Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២១

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងថា៖រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងត្រូវបានក្រុមចល័តរបស់ខណ្ឌរដ្ឋបាលព្រៃឈើរបស់លោកចាប់បញ្ជូនអនុវត្តតាមផ្លូវច្បាប់។

ការបង្ក្រាបនេះធ្វើឡើង នៅវេលាម៉ោង០៨និង៣៩នាទីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នៅក្នុងភូមិខ្នាថ្មី សង្កាត់ជ្រាវក្រុងសៀមរាបខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម បានបន្តថារថយន្តដឹកឈើដោយល្មើសច្បាប់នេះម៉ាកអីស៊ុយហ្សុយ ឌុយមិចព៌ណត្រេអី គ្នានស្លាកលេខ បានដឹកឈើអារប្រភេទលេខ១(ផ្ចឹក)ចំនួន២០ដុំស្មើ០,៨០ម៉ែត្រ3៣ ត្រូវបាននាំយកទៅករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ក្នុងភូមិព្រះដាក់ឃុំព្រះដាក់ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ទោះជាយ៉ាងណា លោកម៉ុង ប៊ុនលីម មិនបានបញ្ជាក់អត្តសញ្ញាណម្ចាស់រថយន្តដឹកឈើនេះទេ។

សូមជម្រាបថាសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលមកខេត្តសៀមរាប នៅតែបន្តកើតមាន បើទោះបីជាមានការរឹតបន្តឹងពីអាជ្ញាធរជំនាញពាក់ព័ន្ធក្នុងការទប់ស្កាត់បង្ក្រាបយ៉ាងណាក៏ដោយ ក៏ពួកឈ្មួញនៅតែអាចដឹកជញ្ជូនឈើបានដោយរលូនដដែល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានច្រាំងអូរបាក់សង្កត់បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង៥និង៣០នាទី ថ្ងៃអាទិត្យ ទី០៤ ខែមេសា ឆ្នាំ២០២១ នៅស្ពានតូច ស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ចក់ ចែម អាយុ២១ឆ្នាំនៅភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំនៅកន្លែងកើតហេតុខាងលើ(ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) និងឈ្មោះ ឌឿន ដាភេទ ប្រុស អាយុ៣៧ឆ្នាំត្រូវជាបងប្អូនជីដូន បានឲ្យដឹងស្រដៀងគ្នា ថាមុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង១និង៣០នាទីរសៀល លុះដល់ម៉ោង៥និង៣០នាទី ល្ងាចស្រាប់តែកូនរបស់ខ្លួនបានយកសំណាញ់ ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូន ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច និងបានហៅអាអ៊ិច (អេស្កាវទ័រ)មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក។

ការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេសឃើញថាសពមានស្លាកស្នាមដាច់រលាត់នៅលើ ភ្នែក និង ខ្ទង់ច្រមុះដែលបណ្ដាលមកពីការបាក់សង្កត់នៃច្រាំងអូរ។

តាមការធានាអះអាងរបស់ឪពុកបង្កើតថាកូនរបស់ខ្លួនពិតជាត្រូវបានបាក់ច្រាំងអូរសង្កត់ស្លាប់ពិតប្រាកដមែន ពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយការពិនិត្យយើងពុំឃើញមានអ្វីពាក់ព័ន្ធ និង ករណីបទល្មើសព្រហ្មទណ្ឌឡើយ ក៏បានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនតាម្នាក់ តាមពាក្យបណ្ដឹងក្រុមគ្រួសារជនរងគ្រោះ ករណីរំលោភសេពសន្ទវៈលើកុមារអាយុ៤ឆ្នាំ។

ការកត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៣ ខែមេសាឆ្នាំ ២០២១ ម្សិលមិញ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប តាមបញ្ជា របស់លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។

តាមរបាយការណ៍បានបង្ហាញថាករណីរំលោភសេពសន្ថវៈ នេះ បានកើតឡើងកាលពីអំឡុងខែកុមម្ភៈ ឆ្នាំ ២០២១ នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប។

