Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២១

ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បានសរសេរអត្ថបទមួយ រៀបរាប់អំពីសហគ្រិនភាព
” ប្រសិនបើ អ្នករៀនជាមួយមនុស្ស យល់អំពីមនុស្ស អ្នកនឹងយល់អំពីការធ្វើជំនួញជាមួយមនុស្ស”។ លោកសឿន តុលា ថា៖ទាំងអស់នេះ សំដៅទៅលើអ្នកប្រើពេលវេលាដើម្បីរៀននិងពូកែ ទំនាក់ទំនង។
លោកបានសរសេរថា៖ យ៉ាងណាមិញ ចំពោះអ្នកពូកែទំនាក់ទំនង ” ពួកគាត់ពូកែ ពីព្រោះពួកគាត់រៀនកែលម្អឲ្យមានគុណភាព ទំនាក់ទំនង ប្រសើរឡើងៗ ” ពួកគាត់យល់អំពីហេតុផល នៃការអភិវឌ្ឍខ្លួនឯង។
” ហេតុអ្វីទើបពួកគាត់មាន ជំនាញទំនាក់ទំនង ?”
# ចម្លើយ : អនុវត្តន៍បានច្រើន និងរៀនបានច្រើន ហើយមានចំណេះដឹងច្រើន ។
ដូច្នេះហើយអ្នកពូកែទំនាក់ទំនងគឺតែងតែយល់អ្នកណាដែលអាចយល់អំពីតម្លៃនៃភាពទំនាក់ទំនងជាមួយខ្លួន ឬ យល់ អំពីហេតុផលនិមួយៗ ដែលបានកើតឡើង។
ក្នុងពិភពធ្វើជំនួញ អ្នកត្រូវតែចេះភាពទំនាក់ទំនង ពីព្រោះទំនាក់ទំនង គឺជាការ តភ្ជាប់ រវាងមនុស្សជាមួយ និងមនុស្ស ហើយរវាង មនុស្សជាមួយនិងផលិតផល។
មានសំនួរមួយចំនួនដើម្បីឲ្យលោកអ្នកធ្វើការពិចារណាដូចខាងក្រោមនេះ * តើអ្នកអាចចងចាំបានទេនៅក្នុងជីវិតរបស់អ្នកមកដល់ថ្ងៃនេះ តើអ្នកសម្រេចចិត្តឈប់រាប់អានគេ ប៉ុន្មាននាក់ហើយ ? តើនោះមកពីមូលហេតុអ្វី ? ប្រសិនបើអ្នកយល់អំពីខ្លួនអ្នក អ្នកនឹងអាចយល់អំពីអ្នកដទៃបាន។
ប្រហែលជាអ្នកមិនចង់និយាយរកពួកគេទៀត ឬ ក៏មិនចង់ជួបមុខពួកគេ ដោយយោងទៅតាមហេតុផលណាមួយនោះ ប៉ុន្តែទុកអស់នោះប្រហែលជា ចេញមកពីហេតុផលផ្ទាល់ខ្លួនតែប៉ុណ្ណោះ ” ការយល់ហេតុផលទូលំទូលាយ តែងតែ ប្រសើរជាង គំនិតឬយោបល់តែមួយជ្រុង”។
ដោយយោងតាមសភាពការសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នដោយសារជម្ងឺរាតត្បាត Covid-19 អាត្រាភាពក្រីក្របានកើនឡើង ភាពមិនចុះសម្រុងគ្នាក្នុងគ្រួសារនិងក្នុងពិភពលោកបានកើនឡើងជារៀងរាល់ថ្ងៃផងដែរ ទាំងនោះដោយសារតែខ្វះតុល្យភាពការស្ដាប់និងការនិយាយ ” អ្នកនឹងខ្ជះខ្ជាយពេលវេលា ប្រសិនបើ និយាយអ្វី ដែលគេមិនចង់ឮ និងគេមិនចង់ស្ដាប់”។
” ភាពមិនចុះសម្រុងគ្នាកើតឡើង នៅពេលដែលពួកគេបានធ្វើឲ្យធ្លាក់ចុះនៃតម្លៃក្នុងការស្តាប់គ្នាទៅវិញទៅមក ” ប្រសិនបើអ្នកព្យាយាមនិយាយ ឬ ពន្យល់ អ្នកនឹងបាត់បង់ការយកចិត្តទុកដាក់ចំពោះការស្ដាប់” ប៉ុន្តែជីវិតរបស់មនុស្សខ្លីណាស់ អ្នកមិនគួរចំណាយពេលដើម្បី ពន្យល់ដល់អ្នកដែលមិនចង់ស្ដាប់ឡើយ ” ម្យ៉ាងវិញទៀតអ្នកប្រហែលជាយល់ហើយថា មនុស្សចង់ស្ដាប់តែអ្វីដែលគេចង់តែប៉ុណ្ណោះ ។

