Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ខណៈបើកម៉ូតូឌុបគ្នាទៅបុករថយន្តធំពីក្រោយដែលបានចតស្ងៀម។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៨និង៥០នាទី ថ្ងៃទី០៩មេសា២០២១ រវាង ម៉ូតូនិងរថយន្តធំ នៅលើផ្លូវជាតិលេខ ៦ត្រង់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំ​កំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ ភាគី ម៉ូតូម៉ាកហុងដាសេរី​ ២០១៧ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ ប.មានជ័យ 1P.9886 បើកបរដោយ ឈ្មោះ អត សឿប ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ​ភូមិ​ សំពៅលូនខាងលិច ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់មមួកសុវត្ថិភាព (ស្លាប់) អ្នកជិះជាមួយ ឈ្មោះ ផល្លី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិដូនអាវ ឃុំបវិល ស្រុកបវិល ខេត្តបាត់ដំបង មិនពាក់មួកសុវត្ថិភាព ទិសដៅពីកើតទៅលិច បានបុករថយន្តធំគ្រឿងពីក្រោយម៉ាក HINO ពណ៌បៃតង ពាក់ស្លាកលេខ ខាងក្រោយ ព្រះសីហនុ ៤A-១៥៥៨ ខាងមុខ ភ្នំពេញ 3C.2940 ដឹកឥដ្ឋ ឈប់នៅផ្លូវខាងស្តាំបែក្បាលទៅទិសខាងលិច អ្នកបើកបរ​ដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ចុះរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថាករណីនេះរងការខូចខាតម៉ូតូធ្ងន់១គ្រឿង និងរថយន្តស្រាល១គ្រឿង។មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូ មានល្បឿនលឿន​។រថយន្តធុនធំបើកមកឈប់នៅលើផ្លូវថ្នល់។

សមត្ថកិច្ចបានបញ្ជាក់ថាកម្លាំងជំនាញបានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះ ត្រូវបានគេជួយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់។ វត្ថុតាងទាំង ពីរគ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចចម្រុះខេត្តសៀមរាបដឹកនាំដោយអាជ្ញាសាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង៤រសៀលថ្ងៃទី០៨ ខែមសា ឆ្នាំ២០២១ ម្សិលមិញ បានចុះអនុវត្តដីកាសម្រេចលេខ ១៩៩ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ដោយបានឃាត់ទុករថយន្ត១គ្រឿងម៉ាក Toyota Lexus RX330 ពណ៌មាស ស្លាកលេខ សៀមរាប2B-6806 ជាកម្មសិទ្ឋិរបស់កូនបំណុលឈ្មោះ ផូ ស៊ីផា រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទៅតាមដើមបណ្តឹងឈ្មោះ ទូស សាភឿន «អគ្គនាយកគម្រោងបុរីអង្គរលែនម៉ាក្ស»។

យោងតាមប្រភពបានឲ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បុគ្គលឈ្មោះ ផូ ស៊ីផា បានមកខ្ចីប្រាក់ ៥ម៉ឺនដុល្លារ ពីឈ្មោះទូស សាភឿន ដោយធ្វើកិច្ចសន្យាដាក់បញ្ចាំធានាដីមួយកន្លែង«ទំហំ៦៧៨៨ម៉ែតក្រឡា» មានលិខិតផ្ទេរសិទ្ធិកាន់កាប់មិនទាន់ចុះបញ្ជីលេខ ៧៩៨/១៨ សបគ ចុះថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៨ ចេញដោយអភិបាលស្រុកប្រាសាទបាគង។ ក្រោយពីបានលុយរួចហើយ ឈ្មោះផូ ស៊ីផា មិនដឹងថាយកប្រាក់ទាំងនោះទៅធ្វើអ្វីនោះទេ ដោយបុគ្គលឈ្មោះផូ ស៊ីផា មិនបានសងប្រាក់មកម្ចាស់បំណុលវិញតាមការកំណត់ឡើយ។  បន្ទាប់ពីមានករណីបែបទើបកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ លោក ទូស សាភឿន បានប្តឹងឈ្មោះផូ ស៊ីផា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៧៥ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចូលតុលាការខេត្តសៀមរាប ពីបទរំលោភលើទំនុកចិត្ត។

យោងតាមដីការបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប យល់ឃើញថាឈ្មោះ ផូ ស៊ីផា បានប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តនិងបង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា។ ក្នុងនោះឈ្មោះផូ ស៊ីផា បានយកដីដែលខ្លួនបានបញ្ចាំ ទៅពុះឡូតិ៍លក់ ដោយសំណុំរឿងនេះមានភស្តុតាងគ្រប់គ្រាន់ ដែលមានអតិថិជនថ្មីបានទិញដីឡូតិ៍ពីឈ្មោះ ផូ ស៊ីផា ប្រាកដមែន។ ជាមួយគ្នានេះដែរក៏មានដីកាបង្គាប់ឲ្យឈ្មោះផូ ស៊ីផា ចូលខ្លួនទៅបំភ្លឺជាលើកទី២ផងដែរ។

ពាក់ព័ន្ធករណីចោទប្រកាន់នេះ«បណ្ដាញសៀមរាបប៉ុស្ដិ៍»មិនអាចទាក់ទងលោកឈ្មោះផូ ស៊ីផា ដើម្បីបំភ្លឺបាននៅឡើយទេ នាយប់ថ្ងៃទី០៩ខែមេសានេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងភរិយា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមឧបត្ថម្ភថវិកាចំនួន១មុឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មេសា ២០២១

ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបើកកិច្ចប្រជុំបន្ទាន់ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ត្រៀមកម្លាំងការពាររក្សាសន្តិសុខជូន ប្រជាពលរដ្ឋ នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ជាពិសេសដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩។

កិច្ចប្រជុំធ្វើនៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា នេះ នៅស្នងការប៉ូលិសខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មេសា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋក្រ១ ក្រ ២នៅឃុំជីក្រែង ចំនួន១៤ ភូមិ ស្មើនឹង៦៣៨ គ្រួសារ ក្នុងស្រុកជីក្រែង បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី៧ ខែមេសា ម្សិលមិញ។

ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោកលោក ទា គឹមសុទ្ធ បានឲ្យដឹងថាអំណោយដែលត្រូវបានផ្ដល់នាពេលនេះរួមមាន ម៉ាសចំនួន ៧០០ប្រអប់(១ប្រអប់មាន៥០ម៉ាស) អាល់កុល ១៤០លីត្រ សាច់មាន់ចំនួន ៦៤០ក្បាល ស្មើនឹង៦០០គ ក្រ ពងមាន់ចំនួន៦៣៨០គ្រាប់ មីខ្លាឃ្មុំ ចំនួន ៦ ៣៨០កញ្ចប់ ទឹកសុទ្ធ ៦៥០យួរ។ ក្នុងនោះគណ:កម្មាធិការឃុំជីក្រែង ទទួលបាន ម៉ាស៥០ប្រអប់ មីម៉ាម៉ា ១៥កេស ត្រីខកំប៉ុង១០យួរ អាល់កុល២០លីត្រ សម្រាប់ទុកប្រើប្រាស់ផងដែរ។

ជាមួយគ្នានេះដែរ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ក៏បាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តជីក្រែង ចំនួន ៣៣អង្គ និងបច្ច័យ ចំនួន១០ពាន់រៀល ក្នុងមួយអង្គ សម្ភារទ័យទាន ចំនួន៤០ស៊ង និងថវិកាចំនួន៦លានរៀល សម្រាប់ទិញដីពង្រីកស្រះក្នុងវត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២១

ខេត្តសៀមរាប៖ក្នុងកិច្ចប្រជុំនៅមិញព្រឹកនេះក្រុមការងាររដ្ឋបាលខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានប្រជុំពិភាក្សា នឹងរៀបចំឲ្យមានការដាក់ពាក្យស្នើសុំតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ចូលក្នុងលូទឹកភ្លៀង និងទឹកកខ្វក់ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំនេះ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ បងប្អូនប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា អាចមកដាក់ពាក្យស្នើសុំការតបណ្តាញលូ នៅរដ្ឋបាលក្រុងសៀមរាប រៀងរាល់ម៉ោងធ្វើការ ដើម្បីក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យ សហការ និងវាយតម្លៃលក្ខណៈបច្ចេកទេសជូនបងប្អូនប្រជាពលរដ្ឋ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាជីវកម្មដ្ឋាននានា។

ការលើកឡើងរបស់អភិបាលខេត្តសៀមរាប នេះបន្ទាប់ពីលោកបានឃើញបញ្ហានៃការលួចតភ្ជាប់លូទឹកកខ្វក់ដោយគ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ពីតាមផ្ទះ ចូលក្នុងបំពង់លូមេនៃគម្រោង៣៨ខ្សែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា បានសរសេរនូវអត្ថបទរបស់លោកមួយថា៖ តើអ្នកណា លាក់សំណាងរបស់ខ្ញុំ?

