Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្ត នៅព្រឹកមិញនេះ បានសម្រេចចុះរុះរើផ្ទះពលរដ្ឋចំនួន១៩ខ្នង ចេញពីដីអតីតទំនប់ប្រព័ន្ធការពារក្រុង បន្ទាប់ពីបានជូនដំណឹងជាច្រើនដង។

ផ្ទះពលរដ្ឋ១៩ខ្នង ដែលត្រូវរុះរើស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង,ខេត្តសៀមរាប។

ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្តិ៍ បានរាយការណ៍ថា៖ នៅម៉ោងប្រមាណជាង៨ព្រឹកមិញនេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រ ប្រភេទអេស្កាវាទ័រ និងរថយន្តពន្លត់អគ្គិសភ័យ រួមទាំងរថយន្តសម្រាប់ដឹងជញ្ជូនផង ចូលទៅកាន់ទីតាំងដែលត្រូវរុះរើ។ ជាមួយ គ្នានោះគេឃើញកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់បានដាក់ពង្រាយ ក្នុងការ ការពារទប់ស្កាត់ខ្លាចក្រែងកើតមានអំពើហិង្សា ក្នុងពេលអនុវត្តរុះរើ។ ប៉ុន្តែសកម្មភាពអនុវត្តនេះ មិនមានអំពើហិង្សាណាមួយកើតឡើងនោះទេ។ ផ្ទុយទៅវិញមានពលរដ្ឋមួយចំនួនយល់ព្រមទទួលយកការដោះស្រាយ របស់អាជ្ញាធរ ហើយមួយចំនួនទៀត ក៏ត្រៀមខ្លួនទទួលយកដូចគ្នាដែរ គ្រាន់តែសុំពេល១ទៅ២ថ្ងៃសិនប៉ុណ្ណោះ។

ក្នុងពេលកំពុងបើកការរុះរើ លោកលី សំរិទ្ធិ អភិ បាលរងខេត្តសៀមរាប ដែលដឹកនាំអនុវត្តផ្ទាល់ បានពន្យល់ថា មុនពេលចុះអនុវត្តនេះអាជ្ញាធរបានជូនដំណឹង ក៏ដូចជាប្រជុំដោះស្រាយគោលនយោបាយច្រើនដងហើយដែរ។ ដំណោះស្រាយអាជ្ញាធរផ្តល់ក្បាលដីជូនពួកគាត់២០គុណ៣០ម៉ែត្រ ក្នុងមួយគ្រួសារ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ ភូមិរុនតាឯក ឃុំរុនតា ឯក ស្រុកបន្ទាយស្រី។ ប៉ុន្តែពួកគាត់បដិសេធលុះដល់ ថ្ងៃកំណត់រុះរើ ទើបមួយចំនួនយល់ព្រម។

លោកអភិបាលបន្តថា ចំពោះការរុះរើនេះ អាជ្ញាធរជួយដឹកជញ្ជូនសម្ភារ យកទៅដល់ទីតាំងដែលពួកគាត់កំណត់។ ក្នុងករណីអ្នកព្រមហើយរុះរើខ្លួនឯងមិនទាន់ពេល យើងទុកពេលអោយពីរថ្ងៃបន្ថែម។

ក្នុងពេលអនុវត្តរុះរើផ្ទះទាំង១៩ខ្នងនេះ មិនមានពលរដ្ឋណា បង្ហាញការតវ៉ា ឬបញ្ចេញនូវសកម្មភាពអំពើហិង្សានោះទេ។ ប៉ុន្តែបានបង្ហាញអំពីការសោកស្តាយ នូវអ្វីដែលមាន ហើយបាត់បង់ទៅវិញ ដោយលើកហេតុផលថា ហេតុអ្វីក៏ពួកគាត់សុំរស់នៅក្នុងក្រុងដដែលមិនបាន។ បើទៅនៅទីតាំងថ្មី តើប្រកប មុខរបរអ្វី ទើបចិញ្ចឹមគ្រួសារបាន?។

ទោះជាបែបនេះ ប៉ុន្តែក្រុមពលរដ្ឋខាងលើ បានបង្ហាញអំពីជំហរ នៃការទទួលយកនូវដំណោះស្រាយរបស់អាជ្ញាធរ គ្រាន់តែអ្នកខ្លះសុំពេលបន្តិចប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២១

