Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់នៅស្រុកសូទ្រនិគម ដោយគ្រោះធម្មជាតិ ក្នុងករណី២ផ្សេងគ្នា។ ករណីទី១ មនុស្សពីរនាក់ បានស្លាប់ដោយរន្ទះបាញ់ នៅព្រលប់ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិសំរោង ឃុំខ្នាពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានស្រុកសូទ្រនិគម បានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះពុធ ធ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ២ឈ្មោះពុធ ថាន់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប «ជាបងប្អូនបង្កើត»។ សមត្ថកិច្ចបន្តថា ករណីនេះមូលហេតុជនរងគ្រោះទាំង០២នាក់ និងគ្រួសារ ទៅផ្ជួដីដាំដំឡូង នៅចំការ។

ករណីទី២នៅវេលាម៉ោង៩យប់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចវាលស្រែអូដាច់ពោះខាងជើង ឈាងខាងកើត ភូមិក្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប មានករណីខ្យល់កន្ត្រាក់ បណ្ដាលអោយរលំដើមស្នួល សង្កត់ខ្ទមស្រែ បណ្ដាលឲ្យមនុស្សស្លាប់១នាក់។ ជនរងគ្រោះមានឈ្មោះដា វណ្ណា ភេទប្រុស អាយុ១៥ឆ្នាំ នៅភមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២១

ខេត្តសៀមរាប៖ស្ត្រីជនបរទេសម្នាក់ត្រូវបានមិត្តរបស់ខ្លួនសម្លាប់រួចជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង ១៥និង៣០ នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់«បណ្ដាញសៀមរាបប៉ុស្ដិ៍»នៅព្រឹកថ្ងៃទី៧ខែឧសភានេះថាករណី«មិត្តប្រុសសម្លាប់មិត្តស្រី» នេះ ជនរងគ្រោះឈ្មោះ ចន្ថា ហ្គោរ៉េត (CHANTHA GORRET) ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X១៨៥៧៩៩៨ មុខរបរចូលនិវត្តន៍ បានមកជួលផ្ទះនៅចំណុចកើតហេតុខាងលើ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យអមសាលាដំបូងខេត្តសៀមរាប បានសន្និដ្ឋានថា៖ ជនរងគ្រោះស្លាប់ដោយសារបែកលលាដ៏ក្បាល «ករណីឃាតកម្ម ចាក់និងវត្ថុមុតស្រួច វាយនិងវត្ថុរឹងផ្នែកក្បាល រួចអូសទៅផ្កាប់មុខនិងខ្នើយខ្ទប់បណ្តាលឲ្យចេញលាមកស្ទះដង្ហើមស្លាប់»។

សមត្ថកិច្ចដដែលបានបន្តថាតាមការអង្កេតស្រាវជ្រាវ គឺជនដៃដល់ គឺជាមិត្តប្រុសរបស់ជនរងគ្រោះ  ដោយជនដៃដល់មានឈ្មោះ ម៉ឺន វិមុល «មិត្តប្រុសដែលស្នាក់នៅជាមួយគ្នា» ភេទប្រុសអាយុប្រហែល ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ (រត់គេចខ្លួនបាត់)។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាករណីឃាតកម្មនេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាប កំពុងតែស្រាវជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះ រក្សាទុកនៅកន្លែងកើតហេតុរង់ចាំក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប បានថ្លែងថា យើងមិនអាចធ្វេសប្រហែសបានឡើយ រហូតមកទល់ពេលនេះ ខេត្តសៀមរាបយើង មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ កើនឡើងចំនួន៦១នាក់ហើយ បានព្យាបាលជាសះស្បើយចំនួន១៧នាក់ ស្លាប់១នាក់ និង៤៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនៅឡើយទេ។