១. ប្រកាន់យកការស្តាប់ហើយពិចារណាឲ្យបានច្រើន:
” ជំនាញស្ដាប់គឺជាទម្លាប់ ដែលអ្នកអាចធ្វើបាន នៅពេលដែលយើង ព្យាយាមស្ដាប់ជាប្រចាំ”។
អ្នកដែលមានទំនាក់ទំនងល្អពួកគាត់មិនមែនពូកែនិយាយច្រើន ឬ និយាយដើម្បីបញ្ជាក់ថាខ្លួនអ្នកចេះ ឬ ខ្លួនជាអ្នកខ្លាំងជាងអ្នកដទៃឡើយ ពីព្រោះពួកគាត់យល់ថាមានតែ ការស្ដាប់ប៉ុណ្ណោះទើបធ្វើឲ្យពួកគាត់យល់អំពីហេតុផល ក្នុងជំនួបទំនាក់ទំនង ” សូមធ្វើជាអ្នកស្តាប់ដើម្បី ដើម្បីឲ្យមានការយល់ប្រាកដ ប្រសើរជាងស្តាប់ដើម្បីរង់ចំាឱកាស ដើម្បីនិយាយតបតការពារខ្លួន ។

២. ប្រកាន់ឲ្យមានតុល្យភាពក្នុងការទំនាក់ទំនង:
” ការសន្ទនាល្អ គឺជាការសន្ទនាដែលមានតុល្យភាពរវាងអ្នកនិយាយដឹងអ្នកស្ដាប់ ” ជាទូទៅ យើងតែងតែឃើញកំហុសច្រើនកើតឡើង នៅពេលសន្ទនា ពីព្រោះ ពួកគេគិតថា ពួកគេចេះជាង ពួកគេបានដឹងច្រើន ឬពួកគេអ្នកមានឋានៈខ្ពស់ជាង”
នៅក្នុងអង្គភាព ឬ សង្គមគ្រួសារ មេដឹកនាំមានការងារដ៏ធំមួយចំពោះការបង្កើតឲ្យមានតុល្យភាពឲ្យសមាជិករបស់ខ្លួនរៀនពីគ្នាទៅវិញទៅមកពោល គឺពួកគេចេះស្តាប់គ្នានិងគោរពគ្នាទៅវិញទៅមក។
ប្រសិនបើភាគីម្ខាងចេះតែនិយាយហើយភាគីម្ខាងទៀតចេះតែស្តាប់នោះមិនមែនជាបរិយាកាសទំនាក់ទំនងឡើយ។

៣. ទទួលយកការពិត: ” Accept the reality ”

” មនុស្សជឿនូវការពិត ជាជាងសម្ដី នោះមានន័យថាពួកគេជឿលើសកម្មភាពនិងលទ្ធផល ឬក៏សកម្មភាពល្អសម្រាប់ពួកគេ ”