ខេត្តសៀមរាប៖ធ្លាយរឿងមិនប្រក្រតី ក្រោយគ្លីនិកឯកជនមួយឈ្មោះស៊ី អិលស៊ី ផ្តល់ថ្នាំអោយអ្នកជំងឺលេបហើយក៏បានដេកស្លាប់។

ករណីនេះ ខាងមន្ត្រីនៃមន្ទីរសុខាភិបាលខេត្តអះអាងថា អ្នកជំងឺមិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ តែសាច់ញាតិជនរងគ្រោះបញ្ជាក់ថា ជនរងគ្រោះបានលេបថ្នាំពីព្រលប់ លុះជិតភ្លឺក៏បានស្លាប់។

គ្លីនិកឯកជនឈ្មោះស៊ី អិល ស៊ី មានទីតាំងក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះ ដែលបានស្លាប់មានឈ្មោះហ៊ាន់ ធន់ ភេទស្រី អាយុជាង៣០ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញរ័ ស្រុកពួក ខេត្តសៀមរាប។

លោកម៉ក់ សំអឿន ប្រធានការិយាល័យសុខា ភិបាលប្រតិបត្តិស្រុកអង្គរជុំ បានអោយដឹងថា តាមការសាកសួររបស់លោក ជនរងគ្រោះ ជាអ្នកជំងឺធ្លាប់ទៅព្យាបាលនៅគ្លីនិកខាងលើ។ កាលថ្ងៃទី២០ខែ ឧសភា បានទៅសម្រាកព្យាបាល៣យប់ហើយក៏ចាកចេញ ដោយទទួលយកថ្នាំទៅលេប។ លុះថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១ បានទៅទទួលថ្នាំពីគ្លីនិកខាងលើយកទៅលេបទៀត ហើយវេលាទាបភ្លឺចូលថ្ងៃទី២៤ខែដដែលក៏បានស្លាប់។ តែលោកមិនបានបញ្ជាក់ស្លាប់ដោយសាលេបថ្នាំឬយ៉ាងណានោះទេ។ លោកបន្តថា ចំពោះច្បាប់អនុញ្ញាតបើកអាជីវកម្ម លោកមិនបានដឹងថាមានឬអត់នោះទេ ព្រោះខាងលោកមិនបានចូលរួមអនុញ្ញាតឡើយ។

លោកប្រធានការិយាល័យបញ្ជាក់ថា ការចុះស្រាវជ្រាវ អំពីករណីមនុស្សស្លាប់ របស់មន្ទីរសុខាភិបាលខេត្ត មិនមានការសហការពីខាងលោក. គណ:គ្រូពេទ្យ និងគ្រូពេទ្យអមតុលាការនោះឡើយ។ ក្រៅពីនោះ ស្រ្តីម្ចាស់គ្លីនិក បានយកលុយ១០លានរៀលអោយទៅសាច់ញាតិជនរងគ្រោះថែមទៀត។

ចំពោះករណី មានមនុស្សស្លាប់នេះ ថៅកែគ្លីនិកមិនបានផ្តល់បទសម្ភាសន៍ទេ ដោយបុគ្គលិកគ្លីនិក ប្រាប់ថា ថៅកែជាប់រវល់។

ស្ត្រីឈ្មោះឡាំ ស្រីលក្ខ ដែលត្រូវជាប្អូនថ្លៃជនរង គ្រោះ បានបញ្ជាក់ថា មុនបងថ្លៃស្លាប់ រូបគាត់ជាអ្នកឌុបទៅបើកថ្នាំពីគ្លីនិក ស៊ី អិល ស៊ី នៅថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០២១នេះ។ ស្រ្តីដដែលបន្តថា បន្ទាប់ពីបើកថ្នាំហើយ នៅម៉ោងជាង៧យប់ថ្ងៃដដែល បង (ជនរងគ្រោះ) បានលេបថ្នាំ នៅម៉ោង១១យប់ក៏ចូលដេករាងខ្លួន លុះម៉ោងជាង៤ភ្លឺ ស្រាប់តែបងថ្លៃស្លាប់តែម្តង តែមិនដឹងថា មូលហេតុអ្វីនោះទេ។

ក្នុងករណីនេះ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខា ភិបាលខេត្តសៀមរាប ក៏មិនបានធ្វើអធិប្បាយដែរ ដោយលោកបន្តអោយសួរទៅលោកស្រីលី វណ្ណ:។

