Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តនៅថ្ងៃនេះបានចេញសេចក្ដីសម្រេច ចាត់វិធានការចំពោះការឡើងថ្លៃទំនិញ គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ និងឱសថ ក្នុងការអនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើយោងតាមលិខិតដែលបានចុះហត្ថលេខាដោយ លោកទៀ សីហា អភិបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធអត្ថបទមួយក្រុមចំណងជើងថា «គុណភាពនៃការងារសហគ្រិន»។

លោក សឿន តុលា បានសរសេររៀបរាប់ថា៖
” នៅពេលដែលយើងដឹកនាំ ដោយមិនប្រកាន់ខ្លួនយើង ជាអ្នកមានតួនាទីធំ ឬជាថៅកែ យើងនឹងមានវប្បធម៌ការងារដ៏ប្រសើរមួយ”

សហគ្រិនចំណាន តែងតែទទួលបាន ស្នាដៃធំៗ ដោយសារពួកគាត់ ជ្រើសរើសយកមនុស្ស ខាងស្ដាំដៃនិងមនុស្សខាងឆ្វេងដៃ ដែលជឿលើចក្ខុវិស័យ របស់ពួកគាត់
ហើយសុំចូលចាំថា : ” ចក្ខុវិស័យគឺជាកម្លាំង រុករកវិធី ឈានទៅមុខជានិច្ច ដែលមិនចេះរាថយ”

ជាពិសេសនោះ វាជំរុញអោយមានការពង្រីក សមត្ថភាព សីលធម៌ និងគុណធម៌ជាមួយមនុស្ស រួមដំណើរទៅជាមួយគ្នា។

ចំណុចខាងក្រោមនេះ ជាចំណុចសំខាន់ៗដែលសហគ្រិនចំណានតែងតែប្រព្រឹត្តធ្វើវា :

១. បង្កើតវប្បធម៌ការងារជាក្រុម ហើយជាកន្លែងឲ្យមនុស្សរៀនពីគ្នាទៅវិញទៅមក.

ពួកគាត់យល់ឃើញថា គ្រប់បុគ្គលិកទាំងអស់ដែលមានជំនាញផ្សេងៗគ្នាហើយធ្វើការជាក្រុមតែងតែប្រកាន់នូវតួនាទីនិងឋានៈ ប្រសិនបើមិនឲ្យពួកគេប្រើកាស្រលាញ់ និងភាពរីករាយនោះ ។ ការប្រកាន់ តែងតែបង្ករឱ្យមានជម្លោះ នៅក្នុងប្រព័ន្ធការងារ ដូច្នេះហើយអ្នកដែលមានជំនាញពីសាលារៀន មិនទាន់គ្រប់គ្រាន់ឡើយ ពួកគាត់ត្រូវតែរៀនបន្ថែមទៀតអំពីទំនាក់ទំនងជាលក្ខណៈមិត្តភ័ក្ររួមក្រុមការងារ ឬជាលក្ខណៈក្រុមគ្រួសាររួមគ្នា ដើម្បីចូលរួមគំនិតនិង កែច្នៃ ថែទាំ ដោយអនុវត្តការស្រលាញ់និងភាពរីករាយ ជានិរន្តរ៍។
ពួកគេយល់ថា ” ជម្លោះផ្ទៃក្នុងគឺគ្រោះថ្នាក់ជាងគ្រោះថ្នាក់សង្គ្រាមពិភពលោក”

ជាក់ស្ដែងដូចលោក Henry Ford ដែលជាសហគ្រិន នៃរថយន្ត ” FORD ” របស់ជនជាតិអាមេរិកាំង បានលើកឡើងថា “ការមករួមគ្នាគឺជាការចាប់ផ្ដើម ការកំពុងនៅជាមួយគ្នាគឺជាការអភិវឌ្ឍន៍ ហើយការធ្វើការជាមួយគ្នាគឺជាជោគជ័យ” ប៉ុន្តែការឈ្លោះប្រកែកគ្នាឬទំនាស់់ជាមួយគ្នាមិនមែនជាគ្រាប់ពូជនៃការអភិវឌ្ឍធនធានមនុស្សរួមគ្នាបានទេ ” លើកទឹកចិត្តឲ្យមនុស្សជុំវិញខ្លួន ធ្វើការដូចជារបស់ខ្លួន ដោយមិនប្រកាន់ខ្លួន តួនាទី ឬ ឋានៈអ្វីឡើយ ” ។
សុំចងចាំថា: ការងាររបស់មេដឹកនាំ គឺរៀន ការសម្រេចចិត្ត ការមើលឃើញជ្រុងល្អៗ ដើម្បីលើកទឹកចិត្ត មនុស្សជុំវិញខ្លួន ។
២.រៀបចំខ្លួនជាភាពធម្មតា
” ភាពធម្មតាពិតជាលំបាក ប៉ុន្តែវាជារង្វាន់ដកអស្ចារ្យ”