លោក សឿន តុលា បានសរសេរថា៖
មនុស្សក្នុងលោកយើងនេះ តែងតែចង់បាន ” សំណាង ឬសំណាងល្អ ” ដោយសារតែចង់បាននូវផលល្អ ឬឲ្យទៅជាសំណាងល្អ ពួកគេតែងតែមានជំនឿរៀងខ្លួន មានដូចជាជំនឿអរូបិយ ជំនឿជឿជាក់លើខ្លួនឯង ឬជំនឿផ្សេងៗ ដែលមិនអាចបរិយាយរៀបរាប់អស់។

រីឯទំហំ លទ្ធផល ដែល ធ្វើឲ្យគាប់ចិត្ត ឬឈឺចាប់ ក៏មិនអាចកើតឡើងស្មើៗគ្នា ដល់មនុស្សគ្រប់ៗគ្នាបានឡើយ។
តាមភាពជាក់ស្ដែង សំណាង កើតឡើង នៅពេលដែលយើងរុករក អត់ធ្មត់ តស៊ូនឹងការលំបាក ជាមួយនឹងគោលដៅ សូមលើកឧទាហរណ៍ថា ” ប្រសិនបើយើង ដាំដើមស្វាយ យើងមានពេលគ្រប់គ្រាន់ ថែទាំ យើងដឹងទទួលផលផ្លែស្វាយ ” តើផ្លែស្វាយដែលយើងទទួលបាន កើតចេញពីការបន់ស្រន់ឬ? តើធ្លាក់ពីលើមេឃ មកមែនទេ?
ការរកប្រភពដីដាំ ត្រូវការពេលវេលា
ការរុករកភពទឹកដាំ ត្រូវការពេលវេលា
ការរុករកជំនាញដាំ ត្រូវការពារវេលា
ការប្រមូលផលវេចខ្ចប់ ត្រូវការពេលវេលា។

អ្នកមានសំណាង ពួកគាត់មានសំណាង ពីព្រោះពួកគាត់បង្កើតសំណាង ដោយខ្លួនឯង ដោយការហាត់លត់ដំខ្លួន ដើម្បីទទួលសំណាង ដែលពួកគាត់ចង់បាន។

អ្នកមានសំណាង តែងតែរុករក និងកត់សម្គាល់ ចំណុចវិជ្ជមាន ឬ រឿងល្អៗកើតឡើងប្រចាំថ្ងៃ ពីព្រោះ ពួកគេទទួលស្គាល់ថា ” ធ្វើរឿងល្អតូចៗ ជាប្រចាំ គឺជាការបង្កើតឲ្យមានភាពទទួលខុសត្រូវ លើផលវិជ្ជមាន ដ៏ធំមួយ ក្នុងពេលអនាគត ” រឿងភាគចាស់ខ្មែរបូរាណរបស់យើង ពោលថា ” ដំណក់ទឹកត្នោតផ្អែម ស្រក់ មួយដំណក់ម្ដង មួយដំណក់ម្ដង តក់ៗធ្វើអោយពេញបំពង់”
រីឯអ្នកគ្មានសំណាងវិញ ពួកគេតែងតែចំណាយពេល ទម្លាក់កំហុសទៅលើអ្នកដទៃ ឬស្ដីបន្ទោស នៅពេលដែលកិច្ចការបរាជ័យ ជាទូទៅ ពួកគេងាយបោះបង់ ងាយប្ដូរចិត្ត មិនស៊ូទ្រាំ តស៊ូ និងអត់ធ្មត់ ចំពោះការលំបាកឡើយ។ អ្វីដែលពួកគេចង់បាន គឺភាពងាយស្រួល គឺពួកគាត់ មិនចង់គិត មិនចង់ឮ ហើយក៏មិនចង់ដោះស្រាយអ្វីដែរ ជាទីអវសាន ពួកគាត់ គឺជាអ្នករងគ្រោះ ដោយខ្លួនឯង។