របាយការណ៍បានបន្តថានៅថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២១ ឈ្មោះធី ជា បានមកប្តឹង នៅប៉ុស្តិ៍រដ្ឋបាលស្រង៉ែ ថា ក្មេងរងគ្រោះឈ្មោះ ទ.អ អាយុ ៤ឆ្នាំ បានប្រាប់ថា តាបង្កើត ឈ្មោះលាក់ លាង បានរំលោភសេពសន្ថវៈមកលើខ្លួនបាន៣ដង។ ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ចបានរាយការជូន លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា សុំគោលការកោះហៅ ជនសង្ស័យមកសាកសួរ។
ជនសង្ស័យឈ្មោះ លាក់ លាង អាយុ៥២ឆ្នាំ បានសារភាពថា រូបគេបានរំលោភសេពសន្ថវៈ មកលើ កុមារងគ្រោះត្រូវជាចៅបង្កើតរបស់ខ្លួន បានចំនួន២ ដងពិតប្រាកដមែន។

បើតាមរបាយការណ៍បានបន្ថែមថាជនរងគ្រោះ ជាក្មេងកំព្រា រស់នៅជាមួយជីតា ដែលជាជនសង្ស័យ។ ដោយឡែកជនរងគ្រោះ បានប្រគល់ឲ្យមន្ទីរសង្គមកិច្ចខេត្តសៀមរាប។

សូមជម្រាបថាកុមារងគ្រោះ ត្រូវបាន
ឪពុកស្លាប់ចោល ហើយម្តាយទៅតាមប្តីថ្មី ទុកនាងអោយនៅជាមួយជីតាជួយមើល។

ករណីនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២១

ខេត្តសៀមរាប៖លំនៅដ្ឋានប្រជាពលរដ្ឋមួយក្នុងផ្លូវបានអគ្គិភ័យឆាបឆេះទាំងស្រុង រសៀលថ្ងៃទី០៣ ខែមេសា ម្សិលមិញុ។

ហេតុការណ៍បានកើតឡើងស្ថិត
នៅភូមិខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។

មន្ត្រីមូលដ្ឋានឲ្យដឹងថាផ្ទះដែលរងការឆេះ ប្រភេទឈើលើថ្មក្រោម មានទំហំ​ ៩ម៉ែត្រគុណ៦ម៉ែត្រ ម្ចាស់ឈ្មោះ សរ សួល ភេទប្រុស អាយុ៤១ឆ្នាំ​។

ករណីនេះបណ្តាលអោយខូចខាត គ្រែដេក៤ ទូរដាក់ខោអាវ៤ និងទូរទស្សន៍ ១គ្រឿង។​ ចំណែកមាសប្រាក់ នឹងរបស់របរសម្ភារមួយចំនួនផ្សេងៗត្រូវបានពលរដ្ឋ អ្នកជិតខាងជួយយកចេញទាន់ពេល។

សមត្ថកិច្ចបញ្ជាក់ថា បានជួយអន្តរាគមន៍ពន្លត់ ដោយកម្លាំងនគរបាលស្រុកស្រីស្នំប្រើទឹកអស់១ឡាន។ មូលហេតុដោយសារឆ្លងចរន្តអគ្គិសនី ពីផ្នែកខាងលើផ្ទះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៣និង៤៥នាទីថ្ងៃទី០៣ខែមេសា ឆ្នាំ២០២១ នៅភូមិរការកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាកតូរីសពណ៌សពាក់ស្លាកលេខភ្នំពេញ ២S៧៣៤០«អ្នកបើកបររត់បាត់»បើកបរពីកើតទៅលិច មកកើត បានបុកម៉ូតូម៉ាកហុងដាC១២៥ពណ៌ខ្មៅសេរី២០២០ពាក់ស្លាកលេខសៀមរាប១A៧៤៦០ បើកបរដោយឈ្មោះហាន ហ៊ុយ ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ស្លាប់នៅនឹងកន្លែង។