គ្មាននរណាម្នាក់ដែលចូលចិត្តធ្វើការជាមួយនឹងអ្នកដឹកនាំដែល ចេះគ្រប់រឿង ហើយដើរតួឯកជាមនុស្សសំខាន់តែមួយគត់នៅ ក្នុងក្រុមហ៊ុននោះទេ។
ពីព្រោះគ្រប់គ្នា ចង់បញ្ចេញគំនិត ចង់ឱ្យគេឮនូវគំនិតរបស់ខ្លួន ហើយបើកជំហររួមគ្នា អ្វីមួយដែលមានកំហុស ប្រសិនបើអាចគួរតែចែករំលែកនូវបទបទពិសោធន៍របស់ខ្លួនដើម្បីជាប្រយោជន៍ដល់អ្នកដែលនៅក្រោមបង្គាប់ឱ្យបានដឹងពីឧបសគ្គដែលរារាំង ព្រមទាំងដំណោះស្រាយផងដែរ ព្រមទាំងភាពសាមញ្ញ ភាពងាយស្រួលទំនាក់ទំនងជាមួយនឹងមេរបស់ខ្លួន បុគ្គលិកក្រោមឱវាទតែងតែមានគំនិតបំផុសដើម្បីឲ្យស្ថាប័នរីកចម្រើនរួមគ្នា។
ម្យ៉ាងវិញទៀត សហគ្រិនចំណាន តែងតែទទួលសារភាពកំហុសរបស់ខ្លួន ប្រសិនបើពួកគេធ្វើឱយមានកំហុស ហើយបើកទ្វារចំហរ សម្រាប់ការរិះគន់ កិច្ចការផ្សេងៗ ជាពិសេសនោះនៅក្នុងកិច្ចប្រជុំរួមពួកគាត់តែងតែជម្រុញ លើកទឹកចិត្ត ឲ្យបុគ្គលិកនិយាយមុនដើម្បីពួកគាត់ស្ដាប់់ឱ្យបានយល់អំពីស្ថានការណ៍ការងារទាំងមូល មុននឹងពួកគាត់់ចាប់ផ្ដើមនិយាយ.
ពីព្រោះពួកគាត់ប្រកាន់នូវគោលការណ៍មួយថា ” មិនត្រូវការឱ្យគេយល់អំពីពួកគាត់ឡើយ ប៉ុន្តែគាត់ត្រូវតែយល់អំពីពួកគេ ” ពេលខ្លះភាពស្ងៀមស្ងាត់ របស់មេដឹកគឺជាការបង្កើតបានវប្បធម៌ចែករំលែកបទពិសោធន៍និងចំណេះដឹងពីគ្នាទៅវិញទៅមក ដែលជាមេរៀនដ៏ល្អសម្រាប់អ្នក
គ្រប់គ្នានៅក្នុងក្រុមហ៊ុន។
” ប្រសិនបើអ្នកយល់អំពីភាពខ្វះខាតរបស់អ្នកដទៃ អ្នកអាចចែករំលែកជូនគាត់បាន”

៣. ប្រែក្លាយកំហុសឲ្យទៅជាមេរៀនពិតប្រាកដ

សហគ្រិនចំណានយល់ឃើញថា : ចំណេះដឹង និងទេពកោសល្យ កើតចេញពីកំហុសរាប់មិនអស់ ប៉ុន្តែភាពឈឺចាប់់របស់ពួកគេគឺថា ” កំហុសដដែលៗ ” ដូច្នេះះពួកគេមានវិន័យ មិនឱ្យមានកំហុសដដែលៗកើតឡើងឡើយ។