នៅក្នុងដំណើរជីវិតមនុស្សម្នាក់ៗ មានលក្ខណៈអតចរិកផ្សេងៗគ្នាទៅតាមកម្រិតនៃបុគ្គលនីមួយៗ ទាំងអស់នោះជារឿងពិតដែលត្រូវតែទទួលស្គាល់ ទៅលើសកម្មភាពនិងលទ្ធផលដែលពួកគេបានធ្វើ នៅក្នុងកម្រិតណាមួយដែលអ្នកគួរតែកត់សម្គាល់ ទោះបីជាពួកគេអាចគិត
ផ្ទុយពីនាក់ សកម្មភាពផ្ទុយពីអ្នក លទ្ធផលផ្ទុយពីអ្នក
ប៉ុន្តែពួកគេនៅតែមានផ្នែកណាមួយ សម្រាប់បើកផ្លូវទំនាក់ទំនងជាមួយមិត្តភាព ឬ ហេតុផលការងារណាមួយ នៅថ្ងៃក្រោយ ពីព្រោះផែនដីតូចណាស់ គង់មានថ្ងៃណាមួយនឹងជួបគ្នា ។
សូមកុំព្យាយាមកែប្រែមនុស្សឲ្យដូចអ្នកចង់បាន តាមតែពាក្យសម្ដីរបស់អ្នក ” ពួកគេអាចកែ ប្រសិនបើអ្នក
កែខ្លួនឯងជាមុនសិន ” វាពិតជាលំបាកខ្លាំងប្រសិនបើអ្នកកាន់កែវស្រា ហើយប្រាប់អ្នកដទៃទៀតកុំឲ្យផឹកស្រានោះ ។

៤. សូមកុំវិនិច្ឆ័យចេញពីគំនិតអ្នក:

” Avoid judgment and personal comparison”

គំនិតខ្លួនឯង ឬ ការវិនិច្ឆ័យគឺសម្រាប់តែពាក្យចុងក្រោយ ” Saying Good Bey ” នៃទំនាក់ទំនងតែប៉ុណ្ណោះជំនួសមកវិញអ្នកអាចបង្ហាញអ្វីដែលជាផលប្រយោជន៍ចេញពីភាពទំនាក់ទំនងនៅក្នុងកម្រិតណាមួយ នៅក្នុងលោកនេះ គ្មានអ្វីដែលអត់ប្រយោជន៍ឡើយ ប្រសិនបើយើងមើលគ្រប់់ជ្រុងជ្រោយនោះ។

៥. រក្សាបច្ចុប្បន្នភាព: ” Keep the moment alive ”

ការរៀបចំចិត្តគំនិតនិងស្មារតីឲ្យនៅជាប់ខ្លួនក្នុងពេលទំនាក់ទំនង គឺជាឬសគល់នៃការយកចិត្តទុកដាក់ទៅលើតម្លៃនៃភាគីម្ខាងទៀត ពីព្រោះអ្វីដែលជួប ” គឺបច្ចុប្បន្នដែលបង្កើតឲ្យមានគុណភាព ទំនាក់ទំនង ”
និពន្ធដោយ លោក : សឿន តុលា
ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២១

ខេត្តសៀមរាប៖កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកសូត្រនិគម ដឹកនាំដោយលោក វរសេនីយ៍ត្រី អ៊ឹម មុន្នី មេបញ្ជាការមូលដ្ឋានស្រុក បានចាប់ខ្លួនបុរសម្នាក់ករណីលួចប្រេង។

ការបង្ក្រាបនេះនៅរសៀលវថ្ងៃទី១២ ខែមេសា ម្សិលមិញ នៅស្រុកសូនិគម ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុយ ចយ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិដកពោធិ៍សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា ករណីលួចប្រេងម៉ាស៊ូតនេះ ស្ថិតត្រង់ចំណុចការដ្ឋានព្រលានយន្តហោះថ្មី ស្ថិតនៅ ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជនសង្ស័យ ឈ្មោះ ស៊ត់ សើម អាយុ៣០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និងមានបក្ខពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបន្តថាក្រោយពីសាកសួរ ឈ្មោះ ស៊ត់ សើម បានឆ្លើយសារភាពថា៖ ខ្លួន និងបក្ខពួក ពិតជាបានចូលលួចប្រេងនៅចំណុចការដ្ឋានខាងលើប្រាកដមែន។ ករណីបង្ក្រាបនេះសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០៤គ្រឿង. ប្រេងម៉ាស៊ូតចំនួន០៩កាន ស្មើនិង ២៧០លីត្រ. កានទទេចំនួន ១១កាន
. ទូរស័ព្ទ០១គ្រឿង (ម៉ាកOPPO)។
បច្ចុប្បន្ន៖ ជនសង្ស័យនិងវត្ថុតាង ការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាបកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។ ចំណែកបក្ខពួក សមត្ថកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលអំណោយម៉ាសចំនួន ២ម៉ឺនម៉ាស់ អាល់កុល ៣០០លីត្រ , មី១០កេសធំ ទឹកសុទ្ធ ១០០កេស រួមនឹងថវិកាមួយចំនួន របស់លោកឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ រួមទាំងក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ការទទួលអំណោយនៅថ្ងៃទី ១២ ខែមេសា នេះនៅរដ្ឋបាលខេត្តសៀមរាប។