ជាការពិតណាស់ មនុស្សមានសំណាង និងមនុស្សគ្មានសំណាង ធ្វើដំណើរលើដងវិថីជីវិត ផ្ទុយស្រឡះពីគ្នា ពីព្រោះពួកគេ មានជំនឿផ្ទុយគ្នា ទង្វើផ្ទុយគ្នា និងលទ្ធផលផ្ទុយគ្នា ។ ប្រសិនបើ អ្នកគ្មានសំណាង ផ្លាស់ប្ដូរវិធីគិត និងពង្រីកបន្ថែមនូវកម្រិតជំនឿ ដើម្បីរៀនឲ្យបានទូលំទូលាយ ពួកគេនឹងមានឱកាសទទួលបានសំណាង។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មេសា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានអះអាងថាស្ត្រីម្នាក់ដែលត្រូវជាអតីតប្តី បានលែងលះគ្នាជាង១ឆ្នាំហើយ ទំនងនៅនឹកឃើញសាច់សខ្ចី ភ្លើងប្រចណ្ឌ ក្រឡេកឃើញប្រពន្ធ នៅកន្លែងលក់ផ្លែឈើរបស់ប្អូនថ្លៃ មុខផ្សារលើធំថ្មី បើក(PassAPP)ដេញបុកចាក់សម្លាប់ប្រពន្ធ ពេញបរិវេណផ្សារលើធំថ្មី ដូចរឿងហុងកុង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ស្ថិតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមសាក្សី នៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា មុនកើតហេតុ ពួកគាត់ឃើញបុរសម្នាក់បានអង្គុយ ក្នុង(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ខណៈពេលនោះឃើញមានស្ត្រីម្នាក់និងក្មេងស្រីម្នាក់ ជិះម៉ូតូ មកកន្លែងលក់ផ្លែឈើ មួយសន្ទុះស្រាប់ឃើញបុរសអ្នកបើក(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើនោះ បើកចេញមកសំដៅស្ត្រីនោះ ដេញបុកពេញផ្សារលើធំថ្មី បណ្តាលឱ្យ(PassAPP)ក្រឡាប់ រួចទាញកាំបិតចិតបន្លែ ចាក់មកលើស្ត្រីនោះចំនួន២ កាំបិត ត្រូវត្រង់ ករ មួយកាំបិត និង ចាក់បុកចំពោះ ខាងក្រោមដោះ ផ្នែកខាងស្តាំ បណ្តាឱ្យរបួសធ្ងន់ ត្រូវបានប្អូនស្រី ដឹកតាមម៉ូតូទាំងឈាមហូរដូចទឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

មន្ត្រីនគរបាលបានប្រាប់ថា ជនបង្កក្រោយធ្វើសកម្មភាពរួចបានទុក(PassAPP) ពាក់ស្លាកលេខសៀមរាប ១.AF.៨៨០៣ នៅកន្លែងកើតហេតុ  រួចយកម៉ូតូរបស់ប្រជាការពារភូមិ ជិះចេញទៅបាត់ ដោយបានយកទៅទុកនៅផ្ទះរបស់ខ្លួនក្នុងភូមិខា្នរ សង្កាត់ជ្រាវ ហើយយករថយន្ត ឡុច ស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខសៀមរាប ២.C៧១៧៣ ចេញទៅបាត់ដោយសុវត្ថិភាព។

សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កឈ្មោះ តាំង លាប ភេទប្រុសអាយុ៣៧ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម។បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកស្ត្រី ជនរងគ្រោះ មានឈ្មោះ លាន ប៊ុន ណាត អាយុ៣៥ឆ្នាំរស់នៅភូមិខ្នារ  សង្កាត់ជ្រាវ ក្រុងសៀមរាប មានកូនចំនួន២នាក់(ស្រីម្នាក់និងប្រុសម្នាក់ រីឯកូនទាំង២នាក់រស់នៅជាស្ត្រីរងគ្រោះ ដែលបានលែងលះគ្នាជាង១ឆ្នាំមកហើយ។