ដូច្នេះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ត្រូវបន្តតាមដាន ស្រាវជ្រាវបន្ថែមទៀត ដើម្បីចាត់វិធានការឆ្លើយតបបន្ទាន់ ក្នុងការទប់ស្កាត់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។
លោកក៏បានបង្ហាញថា នៅខេត្តយើង ប៉ុន្មានថ្ងៃចុងក្រោយនេះ ការរកឃើញអ្នកវិជ្ជមានកូវីដ.១៩ កាន់តែច្រើនឡើងៗ ការបិទខ្ទប់ទីតាំងដែលពាក់ព័ន្ធ ឱសថស្ថាន មន្ទីរពេទ្យឯកជន ផ្ទះសំណាក់ ហាង ភោជនីយដ្ឋាន និងផ្សារនានា ក្នុងខេត្តបានបិទខ្ទប់ជាបន្តបន្ទាប់កន្លងមកហើយដែរ។ ចំពោះការរីករាលដាលឆ្លងនៃជំងឺកូវីដ១៩នេះ ប្រសិនបើមិនថបថយទេនោះ ទាំងភូមិសាស្ត្រពាក់ព័ន្ធនិងផ្សារតូចធំមួយចំនួនទៀតនៅក្នុងក្រុងសៀមរាប ត្រូវតែបិទខ្ទប់តែម្តង គឺដើម្បីទប់ស្កាត់នូវការឆ្លងរីករាលបន្តទៀត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តសៀមរាប សូមចូលរួម នឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តវិធានការការពារជាពិសេសគឺ.៣.ការពារ .៣.កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ត្រូវអនុវត្តវិធានការរដ្ឋបាលខេត្ត និងវិធានការឲ្យធ្វើចត្តាឡីស័ករយ:ពេល១៤ ជាកំហិត។ ចំពោះបុគ្គលទាំងឡាយណាដែលប្រព្រឹត្តល្មើសនឹងវិធានការនេះ នឹងប្រឈមការពិន័យអន្តការណ៍ ឬផ្តន្ទាទោសតាមច្បាប់ ជាធរមាន។

លោកទៀ សីហា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ នាព្រឹកមិញនេះ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០កុម្ភៈ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនេះ មានរបៀបវារ:ចំនួន៦ រួមមាន៖
១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប។ ៦- បញ្ហាផ្សេងៗ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះ។ ក្នុងកិច្ចប្រជុំនោះ ក៏បានពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហានានា ដែលកើតមានឡើងជុំវិញការអនុវត្តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព អាជ្ញាធរក្រុង-ស្រុកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ ឧសភា ២០២១

ខេត្តសៀមរាប៖ចៅហ្វាយស្រុកប្រាសាទបាគង លោកសូរ ប្លាតុង បានអះអាងថានឹងបើកការស្រាវជ្រាវ រកជនល្មើស លួចឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់អោយបាន​។

ការអះអាងនេះនៅថ្ងៃទី០៥ខែឧសភា ម្សិលមិញ ក្នុងពេលលោកបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំង នៃតំបន់ព្រៃលិចទឹក ដែលមានជនល្មើសមិនស្គាល់អត្តសញ្ញាណ លួចឈូសឆាយទន្ទ្រានយក នៅចំណុចស្បែកខ្លាក់ ​ភូមិគោកធ្លក និងនៅក្រោមចំណុច ទំនប់ទឹកថ្លា ស្ថិតក្នុងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកអភិបាលស្រុកបានបន្តថា ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នឺងរៀបចំ​ផែនការដាំដើមឈើ​ជួសឡើងវិញ កំណត់ទីតាំងនិងទំហំ ដើម្បីរក្សាផ្ទៃដីព្រៃលិចទឹក អោយបានគង់វង្ស ធ្វើជាជម្រកសម្រាប់ត្រីពងកូននារៀងរាល់រដូវវស្សាទឹកឡើង។

ចំណែកអាជ្ញារធរភូមិ ឃុំ ត្រូវរៀបចំក្រុមការងារ ធ្វើការ​ល្បាត​ ទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រាន ឈូសឆាយព្រៃលិចទឹកនេះ​ អោយខ្លាំងក្លាជាងមុន ជាពិសេស​រួមគ្នា​រកវិធីបង្ការកុំអោយមានភ្លើងឆេះព្រៃនិងត្រៀមលក្ខណៈពន្លត់ផងដែរ។