លោក ទៀ សីហា បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារ បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប។

លោកក៏បានជម្រាបជូន ដល់សប្បុរសជន និង តំណាងក្រុមហ៊ុនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារឧបករណ៍ ប្រើប្រាស់ ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពី ក្រៅប្រទេស និង រាជធានី ខេត្ត ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ឃុំ។

លោកក៏បានសំណូមពរ ដល់ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុក ទៀតផងដែរ។

ជាមួយគ្នានេះដែរលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃច័ន្ទ ទី ១២ ខែមេសា ឆ្នាំ ២០២១ នេះ បានដឹកនាំសមាជិកចុះជួយសម្របសម្រួលដល់គ្រួសារយោធិន និង ប្រជាពលរដ្ឋប្រមាណជាង ៥០០នាក់ ដែលស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងការពារមេរោគកូវីដ -១៩ នៅមន្ទីរពេទ្យយោធភូមិភាគទី៤៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖លោកសារឹម វ៉ាន់ថន អតីតកីឡាករប្រដាល់សេរី និងបក្ខពួកម្នាក់ទៀត ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ករណីឆក់ត្រីខុសច្បាប់​នៅក្នុងតំបន់ហាមឃាត់។

របាយការណ៍របស់ប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវបានឲ្យដឹងថា នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បុរសឈ្មោះ សារឹម វ៉ាន់ថន និងមិត្តភ័ក្រ ម្នាក់ទៀត បានផឹកស៊ីជុំគ្នា នៅចុងភូមិបុស្សក្រឡាញ់ ខាងត្បូង ដែលមានម្ចាស់ផ្ទះឈ្មោះទិត្យ ក្នុងការផឹកស៊ីនេះចាប់ផ្តើមនៅម៉ោងប្រហែល ២០និង០០នាទី លុះផឹកដល់ម៉ោងប្រហែល២២និង៣០នាទី ក៏បានខ្ចីដុំឆក់ពីម្ចាស់ផ្ទះឈ្មោះទិត្យ ជិះម៉ូតូ០២គ្រឿង គ្នា០២នាក់ ចេញទៅឆក់ត្រីនៅចំណុចតំបន់បុស្ស ស្ថិតក្នុងភូមិសាស្រ្ត ចុងស្រែទំនប់ហាប្រា ឈៀងខាងលិច សង្កាត់ជ្រាវ ក្រុងសៀមរាប ខណៈពេលកំពុងចាប់ផ្ដើមឆក់ត្រី ត្រូវបានប្រជាសហគមន៍ សង្កាត់ជ្រាវ ប្រចាំការនៅគោលដៅនោះស្រាប់ ចាប់នាំខ្លួន និងប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ជ្រាវតែម្ដង។

បុរសទាំងទាំងពីរនាក់ ដែលចាប់ខ្លួន ទី១មានឈ្មោះ សារឹម វ៉ាន់ថន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ កីឡាប្រដាល់ ទីលំនៅបច្ចុប្បន្ន ភូមិបុសក្រឡាញ់សង្កាត់ជ្រាវ ក្រុងសៀមរាប និងម្នាក់ទៀតនៅភូមិ ជ្រាវសង្កាត់ជ្រាវ ក្រុងសៀមរាប។ ករណីនេះសមត្ថកិច្ច បានរឹបអូស សម្ភារ និងមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ដូចជា ដុំអាំភ្លីឆក់ ០១គ្រឿង អាគុយ ០១គ្រឿងម៉ូតូ ០២គ្រឿង។