សមត្ថកិច្ចបានបន្តថាករណីនេះមូលហេតុអ្នកបើកបរម៉ូតូបើកឆ្លងថ្នល់ពីត្បូងទៅជើង មិនប្រុងប្រយ័ត្ន ក៏ត្រូវបានរថយន្តបុកទាំងម្ដង។វត្ថុតាងរថយន្តនឹងម៉ូតូរក្សាទុក នៅអធិការនគបាលស្រុក។ ចំណែកសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងលោក
ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ចេញ​នូវ​វិធានការ​ ពង្រឹង​ប្រសិទ្ធភាព​ ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុង​ភូមិសាស្ត្រ​ក្នុងខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ​ធ្វើឡើងនៅថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២១​ព្រឹកមិញនេះ​ ដោយមានការចូលរួមពីអភិបាលរងខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ និងមន្ត្រីពាក់ព័ន្ធ​ផងដែរ​។

សូមជម្រាបថាក្នុងកិច្ចប្រជុំ​នេះ​ដែរ រដ្ឋបាលខេត្ត បានលើកជារបៀបវារៈធំៗចំនួន៣ រួមមាន៖

១-កិច្ចប្រជុំពិភាក្សា អំពីការបិទការចេញ-ចូល រវាងខេត្តនិងខេត្ត ដោយអង្គប្រជុំបានសម្រេចនៅរក្សាស្ថានភាពដើមដដែល ដោយពុំទាន់ឈានទៅដល់ការបិទនៃការចេញ-ចូល រវាងខេត្ត និងខេត្តឡើយទេ។

២-កិច្ចប្រជុំ ពិភាក្សា អំពីការបិទបម្រាមគោចរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ទៀបភ្លឺ ដោយអង្គប្រជុំបានសម្រេចរក្សានូវស្ថានភាពដើមដដែល ដោយរងចាំការជូនដំណឹងរបស់រដ្ឋបាលខេត្តជាក្រោយ។

៣-ការដាក់ចេញនូវវិធានការ នៃការបិទរមណីយដ្ឋាន និងភោជនីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ជាបណ្ដោះអាសន្ន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខាងមុខ​នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មេសា ២០២១

ខេត្តសៀមរាប៖មហាជនមានការគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីមានសមត្ថកិច្ចបានចុះបិទអាជីវកម្មលក់សាច់សុនខ«ឆ្កែ»មួយកន្លែង នៅរសៀលថ្ងៃទី០២ ខែមេសា ម្សិលមិញ។

សមត្ថកិច្ចបានថ្លែងថាទីតាំងលក់សាច់ឆ្កែមួយកន្លែងនៅក្បែរវត្តពោធិ៍២ដើម ស្ថិតនៅក្នុងក្រុងសៀមរាប ដែលបានបើករយ:ពេលជាង១០ឆ្នាំមកនេះ ត្រូវបានចុះបិទបន្ទាប់ពីបានធ្វើកិច្ចសន្យាឲ្យបិទម្ដងរួចមក ដោយមានម្ចាស់មានឈ្មោះ ជី សុជាតិ ភេទប្រុស មិនបិទតាមកិច្ចសន្យា។

សូមរំលឹកថាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីកន្លងទៅបានចេញលិខិតមូយទំព័រដោយបានហាមឃាត់ការធ្វើអាជីវកម្មទិញ.លក់ សត្វសុនខ«ឆ្កែ» នៅក្នុងខេត្តសៀមរាប ប៉ុន្តែអាជីវកម្មខ្លះហាក់បីមិនញញើតកោតខ្លាចទៅនឹងការហាមឃាត់នោះឡើយ។ ក្រោយចេញលិខិតក៏សមត្ថកិច្ចចុះបិទនិងធ្វើកិច្ចសន្យាឲ្យម្ចាស់ទីតាំងលក់សាច់ឆ្កែបញ្ឃប់សកម្មភាព ជួញដូរលក់ ប៉ុន្តែទីតាំងខ្លះហាក់មិនព្រមអនុវត្តនៅតែបន្តបើកលក់យ៉ាងគគ្រឹកគគ្រេងដដែល។