លោកស្រី លី វណ្ណ: ប្រធានការិយាល័យនិយ័តកម្មនិងឱសថ គ្រឿងសំអាងនៃមន្ទីសុខាភិបាលខេត្តសៀមរាប បានថ្លែងថា តាមការស្រាវជ្រាវរបស់លោកស្រី ជនរងគ្រោះ មិនបានលេបថ្នាំដែលគ្លីនិកផ្តល់អោយនោះទេ។ ចំណែករឿងកោសលវិច័យ ខាងសមត្ថកិច្ចជាអ្នកធ្វើ។ ទោះជាយ៉ាងណា ករណីមនុស្សស្លាប់នេះ ហាក់មានភាពមិនប្រក្រតី ព្រោះមានការអះអាងខុសគ្នា រវាងសាច់ញាតិ និងមន្ត្រីសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ខេត្តសៀមរាប៖ពលរដ្ឋ១គ្រួសារដែលមាន ជីវភាពខ្វះខាត បានទទួលអំណោយពីសមាគមចលនាយុវជន ១៥៧សាខាស្រុកក្រឡាញ់។

ការទទួលនេះនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅនៅភូមិ អូរក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក សុង លាងឆាយ អនុប្រធាន សមាគម​ចលនាយុវជនកម្ពុជា​(ក្រុម​១៥៧) ស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងនាមលោក តំណាង​លោក​ ឆាត​ ឆី​ហ៊ុយ​ ប្រធាន​សមាគម​ចលនាយុវជនកម្ពុជា​(ក្រុម​១៥៧) ស្រុកក្រឡាញ់​ បាន​ដឹកនាំសមាជិក សមាជិកា សហការជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ តំណាង លោក ដោ វឿ មេឃុំក្រឡាញ់ &លោក លីវ សុម៉េង មេភូមិ សំពៅលូន នាំយកអំណោយ ផ្ដល់ជូន ពលរដ្ឋ ១គ្រួសារ​។

អំណោយដែលបានផ្ដល់ជូនរួមមាន៖-ថវិកា ៥ម៉ឺនរៀល-អង្ករ ២៥គីឡូ-ទឹកសុទ្ធ ១០យួរ-មី ១កេស-ត្រីខ ១យួរ-ទឹកស៉ីអ៉ីវ ១យួរ-ទឹកត្រី ១យួរ-ប្រេងឆា ១លីត្រ-ស្ករស ១គីឡូ-ប៊ីចេង ១គីឡូ-អំបិល ១គីឡូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២១

ខេត្តសៀមរាប៖លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង តាមរយ:បណ្ដាញសៀមរាបប៉ុស្ដិ៍​ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះសាលាដំបូងខេត្តសៀមរាប ដែលបានស្រាវជ្រាវស៊ើបអង្កេត និងបានផ្ដល់យុត្តិធម៌ ជូនលោកជំទាវ។លោកជំទាវឧកញ៉ា បណ្ឌិត លី អ៊ុំអេង សូមថ្លែងអំណរគុណ យ៉ាងដូច្នេះ បន្ទាប់ពីសាលាដំបូងខេត្តសៀមរាប បានសម្រេចចេញដីកាតម្កល់រឿងឥតចាត់ការ បណ្ដឹងរបស់មេធាវីតំណាងដោយអាណត្តិរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្ដឹងលោកស្រី លី អ៊ុំអេង ពីបទ ក្លែងបន្លំឯកសារសាធារណ: និងប្រើប្រាស់ឯកសារសាធារណ: ក្លែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២១

ខេត្តសៀមរាប៖«ចលនាយុវជនកម្ពុជាក្រុម១៥៧សាខាខេត្តសៀមរាប» នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នេះបានជួបសំណេះសំណាល និងនាំយកអំណោយចែកជូនចំនួន៤ និងគោលដៅផ្សេងគ្នា។

ទី០១ ដោយមានការយកចិត្តទុកដាក់ពី លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានណែនាំ លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧​ ស្រុកក្រឡាញ់​ ព្រមជាមួយលោក អនុប្រធាន សមាជិក សមាជិកា ជួបសំណេះសំណាល និង នាំយកអំណោយប្រគល់ជូន លោក ដោ វឿ មេឃុំក្រឡាញ់ និង លោក លន់ រួប មេឃុំ កំពង់ថ្កូវ ដើម្បីប្រើប្រាស់ក្នុងសាលាឃុំ។

