉លើដើមព្រីង កម្ពស់ ២,២០ម៉ែត្រ ក្នុងព្រៃខាងក្រោយផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រ។

បើតាមធបានបញ្ជាក់ថាមូលហេតុ ស្រវឹងស្រាជាប្រចាំ។ ក្រោយពីសមត្ថកិច្ច ជំនាញ បានចុះធ្វើកោសល្យវិច្ច័យ រួចបានសន្និដ្ឋានថាជនរងគ្រោះ ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន។បច្ចុប្បន្ន សពបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មីនា ២០២១

ខេត្តសៀមរាប៖ក្រុមអ្នកជំនាញ ជួសជុលស្រះខាងជើងនៃ ប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវ បុរាណវិទ្យា រួចរាល់ហើយ ព្រមទាំងបានជួសជុល ច្រាំងស្រះបានចំនួន៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។

ទោះជាយ៉ាងនេះក្តី ទីនេះនៅតែបន្តបិទស្បៃខ្មៅមិនទាន់អនុញ្ញាត ឱ្យភ្ញៀវទេសចរចូលទៅ ផ្តិតរូបភាពប្រាសាទអង្គរវត្ត ពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុល និងលើកតម្លៃ រចនាសម្ពន្ធ ស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។

លោក ស្រ៊ុន តិច បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនិងជាប្រធានគម្រោងជួសជុលរចនាសម្ពន្ធស្រះខាងជើងឱ្យដឹងថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវ តាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។  បច្ចុប្បន្នមិនទាន់ បើកឱ្យភ្ញៀវចូល ផ្តិតរូបភាពទេ ព្រោះរចនាសម្ពន្ធ ស្រះខាងជើង ខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។  ស្របនឹងពេលនេះ ការរីករាតត្បាតនៃជំងឺកូវីដ១៩ក៏មិនមានភ្ញៀវមកទស្សនាដែរ។ ម្យ៉ាងវិញទៀត ក៏ទុកឱកាស ឱ្យអ្នកជំនាញស្រាវជ្រាវ និងអ្នកជួសជុលងាយស្រួលបំពេញការងារបានល្អផង។

លោកថា នាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរានៅសល់កាំជណ្តើរ ស្រះ៣ជ្រុងទៀត ដែលត្រូវពង្រឹងនិងកំពុងតែកំណាយ មើលស្ថានភាពខូចខាត ជាក់ស្តែងដើម្បី លើកគម្រោងជួសជុលបន្ថែមចំនួន៦៥ម៉ែត្រឱ្យរួចរាល់ក្នុងរយៈពេល២ឆ្នាំទៀត តែបើជួបនឹងករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។

រចនាសម្ពន្ធស្រះខាងជើង ខូចខាត ទ្រុឌទ្រោមដោយសារថ្មភក់ មានប្រតិកម្មខ្លាំង នឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះ ប្រហោងបណ្តាលឱ្យទឹកហូរ នាំដីច្រោះចូលទៅក្នុងស្រះ។

ដូច្នេះក្រុមការងារ ត្រូវការសិក្សាស្រាវជ្រាវ ពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េចដើម្បីកុំឱ្យវាច្រោះទៀត។

បើតាម លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់ បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ យើងមិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។

ដូច្នេះមុននឹងយើង ធ្វើពីកន្លែងមួយទៅកន្លែងមួយ យើងត្រូវកំណាយ បើកដីមើលឱ្យអស់ពីស្ថានភាពដើមរបស់វា រួចសម្រង់ប្លង់គ្រប់ជ្រុងជ្រោយ រួចសិក្សាប្លង់ តើត្រូវរៀបម៉េចឱ្យដូចទម្រង់ដើម ដែលសំខាន់សម្រាប់កិច្ចការអភិរក្សមិនអាចកែប្រែវាបានទេ។

ចំពោះស្រះខាងជើង នៃប្រាសាទអង្គរវត្ត ក៏ធ្លាប់មានប្រវត្តិជួសជុលកាលពីឆ្នាំ១៩២២ ដោយលោក ហង់រី ម៉ាកហ្សាល់។ គាត់បានរៀបផ្នែកខាងជើងម្តងរួចមកហើយ ដោយលោកបានកែលម្អលើកថ្មឱ្យមានទម្រង់ចេញជារូបរាងស្រះ៕SRP

អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក យី សុថា

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ កុម្ភៈ ២០២១

ខេត្តសៀមរាប៖មនុស្សចំនួន២នាក់បានរងរបួសដោយសារគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០០.២៥នាទី រំលងអាធ្រាត ថ្ងៃទី២៨ ខែកុម្ភ:
ឆ្នាំ២០២១ ចំណុចភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរបនណ៍ នេះ បង្កដោយ រថយន្តម៉ាកហាយឡែនឌ័រ ពណ៌ត្រីអុី   ពាក់ស្លាកលេខ ខេមរភូមិន្ទ6 2.3664  បើកបុក រថយន្តម៉ាកហ៊ីយាយដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A.2573 ពីក្រោយស្របទិសគ្នា ពីលិចទៅកើត ចតជញ្ចើមផ្លូវ  អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់)។

សមត្ថកិច្ចបានបន្តថាករណីនេះ បណ្ដាលអោយរបួសស្រាល មនុស្ស០២នាក់ ជាអ្នកបើកបររថយន្តហាយឡែនឌ័រ និងអ្នករួមដំណើរម្នាក់ជាប្រពន្ធ។

ជនរងគ្រោះ
១/ឈ្មោះជុំ សារឿត ភេទប្រុស អាយុ៥៣ឆ្នាំ ទីលំនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកបើកបររថយន្ត ហាយឡែនឌ័រ របួសស្រាល
២/ឈ្មោះទូច ង៉ា ភេទស្រី អាយុ៤៨ឆ្នាំ នៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបរបួសស្រាល។

រថយន្តទាំងពីរគ្រឿងសមត្ថកិច្ចយកទៅ រក្សាទុក នៅអធិការនគរបាលស្រុក។ ចំណែកអ្នករបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក សូទ្រនិគម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page151 Page152 Page153 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×