ជាមួយគ្នានេះ អភិបាលស្រុកក៏បានស្នើអោយបងប្អូនប្រជាកសិករ ដែលអាស្រ័យក្បែរទីតាំងនេះ ជួយសហការណ៍ ផ្តល់ព័ត៌មាន មកអាជ្ញាធរ ក្នុងករណីបង្ក្រាបបាន រដ្ឋបាលស្រុកនឹងផ្តល់រង្វាន់លើកទឹកចិត្តជូនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខត្តសៀមរាប អំពាវនាវសូមសមាជិក ចូលរួមអនុវត្ត ឲ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់លោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម ១៥៧) សាខាខត្តសៀមរាប ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅមុននេះបន្តិច។

សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការអនុវត្តនូវវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ -១៩។ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូដ-១៩ ចូលក្នុងសហគមទ្រង់ទ្រាយធំ និង ដោយផ្អែកលើស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈនៅ មិនទាន់មានភាពធូរស្រាលនៅឡើយ។ ក្នុងកាល:ទេស:នេះដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ក្នុងសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាបនិងបងប្អូនប្រជាពលរដ្ឋទាំងអស់។ សូមលោកលោកស្រី អនុប្រធាន ប្រធានតាមបណ្តាក្រុងស្រុក និង សមាជិកទាំងអស់ទូទាំងខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត ដោយអនុ វត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និង ត្រូវប្រកាន់ខ្ជាប់នូវវិធានការ (៣កុំ ពាការពារ) ដើម្បីក្រុមគ្រួសារនិងការពារសហគមន៍ឱ្យចៀសផុត ពីជំងឺកាចសាហាវនេះ។

ខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ សូមកាត់បន្ថយអោយបានជាអតិបរមានូវការជួបជុំនានាដែលមាន ការប្រមូលផ្តុំមនុស្សច្រើន មិនត្រូវចេញទៅក្រៅផ្ទះប្រសិនបើមិនមានករណីចាំបាច់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖មរណភាព គ្មាននរណាម្នាក់អាចគេចផុតបានទេ មានជីវិតតែងតែ លាចាករលត់ទៅវិញ នោះគឺជាច្បាប់នៃធម្មជាតិ ។
ប៉ុន្តែយើងលំបាកទទួលយក នៅពេលដែលយើងបាត់បង់ មនុស្សជាទីស្រលាញ់ គោរព រាប់អាន ជាពិសេស ការប្រព្រឹត្តអំពើល្អ ដល់មនុស្សជុំវិញខ្លួន ព្រមទាំងក្នុងសង្គមជាតិផងដែរ។

លោក ភន់ គៅ អាយុ 72 ឆ្នាំ ជាប្រធានភូមិ
ប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប បានទទួលមរណៈភាព នៅថ្ងៃទី4 ខែ ឧសភា ឆ្នាំ 2021 ដោយ រោគគាពាធ លោកបានបម្រើ ជាប្រធានភូមិ នៅក្នុងភូមិប្រម៉ា ដែលជា ទីកន្លែងដែលគាត់បានកើត និង ជាទីកន្លែងដែលលោក បានលះបង់ចូលរួម បម្រើពលរដ្ឋក្នុងភូមិរបស់លោក ដោយ ការស្រលាញ់ និងគោរព។
មរណៈភាពរបស់លោក បានបន្សល់នូវ ការស្ដាយស្រណោះ នៃទង្វើ ភាពជាឪពុកម្ដាយ ដល់ប្រជាពលរដ្ឋ ក្នុងភូមិទាំងមូល ។ ភាពអត់ធ្មត់ ភាពខន្តី សន្តោសប្រណី និងភាពស្ងៀមស្ងាត់ បានសម្រួល ឲ្យពលរដ្ឋ រស់នៅក្នុងភូមិ
ដោយភាពសុខសាន្ត មិនមានការប្រើអំពើហិង្សា ដាក់គ្នាទៅវិញទៅមក ព្រមទាំង គោរពនូវបែបបទ ការរស់នៅថ្លៃថ្នូរគោរពគ្នាទៅវិញទៅមក ជាពិសេសនោះ លោកតែងតែ បានបំផុស ឱ្យប្រជាពលរដ្ឋចូលរួមកិច្ចការផ្សេងៗ ដើម្បីអភិវឌ្ឍន៍ ភូមិរបស់លោក នៅក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដោយមោទនភាពចេញពីក្នុងខ្លួនរបស់លោក។
នៅចម្ងាយ ប្រមាណប្រហែល 10 គីឡូម៉ែត្រ ចេញពីតំបន់ប្រជុំជនក្រុង សៀមរាប នៃទិស និរតី យើង នឹងមកដល់ ភូមិប្រម៉ា ដែលស្ថិតក្នុងសង្កាត់ក្របីរៀល។ នៅគេហដ្ឋានរបស់សព យើងបានឃើញ ក្រុមការងារ របស់យុវជន ប្រចាំតំបន់ មិត្តភក្កិរួមការងារ សាលាសង្កាត់ និងក្រុង បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ របស់លោក ភន់ គៅ និង ជាការដឹងគុណ ចំពោះកិច្ចការដ៏ថ្លៃថ្លា ដែលលោកបានបំពេញ។