សូមជម្រាបថាការចុះទៅបិទអាជីវកម្មលក់សាច់ឆ្កែ នៅក្បែរវត្តពោធិ៍២ដើមនាថ្ងៃម្សិលមិញនេះ បន្ទាប់ពី«បណ្ដាញសៀមរាបប៉ុស្ដិ៍» បានធ្វើការចុះផ្សាយរួមមក។

ប្រជាពលរដ្ឋបានលើកឡើងថានៅខេត្តសៀមរាប មានទីតាំងលក់សាច់ឆ្កែ ជាច្រើនកន្លែងទៀត ដូច្នោះសមត្ថកិច្ច គួរតែចុះស្រាវជ្រាវបិទទាំងអស់ឲ្យបានសុំកុំធ្វើតែមួយកន្លែងយកមុខ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្ដឹងរបស់ម្ដាយឪពុកក្មេងរងគ្រោះ ពាក់ព័ន្ធករណីរួមភេទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើទិញពេស្យាចារកុមារ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ អ៊ុន កូយ ភេទប្រុសអាយុ៣៨ឆ្នាំ សង្កាត់សាលាកំរើក ក្រុងសៀមរាប បានដាក់ពាក្យបណ្តឹង ចោទប្រកាន់លើឈ្មោះ នៀម ផៃ ភេទប្រុសអាយុ២៨ឆ្នាំនៅសង្កាត់សាលាកំរើក ថាបានរួមភេទ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ ក .រ.ស.ត.ភេទប្រុសអាយុ១១ ឆ្នាំ និងឲ្យប្រាក់២០០០រៀលនិងទូរស័ព្ទសាំសុង១គ្រឿង។

របាយការណ៍បន្តថាក្រោយពីទទួលបណ្តឹងរួច បានរាយការជូន លោកព្រះរាជអាជ្ញាសុំបើកការស៊ើបអង្កេតបឋម រួចបានកោះ ហៅឈ្មោះ នៀម ផៃ មកសាកសួរ តែមិនបានសារភាពនោះទេ។ ប៉ុន្តែក្នុងនោះសមត្ថកិច្ចបានធ្វើការឆែកទូរស័ព្ទដៃរបស់ជនសង្ស័យឃើញមានរូបភាពជាវីដេអូ គាត់ស្រាតខោក្មេងប្រុសបៀមប្រដាប់ភេទ និង ក្មេងប្រុសម្នាក់ទៀតឈ្មោះ ស.វ .វ.យ.អាយុ ១០ ឆ្នាំ ដែលកំពុងនៅជាមួយគាត់ បានរាយការថា ឈ្មោះនៀម ផៃ ក៏បានលេងប្រដាប់ភេទខ្លួន និង រួមភេទជាមួយខ្លួនតាមរុនគូទផងដែរ។

ចំពោះជនរងគ្រោះឈ្មោះ ស.វ. វ.យ. ម្តាយបានដាក់ពាក្យបណ្តឹង។

ជនរងគ្រោះចំនួន២នាក់
១. ឈ្មោះ ក .រ.ស.ត. ភេទប្រុសអាយុ១១ឆ្នាំ នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប។
២. ឈ្មោះ ស.វ. វ.យ. ភេទប្រុសអាយុ១០ឆ្នាំនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ ឈ្មោះនៀម ផៃ ភេទ ប្រុសអាយុ២៨ឆ្នាំមុខរបលក់សាំង ត្រូវបានឃាត់ខ្លួនតាមបញ្ជា របស់លោកកើត វណ្ណារ៉េត ព្រះរាជអជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០១ខែមីនា ឆ្នាំ២០២១វេលាម៉ោង១៣និង៣០នាទី។

ករណីនេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានសម្រេចប្រគល់សិទ្ធិឲ្យក្រុមហ៊ុនរីវើសាយ ឌីវេឡុបម៉ិន ឯ. ក សាងសង់ច្រាំងទន្លេឡើងវិញ។នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១ខែមេសា ឆ្នាំ២០២១នេះ។