 ជុំវិញហេតុការណ៍នេះសមត្ថកិច្ចបានអះអាងបន្ថែមថាកំពុងតែសហការគ្នា ស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តសៀមរាប៖ក្រុមប្រជាពលរដ្ឋជាង៦០គ្រួសារក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប កាលពីថ្ងៃទី៥ ខែមេសា ម្សិលមិញនេះ បានតវ៉ាប្រឆាំងកាតម្លើងអង់តែងសេវាទូរស័ព្ទក្រុមហ៊ុនមិត្តហ្វូន ដោយលើកហេតុផងថា នឹងមានវិទ្យុសកម្ម ប៉ះពាល់ដល់សុខភាពអ្នករស់នៅជុំវិញនោះ។ ប៉ុន្តែករណីខាងលើនេះ អាជ្ញាធរខេត្តអះអាងថា មិនមានវិទ្យុសកម្មអ្វីនោះទេ។

ស្ត្រីឈ្មោះ វល័ក្ខ ប្រជាពលរដ្ឋក្នុងចំណោមអ្នកតវ៉ា បានអោយដឹងថា ក្រុមហ៊ុនមិត្តហ្វូននេះ មានគម្រោងតម្លើងអង់តែនតាំងពី៣ឆ្នាំមុនមកម្លេះ។ ប៉ុន្តែពួកយើងធ្វើការតវ៉ា ម្តងហើយម្តងទៀតក៏ផ្អាកសកម្មភាពមួយរយ:។ លុះនៅថ្ងៃទី៥ខែមេសានេះ ពួកគេដឹកជញ្ជូនសម្ភារសំណង់មួយចំនួន មកទុកនៅទីតាំងបំណងសាងសង់អង់តែនទូរស័ព្ទជាថ្មីទើបពួកគាត់តវ៉ាបែបនេះ។

ស្ត្រីរូបនេះបានលើកឡើងថា ការដំឡើងបង្គោលអង់តែនទូរស័ព្ទរបស់ក្រុមហ៊ុនមិត្តហ្វូននៅក្នុងទីប្រជុំជននេះ វាបានធ្វើឲ្យមានផលបះពាល់យ៉ាងខ្លាំង សម្រាប់ការរស់នៅ របស់ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ពីព្រោះថាអង់តែនទូរស័ព្ទ គឺជាទីប្រជុំរលកសំឡេងដ៏ធំ វាបានផ្ទុកទៅដោយធាតុវិទ្យុសកម្ម ដែលបណ្តោលគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពរបស់ប្រជារាស្ត្រដែលរស់នៅក្បែរនោះ។ ជាពិសេស ស្ត្រីដែលមានផ្ទៃ ពោះ។ ក្រៅពីនោះ វាក៏ជាហានិភ័យ ដូចជាកាដួលរលំជាដើម។

ក្នុងករណីខាងលើនេះ លោក វុធ ថា អ្នកសម្របសម្រួល ការងារតម្លើងអង់តែនក្រុមហ៊ុនមិត្តហ្វូន បានអោយដឹងតាមទូរស័ព្ទថា គម្រោងរបស់លោកមាន ច្បាប់អាជីវកម្មត្រឹមត្រូវ ពីខេត្តរហូតដល់ក្រសួង។ វាមិនមានវិទ្យុសកម្មអីទេ ប៉ុន្តែក្រុមពលរដ្ឋខាងលើ គាត់គ្រាន់តែឮតៗគ្នាប៉ុណ្ណោះ។

លោកបញ្ជាក់ថា ពេលនេះខាងលោកកំពុងរត់ច្បាប់សាងសង់ទៅក្រសួង ចឹងទេពេលបានច្បាប់សាងសង់ហើយ គឺត្រូវតែធ្វើ មិនអាចពលរដ្ឋទាំងនោះមករារាំងឡើយ។
អភបាលរង និងជាអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី សំរិទ្ធ បានមានប្រសាន៍តាមទូរស័ព្ទថា តាមពិតមិនមានវិទ្យុសកម្មអ្វីទេ។ មុនពេលចេញច្បាប់អនុញាត មន្ទីរជំនាញបានពិនិត្យរួចរាល់អស់ហើយ។