ទន្ទឹមគ្នានោះផងដែរនៅក្នុងការរៀនអំពីកំហុស :
ពេលខ្លះកំហុស គួរតែលើកទឹកចិត្តដោយប្រាប់គេឱ្យរៀនពីកំហុសដើម្បីអភិវឌ្ឍន៍ខ្លួនជាមួយនិងភាពអត់ធ្មត់ ពីព្រោះពួកគេយល់ថា មនុស្សនៅក្នុងលោកនេះ ” គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ “No one is perfect” ពីព្រោះមនុស្សដែលល្អឥតខ្ចោះគឺជាមនុស្សដែលអង្គុយសំកុកនឹងរង់ចាំនឹងមិនធ្វើអ្វីទាំងអស់ ។

៤. បង្កើតឲ្យមានវប្បធម៌លើកទឹកចិត្តចិត្តចិត្តគ្នាទៅវិញទៅមក

សហក្រិនចំណាន តែងតែបណ្ដុះនូវការលើកទឹកចិត្តដល់មនុស្សជុំវិញខ្លួន ជំនួសឲ្យការមើលតែកំហុស ជំនួសឱ្យការមើលបំណាំគ្នា ជំនួសឱ្យយការរិះគន់ ការប្រៀបធៀបបុគ្គល ជាមួយមនុស្សជុំវិញខ្លួន ពីព្រោះពួកគេយល់ថា ” ការលើកទឹកចិត្តគឺជាកម្លាំង ការស្ដីបន្ទោសគឺជាប្រាំងមិនឲ្យទៅមុខបានរួច ” ។

៥.រៀនជាប្រចាំ

” នៅពេលដែលអ្នករៀនច្រើនអ្នកបានចេះច្រើន”

សហគ្រិនចំណានយល់ឃើញថា គ្មាននរណាម្នាក់ចេះដោយមិនបានរៀននោះឡើយ ការបោះទុនធ្វើជំនួញរបស់ពួកគាត់ គឺជាការរៀនពីចំណេះដឹងនៃជំនួញនិងផ្ដល់ឱកាសការរៀនដល់មនុស្សជុំវិញខ្លួនរបស់ពួកគាត់ ជំនាញរបស់ពួកគាត់គឺការរៀនគ្រប់ទីកន្លែងគ្រប់ពេលវេលា
” ដើម្បីធ្វើការជ្រើសរើសនិងការសម្រេចចិត្ត”

និពន្ធដោយ លោក : សឿន តុលា

ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា
PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ មេសា ២០២១

ខេត្តសៀមរាប៖ឪពុកក្មេកនិងកូនប្រសារ ស្រវឹងស្រារៀងៗខ្លួន មានទំនាស់ពាក្យសំដីនឹងគ្នាបង្កឲ្យ ក្លាយជាហិង្សារបួសធ្ងន់ម្នាក់។

ហេតុការណ៍បានកើតឡើងនៅម៉ោង០៩យប់ថ្ងៃទី១៥ខែ មេសា ឆ្នាំ២០២១នៅភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាករណីនេះបង្កឡើងដោយបុរសជាកូនប្រសារ ឈ្មោះ រួម រួយ ភេទប្រុសអាយុ២១ឆ្នាំមុខរបរធ្វើស្រែទីលំនៅភូមិយាង ឃុំយាងស្រុកពួក បានយកកំបិត កាប់ទៅលើឪពុកក្មេកឈ្មោះ លឿន វ៉ាន ភេទប្រុអាយុ៤២ឆ្នាំ មុខរបរធ្វើស្រែចំក្បាលផ្នែកខាងលើស្តាំរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រៃជ្រូកដេរចំនួន ដប់ធ្នេរ។

សមត្ថកិច្ចបន្តថាមូលហេតុ ទំនាស់ពាក្យសំដីដាក់គ្នា ក្នុងស្ថានភាពស្រវឹងស្រារៀងៗខ្លួន។ក្រោយកើតហេតុជនសង្ស័យត្រូវបានប៉ូលិស ឃាត់ខ្លួនកសាងសំណុំរឿងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្តសៀមរាប ស្នើសុំដល់ជាអាជីវករទាំងអស់កុំឆ្លៀតឱកាសតម្លើងថ្លៃរាល់ទំនិញទាំងឡាយ ដើម្បីកេងចំណេញក្នុងអំឡុងពេលកូវីដ-១៩។

អាជ្ញាធរក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការសុខាភិបាល ប្រឆាំងនឹងជំងឺកូវីដ-១៩ទាំងអស់គ្នា ទាំងអ្នកបានចាក់វ៉ាក់សាំង និងអ្នកមិនទាន់បានចាក់ ដើម្បីការពារខ្លួនឯងនិងក្រុមគ្រួសារ ព្រមទាំងជាការលើកទឹកចិត្តដល់ កងកម្លាំង ក្រុមការងារសុខាភិបាល។