អំណោយដែលប្រគល់ជូនឃុំនិមួយៗរួមមាន÷ ទឹកសុទ្ធ ២០យួរ.ទឹកក្រូច ១កេស. មី ១កេស .ម៉ាស ៨ប្រអប់ ស្មើ ៤០០ម៉ាស .ជែលលាងដៃ ៨ដប។

ទី២លោក សន សុខហេង ប្រធានទំនាក់ទំនងសាធារណៈ​ និងសមាជិក សមាជិកា នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត​ នៅសង្កាត់ជ្រាវ​ ខេត្តសៀមរាបចំនួន៥គ្រួសារ​ ដោយមានការចូលរួមពីលោកចៅសង្កាត់ ក្អោប រ៉ន, លោក ចាប ចេង មេភូមិក្រសាំង និង ស.ស.យ.ក ផងដែរ។

អំណោយដែលត្រូវប្រគល់ជូន រួមមាន៖អង្ករ ២០គីឡូ. ទឹកសុីអុីវ​ ១យួរ. ទឹកត្រី​ ១យួរ. ត្រីខ ១យួរ. មី ១កេស. ពងទា​ ៦០គ្រាប់. ប្រេងឆា​ ១ដប. ប៊ីចេង ១គីឡូ. ស្ករស ១គីឡូ. អំបិល ១គីឡូ. ទឹកបរិសុទ្ធ ៥យួរ. ថវិកា ២មុឺនរៀល

ទី៣-៤លោក ផយ​ ម៉ក់​ ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)​ ស្រុកវ៉ារិន នឹងលោក​ សន​ សុខហេង​ ប្រធានទំនាក់ទំនងសាធារណៈ​ រួមទាំងលោក​ ជុន​ កុសល​ ប្រធានផ្នែកព័ត៌មាន​ ប្រចាំខេត្ត​សៀមរាប​ ព្រមជាមួយ សមាជិក សមាជិកា​ បាននាំយកអំណោយមួយចំនួន​សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជូនដល់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងកម្រិតស្រាល​ ចំនួនពីរគោលដៅ ដែលកំពុងប្រចាំការឈរជេីងការពារគោលដៅ ចត្តាឡីស័ក ក្នុងក្រុងសៀមរាប​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ​ អេង​ រតនា​ ជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ តំណាងអោយលោក​វរសេនីយ៍ឯក ហង្ស​ សូផាតភីរម្យ​ នាយការិយាល័យ​ នឹងលោក​វរសេនីយ៍ទោ​ ងីម​ ម៉េងលីម​ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់​ តំណាងអោយលោកវរសេនីយ៍ទោ​ សុខ​ មម៉េងអៀងនាយការិយាល័យ​។ អំណោយដែលត្រូវប្រគល់ជូនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រួមមាន៖អាកុល ២០​ លីត្រ. ម៉ាសចំនួន​ ៥០០​ ម៉ាស. ទឹកសុទ្ធ​ ១០​កេស. ភេសជ្ជៈ​ ២​ កេស. មី​ ៣​កេស

អំណោយដែលត្រូវប្រគល់ជូនការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរួមមាន៖អាកុល ២០​ លីត្រ. ម៉ាសចំនួន​ ៥០០​ ម៉ាស.ទឹក១០​ កេស. ភេសជ្ជៈ​ ២​ កេស.មី​ ៣​ កេស។

សូមជម្រាបថា ក្នុងពេលចុះសំណេះសំណាលនិងចែកអំណោយចំនួន៤ទីតាំង នេះដែរក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ខាងលើក៏បានពាំនាំនូវមតិផ្តាំផ្ញើពីលោកហ៊ុន ប៉ូគា សូមមេត្តាយកចិត្តទុកដាក់អោយបានខ្ពស់នូវអនាម័យ។ ជាពិសេសសូមចូលរួមអនុវត្តតាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២១

ខេត្តសៀមរាប៖សាលាដំបូងខេត្តសៀមរាប បានសម្រេចតម្កល់រឿងទុកឥតចាត់ការ ក្នុងសំណុំរឿង «ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានប្ដឹងទៅលើឈ្មោះ លី អ៊ុំអេង ពី បទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់»។