ពាក់ព័ន្ធការចាប់ខ្លួនបុរសទាំង២នាក់ មន្ត្រីរដ្ឋបាលជលផល បានប្រាប់អ្នកយកព័ត៌មានថា ករណីនេះ សមត្ថកិច្ចកំពុងសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១២ខែមេសានេះ។ ទោះជាយ៉ាងណា មហាជនជាច្រើនបានសុំសំណូមពរដល់អាជ្ញាធរសមត្ថកិច្ចជំនាញ មេត្តាយោគយល់ ដល់ពួកគាត់ទាំង២នាក់ផង ដោយសុំត្រឹមធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តទៅបានហើយ។ ដោយអ្នកទាំង២មិនមែនជាអ្នករកស៊ីឆក់ត្រីនោះទេគឺពួកគាត់អត់មានអ្វីក្លែមក៏ខ្ចីរបស់ឆក់គេ ទៅឆក់ដើម្បីយកត្រីមកក្លែមតែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖លោក សុខ តុញ និងភរិយា ព្រមទាំងក្រុមគ្រួសារ ទាំងអស់ សូមគោរពជូនពរ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មេសា ២០២១

ខេត្តសៀមរាប៖សមាជិកសមាគមអតីតយុទ្ធជនខេត្តសៀមរាប ចំនួន៩៣៣នាក់ បានទទួលការ ចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ បង្ការជំងឺកូវីដ១៩។

ការទទួលបានចាក់វ៉ាក់សាំងបង្ការនេះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី១១ ខែមេសា ម្សិលមិញ ដោយមានការអញ្ជើញចុះពិនិត្យ ពីលោក ទៀ សីហា អភិបាលខេត្ត។

លោកស៊ិន ភាត់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងសៀមរាប បានឲ្យដឹងថា ថ្ងៃនេះ សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្នុងក្រុងសៀមរាប បានទទួលចាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និង បងប្អូននៅតាមបណ្តាស្រុកទាំង១១ ចាក់នៅតាមមន្ទីរពេទ្យបង្អែកស្រុក និង មណ្ឌលសុខភាពមួយចំនួន ដែលបានកំណត់។

លោក ទៀ សីហា អភិបាលខេត្ត បានឲ្យដឹងថាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់សមាជិកសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តនាពេលនេះ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និង មិនប្រកាន់និន្នាការអ្វីនោះឡើយ។ លោកក៏បាន ធ្វើការណែនាំ និង ផ្តាំផ្ញើដល់បងប្អូន ដោយបានបញ្ជាក់ថា ទោះបីបានទទួលការចាក់វ៉ាកសាំងរួច ក៏ត្រូវប្រតិបត្តិឲ្យបានទៅតាមវិធានការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាលដើមី្បធ្វើឲ្យវ៉ាក់សាំងដែលបានទទួលពេលនេះ មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ -១៩។

លោកបានធ្វើការអំពាវនាវ ដល់បងប្អូន ចូលរួមធ្វើការផ្សព្វផ្សាយ អំពីវិធានការ របស់រដ្ឋបាលខេត្តសៀមរាប អំពីបំរាមគោចរនៅពេលយប់នៅក្រុងសៀមរាប ក៏ដូចតាមបណ្តាស្រុក ចាប់ពីម៉ោង២០ រហូតដល់ម៉ោង៥ ទៀបភ្លឺ ក្នុងគោលដៅ ដើមី្បប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២១

ខេត្តសៀមរាប៖ដើមឈើ១ដើម នៅផ្លូវបំបែកមុខវត្តរាជបូណ៌ ត្រូវបានមន្ត្រីជំនាញកាប់ចេញ ដោយសាររលួយពុកគល់។
ការកាត់ដើមឈើនេះធ្វើនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវបំបែកខាងមុខវត្តរាជបូណ៌ ក្នុងភូមិវត្តបូព៌ សង្កាត់​សាលាកំរើក​ ក្រុងសៀមរាប។