អ្វីដែលបន្សល់នៅក្នុងភូមិប្រម៉ា គឺប្រជាពលរដ្ឋបានចងចាំ នៅភាពចាស់ទុំ ដែលលោក ភន់ គៅ បានបំរើពួកគាត់ ជាមួយនិង ជម្រៅនៃការស្រលាញ់ ភាពថ្លៃថ្នូរ អត់ធ្មត់ និងភាពអាធ្យាស្រ័យ ដល់គ្នាទៅវិញទៅមក សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក ឆ្ពោះទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
រាយការណ៍ជូនដោយ :
លោក សឿន តុលា

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) នៅថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ ២០២១នេះ បានចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយដល់ប៉ុស្ដិ៍រដ្ឋបាលបល្ល័ង្ក និងពលរដ្ឋដែលកំពុងធ្វើ ចត្តាទ្បីស័កចំនួន៨គ្រួសារ។

គោលដៅទី១ លោក រំ រាន់ ប្រធានរដ្ឋបាលសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកពួក បានដឹកនាំសមាជិកនឹងសប្បុរសជន នាំយកអំណាយ ជូនលោក សេីរ វណ្ណះ នាយប៉ុស្តិ៍នគបាលរដ្ឋបាលបល្ល័ង្ក នៃអធិការដ្ឋាននគបាលស្រុកប្រាសាទបាគង ដែលមានគោលដៅឈរជេីងនៅផ្លូវជាតិលេខ៦៧ (ហៃវ៉េ)ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ជាប់ព្រំប្រទល់នឹង ភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី តាមរយ:លោកនាយប៉ុស្តិ៍ដេីម្បីចែកជូនកងកម្លាំងតាមគោលដៅដេីម្បីទប់ស្កាត់ជំងឺកូវិត១៩។
អំណោយដែលត្រូវចែកជូនមានដូចខាងក្រោម
⁃ ជែលលាងដៃចំណុះ ៥០០ មល ចំនួន ១០ដប
⁃ ត្រី ខកំប៉ុង ៤ យួរ
⁃ មីម៉ាម៉ា ៤ កេស
⁃ ម៉ាស់ ២៥០ម៉ាស
⁃ ទឹកសុទ្ធ ៣០យួរ។
ដោយឡែកគោលដៅទី២ លោក ធី ប៊ុនថា អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកជីក្រែង ព្រមជាមួយសមាជិក​ និងបានសហការណ៍ជាមួយ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដែលដឹកនាំដោយ លោក រ៉េន រក្សា បាននាំយកអំណោយប្រគល់ជូនពលរដ្ឋ ដែលកំពុងធ្វើ ចត្តាទ្បីស័កចំនួន៨ គ្រួសារ នៅភូមិចក និង ភូមិតាព្រំ។
អំណោយដែលចែកជូនក្នុង១គ្រួសារទទួលបាន៖
-មី១កេស
-ត្រីខ ១យួរ
-អំបិល ៥០០ក្រាម
-ស្ករ ៥០០ក្រាម
-ទឹកត្រី ១ ដប
-ទឹកសុីវអុីវ ១ ដប
-អង្ករ ១០ គ.ក
-ត្រកួន ១ គ.ក
-ត្រប់ ១ គ.ក
-ត្រសក់ ១ គ.ក
-ត្រទ្បាច ១ គ.ក
-ពងទា ១២ គ្រាប់ ។