យោងតាមដីកាបានបង្ហាញថា៖ យល់ឃើញថាៈ ក្រុមមេធាវីជួយការងារច្បាប់របស់អាជ្ញាធរជាតិអប្សរា បានប្ដឹងទៅលើឈ្មោះ លី អ៊ុំអេង ពី បទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និងរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិគីរីមនន្ទ ភូមិតាប៉ាង និងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអំឡុងខែធ្នូ ឆ្នាំ២០២០ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តម្កល់រឿងទុកឥតចាត់ការ។

ដីកា របស់តុលាការបានបន្តថា – តម្កល់សំណុំរឿងព្រហ្មទណ្ឌ លេខ ២៤៧ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២១ របស់ អយ្យការអមសាលា ដំបូងខេត្តសៀមរាប ចោទប្រកាន់លើឈ្មោះ លី អ៊ុំអេង ពីបទៈ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ និង រំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់ ប្រព្រឹត្តនៅភូមិគីរីមនន្ទ ភូមិតាប៉ាង និងភូមិបង្អោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧,នៅអំឡុងខែធ្នូ ឆ្នាំ២០២០ , នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ទុកឥតចាត់ការ។ នេះបើយោងតាមដីកា ដែលឈ្មោះ លី អ៊ុំអេង បានផ្ដល់ឲ្យ«បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.7K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២១

ខេត្តសៀមរាប៖សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាក្រុងសៀមរាប បានចែកអំណោយដល់នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត។ ​ជាមួយគ្នានេះដែរសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកក្រឡាញ់ក៏បានចែកអំណោយជូនពលរដ្ឋ១គ្រួសារផងដែរ។ ការចុះចែកអំណោយនេះធ្វើឡើងនៅថ្ងៃទី២៣ខែឧសភា ឆ្នាំ២០២១ ពីរទីតាំងផ្សេងគ្នា

ទី០១ដោយមានការយកចិត្តទុកដាក់ ពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាខេត្តសៀមរាប បានណែនាំលោកឈាវ មុន្និន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសៀមរាប ព្រមជាមួយសមាជិក សមាជិកា នាំយកអំណោយប្រគល់ជូនលោក  ហង្ស សូផាតភីរម្យ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាប ដែលកំពុងប្រចាំការនៅគោលដៅ  ការពារប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័កនៅភូមិវត្តស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប  ខេត្តសៀមរាប។

+អំណោយដែលប្រគល់ជូនរួមមាន៖

⁃ តង់១ឈុត ប្រវែង ៣មែត្រ

⁃ អាកុលចំនួន ៣០លីត្រ

⁃ ម៉ាស ចំនួន ៥០០ ម៉ាស

⁃ ជែលលាងដៃចំណុះ៥០០ម.ល ចំនួន៥ដប

⁃ ទឹកសុទ្ធ ចំនួន ៣០យួរ

ទី០២ដោយមានការយកចិត្តទុកដាក់ពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប បានណែនាំ លោក ឈាន សារ៉ាត់ ប្រធានផ្នែកបដិសណ្ឋារកិច្ច សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ស្រុកក្រឡាញ់ តំណាងលោកឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧)សាខាស្រុកក្រឡាញ់ បានដឹកនាំសមាជិក សមាជិកា សហការណ៍ជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ឃុំក្រឡាញ់  តំណាងលោក ដោ វឿ មេឃុំក្រឡាញ់  នាំយកគ្រឿងឧបភោគបរិភោគប្រគល់ជូន គ្រូសារ អ្នកស្រី ប៉ែន ភឿត អាយុ ៤៤ឆ្នាំ ដែលស្រ្តី មេម៉ាយ និងពិការជើង រស់នៅជាមួយកូនស្រី ២នាក់ នៅភូមិអូរក្រឡាញ់ ឃុំក្រឡាញ់  ស្រុកក្រឡាញ់ ខេត្ត សៀមរាប។

អំណោយដែលប្រគល់ជូនរួមមាន៖

⁃ អង្ករ ២៥គីឡូ

⁃ ទឹកសុទ្ធ ១០យួរ

⁃ មី ១កេស

⁃ ត្រីខ ១យួរ

⁃ ទឹកស៊ីអ៊ីវ ១យួរ

⁃ ទឹកត្រី ១យួរ

⁃ ប្រេងឆា ១លីត្រ

⁃ ស្ករស ១គីឡូ

⁃ ប៊ីចេង ១គីឡូ

⁃ អំបិល ១គីឡូ

⁃ ថវិកា៥ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២១

ខេត្តសៀមរាប៖លោកជំទាវ បណ្ឌិត លី អ៊ុំអេង បានធ្វើការបដិសេធ ការបង្ហោះរបស់សារព័ត៌មានមួយចំនួន ដែលបានផ្សព្វផ្សាយចោទប្រកាន់មកលើ លោកជំទាវ ។