សមត្ថកិច្ចក្នុងហេតុការណ៍បានឲ្យដឹងថា
បន្ទាប់ពីក្រុមការងារនៃរដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមួយ​ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និងមន្ទីរសាធារណរួមទាំងក្រុមការងារនៃកងវិស្វកម្ម បានចុះធ្វើការពិនិត្យស្ថានភាពដើមឈើទាល១ដើមខាងលើ ជាលទ្ធផលឃើញថាដើមឈើនេះ​ មានស្ថានភាព​ ចាប់ផ្តើមរលួយពុកគល់ ម្យ៉ាងវិញទៀតដោយសារទីតាំងនេះប៉ះពាល់​ លើគម្រោងសាងសង់ផ្លូវផងដែរ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីនេះក្រុមការងារចម្រុះ បានប្រើប្រាស់គ្រឿងចក្រ ធ្វើការ​កាប់​និងដឹកជញ្ជូនយកចេញ​ ទៅរក្សាទុកដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗជាពិសេសចំពោះការរលំបាក់ប៉ះលើបងប្អូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២១

ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប នៅរសៀលថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ និងភរិយា ព្រមទាំងលោក ម៊ុយ ស្រ៊ុន និងលោកស្រី ម៉ោញ ស៉ីលុយ រស់នៅប្រទេសអូស្រ្តាលី បានចែកស្បៀងជូនប្រជាពលរដ្ឋ រស់នៅសង្កាត់ស្រង៉ែនិងសង្កាត់ក្របីរៀល នៅផ្ទះទឹករបស់ឯកឧត្តមផ្ទាល់។

ឯកឧត្តមអ្នកឧកញ៉ាសៀង ណាំ បានឲ្យដឹងថាដោយឃើញនៅខេត្តសៀមរាប កំពុងជួបប្រទះបញ្ហាកូវីដ-១៩ ដែលបណ្តាលអោយប្រជាជនជួបការលំបាក និងខ្វះខាតជាខ្លាំង យើងខ្ញុំក៏បានរៀបចំចែកស្បៀងជូនប្រជាជនក្រីក្រចំនួនពីររយគ្រួសារ នៅក្នុងសង្កាត់ស្រង៉ែ និងសង្កាត់ក្របីរៀល ក្រុងសៀមរាប ក្នុងមួយគ្រួសារបានទទួលអង្គរ ២៥គីឡូក្រាម ត្រីខមួយយូរ មីមួយកេះ និងថវិកា២០០០០រៀល។

ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ខ្ញុំសូមជូនពរសព្វសាធុការដល់បងប្អូនពូមាមីងទាំងអស់សូមជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើនគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មេសា ២០២១

                                          «លោកផូ ស៊ីផា»

ខេត្តសៀមរាប៖លោកផូ ស៊ីផា អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប សុំធ្វើការបដិសេធ ចំពោះព័ត៌មានមួយចំនួន ដែលបានបង្ហោះតាមបណ្ដាញសង្គមថា រូបលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន រឿងឆបោក ដោយការផ្សព្វផ្សាយនោះ ជារឿងមិនពិតនោះទេ។

លោកផូ ស៊ីផា តាមរយ:«បណ្ដាញសៀមរាបប៉ុស្ដិ៍» នៅព្រឹកថ្ងៃ១១ខែ មេសាឆ្នាំ២០២១នេះ បានចេញមុខបំភ្លឺថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានមួយចំនួនបានបង្ហោះថាសមត្ថកិច្ចចាប់រូបលោករឿងឆបោក ជារឿងមិនពិត មូលបង្គាច់បំផ្លាញកិត្តិយសរបស់លោកតែប៉ុណ្ណោះ។ លោកផូ ស៊ីផា បានបន្តថា រូបលោកពិតជាបានទទួលលុយចំនួន៥ម៉ឺនដុល្លារពីលោក ទូស សាភឿន ប្រាកដមែនតាមរយ:ABA ដោយបានយកដី១ប្លង់នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាទ្រព្យបញ្ចាំ។ 