ឆ្លៀតក្នុងឱកាសសំណេះសំណាលនិងសួរសុខទុក្ខនេះដែរ ក្រុមការងារ ១៥៧បានមានមតិផ្ដាំផ្ញើ ដល់កងកម្លាំងនិងពលរដ្ឋ ដែលធ្វើចត្តាទ្បីស័ក សូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់សម្ដេចតេជោ( ៣កុំ ៣ការពារ ) ឲ្យបានខ្ជាប់ខ្ជួន​ ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្មា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ ឧសភា ២០២១

ខេត្តសៀមរាប៖មន្ត្រីជំនាញបានអះអាងថា យានយន្តខុសលក្ខណៈបច្ចេកទេស ចំនួន​១០ គ្រឿង ត្រូវបានរកឃើញនៅស្រុកសូទ្រនិគម។

ការរកឃើញនាថ្ងៃ​ អង្គារ ទី​០៤ ខែ​ឧសភា ម្សិលមិញ នៅផ្លូវជាតិលេខ៦ នៅ ភូមិដូនហុង​ ឃុំដំដែក​ ស្រុកសូទ្រនិគម ខេត្តសៀមរាបដោយក្រុមការងារចម្រុះចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកនាំដោយ លោកពិន​ ប្រាកដ​ អភិបាលរងខេត្ត​ និងមានការចូលរួមពីលោក ជួត ច័ន្ទតារា អនុប្រធានមន្ទីរសាធារណការ។

មន្ត្រីជំនាញបានបញ្ជាក់ថា ការត្រួតពិនិត្យ
ទទួលបានលទ្ធផលដូចខាងក្រោម៖
-បានត្រួតពិនិត្យយានយន្តសរុបចំនួន​ ១៦៥រឿង យានយន្តត្រឹមត្រូវចំនួន ១៥៥គ្រឿង យានយន្តខុសលក្ខណៈបច្ចេកទេសចំនួន​ ១០ គ្រឿងមាន៖
-បានដោះភ្លេីងបំពាក់រយន្តខុសលក្ខណៈ
បច្ចេកទេសចំនួន​ ០៤ គ្រឿង
-ដោះស្លាកលេខក្លែងក្លាយ(ស្តាំ) ចំនួន០២គ្រឿង
-បានពិន័យរថយន្តដឹកទំនិញសំពឹងសំពោង ០១គ្រឿង
-បានពិន័យអាជីវកម្មហួសសុពលភាព ចំនួន០១គ្រឿង
-ត្រួតពិនិត្យរកសារធាតុញៀនសរុប​ចំនួន ២៣នាក់​ មានសារធាតុញៀនក្នុងខ្លួនចំនួន​ ០៤នាក់​ (អ្នកបើកបរ២នាក់ ព្រូ២នាក់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ ឧសភា ២០២១

ខេត្តសៀមរាប៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយមន្រ្តីមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី០៣ ខែឧសភា ម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងកាយយកអាចម៍ដី មួយកន្លែងដោយរកឃើញថាគ្មានច្បាប់អនុញាត ដោយ(កំពុងដំណើរការស្នើសុំច្បាប់)។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងកាយដីឈ្មោះ ទន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការនេះ បានឃាត់គ្រឿងចក្រ និងមានចំណាត់ការមួយចំនួនៈ-អេស្កាវ៉ាទ័រ ចំនួន ០១គ្រឿង, -រថយន្តដឹកដី ចំនួន០៣គ្រឿង,-ផាកពិន័យអន្តរការណ៍ដោយអនុលោមទៅតាមច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ,-ធ្វើកិច្ចសន្យាផ្អាកអាជីវកម្មជាបណ្តោះអាសន្ន ដោយរង់ចាំទទួលបានច្បាប់អនុញ្ញាតពីមន្ទីរជំនាញពាក់ព័ន្ធទើបអាចដំណើរការអាជីវកម្មឡើងវិញបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុនសុខ តុញ រៀលអុីសស្ទេត​ និង ប្រធានក្រុមប្រឹក្សាភិបាល គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន)និងក្រុមការងារ នៅព្រឹកមិញនេះ បាននាំយកអង្ករចំនួន ១តោន មីម៉ាម៉ាចំនួន ៥០កេស ទឹកសុទ្ធ ៣០កេស ត្រីខ ១០កេស ម៉ាស ១០០ប្រអប់ អាល់កុល ៣បាដុង ទឹកស៊ីអ៊ីវ ៣០យួ ទឹកត្រី ៣០យួ និងថវិកាចំនួន ១លានរៀល ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប ក្រោមវត្តដ៏ខ្ពង់ខ្ពស់របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។