«សំឡេង» លោកជំទាវបណ្ឌិត លី អ៊ុំអេង ខាងក្រោមនេះ៖

https://www.srpostnews.com/wp-content/uploads/2021/05/០៣.ogg

ការបដិសេធនេះធ្វើឡើងមានសារព័ត៌មានមួយចំនួនបានបង្ហោះថា ឈ្មោះ លី អ៊ុំអេង មានជម្លោះដីធ្លីជាមួយសហគមន៍ដីធ្លី កើតមានឡើងចាប់តាំងពីឆ្នាំ២០០២- ២០០៣- ២០០៤ រហូតមកដល់បច្ចុប្បន្ននេះ មានរយ:ពេលជិត២០ឆ្នាំមកហើយ នៅតែមិនទាន់បានដោះស្រាយចប់នៅឡើយ។ ថ្មីៗនេះ នៅកំឡុងខែមករា ឆ្នាំ២០២១ ឈ្មោះលី អ៊ុំអេង ដដែល បាននិងកំពុងតែបន្តបង្កើតជម្លោះវិវាទដីធ្លី ដោយគ្មានវត្តមានអាជ្ញាធរមានសមត្ថកិច្ចណាមួយជួយអន្តរាគមន៍ទប់ស្កាត់ឡើយ។

ករណីចោទប្រកាន់ខាងលើនេះ លោកជំទាវបណ្ឌិត លី អ៊ុំអេង សុំធ្វើច្រានចោលទាំងស្រុង«សំឡេង»

https://www.srpostnews.com/wp-content/uploads/2021/05/០៤.ogg
Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ផយ​ ម៉ក់ ប្រធាន សមាគម ចលនា យុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន នៅថ្ងៃទី២២ ខែឧសភាឆ្នាំ២០២១នេះ ដោយមានការណែនាំពីលោកហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា(ក១៥៧) ខេត្តសៀមរាប បានដឹកនាំលោកអនុប្រធាន និង សមាជិក សមាជិកា នាំយកថវិកាចំនួន​៣៥៨ដុល្លារ (បីរយហាសិបប្រាំបីដុល្លារ​) ដែលបានទទួលពីសប្បុរសធម៌ សមាជិក​ នឹងថ្នាក់ដឹកនាំខេត្ត ទៅប្រគល់ជូនម្ដាយរបស់លោក​ លី​ លឹមវាសនា​ អនុប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ស្រុកវ៉ារិន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍​ ក្រឡាប់រថយន្ដកាលពីថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២១​ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរ(ឈាមកកក្នុងខួរក្បាល) កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្សី​ រាជធានីភ្នំពេញ។

ការប្រគល់ថវិកានេះ ស្ថិតនៅផ្ទះម្ដាយរបស់លោក​ លី​ លឹមវាសនា​ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​។

ក្នុងឱកាសប្រគល់ថវិកាជូន ម្ដាយរបស់លោក​ លី​ លឹមវាសនា​ នេះ លោក​ ផយ​ ម៉ក់​ បានមានមតិសំណេះសំណាល និងសាកសួរសុខទុក្ខដោយចូលរួមសំដែងនូវការសោកស្ដាយចំពោះ លោកលី​ លឹមវាសនា​ ដែលបានជួបគ្រោះថ្នាក់បែបនេះ​ ដោយសារបញ្ហា រីករាលដាល នៃជំងឺកូវីដ-១៩​ ក្រុមការងារមិនអាចទៅសួរសុខទុក្ខ ដោយផ្ទាល់ឡេីយ។

ជាមួយគ្នានេះដែរលោក​ ផយ​ ម៉ក់​ ក្នុងនាមសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាស្រុកវ៉ារិន សូមជូនពរដល់ លោក លី​ លឹមវាសនា​ អោយឆាប់ជាសះស្បេីយ ដើម្បីបានវិលត្រឡប់ មកជួបជុំក្រុមគ្រួសារ​ នឹងបានបន្ដការងារមនុស្សធម៌ចលនាយុវជនកម្ពុជា​(ក១៥៧)ស្រុកវ៉ារិនបន្តទៀត។

