Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ដែលបម្សល់ទុកពីសម័យសង្គ្រាម។

ហេតុការណ៍ប្រទះឃើញបានកើតឡើង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្បែរផ្ទះចំណុចជើងភ្នំក្រោម ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថាគ្រាប់យុទ្ធភណ្ឌ័ មាន គ្រាប់ត្បាល់(82mm) ១គ្រាប់. គ្រាប់(B40) ១គ្រាប់.គ្រាប់ផ្លោង(23mm)១គ្រាប់។ទោះជាយ៉ាង ណាករណីនេះត្រូវបានមន្ត្រីស៊ីម៉ាក់ចុះទៅពិនិត្យនិងដាក់សញ្ញាគ្រោះថ្នាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចចិត្តបាញ់សម្លាប់ខ្លួនឯងដោយដោយកាំភ្លើងកែច្នៃ ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៣ និង ៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នៅចំណុចចំការដំឡូងក្រោយផ្ទះ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

តាមរបាយការណ៍បានឲ្យដឹងថា
ករណី ធ្វើអត្តឃាត (បាញ់សម្លាប់ខ្លួនឯងនឹងកាំភ្លើងកែច្នៃ កាំភ្លើងឆ្នុក) នេះ ជនរងគ្រោះមានឈ្មោះ រើន ណារិន អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

របាយការណ៍បានបន្តថាមូលហេតុ ជនរងគ្រោះខឹងរឿងម្ដាយឪពុក និងប្រពន្ធស្ដីបន្ទោសគ្រប់បែបយ៉ាង រឿងរកស៊ីមិនដែលសល់ប្រាក់។

សមត្ថកិច្ចបានស្រង់សម្ដីការបំភ្លឺរបស់ម្តាយជនរងគ្រោះឈ្មោះ ខាវ ស៊ើង អាយុ៤៥ឆ្នាំ និងការបំភ្លឺរបស់សាក្សី និងការធ្វើកោសលវិច័យរបស់នគរបាលស្រុកស្វាយលើ សន្និដ្ឋានថា៖ ជនរងគ្រោះពិតជាស្លាប់ដោយការបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំពាក់ពន្ធ័និងករណីផ្សេងនោះទេ។ ក្រោយបានពិនិត្យសមត្ថកិច្ចបានប្រគល់សាកសពជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។ ចំណែក អាវុធ (កាំភ្លើងឆ្នុក) បានដកហូតនិងបានរក្សាទុកនៅអធិកាដ្ឋាននគរបាលស្រុកស្វាយលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបបានបង្ហាញថា «យុវជនជាសរសទ្រូងរបស់ជាតិ ជាកម្លាំងបន្តវេនប្រកបដោយសក្ដានុពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពាររាល់សមិទ្ធិផលសង្គម»។ ភាពរឹងមាំរបស់យុវជនកម្ពុជាគឺតំណាងឱ្យអនាគតដ៏រុងរឿងរបស់ជាតិទាំងមូល”។ ដោយឈរលើទស្សនៈនេះ គណបក្សប្រជាជន បានយកចិត្តទុកដាក់បន្តការអភិវឌ្ឍយុវជនឱ្យមានការរីកចម្រើនលើគ្រប់ផ្នែកទាំងចំណេះដឹង ចំណេះធ្វើ ការបង្កើតការងារ ការពង្រឹងកាយសម្បទា និងថែទាំសុខភាព ព្រមទាំងអប់រំអំពីសីលធម៌រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ចៀសផុតពីអំពើហិង្សា និងអំពើអបាយមុខនានា ហើយបានប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួនស្របតាមគោលការណ៍គោលនយោបាយរបស់គណបក្សបានយ៉ាងល្អប្រពៃ។

លោកទៀ សីហា ថ្លែងបែបនេះ ក្នុងពិធីប្រកាសសេចក្តីសម្រេច ស្ដីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាព ក្រុមការងារយុវជនគណបក្សខេត្ត ផែនចំណុះ ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប និងសម្ពោធស្នាក់ការយុវជន គណបក្សខេត្ត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ព្រឹកមិញនេះ។