លោក ពិន ប្រាកដ បានបញ្ជាក់ថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលត្រឡប់មកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង ស្រុក។ ដូច្នេះយើងគ្រប់គ្នាត្រូវគោរពប្រតិបត្តិឲ្យខាងតែបាន នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង សេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល។

លោកបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ។

រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមជូនពរ លោក សុខ តុញ និងក្រុមការងារ នៃគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។

រដ្ឋបាលខេត្ត បន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ហើយ សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានក្រុមការងារចុះជួយឃុំកណ្តែក បានផ្តល់អំណោយដល់ សមាជិក គណបក្សប្រជាជនកម្ពុជា ភូមិជ្រៃចំនួន២០គ្រួសារ។

ការផ្ដល់អំណោយ នៅថ្ងៃ អាទិត្យទី០២ ខែ ឧសភា ឆ្នាំ ២០២១នេះក្រោមវត្តមានលោក សូរ ប្លាតុង ប្រធានគណបក្សស្រុកប្រាសាទបាគងនិង លោក សុិន លី អនុប្រធានក្រុបការងារចុះជួយឃុំកណ្តែក តំណាង លោក ប៉ោ វណ្ណនិត ប្រធានក្រុមការងារចុះជួយឃុំកណ្តែក។

អំណោយដែលត្រូវបានផ្ដល់សមាជិក ទាំង២០គ្រួសារ ដោយមួយគ្រួសារទទួលបាន
អង្ករ 10kg
មី ម៉ាម៉ា 1កេស
ត្រីខ 1យួរ
ទឹកស៊ីអ៉ី 1យួរ
ទឹកត្រី 1យួរ
ស្ករស1kg
អំបិល1kg
ប៊ីចេងកន្លះkg
ប្រេងឆា 1L
ម៉ាស់ 1ប្រអប់ 50ម៉ាស់
ជែលលាងដៃ 500ml
ទឹកសុទ្ធ 5យួរ
ភេសជ្ជៈ 3ដប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បានសរសេរអត្ថបទមួយក្រោមចំណងជើងថា៖ «មូលដ្ឋានគ្រឹះ នៃភាពរីកចម្រើន»។

លោក សឿន តុលា បានសរសេរថា៖” ប្រសិនបើអ្នកធ្វើជំនួញ អ្នករៀន អ្នកនឹងមានចំណេះដឹងអំពីជំនួញ ចំណេះដឹង គឺជាដើមទុន ធ្វើឱ្យរីកចម្រើន”