លោកផយ​ ម៉ក់​ ក៏បានមានមតិផ្ដាំផ្ញើដល់គ្រួសារ
លោក លី​ លឹមវាសនា សូមមេត្តាចូលរួមអនុវត្តន៍តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ (៣កុំ ៣ការពារ) ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីចៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ក្នុងនាម លោក​ លី​ លឹមវាសនា​ ម្ដាយរបស់គាត់បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់​ លោក​ ហ៊ុន​ ប៉ូគា​ នឹងលោក​ ផយ​ ម៉ក់​ ព្រមទាំងសមាជិក សមាជិកា​ របស់ចលនាយុវជន (ក១៥៧) ទាំងអស់ដែលបានយកចិត្តទុកដាក់សួរសុខទុក្ខ និងនាំយកនូវថវិកាមួយចំនួនមកប្រគល់អោយ​រូបគាត់ ដើម្បីសម្រាប់ដោះស្រាយនូវការលំបាកមួយចំណែក ព្រមទាំងបានជូនពរ ដល់ក្រុមការងារមនុស្សធម៌១៥៧ ជួបតែសេចក្ដីសុខ គ្រប់ក្រុមគ្រួសារ​ ប្រាថ្នាអ្វីបានសម្រេចដូចបំណង​ មានសុខភាពល្អ​ ប្រាជ្ញាឈ្លាសវៃ​ អាយុយឺនយូ​ផងដែរ។

នៅថ្ងៃនេះដែរ លោក ថាញ់ រ៉ូ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក១៥៧)ស្រុកក្រឡាញ់ តំណាងលោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា​ (ក្រុម១៥៧)​ ស្រុកក្រឡាញ់​ ព្រមជាមួយសមាជិក សមាជិកា រួមជាមួយលោក ចំរើន ចំរ៉ុង ជំទប់ទី១ ឃុំក្រឡាញ់ និងលោក លីវ សុម៉េង មេភូមិ សំពៅលូន បាននាំយកអំណោយប្រគល់ជូន លោកយាយ ពៅ សារ៉ាន់ អាយុ ៧៧ឆ្នាំ
រស់នៅភូមិ សំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសព្វថ្ងៃលោកយាយ រស់នៅក្នុងវត្តសំពៅលូន នៅជាមួយចៅស្រី មានសតិមិនល្អ អាស្រ័យដោយបាយវត្ត។

+អំណោយដែលប្រគល់ជូនរួមមាន៖
⁃ អង្ករ ២៥ គីឡូ
⁃ ទឹកសុទ្ធ ១០យួរ
⁃ មី១ កេស
⁃ ត្រីខ ១យួរ
⁃ ទឹកស៉ីអ៉ីវ ១យួរ
⁃ ទឹកត្រី ១យួរ
⁃ ប្រេងឆា ១លីត្រ
⁃ ស្ករស ១គីឡូ
⁃ ប៊ីចេង ១គីឡូ
⁃ អំបិល ១គីឡូ
⁃ ថវិកា ៥មុឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖លោក​ ង៉ាន់​ ភិរុណ​ អភិបាលរង ខេត្ត តំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកទេយ្យវត្ថុ​ ជាគ្រឿងឧបភោគ​បរិភោគ បច្ច័យ​ និងសម្ភារប្រើប្រាស់ ដែលជាអំណោយ របស់រដ្ឋបាល ខេត្តសៀមរាប

វេរប្រគេនព្រះសង្ឃ ចំនួន០៣វត្ត​ ដែលជួបនូវការខ្វះខាត ក្នុងបរិបទជម្ងឺកូវីដ១៩។

ការប្រគេននេះ នៅថ្ងៃសុក្រ​ ទី២១​ ខែឧសភា ឆ្នាំ២០២១ម្សិលមិញ នៅក្នុងបរិវេណវត្តព្រលិត​ ស្ថិតនៅក្នុងភូមិព្រលិត​ ឃុំរេីល​ ស្រុកពួក​ ខេត្តសៀមរាប​។

លោក ស៊ិន​ ចាន់ថុល អភិបាលស្រុកពួក បានឲ្យដឹងថា វត្តដែលជួប រងនូវការខ្វះខាតក្នុងស្រុកមាន ០៣វត្ត​ ក្នុងនោះមាន វត្តព្រលិត​ ស្ថិតនៅក្នុងភូមិព្រលិត​ ឃុំរេីល​ , វត្តរកា​ ភូមិរកា​ ឃុំល្វា​ និងវត្តទួលខ្ពស់​ ឃុំដូនកែវ​ មានព្រះសង្ឃសរុប​ចំនួន​ ៤៥អង្គ។