សេចក្ដីប្រកាសរបស់អាជ្ញាធរខេត្តបានឲ្យដឹងថា៖
កន្លងមកនេះប្រជាពលរដ្ឋ រស់នៅតាមដងទន្លេមេគង្គ តែងតែជួបប្រទះនឹងការបាក់ស្រុតច្រាំងទន្លេ ជារឿយៗធ្វើឲ្យប៉ះពាល់លំនៅដ្ឋាន ផ្ទៃដីបង្កបង្កើនផល មន្ទីរពេទ្យ វត្តអារាម សាលារៀន និងផ្លូវគមនាគមន៍ នានា ដោយសារការប្រែប្រួលនៃលំហូរចរន្តទឹកក្នុងទន្លេមេគង្គ ដែលនាំមកនូវផលលំបាកយ៉ាងខ្លាំងដល់ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះរដ្ឋបាលខេត្ត បានស្នើ សុំអន្តរាគមន៍ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីស្វែងរកដៃគូអភិវឌ្ឍន៍ គម្រោង សាងសង់ច្រាំងទន្លេមេគង្គដែលកំពុងបាក់ស្រុតនេះឡើងវិញ។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋ និងសាធារណៈជន ទាំងអស់មេត្តាជ្រាបថា ដោយបានការយកចិត្តទុកដាក់យ៉ាងសកម្មពីសំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឲ្យ រដ្ឋបាលខេត្តកំពង់ចាម ប្រគល់សិទ្ធិជូន ក្រុមហ៊ុនរីវើសាយ ឌីវេឡុបម៉ិន ឯ. ក សាងសង់ច្រាំងទន្លេឡើងវិញ និងបូមដីកោះដុះថ្មី ដើម្បីតម្រង់ចរន្តទឹកហូរក្នុងភូមិសាស្រ្តស្រុកស្រីសន្ធរ និងស្រុកកងមាស ដើម្បីបញ្ចៀស ការបាក់ស្រុតច្រាំងទន្លេមេគង្គ តាមបច្ចេកទេសត្រឹមត្រូវ និងស្របតាមនីតិវិធីច្បាប់ជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងជំហានបឋមរដ្ឋបាលខេត្ត បានកំណត់យកទីតាំងអាទិភាពចំនួន០៣កន្លែង ដែលប្រឈមខ្លាំងជាងគេ សម្រាប់ក្រុមហ៊ុនចាប់ផ្តើមដំណើរការការងារចាប់ពីថ្ងៃជូនដំណឹងនេះតទៅ តាមទីតាំងដូចខាងក្រោម៖

-ទីតាំងនៅ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ សាងសង់ច្រាំងទន្លេប្រវែង ១,០០០ម៉ែត្រ

-ទីតាំងនៅ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ សាងសង់ច្រាំងទន្លេប្រវែង ៥០០ម៉ែត្រ -ទីតាំងនៅ ឃុំសូរគង ស្រុកកងមាស សាងសង់ច្រាំងទន្លេប្រវែង ៥០០ម៉ែត្រ

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ខេត្តកំពង់ចាម ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ខាងលើ សូមមេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន ដើម្បីសម្រេចការងារបានជោគជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តសៀមរាប៖សហគមន៍ទេសចរណ៍វប្បធម៍ធម្មជាតិ បឹងពារាំង និងសហគមន៍នេសាទចុង ឃ្នៀស តាមរយ:សាលាខេត្តសៀមរាប នឹងជីកស្តារផ្នែកខ្លះនៃបឹងពារាំង ដើម្បីរក្សាទឹកក្នុងការផ្តល់ជម្រកដល់ត្រីមេពូជ និងសត្វស្លាបគ្រប់ប្រភេទ។