បើតាម លោក ផូ ស៊ីផា បានបញ្ជាក់ថា ការខ្ចីប្រាក់ចំនួន៥ម៉ឺនដុល្លារខាងលើ នឹងត្រូវយកមកទូទាត់ជាមួយនឹងលោកទូស សាភឿន វិញ ដែល លោកទូស សាភឿន បានទិញដីពីរូបលោកចំនួន២២៣ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចុះកុងត្រានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងទឹកប្រាក់សរុបចំនួន(១០,៨៦០,០០០ដុល្លារ) តែចាប់តាំងពីថ្ងៃបានធ្វើកុងត្រាជាមួយគ្នាមក លោកទូស សាភឿន ទើបតែទូទាត់លុយមកឲ្យ លោកផូ ស៊ីផា បានតែចំនួន(១,៤២៣,៧០០ ដុល្លារ) នៅខ្វះប្រាក់ចំនួន(៩,៤៣៥,៣០០ ដុល្លារ) ដែលមិនទាន់បានទូទាត់ឲ្យលោក ផូ ស៊ីផា រហូតមកដល់ពេលនេះ។

ចំណែកលុយចំនួន៥ម៉ឺនដុល្លារដែលលោកបានខ្ចីនោះ លោកទូស សាភឿន មិនដែលបានមកទារពីលោកម្ដងណាឡើយ។ ប៉ុន្តែបែជាលោក ទូស សាភឿន ទៅប្ដឹងរូបលោកពីបទឆបោក គេចវេសមិនព្រមសងលុយដែលរូបលោកបានខ្ចី និងសុំឲ្យសមត្ថកិច្ចចាប់រូបលោក នឹងសុំឲ្យរឹបអូសរថយន្តរបស់លោក១គ្រឿងម៉ាកលុយស៊ិសពណ៌មាសពាក់ស្លាកលេខសៀមរាប.២B៦៨០៦ទៅវិញ។ ត្រង់ចំណុចនេះ ខ្ញុំផូ ស៊ីផា សុំធ្វើការបដិសេធ នូវព័ត៌មានមួយចំនួនដែលបានផ្សាយកន្លងថាមានសមត្ថកិច្ចចាប់រូបលោកជារឿងមិនពិតទាំងស្រុង។ ជាមួយគ្នានេះ លោកផូ ស៊ីផា ថាគ្រោងនឹងប្ដឹងអ្នកបង្ហោះព័ត៌មានមួយចំនួនដែលបានផ្សាយបំផ្លើសការពិត។

ជុំវិញករណីនេះ«សៀមរាបប៉ុស្ដិ៍»នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក ទូស សាភឿន នៅឡើយទេ នៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖យើងខ្ញុំទាំងអស់គ្នា នាយកនាយករង នាយទាហាននាយទាហានរង និងពលទាហាន សាលាការពារអាកាស សូមគោរពជូនពរ ឧត្តមសេនីយ៍ត្រីជូន សារ៉េត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មេសា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្ត នៅថ្ងៃទី០៩ ខែមេសា ម្សិលមិញបានចុះពិនិត្យការធ្វើចត្តាឡីស័កនៅតាមមណ្ឌល និងពិនិត្យសកម្មភាពក្រុមការងារចម្រុះបិទការចេញចូលចេញនៅតាមព្រំប្រទល់រវាងខេត្តសៀមរាបជាមួយនឹងខេត្តជុំវិញ។

ក្នុងពេលចុះពិនិត្យនេះ អភិបាលខេត្ត បានយល់ពីការហត់នឿយរបស់មន្ត្រីពាក់ព័ន្ធដែលចេញប្រតិបត្តិការតាំងពីព្រឹកទល់យប់ រៀងរាល់ថ្ងៃ ដើម្បីព្យាបាល មើលថែរក្សា ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ អភិបាលខេត្ត ក៏បានបន្តអំពាវនាវឲ្យបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងសហគមន៍។

ក្នុងដំណើរការចុះត្រួតពិនិត្យនេះ លោក ក៏បានធ្វើការលើកទឹកចិត្តដល់ កងកម្លាំង និងក្រុមការងារសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ អនុវត្តគោលការណ៍ នានារបស់រាជរដ្ឋាភិបាល បទបញ្ជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសកម្មភាពតាមដាននិងស្វែងរកអ្នកពាក់ព័ន្ធផងដែរ។ ៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page143 Page144 Page145 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×