ទេយ្យវត្ថុ​រួមមាន៖​ អង្ករចាប់ពី ២០០គីឡូក្រាម ដល់ ៣០០គីឡូក្រាម អាស្រ័យលើចំនួនព្រះសង្ឃ និងតាជី-យាយជី ក្រៅពីនេះមាន មី ១០កេស​ ,ទឹទឹកសុទ្ធ ៥កេស​ ,ទឹកត្រី ៥កេស​,ទឹកស៊ីអ៊ីវ ៥កេស​ , ត្រីខ​ ២កេស​ , ស្ករស ,ទឹកដោះគោ ភេសជ្ជៈ​ អាកុល​ និង​ បច្ច័យ​ ២លានរៀល​ សម្រាប់វត្ត​នីមួយៗ។

សូមជម្រាបថា កម្មវិធីប្រគេនទេយ្យវត្ថុ​ មានចង្ហាន បិណ្ឌបាតជាដើមនេះ ត្រូវបានរដ្ឋបាលខេត្តបានរៀបចំ ឡើង សម្រាប់បណ្តាវត្តចំនួន៣៦​(វត្ត​ ៣០​ និងអាស្រមចំនួន៦)​ ដែលជួបការលំបាកខ្លាំង ស្ថិតនៅតាមបណ្តាមូលដ្ឋានស្រុកទាំង១១ទូទាំងខេត្ត លើកលែងតែក្រុងសៀមរាប ។ ពិធីវេរប្រគេនចំពោះព្រះសង្ឃនូវទេយ្យវត្ថុ​ គ្រឿងឧប ភោគបរិភោគ បច្ច័យ​ និងសម្ភារៈ​នៅវ​ត្តព្រលិត​ថ្ងៃ​នេះ​ មានវត្តចំនួន​ ០៣ ហើយនេះគឺជាជំហានទី៣​ហើយ បន្ទាប់ពីធីវេរប្រគេននេះ បានធ្វើនៅស្រុកក្រឡាញ់​ និងស្រុកអង្គរធំកន្លងមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២១

ខេត្តសៀមរាប៖នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមុននេះបន្តិចថា បុរសម្នាក់បានស្លាប់នៅលើម៉ូតូ ម៉ាកសូមាអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខសៀមរាប ១V.០៥៨៥ បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៥ព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ ចំណុចខាងត្បូងសណ្ឋាគារសុខា៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

នគរបាលបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សម្បត្តិ មុន្នី អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិអញ្ចាញសង្កាត់នគរធំ ក្រុងសៀមរាប។

បើតាមនគរបាលបានបញ្ជាក់ថា ការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ផឹកស្រាស្រវឹងបណ្ដាលឱ្យខ្យល់គស្លាប់តែម្ដង។ ក្រោយពីបានពិនិត្យសាកសពរួច ប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២១

ខេត្តសៀមរាប៖លោក ឆាត ឆីហ៊ុយ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ រួមជាមួយ លោកអនុប្រធាន និង សមាជិក​ សមាជិកា នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២១នេះ ” បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ លោក ប៉ាន់ សារេត សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោក ឃុត សំអាត ប្រធានក្រុមប្រឹក្សាស្រុក។

គោលបំណង របស់ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាស្រុកក្រឡាញ់ គឺដើម្បីកិច្ចពិភាក្សា អំពីសកម្មភាព ការងារមនុស្សធម៌ របស់ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកក្រឡាញ់ និង កិច្ចសហការណ៍ ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកក្រឡាញ់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page135 Page136 Page137 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត មេគយចល័ត លោក ព្រាប គារ៉ាត់ «ហៅ សិដ្ឋ» ដាក់ពង្រាយមន្ត្រីក្រោមឱវាទ និងជនស៊ីវិលចាំដេញកាក់ឡានដឹកទំនិញឱ្យចូលបង់លុយតាមអំពើចិត្ត ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ហេតុអ្វីគ្មានអ្នកសារព័ត៌មានសួរប្រធានអាស៊ានពីជម្លោះព្រំដែនកម្ពុជា-ថៃ? ចុះផ្សាយថ្ងៃទី ៣០ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×