លោកបន្តថា ប្រទេសកម្ពុជា មានអង់តែនច្រើន ណាស់ អីចឹងបើមានវិទ្យុសកម្មមែន វាប៉ះពាល់ស្ទើគ្រប់កន្លែងទៅហើយ។ ម្យ៉ាងវិញទៀត បើជំនាញអះអាងថា មិនប៉ះពាល់ហើយ តើពួកគាត់នៅតវ៉ាយ៉ាងមេច។ ការតវ៉ាបែបបំពាន វាអាចធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ នេះអាចនិយាយបានថា លើសពីការតវ៉ាហើយ។ ប៉ុន្តែ អាជ្ញាធរនឹងរកវេលា អោយជំនាញពន្យល់ពួកគាត់ម្តងទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តសៀមរាប៖រដ្ឋបាលឃុំ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៩ឃុំ ក្នុងស្រុកប្រាសាទបាគង​ ខេត្តសៀមរាប ដែលបានអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ប្រចាំឆ្នាំ២០២០ កន្លងមកបានល្អ​ប្រសើរ​ ទទួលបាន ថវិកាជ័យលាភី ប័ណ្ណ និងលិខិតសរសើរ ពីថ្នាក់ដឹកនាំ។

ការប្រគល់ប័ណ្ណសរសើរនេះ នៅអធិ​ការដ្ឋាន​នគរបាល​ស្រុកប្រាសាទបាគង នាថ្ងៃទី៦ខែ​មេសា ឆ្នាំ២០២១ ព្រឹកមិញនេះ​ ក្រោមវត្តមាន លោក តូច​ សា​ក​ល​ ស្នងការរងនគរបាលខេត្តសៀមរាប និងលោកសូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង។

លោកសូរ ប្លាតុង អភិបាលស្រុក បានបញ្ជាក់ថា៖សម្រាប់​ឆ្នាំ២០២០​កន្លងទៅ​នេះ សម្រាប់ឃុំ​ទាំង៩​ក្នុងស្រុកប្រាសាទបាគង​ មានឃុំចំនួន០៦ឃុំទទួលបានជ័យលាភីលេខ​០១ ក្នុងនោះមានឃុំបល្ល័ង្ក ឃុំកន្រ្ទាំង ឃុំកណ្តែក ឃុំមានជ័យ ឃុំរលួស និងឃុំត្រពាំងធំ និងទទួលបានជ័យលាភីលេខ២​ មានចំនួន០៣ឃុំ មានឃុំបាគង ឃុំអំពិល និងឃុំកំពង់ភ្លុក។

លោកបានបន្តថា៖លទ្ធផលខាងលើនេះ​ មិនមែនជារឿងចៃដន្យឡើយ​ បើសិនជាគ្រប់គ្នាគ្មានការប្ដេជ្ញា​ចិត្តរួមគ្នាប្រឹងប្រែងបំពេញភារកិច្ច​ ដើម្បីបុព្វហេតុរក្សាក្តីសុខជូនប្រជាពលរដ្ឋ បើទោះបីឆ្នាំ២០២០​កន្លងមក​ យើងមានភារកិច្ច​បន្ថែម​ នោះគឺភារកិច្ច​ផ្សពផ្សាយ​ និងបង្ការទប់ស្កាត់ កុំអោយមេរោគកូវីដ-១៩ឆ្លងចូលសហគមន៍យើង យ៉ាងណាក៏ដោយ។

លោកអភិបាលស្រុកក៏សូមអបអរសាទរ ចំពោះលទ្ធផល ដែលទទួលបានក្នុងថ្ងៃនេះ និងសូមបន្តអនុវត្តភារកិច្ចប្រចាំថ្ងៃយើង​ ឲ្យបានសកម្មជាងមុនបន្ថែមទៀត​ ដើម្បីរក្សាភូមិឃុំយើងឲ្យមានសុវត្ថិភាពល្អ ជូនបងប្អូនប្រជាពលរដ្ឋ​ នៅក្នុងមូលដ្ឋានយើង និងសូមរួមគ្នាបន្តអនុវត្តតាម​ ការណែនាំរបស់ ក្រសួង​សុខាភិបាល និងអនុវត្តវិធានការណ៍ ៣កុំ ៣ការពារ របស់​រាជរដ្ឋាភិ​បាល​ ជាប់ជានិច្ច​ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯងនិងសហគមន៍ យើងពីមេរោគកូវីដ១៩ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មេសា ២០២១