លោកទៀ សីហា មានប្រសាសន៏ថា ចំពោះពិធីប្រកាសសេចក្តីសម្រេច ស្តីពីការកែសម្រួល និងបំពេញបន្ថែម សមាសភាពក្រុមការងារយុវជននៃគណបក្សខេត្ត ផែនចំណុះក្រុមការងារយុវជនគណបក្សខេត្ត និងសម្ពោធស្នាក់ការយុវជនគណបក្សខេត្តនេះ សូមកោតសរសើរចំពោះ ការចូលរួមប្រកបដោយ ស្មារតី សកម្ម ព្យាយាម និងការលះបង់ខ្ពស់របស់ឯកឧត្តម លោក លោកស្រី និងអ្នកនាងកញ្ញា ដែលបានធ្វើឱ្យសម្រេចបានលទ្ធផលការងារយុវជនរបស់ខេត្ត ឆ្លើយតបបានទៅនឹងសេចក្តីកំណត់របស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងសេចក្ដីណែនាំរបស់យុវជនគណបក្សថ្នាក់កណ្ដាលដែលបានដាក់ចុះកន្លងមក។

លោកបានបញ្ជាក់ទៀតថា ដើម្បីសម្រេចគោលបំណងនេះគណបក្សប្រជាជនកម្ពុជា ត្រូវតែបន្តលើកកម្ពស់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជា ជីវៈចំណេះដឹងវិទ្យាសាស្ត្រ បច្ចេកទេស កម្មវិធីបំនិនជីវិតដល់យុវជនជាដើម។ ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានរក្សាការពារសុខសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌ សម្រាប់យុវជនដោយយកចិត្តទុកដាក់បញ្ចូលតម្រូវការយុវជនក្នុងផែនការអភិវឌ្ឍគ្រប់កម្រិត ពង្រីកការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងជំរុញការអនុវត្តជាជំហានៗនូវទិសដៅយុវភាវូបនីយកម្ម ក្នុងការផ្តល់នូវការទទួលខុសត្រូវនៅគ្រប់លំដាប់ថ្នាក់ដល់យុវជនដើម្បីឱ្យយុវជនកាន់តែពង្រីកបាននូវឱកាស និងសមត្ថភាពរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេស លើកទឹកចិត្តពង្រឹងចលនាស្ម័គ្រចិត្តរបស់យុវជនចូលរួមក្នុងសកម្មភាពកសាងយុត្តិធម៌សង្គមការទប់ស្កាត់បាតុភាពអសកម្មតាមសហគមន៍និងក្នុងសកម្មភាពផ្សេងៗទៀត ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជននៅតាមបណ្តាមូលដ្ឋាន ក៏ដូចជាផលប្រយោជន៍សាធារណៈផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២១

ខេត្តសៀមរាប៖ខ្ញុំបាទប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ និងសហការី ទាំងអស់ សូមគោរពជូនពរ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក្នុងឱកាសនៃថ្ងៃខួបកំណើតរបស់ឯកឧត្ដម «៣១ សីហា ១៩៨០» « ៣១ សីហា ២០២១ »

អង្គភាពគេហទំព័រសៀមរាបប៉ុស្ដិ៍  www.srpostnews.com

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២១

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានអះអាងថា ដើម្បីសម្រេចបាននូវការកសាងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប ឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃ របស់សមាគមបណ្តាញទី ក្រុង ឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តក៏បានរៀបចំជាសំណើ (Proposal) ដើម្បីដាក់ស្នើសុំជូនទៅទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ក្នុងការស្នើសុំជំនួយកិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំទីក្រុងឆ្លាតវៃក្នុងក្រុង សៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ។ លោកថា ជាការឆ្លើយតបតាមសំណើស្នើសុំរបស់ រដ្ឋបាលខេត្តសៀមរាប ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានទទួលយកសំណើ (Proposal) រួចហើយ ដើម្បីជួយរៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃអាស៊ាន។