សូមបញ្ជាក់ថាលោកទៀ សីហា អភិបាលខេត្តសៀមរាប ថ្ងៃទី១៥ ខែមេសា ព្រឹកមិញ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា ទប់ស្កាត់ការរីករាលដាលដោយសារជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះ អាជ្ញាធរបានដាក់ផែនការមួយចំនួនរួមមាន៖
– ត្រៀមរៀបចំឱ្យអាជីវករក្នុងផ្សារនានាទូទាំងក្រុង និងខេត្តសៀមរាប ដោយគិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយដោយគិតពីគម្លាតសង្គមជាសំខាន់ ដើម្បីចៀសផុតពីហានិភ័យដោយសារជំងឺកូវីដ-១៩។
– រៀបចំផែនការ និងវិធានការ កាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ក្នុងករណីតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ក្តី ក៏ត្រូវបានគិតគូរលើការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស ម្ហូបចំណីចាំបាច់នៅតែមានលក់លើទីផ្សារ។
-ការរៀបចំកម្មវិធីដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ និងការទិញតាមអនឡាញ ដោយលើកទឹកចិត្តដល់អ្នករ៉ឺម៉កសម្រាប់បំរើសេវាដឹកជញ្ជូន ជាពិសេសអ្នករ៉ឺម៉កដែលបានចាក់វ៉ាក់សាំងហើយ
-បង្កើតទំនាក់ទំនងជាមួយអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត អ្នកលក់ដូរតូបតាមផ្សារ និងអ្នករ៉ឺម៉ក ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ
-ជំរុញដល់ភ្នាក់ងារទេសចររណ៍ ប្រតិបត្ដិករទេសចរណ៍ អ្នកបំរើសេវាកម្មពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ ឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានឆាប់និងគ្រប់ៗគ្នាដើម្បីខេត្តសៀមរាបអាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ
-ឃ្លុំអ្នកជាប់ពាក់ព័ន្ធអ្នកវិជ្ជមានជំងឺកូវីដ១៩
-ជំរុញការចាក់សាំងដល់ប្រជាពលរដ្ឋតាមផែនការរបស់រាជរដ្ឋាភិបាល
-បង្កើតទំនាក់ទំនងអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត
-រៀបចំកម្មវិធីដើម្បីបង្ករភាពងាយស្រួលដល់អ្នកលក់ដូរតូបតាមផ្សារ និងអ្នកបោះដុំ និងរ៉ឺម៉កឱ្យប្រើប្រាស់ប្រព័ន្ធធនាគារ។ កភ្លេច ៣ការពារ ត្រូវពាក់ម៉ាស, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មេសា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទ សឹង្ហ សំរឹទ្ធិ អនុប្រធានចលនាយុវជនកម្ពុជា(ក១៥៧)សាខាខេត្តសៀមរាប សូមគោរពជូនពរ ឯកឧត្តម ឃុន សាវឿន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានចាប់ខ្លួនយុវជនម្នាក់ ករណីសម្លាប់នារីជនជាតិវៀតណាមអាយុ ១៣ឆ្នាំ។

ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ខែមេសា ឆ្នាំ ២០២១ នេះ ស្ថិតនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យមានឈ្មោះ ង្វៀន វ៉ាន់ហ៊ាង អាយុ១៦ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិមាត់ខ្លា ឃុំអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកជនរងគ្រោះ ឈ្មោះ វៀង ធីគឹមមួយ អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤និង០០នាទី ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកស្រុកជីក្រែង ខេត្តសៀមរាប។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់ប៉ូលិសថាខ្លួនពិតជាបានធ្វើសកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយសារខឹងនិងជនរងគ្រោះ ជេប្រមាថ ទើបរូបគេខឹង ក៏យកញញ៉ួរ វាយជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង។