សេចក្តីជូនដំណឹងរបស់សាលាខេត្តសៀមរាបលេខ ៤២៣.សជណ/២១ ចុះថ្ងៃទី៣១ខែមីនាឆ្នាំ២០២១ បង្ហាញថា បឹងពារាំងដែលជាកន្លែងអភិរក្សពូជត្រី និងទីជម្រកសត្វស្លាបកម្រជាច្រើនប្រភេទ មានការគោករាក់ជារៀងរាល់ឆ្នាំ។ ចុងក្រោយនេះដោយមានទឹកតិចតួចក្នុងបឹង ដែលជាបញ្ហាប្រឈមនឹងការបាត់បងត្រីពូជ និងទីជម្រកសត្វស្លាបទៅអនាគត រដ្ឋបាលខេត្តសៀមរាបបានរៀបចំជីក បូម ស្តារ បឹងពារាំងដើម្បីរក្សាទឹកទុកសម្រាប់អភិ រក្សត្រីពូជនិងទីជម្រកសត្វស្លាបកម្រជាច្រើន ដែលរស់នៅក្នុងទីតាំងបឹងពារាំង។

សជណ បញ្ជាក់ថា បន្ទាប់ពីមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ រដ្ឋបាលខេត្តសៀមរាប នឹងចាប់ផ្តើមអនុវត្តគម្រោង ជីក បូម ស្តារ តាមផែនការ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់បញ្ចប់គម្រោង។

ជាមួយគ្នានោះ លោកគង់ មង្គល ប្រធានសហគមន៍ បឹងពារាំង បានប្រាប់តាមទូរស័ព្ទថា ជាការពិតណាស់សហគមន៍ទាំងពីរ និងធ្វើការជីក បូម ស្តារ បឹងពារាំងចាប់ពីថ្ងៃទី១ខែមេសានេះតទៅ តាមរយ:សាលាខេត្តសៀមរាប។ ដ្បិតបឹងពារាំងស្ថិតក្នុងសង្កាត់ចុងឃ្នៀសនិងសង្កាត់ជ្រាវ។ ចឹងផ្នែកសង្កាត់ចុងឃ្នៀស អាចបូមយកល្បាប់ភក់ចេញ។ ឯផ្នែកសង្កាត់ជ្រាវអាចជីកស្តារទាំងស្រុង ព្រោះមួយផ្នែកធំ ទឹកបានរីងហួតអស់ហើយ។ ក្នុងការជីកស្តារនោះបើជីកហើយ ទឹកចេញមកវិញយើងរក្សាទឹកជាធម្មតា តែបើមិនមានទឹកចេញទេ គឺយើងត្រូវបូមទឹកពីទន្លេសាបបញ្ចូលក្នុងបឹង។ធ្វើបែបនេះទើបអាចរក្សាត្រីមេពូជ និងសត្វស្លាប់គ្រប់ប្រភេទបាន។

លោកគង់ មង្គល បន្ថែមថា បឹងពារាំងគឺ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត តាមរយ:ទេសភាពព្រៃ លិចទឹក ហ្វូងត្រីចម្រុះ ពិសេសទៅទៀតគឺសត្វស្លាបទឹកគ្រប់ប្រភេទ។ បឹងនេះមានចម្ងាយពីទីប្រ ជុំជននៃសង្កាត់ជ្រាវ ប្រមាណជាង៦គីឡូម៉ែត្រ និងមានទំហ៊ំសរុប ២៦០៧.៧១ហិកតា។ ប៉ុន្តែនៅរដូវប្រាំងផ្ទៃទឹកបង្រួមសល់ត្រឹមតែជាង ២២៣ហិកតាប៉ុណ្ណោះ។ តែក្នុងទំហ៊ំខាងលើនេះ ទឹកក៏ផ្តើមស្រកយ៉ាងឆាប់ រហ័សផងដែរ ចឹងបើមិនមានវិធានការសង្គ្រោះទាន់ ពេល ទាំងត្រីនិងសត្វ អាចនិងបាត់បង់ក្នុងរដូវប្រាំងនេះតែម្តង។

លោកប្រធានសហគមន៍ បន្ថែមទៀតថា បន្ទាប់ពីបូម ជីក ស្តារ  រក្សាទឹកបាន ហើយប្រមូលពូជត្រី ដែលបាត់បង់មកបង្កាត់ពូជឡើងវិញ រួមទាំងសត្វ ស្លាបគ្រប់ប្រភេទ មានកំណើនដូចដើមវិញ បឹងពារាំងនិងក្លាយជាវង់ទស្សនា របស់ភ្ញៀវទេសចរណ៍ បន្ទាប់ពីប្រាង្គប្រាសាទនិងតំបន់ទេសភាពផ្សេងទៀតនៅក្នុងខេត្តមួយនេះ។