លោកអះអាងបែបនេះ ក្នុងកិច្ចប្រជុំតាមរយ:ប្រព័ន្ធ Zoom ស្តីពីការរៀបចំគម្រោងទីក្រុងឆ្លាតវៃក្នុងក្រុងសៀមរាប។

លោក ទៀ សីហា បានបន្តថាក្រុងសៀមរាប ត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិក នៃបណ្តាញទីក្រុង ឆ្លាតវៃអាស៊ាន កាលពីឆ្នាំ២០១៨ កន្លងទៅ រដ្ឋបាលខេត្តសៀមរាប ក៏ដូច ជារដ្ឋបាលក្រុងសៀមរាប បានធ្វើការរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគ ទៅលើហេដ្ឋារចនា សម្ព័ន្ធ ក្នុង ក្រុង ដើម្បីបង្កលក្ខណងាយស្រួល ជាមួយប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )និងក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន។

លោកបានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវរបស់ក្រុមការងារJICA ក្នុងរយៈពេលជាង ០១ឆ្នាំកន្លងមកនេះ គឺផ្តោតការសិក្សាលើគម្រោងចំនួនពីរ គឺគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ (Smart City Data Collection and Analysis) និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងក្រុងសៀមរាប (CCTV System Introduction)។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ម្សិលមិញ នៅរដ្ឋបាលខេត្តសៀមរាប ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមវត្តមានលោក ទៀ សីហា អភិបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២១

ខេត្តសៀមរាប៖ព្រះចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បានប្រគល់គ្រឿងឧបភោគ បរិភោគនិងបច្ច័យមួយចំនួនចូលរួមបុណ្យសព ប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពខ្វះខាត។

ការប្រគល់ធ្វើឡើង នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ តាមរយៈលោកស្រី លី គីមហៀក សមាជិកភូមិទក្សិណខាងត្បូង និងប្រជាការពារភូមិ ដោយគ្រឿងឧបភោគបរិភោគ មួយចំនួន មានដូចជា៖-គ្រឿងបាឡុងមួយឈុត-អង្ករចំនួន៥០គីឡូក្រាម-ទឹកត្រី១យួរ-ទឹកស៊ីអ៉ីវ១យួរ-មីចំនួន១កេស និងបច្ច័យចំនួន១០ម៉ឺនរៀល។

ពលរដ្ឋដែលទទួលមរណៈភាព ដោយសារដាច់សសៃឈាមនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានឈ្មោះ ញឹក នាង ភេទប្រុស អាយុ ៧៣ឆ្នាំ ដែលភរិយាឈ្មោះយិន សុខាអាយុ៧០ឆ្នាំ បានព្រមទាំងមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ដែលបានរស់នៅលើដីចំណីផ្លូវស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១ ថ្ងៃទី ៣០ ខែសីហ ឆ្នាំ២០២១ ត្រង់ចំណុច ធ្វើសំយាបផ្ទះឈ្មោះ សុយ សង្វាត ភេទប្រុស អាយុ៤០ឆ្នាំ ក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ ថាជនរងគ្រោះ មានឈ្មោះ ញុង ញឹម អាយុ៤៤ឆ្នាំ រស់នៅ ភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរបើកបររថយន្តនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ តែបាន សម្រាកពីការងារមកធ្វើជាងផ្សារដែក ធ្វើសំយាបផ្ទះនៅទីតាំងខាងលើ ហើយបានលើកដែក១ដើម (ដែកទំហំ២ហ៊ុន/កន្លះ,ប្រវៃង៦ម៉ែត្រ)ទៅប៉ះនឹងខ្សែភ្លើងស្រាតអមដងផ្លូវ ក្រុមហ៊ុនអគ្គិសនីខេត្តសៀមរាប បណ្ដាលឲ្យទុសេខ្សែភ្លើង(ឆក់)ខ្លួនធ្លាក់ពីលើកំពស់ប្រហែល៣,៥០ម៉ែត្រមកដី ដោយរងរបួសឆេះរលាកស្បែកលើដងខ្លួន បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ សីហា ២០២១