សូមជម្រាបថា ការបង្ក្រាបបានជោគជ័យនេះ ដោយមានការចង្អុលបង្ហាញ ពីលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងមានការដឹកនាំពីលោក ភឹង ចិន្តារ៉េត ស្នងការរងទទួល ផែនព្រហ្មទណ្ឌ និង លោកណុប សារ៉ាក់ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ដោយចូលរួមប្រតិបត្តិការ ផ្ទាល់ដោយកម្លាំងនគរបាលព្រហ្មទណ្ឌ របស់សុខ ម៉េងអ៊ាង នាយការិយាល័យ សហការណ័ជាមួយលោក តាំង លីហេង អធិការស្រុកជីក្រែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោក ចែម ចន្ថា ប្រធានក្រុមសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកជីក្រែង និងសហការី នៅថ្ងៃទី១៤ ខែមេសា ព្រឹកមិញនេះ បានចុះចែកអំណោយដល់កងកម្លាំងនិងជនចាស់ជរា គ្មានទីពឹង ៤គ្រួសារ នៅក្នុងស្រុកជីក្រែង។

មន្ត្រីសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកជីក្រែង បានឲ្យដឹងថាការចុះចែកអំណោយនេះ សម្រាប់កងកម្លាំង ត្រួតពិនិត្យ ដំណើរការគោចរ ព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ រួមមាន៖

-ទឹកផ្លែឈេី Green Mate ២កេស

-មីម៉ាម៉ា ២កេស

-ត្រីខស្រី៣នាក់ ២៤កំប៉ុង

-ទឹកបរិសុទ្ធ វីតាល់ ២កេស

-ថវិការ ៨០ម៉ឺនរៀល សម្រាប់សាងសង់បន្ទប់ទឹក ។

ដោយឡែកប៉ុស្តិ៍នគរបាលរដ្ឋបាល ល្វែងឬស្សី ទទួលបាន៖

– ស៊ីម៉ង់ត៍ ១តោន

– មីម៉ាម៉ា ១កេស

– ទឹកផ្លែឈើ ១កេស

– ទឹកសុទ្ធ វីតាល់ ១កេស

– ទឹកស៊ីអ៊ីវ ១យួរ

– ទឹកត្រី ១យួរ

– ត្រីខ ១យួរ ។

ចំណែកជនចាស់ជរា គ្មានទីពឹងចំនួន០៤គ្រួសារ ស្ថិតនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប

១.លោកយាយ ខន ជនចាស់ជរានៅម្នាក់ឯង

២. លោកតា យន់ ពិការភ្នែក រស់នៅម្នាក់ឯង

៣.លោកតា ហ៊ូ ពិការភ្នែកនៅតែពីរនាក់តាយាយ

៤.ពូ ឆិឈ ប្រពន្ធកូនតូច ប្ដី ធ្លាក់ខ្លួនឈឺ គ្មានចំណូលក្នុងគ្រួសារ ដោយក្នុង១គ្រួសារទទួលបាន៖

-អង្ករ ២៥ គ.ក

-មីម៉ាម៉ា ១កេស

-ត្រីខស្រី៣នាក់ ១កេស

-ទឹកត្រី ១យួរ

-ទឹកស៊ីអ៊ីវ ១យួរ

-អំបិល 0.៥០ គ.ក

-ស្ករសរ 0.៥០ គ.ក

-ខ្ទឹម ០.៥០ គ.ក

-ទឹកបរិសុទ្ធ ១ យួរ

-ថវិកា ៣០០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាបឧត្តរមានជ័យ និងក្រុមគ្រួសារ សូមគោរពជូនពរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវព្រមទាំងបុត្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ មេសា ២០២១

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ាបណ្ឌិត លី អ៊ុំអេង អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាបឧត្តរមានជ័យ និងក្រុមគ្រួសារ សូមគោរពជូនពរ ឯកឧត្តមប្រាក់ សុភ័ណ្ឌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២១

ខេត្តសៀមរាប៖លោកសឹង្ហ សំរឹទ្ធិ អនុប្រធានចលនាយុវជនកម្ពុជា(ក១៥៧)សាខាខេត្តសៀមរាប សូមគោរពជូនពរ ឯកឧត្តម
ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក១៥៧) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២១

ខេត្តសៀមរាប៖លោកសឹង្ហ សំរឹទ្ធិ អនុប្រធានចលនាយុវជនកម្ពុជា(ក១៥៧)សាខាខេត្តសៀមរាប សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា (១៥៧) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មេសា ២០២១

ខេត្តសៀមរាប៖លោកផ្លុង រ៉េត ចាងហ្វាងការផ្សាយកាសែតកម្ពុជាសុវណ្ណភូមិ បានទទូចសុំអោយស្ថាប័នតុលាការ ដោះលែងអ្នកកាសែតម្នាក់ដែលបានផុងខ្លួនចូលទៅឆក់ត្រីតាមគេ ក្នុងតំបន់ហាមឃាត់។