គោលការណ៍គ្រឹះ ដែលធ្វើអោយជំនួញរីកចម្រើន នៅពេលដែលអ្នកបង្កើត ឬស្ថាបនិក រៀនគ្រប់ជំហ៊ាននៃអាជីវកម្ម
ការធ្វើដំណើររាប់ពាន់គីឡូ គឺចាប់ផ្ដើមពីបោះជំហានទីមួយ ” មួយជំហានម្ដង មួយជំហានម្ដង ” ប្រសិនបើនរណាម្នាក់ ប្រើផ្លូវកាត់ ចង់បានលទ្ធផលលឿនពេក ពួកគេគ្មានបានរៀនអ្វី ហើយក៏គ្មានចំណេះដឹងអំពីការធ្វើជំនួញនោះដែរ ហើយទីបំផុត កាបប្រើផ្លូវកាត់ បានបំផ្លាញប្រវត្តិសាស្ត្រជំនួញរបស់ពួកគេ”
ការធ្វើអាជីវកម្ម គឺជាក្រឹត្យក្រម ដាក់ការងារដែលត្រូវធ្វើ ជាមួយ វិន័យ ប៉ុន្តែមិនអាចបំភ្លេច ការស្រលាញ់និងភាពរីករាយ បានទេ។
ម្ចាស់អាជីវកម្មមិនអាចដាក់ពិន័យដល់អ្នកដទៃបានទេ ប្រសិនបើ ពួកគេមិនមានន័យខ្លួនឯងនោះ។
ពួកគេត្រូវប្រកាន់នូវវិន័យ 3 ដែលជាគន្លឹះចំបង
1: ការមានវិន័យចាយលុយនៅបានត្រឹមត្រូវ : តើពួកគេ ចាយលុយទៅលើការបង្កើនទ្រព្យ ឬ ពួកគេចាយលុយបង្កើនបំណុល?
2: ការដាក់វិន័យចំណាយទៅលើពេលវេលា:
មនុស្សក្នុងលោកនេះ មានពេលវេលាស្មើគ្នា មនុស្សគឺជាភាពយុត្តិធម៌ដែលយើងបានទទួល ប៉ុន្តែ មានមនុស្សជាច្រើនក្នុងលោកយើងនេះ ចំណាយពេល មិនបានផ្ដល់ភាពយុត្តិធម៌ដល់ជីវិតរបស់ខ្លួនឡើយ ពីព្រោះជីវិត តែងតែ ទាមទារឲ្យមានភាពប្រសើរឡើងជាបន្តបន្ទាប់ ហើយភាពប្រសើរឡើង តែងតែទាមទារ ឲ្យចំណាយពេលជាច្រើន ទៅលើការរៀនអភិវឌ្ឍខ្លួនឯង និង រៀនអំពីទង្វើដែលយើងបានធ្វើ ។
មនុស្សជោគជ័យ តែងតែបង្កើនគុណភាព
ពេលវេលារបស់ពួកគេ ដែលផ្ដោតទៅលើតែដំណោះស្រាយ និងភាពវិជ្ជមាន នៅក្នុងពេលបច្ចុប្បន្ន ដឹងសម្រាប់អនាគត ” មនុស្សជាច្រើនគ្មានអនាគត ដោយសារតែ ពួកគេចំណាយពេលគ្មានន័យ សម្រាប់ជីវិត បច្ចុប្បន្ន និងសម្រាប់ មនុស្សជំនាន់ក្រោយ”។
3: កម្លាំង:
មានមនុស្សជាច្រើន បានខ្ជះខ្ជាយកម្លាំងដោយមិនដឹងខ្លួន ដោយធ្វើការងារមិនឈប់ឈរ ទៅលើកិច្ចការផ្សេងៗជាច្រើន ទីបំផុត ពួកគេមិនដឹងខ្លួនថាតើ ” ពួកគេកំពុងធ្វើការងារនេះ ដល់ណាហើយ ហើយពួកគេមិនដឹងថា តើពួកគេទៅណានោះទេ? ”
ចំណែកមនុស្សដែលសន្សំពេលវេលា ពួកគេដឹង អំពីដំណើរការនៃជំហាននីមួយៗ ដោយការធ្វើរឿងតែមួយគត់ក្នុងមួយគ្រា លុះត្រាតែចប់សព្វគ្រប់ ទើបពួកគេ សម្រេចចិត្ត បន្ថែម ឬពង្រីក អាជីវកម្មរបស់ខ្លួន ពីព្រោះពួកគេយល់ថាការធ្វើអាជីវកម្ម គឺត្រូវការជំនឿពីអតិថិជន ដើម្បីអោយមានជំនឿពីអតិថិជនបាន គឺត្រូវការបង្កើនគុណភាពការងារ ហើយគុណភាពការងារ ទាមទារឲ្យមានការចំណាយពេលគ្រប់គ្រាន់ ការលើកកម្លាំងចិត្ត ការរៀន រៀន និងការកែលម្អជាប្រចាំ។
ភាពជោគជ័យ និងភាពរីកចម្រើនទៅមុខ កើតឡើងចំពោះមនុស្ស ដែលបន្តការរៀនជាប្រចាំ៕
និពន្ធដោយលោក សឿន តុលា
ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page138 Page139 Page140 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×