ខេត្តសៀមរាប​៖​ក្មេងស្ទាវចំនួន៤នាក់ ត្រូវបាននគរបាល​ក្រុង​សៀមរាប​ ឃាត់ខ្លួន​ករណី​បង្ក​ភាព​អនាធិបតេយ្យ​ វាយ​កាប់​ចាក់​គ្នា។

ការបង្ករហិង្សានេះ នៅ​វេលា​ម៉ោង​១២​និង​ ៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​ ២៩​ ខែសីហា​ ឆ្នាំ​២០២១​ នៅ​ត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​កៅស៊ូ​ បុរីសៀងណាំ​២​ ស្ថិត​នៅ​ភូ​មិច​ន្លោ​ង​ សង្កាត់​ស្រ​ង៉ែ​ ក្រុងសៀមរាប។​

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្ទាវ​ទាំង​៤​នាក់៖
១.​ឈ្មោះ​ យិ​ន​ សីលា​ ហៅ​ សិលា​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​។​
២.​ឈ្មោះ​ ស្រឿង​ ធា​រី​ ហៅ​ ឃ្លូ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ មុខរបរ​ សិស្ស​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កសិកម្ម​ សង្កាត់​សង្កែ​ ក្រុង​សៀមរាប​។​
៣.​ ឈ្មោះ​ វុន​ ភុង​ឃី​ ភេទ​ប្រុស​ អាយុ​ ២១​ឆ្នាំ​ មុខរបរ​សិស្ស​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កសិកម្ម​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​។​
៤.​ឈ្មោះ​ រឿ​ន​ រ៉ុ​ង​សុ​ម៉ា​លុ​ច​ ហៅ​ យុយ​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​កសិកម្ម​សង្កាត់​ស្រ​ង៉ែ​ ក្រុង​សៀមរាប​។​

ជុំវិញការឃាត់ខ្លួននេះ លោក ភឹង​ ចិ​ត្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បានអោយ​ដឹង​ថា​ ជនសង្ស័យពាក់ព័ន្ធ​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើប្រាស់​អាវុធ​ផ្សេងៗ​)​ និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​។​

ពាក់ព័ន្ធករណីនេះ​ សមត្ថកិច្ច​រក​ឃើញ​ និង​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​៖ កាំបិត​ខ្វែវ​គ្មាន​ដង​ ១​ដើម​ ម៉ូតូ​ចំនួន​ ២​គ្រឿង​ ជា​មធ្យោបាយ​ ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៤​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​សៀមរាប​1P-5760​ និង​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​ 2005​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​1L-7023​។​ ​បច្ចុប្បន្ន​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​ទៅ​នីតិវិធី​បន្ត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២១

ខេត្តសៀមរាប៖លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌស្នងការប៉ូលិសខេត្តសៀមរាប បានឲ្យដឹងថា តាមការស្រាវជ្រាវ មិនមានការផ្ទុះអាវុធនោះទេ ជាការផ្ទុះកំប៉ុងហ្គាសតែប៉ុណ្ណោះ។

លោកភឹង ចិន្តារ៉េត បដិសេធប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីមានហ្វេសប៊ុកបង្ហោះថាមានករណីផ្ទុះអាវុធ ក្នុងជម្លោះដីធ្លីមួយកន្លែង។

លោកភឹង ចិន្តារ៉េត បានបញ្ជាក់ថា កម្លាំងប៉ូលិសព្រហ្មទណ្ឌ របស់លោកបានឃាត់ខ្លួនបុរសម្នាក់ ឈ្មោះតាត គង់ អាយុ៣៦ឆ្នាំមុខរបរកសិករ រស់នៅភូមិរុនតាឯក ឃុំរុនតាឯកស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២៨ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប តាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។ ចំណែកដើមបណ្ដឹងឈ្មោះ ស៊ូ ដារ៉ា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្នរស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយបានប្ដឹងឈ្មោះ គិ ផល្លី ភេទប្រុស អាយុប្រហែល៤០ឆ្នាំ មុខរបររកស៊ី រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងបក្ខពួកពីបទធ្វើឲ្យខូចខាតដោយចេតនា។

ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថនៅវេលាម៉ោង១០ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ សមត្ថកិច្ចបានទទួលព័ត៌មានថា៖ ចុងចោទឈ្មោះគិ ផល្លី និងឈ្មោះ តាត គង់ បាននាំបក្ខពួក មកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅលើដីរបស់ដើមចោទ ទើបនគរបាលចំនួនពីរនាក់លោកងឹម ម៉េងលឹម និងលោកជា ប៊ុនឡុង បានចុះទៅដល់ធ្វើការស្រាវជ្រាវដោយស្លៀកពាក់ស៊ីវិលមិនមានកាំភ្លើងនៅជាប់និងខ្លួននោះទេ។

ប៉ូលិសបានបញ្ជាក់ថាក្រោយក្រោយពិនិត្យនៅកន្លែងកើតហេតុបានឃើញបង្គោលរបងត្រូវបានវាយបំបាក់ និងផ្ទះប្រក់ស័ង្កសីទំហំ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ០១ខ្នង បន្ទប់ទឹកប្រក់ស័ង្កសី១ ត្រូវបានខូចខាតទាំងស្រុងផងដែរ។ ក្នុងនោះចុងចោទនិងអ្នកសារព័ត៌មានជាច្រើននាក់ដែលកំពុងធ្វើការឡាយ(Live) ក៏ចុងចោទនិងអ្នកសារព័ត៌មានបាននាំគ្នាគេចខ្លួន នៅសល់តែឈ្មោះតាត គង់ សមត្ថកិច្ចក៏ឃាត់ខ្លួនតែម្ដង។

បើតាមសមត្ថកិច្ចបញ្ជាក់ថាឈ្មោះ តាត គង់ បានឆ្លើយសារភាពថាខ្លួននិងបក្សពួកពិតជាបាននាំគ្នាយកកាំបិតដំបងខ្វែវធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញរបងផ្ទះនិងបន្ទប់ទឹក នៅលើដីរបស់ឈ្មោះ ស៊ូ ដារ៉ា មានទីតាំងស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ពិតប្រាកដមែន។

ឈ្មោះ តាត គង់ បានបន្តថា ពេលដែលនគរបាល ទៅដល់ទីកន្លែងកើតហេតុ លោកពុំឃើញ មានអាវុធ ឬមានការផ្ទុះអាវុធនោះឡើយ។ ទោះជាយ៉ាងណា ករណីនេះសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនខ្លួន ឈ្មោះ តាត គង់ ទៅតុលាការតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ សីហា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅតាមផ្លូវ។

ហេតុការណ៍ភ្ញាក់ផ្អើលបានឡើង នៅវេលាម៉ោង ១២ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២១ នេះនៅត្រង់ចំណុចព្រៃអាងរាងតេ ស្ថិតនៅភូមិ តាចេកសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមរបាយការណ៍ប៉ូលិសខេត្តសៀមរាបបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ យី អាយុ៥១ឆ្នាំ មានទីលំនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

របាយការណ៍ដដែលបានបញ្ជាក់ថា ករណីនេះបើតាមសមត្ថកិច្ចពិនិត្យ មូលហេតុខ្យល់គរស្លាប់ ខណ:ដើររកឃ្មុំក្នុងព្រៃអាងរាងតេ។ ក្រោយពីបានធ្វើការពិនិត្យវិច័យរួច សមត្ថកិច្ចបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា ជំរុញឲ្យអង្គភាពជំនាញធ្វើការពិនិត្យ និងរៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់បណ្តាញ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និង នៅជុំវិញទីតាំងវិនិយោគ របស់ក្រុមហ៊ុន ស៊ូ ជីង បានប្រើប្រាស់ជាធម្មតា។ ជាមួយគ្នានេះដែរ អាជ្ញាធរក្រុងសង្កាត់ ត្រូវរៀបចំបញ្ហាបរិស្ថាន ឲ្យមានសណ្ដាប់ធ្នាប់។