ខេត្តសៀមរាប៖ករណីប្លន់នៅស្រុកអង្គរជុំ ដោយញាត់ក្រដាស់ជូតញ៉ុកមាត់ជនរងគ្រោះរួចចាក់កាវ៥០២ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបចាប់ខ្លួនស្ត្រីម្នាក់ដែលមានផ្ទៃពោះចំនួន៧ខែ។

លោកណុប សារ៉ាក់ ស្នងការរងខេត្តសៀមរាបទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានឲ្យដឹងថាសមត្ថកិច្ចរបស់លោកបានចាប់ខ្លួន ជនសង្ស័យនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះនៅស្រុកអង្គរ។

ជនសង្ស័យឈ្មោះ គុណ ហួច ភេទស្រីអាយុ ២៨ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប(មានផ្ទៃពោះ ៧ខែ)។

នារីរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកៅ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែកដែលជនរងគ្រោះពាក់ពិតប្រាកដមែន។

សូមរំលឹកថាកាលពីថ្ងែទី ៣០ ខែមីនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ យ៉ម រួម ភេទស្រី អាយុ៦៧ ឆ្នាំ នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បាននៅនិងផ្ទះរបស់គាត់តែម្នាក់ឯង រហូតដល់ម៉ោង១២ និង៣០ នាទី ថ្ងៃខែឆ្នាំដដែល គាត់បានស្ដារពាងទឹករបស់គាត់ ដើម្បីអោយគេដឹកទឹក មកដាក់អោយ ពេលគាត់ស្ដាពាងរួច គាត់បានចងអង្រឹងដេកនៅមុខផ្ទះរបស់គាត់ជាប់និងផ្លូវ ដេកបានមួយសន្ទុះ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណ បានទៅច្របាច់មាត់ជនរងគ្រោះ ញាត់ក្រដាស់ជូតមាត់ហើយចាក់កៅ ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ ខណ:ពេលដែលជនរងគ្រោះកំពុងតែដេកលក់នៅលើអង្រឹង បណ្ដាលអោយជនរងគ្រោះ វង្វេងស្មារតី និយាយមិនកើត ហើយជនសង្ស័យបានដោះយកខ្សែក ពីជនរងគ្រោះចំនួន១ដំឡឹង រួចរត់គេចខ្លួនបាត់តែម្ដង។

បើតាមលោកណុប សារ៉ាក់ បានបន្តថាករណីនេះ ជនសង្ស័យធ្វើសកម្មភាព ដោយសារជនរងគ្រោះ ជាគូរទំនាស់និងគ្នាជាមួយម្ដាយឪពុករបស់ខ្លួនកាលពី២ឆ្នាំមុន។

សូមជម្រាបថាប្រតិបត្តិការចាប់ជនសង្ស័យនេះ ធ្វើឡើងដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់លោកណុប សារ៉ាក់ ស្នងការរងនឹងចូលរួមដោយលោកសុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មេសា ២០២១

ខេត្តសៀមរាប៖ហ៊ានទទួលយកការលំបាក” មនុស្សដែលជោគជ័យពិតប្រាកដ គឺអ្នកដែល ហ៊ានទទួលយកការលំបាក ច្រើនជាងមនុស្សធម្មតា”។ នេះជាការសរសេររបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា។

លោកលោក សឿន តុលាបានសរសេរថា៖
នៅក្នុងលោកយើងនេះ មានការភ័ន្តច្រឡំជាច្រើន ដោយពួកគេគិតថា ខ្លួនពួកគេនឹងជោគជ័យ ដោយគ្រាន់តែអានសៀវភៅជោគជ័យ ឬចូលរួមសិក្ខាសាលាជោគជ័យ ប៉ុន្តែ ប្រសិនបើ ការគិតនោះ ដោយប្រើ ” ពាក្យជោគជ័យ ” តាមរយៈ ការចាប់ផ្ដើមដោយប្រើផ្លូវកាត់ ដើម្បីអោយបានផលច្រើនហើយលឿន នោះ ពួកគេនឹងមិនបានរុករក ” អ្វីខ្លះនៅពីក្រោយភាពជោគជ័យ ” និង ហេតុអ្វីពួកគេបានជោគជ័យ ” ការប្រើផ្លូវកាត់ ពុំបានរៀនអ្វី ពីភាពអត់ធ្មត់ តស៊ូ និងការតាំងចិត្តឡើយ។