ជាមួយគ្នានេះ លោកប្រធានសហគមន៍ ក៍បានបង្ហាញនូវភាពដឹង គុណដល់រដ្ឋមន្ត្រីក្រសួងកសិកម្មពិសេសអភិបាលខេត្តសៀមរាប ដោយលោកបញ្ជាក់ថា នេះជាការគិតគូអំពីធនធាន របស់ថ្នាក់ដឹកនាំពិតប្រាកដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តសៀមរាប៖លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា «ក្រុម១៥៧» សាខាខេត្តសៀមរាប  នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ  នាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋចំនួន ពីរគ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងភូមិតេជោហ៊ុន សែន ២១៧ និងជូនអំណោយលើកទឹកចិត្ត ដល់ក្រុមការងារកងកម្លាំង  ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត និងពេលវេលារបស់ខ្លួន  ដើម្បីជួយការពារសុវតិ្ថភាព ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

ក្នុងឱកាសនេះដែរ លោកហ៊ុន ប៉ូគា មានមតិផ្តាំផ្ញើដល់កងកម្លាំង និងប្រជាពលរដ្ឋ  សូមចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ (៣កុំ ៣ការពារ) អោយបានខ្ជាប់ខ្ជួនផងដែរ។

សូមបញ្ជាក់ថាអំណោយសម្រាប់ផ្ដល់ជូនពលរដ្ឋខាងលើនេះក្នុងមួយគ្រួសារទទួលបាន៖

 អាកុល៨ដប .ទឹកសុទ្ធ១០យួរ. ម៉ាស២០០ម៉ាស .មី១កេស .ស្ករស កន្លះគីឡូ .ខ្ទឹមកន្លះគីឡូ. ទឹកស៊ីអ៊ីវ ១ដប. ទឹកត្រី១ដប. ប៊ីចេង១គីឡូ. ទឹកដោះគោខាប់១កំប៉ុង. ប្រេងឆា១ដប. ថវិកា៥ម៉ឺនរៀល

ដោយឡែកអំណោយសម្រាប់ជូនកងកម្លាំងប្រចាំការក្នុងមូលដ្ឋានចំនួន១៥នាក់ រួមមាន៖អាល់កុល៨ដប.ទឹកសុទ្ធ៧យួរ.ម៉ាស៣៥០ម៉ាស.មី៣កេស.ថវិកាចំនួន ៣០ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បើកម៉ូតូបុកឆ្កែ ដួលឃ្ទាតចូលក្រោមគោយន្តកន្ត្រៃ បណ្ដាលឲ្យ ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ ៦៤ត្រង់ចំណុច ស្ថិតនៅភូមិសក្ដា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះគឺភាគីខាងម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AJ-1202 បើកបរដោយ ឈ្មោះ ប៊ូន សំបាន់ ភេទប្រុសអាយុ៥៩ឆ្នាំរស់នៅភូមិ គោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប(ស្លាប់ភ្លាមៗ) ទិសដៅពីលិច ទៅកើតបានបុកឆ្កែហើយម៉ូតូដួលឃ្ទាតចូលទៅក្រោមគោយន្តកន្ត្រៃ បើកបរដោយឈ្មោះ វិញ ហួ ក្នុងទិសដៅពីលិចទៅទិសកើត។ រងការខូចខាតម៉ូតូ ០១គ្រឿង។
សមត្ថកិច្ចបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកម៉ូតូវ៉ាគោយន្តទៅបុកឆ្កែហើយម៉ូតូដួលមនុស្សឃ្ទាតចូលទៅក្រោមគោយន្ដកន្ត្រៃកំពុងធ្វើដំណើរបណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកវត្ថុតាងទាំង០២ គ្រឿង កម្លាំងជំនាញចរាចរណ៍ បានយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្វាយលើ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page145 Page146 Page147 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×