អភិបាលខេត្តសៀមរាប លោក ទៀ សីហា ក៏បានឲ្យស្រង់នូវសារពើភណ្ឌទ្រព្យសម្បត្តិ របស់ក្រុមហ៊ុន រួមមានអគារ និង គ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និងគ្រប់គ្រង់ជាណ្ដោះអាសន្ន។

អភិបាលខេត្តក៏បានប្រាប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងលើការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ ទូទៅ រួមនឹងការដោះស្រាយ បញ្ហានាៗ ដើម្បីសម្រួលដល់ ដំណើរការជាប្រក្រតី ជូន ប្រជាពលរដ្ឋ ដែលកំពុងប្រកបរបរនៅក្នុងទីតាំង និង សមាគមកាណូតដឹកភ្ញៀវឲ្យដំណើរការ ជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី។

លោក ទៀ សីហា ថ្លែងជំរុញបែបនេះ នៅថ្ងៃទី២៧ ខែសីហា ម្សិលមិញ ក្នុងឱកាសដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលស្ថានភាព ទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប។

មន្ត្រីរដ្ឋបាលសាលាខេត្តសៀមរាបបានឲ្យដឹងថាក្នុងការចុះពិនិត្យក្រុមការងារ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និង ហ៊ុំព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ០២អគារ គឺ ១. ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និង២. ទីតាំងរោងយានដ្ឋានជួសជុល គ្រឿងចក្ររបស់ក្រុមហ៊ុន។ ក្នុងនោះមិនអនុញ្ញាតឲ្យមានការចេញ-ចូលក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុំព័ទ្ឋ ពិសេសសន្តិសុខប្រចាំ ការរបស់ក្រុមហ៊ុនចំនួន ០៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ ក្រុមការងារចម្រុះបាន ណែនាំឲ្យធ្វើការចាកចេញពីទីតាំង វិនិយោគ ផងដែរ។

សូមរំឭកថាទីស្តីការគណៈរដ្ឋមន្រ្តី បានចេញ សជណសម្រេចលុបចោលនូវ គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំង វិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ក្នុងនោះរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

សេចក្ដីសម្រេចនេះ បានចេញកាលពីថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២១ ចុះហត្ថលេខាដោយ លោក ហុីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយយោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២១

ខេត្តសៀមរាប៖នគរបាលផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាល សហការជាមួយនគរបាលរដ្ឋបាលឃុំកណ្ដែក បានឃាត់ខ្លួនបុរសម្នាក់ករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ការឃាត់ខ្លួនធ្វើឡើងនៅពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២១ នៅចំណុចបុរីអចលនទ្រព្រអង្គរ ស្ថិតនៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពបានដឹងថា ជនសង្ស័យមានឈ្មោះ ទិត្យ វាសនា អាយុ៣០ឆ្នាំ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖-ម្ស៉ៅក្រាមសថ្លា(ប្រភេទម៉ាទឹកកក) ចំនួន៧ កញ្ចប់។ ជញ្ជីងថ្លឹងចំនួន០១គ្រឿង
-ក្រដាសព៌ណទឹកប្រាក់ចំនួន០២ដុំ។ ថង់ប្លាស្ទិកសម្រាប់វេចខ្ចប់ចំនួន១៣០ថង់។បំពង់បឺត០៦កំណាត់។ ដែកកេះកែច្នៃចំនួន៣គ្រឿង។ទូរស័ព្ទចំនួន០២គ្រឿង។

ក្រោយសាកសួរសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីអនុវត្ដន៍ ទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page118 Page119 Page120 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×