ភាពរឹងមាំដែលកើតចេញពីភាពក្លាហាន ប្រឈមនឹងការលំបាក ប្រឈមជាមួយការរិះគន់ ពីអ្នកដទៃ ដោយសារតែយើងប្រែប្រួល មិនដូចការគិត ឬការចង់បាន របស់ អ្នកដទៃ គឺជាគ្រឹះនៃភាពជោគជ័យ ។ពីព្រោះភាពរឹងមាំជាមូលដ្ឋានសំខាន់នៃប្រភពថាមពលបង្កើតឲ្យមានភាពស្ដុកស្ដម្ភ សន្តិភាព ព្រមទាំងសុភមង្គលផងដែរ។គ្រប់ម្ចាស់ជំនួញទាំងអស់នៅក្នុងលោកនេះ ត្រូវបានបែងចែកជាពីរ ” ម្ចាស់ជំនួញដែលរឹងមាំ និង ទន់ជ្រាយ” ប៉ុន្តែអ្នកដែលរឹងមាំ គឺជាអ្នកជោគជ័យ ក្នុងអំឡុងកាលណាមួយ ចំណែកអ្នកដែលទន់ជ្រាយ តែងតែ ទម្លាក់កំហុស ទៅលើអ្នកដទៃ នៅពេលដែល បរាជ័យ នៅតាមដងផ្លូវ ដែលត្រូវធ្វើដំណើរទៅមុខ។ ជាការពិតណាស់ ” មេដឹកនាំ គឺជាអ្នកទទួលកំហុសទាំងអស់តែម្នាក់ឯង ប៉ុន្តែ នៅពេលជោគជ័យ ពួកគេ តែងតែចែករំលែក សក្ការៈ ទៅដល់អ្នកដទៃ ដោយផ្ទាល់ឬដោយ ប្រយោល ដែលមនុស្សធម្មតាលំបាកយល់អំពីបញ្ហានេះ”អ្នកណាៗ ក៏ ក្លាយជាម្ចាស់ជំនួញឈរជើងរយៈពេលយូរបានដែរប្រសិនបើពួកគេ មានការធានាភាពជោគជ័យដោយការតាំងចិត្តខ្ពស់ចំពោះខ្លួនឯង នោះមានន័យថា ” អ្នកត្រូវចេះធ្វើចៅហ្វាយនាយខ្លួនឯងសិន មុននឹងអ្នកធ្វើចៅហ្វាយដល់អ្នកដទៃ” អ្នកមិនអាចដឹកនាំអ្នកដទៃបានទេ ប្រសិនបើអ្នកមិនអាចដឹកនាំខ្លួនឲ្យបាន នោះ ពីព្រោះការដឹកនាំ ជាការសម្រេចចិត្តធ្វើ ហើយរៀន គឺជាការរៀនពីភាពជាក់ស្ដែង ការយល់អំពីភាពជាក់ស្ដែង និង ផលសម្រាប់ពេលអនាគត។”អ្នកដែលអាចដឹកនាំខ្លួនឯងបាន អ្នកនោះអាចបង្កើតកេរ្តិ៍ឈ្មោះបាន សូមចងចាំថា ការធ្វើអាជីវកម្ម គឺជាការបង្កើតកេរ្តិ៍ឈ្មោះ”គួរឱ្យសោកស្ដាយ ជីវិតរបស់យើងមានទាំងល្អ មានទាំងអាក្រក់ មានទាំងភាព ក្លាហាន និងភាពភ័យខ្លាច ហើយជីវិតរបស់យើង មិនអាចឋិតនៅចំកណ្ដាលបានឡើយ ” ប្រសិនបើយើងភ័យខ្លាចខ្លាំង យើងបាត់បង់ភាពក្លាហាន ប៉ុន្តែ ប្រសិនបើយើងប្រើភាពក្លាហាន ឲ្យលើសពីភាពភ័យខ្លាច យើងនឹងបានកសាងរឹងមាំ ” មានតែភាពរឹងមាំទេ ដែលធ្វើឱយ មានជំនឿ លើកខ្លួនឯង នឹង ទទួលបានភាពជោគជ័យ” ៕

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផាយ៉ា PAPAYA NEXT STEP CO,.LTD.

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
*PAPAYA HOMESTAY
(គម្រោងលើវិស័យទេសចរណ៍)
*PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្ម និងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page144 Page145 Page146 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×