ការទទូចសុំអោយមានការដោះលែងនេះ គឺក្រោយ ពីតុលាការសម្រេចឃុំខ្លួនអ្នកកាសែតម្នាក់និងបុរសជាកីឡាករ ម្នាក់ទៀត កាលពីល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ ម្សិលមិញ ក្រោមបទចោទ នេសាទដោយប្រើឧបករណ៍ឆក់ តាមមាត្រា៩៨ ចំណុច៤ ស្តីពីជលផល។

លោផ្លុង រ៉េត ចាងហ្វាង កាសែតកម្ពុជាសុវណ្ណភូមិ នៅព្រឹកថ្ងៃទី១៣ខែមេសានេះបានប្រាប់អ្នកសារព័ត៌មាន ថា លោកសៀ ឆៃណា សហការីកាសែតកម្ពុជាសុវណ្ណភូមិ ប្រចាំខេត្តសៀមរាប បានត្រូវតុលាការឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី១២ខែមេសា ២០២១។ តាមពិតឈ្មោះសៀ ឆៃណា នេះ មិនមែនជាអ្នកអាជីពឆក់ត្រីនោះឡើយ។ គាត់បានផុងខ្លួនទៅតាមគេ ព្រោះតែហូបចុកតិចតួចស្រវឹងបាត់បង់ម្ចាស់ការ។ អីចឹងទេ ពួកគាត់ទាំងពីរនាក់ដែលត្រូវបានឃុំខ្លួននោះ សុទ្ធសឹងពុំមែនអ្នកអាជីព ឆក់ត្រីនោះឡើយ។

ជាមួយគ្នានោះ លោកផ្លុង រ៉េត ក៏បានទទូចសុំស្ថា ប័នតុលាការ មេត្តាយោគយល់ និងផ្តល់ឱកាសដើម្បីធ្វើការកែខ្លួន ដោយដោះលែងពួកគាត់អោយនៅក្រៅឃុំ។

លោកលីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត សៀមរាប បានថ្លែងថា ក្នុងមានមន្ទីរប្រសិនបើអ្នកកាសែតរូបណា ចុះយកព័ត៌មាន ឬស្វែងរកព័ត៌មាន ដោយអនុវត្តតាមវិជ្ជាជីវ: ហើយមានការប៉ះពាល់ដល់អាជ្ញាធរមាន សមត្ថកិច្ច នោះមន្ទីរនឹងស្វះស្វែងជួយអន្តរាគមន៍ ទៅតាមអ្វីដែលអាចធ្វើទៅបាន។ ប៉ុន្តែនេះគាត់ទៅប្រព្រឹត្តអំពើខុសច្បាប់ សមត្ថកិច្ចអាចការតាមនិតិវិធី។ អីចឹងទេ មន្ទីរមិនអាចលូកដៃបានឡើយ។ ប៉ុន្តែខាងមន្ទីរ នឹងតាមដានរឿងនឹង។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោកយិន ស្រាង បានប្រាប់តាមទូរសព្ទ័ថា បុរសឈ្មោះសៀ ឆៃណា និងឈ្មោះសារឹម វណ្ណថន ត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្នហើយ ដោយចោទពីបទ នេសាទដោយប្រើឧបករណ៍ឆក់ តាមមាត្រា៩៨ ចំណុច៤ ស្តីពីជលផល។

សូមបញ្ជាក់ថា ឈ្មោះសៀ ឆៃណា សហការីកាសែតកម្ពុជាសុវណ្ណភូមិ និងឈ្មោះសារឹម វណ្ណថនជាកីឡាប្រដាល់ ត្រូវបានប្រជាសហគមន៍បឹងពារាំងចាប់ឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ច កាលពីយប់ថ្ងៃទី១១ខែមេសាឆ្នាំ ២០២១ ក្នុងខណ:ដែលពួកគេចូលទៅឆក់ត្រី ត្រង់ចំណុចបបុស្ស ក្នុងដែនសហគមន៍បឹងពារាំង សង្កាត់ជ្រាវ នៃក្រុងសៀមរាប។ លុះល្ងាចថ្ងៃទី១២ខែមេសាឆ្នាំ២០២១ ក៏ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន៕ រូបថត លោកផ្លុង រ៉េត ចាងហ្វាងកាសែតកម្ពុជាសុវណ្ណ ពេលផ្តល់សម្ភាសន៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page142 Page143 Page144 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×