Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២១

ខេត្តសៀមរាប៖លោកអៀង មករា ស្នងការរងទទួលផែនធនធានមនុស្ស តំណាងលោកតេងច័ន្ទណាត ស្នងការស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃអាទិត្យ ថ្ងៃទី ២៤ ខែតុលា នេះ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោករួន សារ៉ន នាយផ្នែកស្ថិតិនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានរៀបចំធ្វើពិធីបុណ្យនៅគេហដ្ឋានសពស្ថិតនៅក្នុងភូមិស្វាយស ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១វេលាម៉ោង២០ និង៤៥នាទីយប់ ដោយខ្យល់គ។

ក្នុងឱកាសនោះ លោកអៀង មករា បានអញ្ជេីញបំពាក់ស័ក្កថ្នាក់ វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ពាំនាំការរំលែកទុក្ខរបស់លោកស្នងការ និងបានប្រគល់ជូនថវិការសមាគមមិត្តនគរបាល ចំនួន ៦ ០០០,០០០.០០រៀល(ប្រាំមួយលានរៀលគត់) គ្រឿងឧបភោគបរិភោគ ថវិកាអធិការដ្ឋាននគរបាលស្រុកវ៉ារិនចំនួន ២,៤០០,០០០.០០រៀល ព្រមទាំងថវិកាផ្ទាល់ខ្លួនមួយចំនួនរបស់លោកចូលរួមក្នុងពិធីបុណ្យសពនេះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២១

ខេត្តសៀមរាប៖ផ្ទះ១ខ្នងត្រូវបានអគ្គីភ័យឆេះខ្ទេចទាំងស្រុងរួមទាំងទ្រព្យសម្បត្តិជាច្រើនផងដែរ។

អធិការនគរបាលស្រុកជីក្រែង លោកតាំង លីហេង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែតុលានេះថា ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង១៨ និង ១៧ នាទីយប់ ហើយរលត់ទៅវិញនៅម៉ោង​១៩ និង ២៧ នាទីយប់ ស្ថិតនៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះពីផ្លូវ​ជាតិលេខ០៦ ចម្ងាយពីអធិការដ្ឋាននគរបាល ៤១ គីឡូ ម៉ែត្រ ចូលតាមផ្លូវលេខ២៦៦ ទៅទិសខាងជើង។

លោកតាំង លីហេង បានបន្តថាម្ចាស់ផ្ទះមា ឈ្មោះ ប៊ន ហិង ភេទប្រុសអាយុ៥២ ឆ្នាំរស់នៅ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកថាករណីនេះធ្វើឲ្យខូចខាត
១, ផ្ទះ០១ខ្នង ទំហំ០៧ម × ១២ម ថ្មក្រោមឈើលើ កំពស់៩.៣០ម  ប្រក់ក្បឿងជញ្ជាំងក្តារខូចខាត ១០០ %
២,ប្រាក់ខ្មែរ ២.០០០.០០០រៀល
៣,កងដៃផ្លាកទីនចំនួន០២
(តំលៃ១.០០០.០០០រៀល)
៤,ទូរស័ព្ទដៃម៉ាក អាយហ្វូន
០១គ្រឿង
៥,ម៉ូតូចំនួន ០២ គ្រឿងម៉ាកហុង
ដាឌ្រីមសេ១២៥និងម៉ាកកូនទា
៦, កង់០១គ្រឿង
៧, គ្រែឈើប្រអប់ចំនួន ០៤
៨, សម្ភារដែលនៅក្នុងផ្ទះមួយចំនួនឆេះទាំងស្រុង។

លោកតាំង លីហេង បញ្ជាក់ថាកាឆេះនេះមិនបណ្ដាលអោយឆ្លងទៅផ្ទះប្រជាពលរដ្ឋនៅជាប់គ្នាទៀតនោះទេ។ ដោយកម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ ប្រជាពលរដ្ឋ និង ក្រុមពន្លត់ អគ្គីភ័យគ្រប់គ្រងទាន់ពេល។ ក្នុងនោះ ពេលកំពុងកើតហេតុរថយន្តពន្លត់អគ្គីភ័យបានចេញជួយអន្តរាគមន៍១គ្រឿងប្រើប្រាស់ទឹកអស់ ៤រថយន្ដ។មូលហេតុទុសេខ្សែភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ តុលា ២០២១

ខេត្តសៀមរាប៖អាជ្ញាធររដ្ឋបាលខេត្តសៀមរាបបានចេញបម្រាម ហាមចត ឬលក់ដូរលើចិញ្ចើមផ្លូវនាៗ។ សេចក្ដីប្រកាសមួយបានធ្វើឡើងកាលពីពេលថ្មីៗនេះ។

សូមជម្រាបថាថ្ងៃម្សិលមិញ កម្លាំងផែនការងារសណ្ដាប់ធ្នាប់សាធារណ: អធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការណ៍ ជាមួយការិយាល័យជំនាញ បន្តចុះផ្សព្វផ្សាយសេចក្ដីណែនាំ របស់រដ្ឋបាលខេត្ត ដល់ប្រជាពលរដ្ឋ ក្នុងក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ តុលា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាខណៈពេលនេះ វេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២៣ ខែតុលានេះ មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២១

ខេត្តសៀមរាប៖ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋ សាធារណជន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមសូមចូលរួមសហការបន្ថែមទៀត ជាមួយរកងកម្លាំងមានសមត្ថកិច្ច ក្នុងការដាក់ពាក្យបណ្ដឹង និងផ្តល់ព័ត៌មាន ស្នើសុំអន្តរាគមន៍ រាល់បទល្មើស ឬ ហេតុការណ៍ផ្សេងៗដែលបានកើតឡើងជាយថាហេតុ នៅតាមទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឬតាមការិយាល័យ ជំនាញ ដែលនៅជិតបំផុត ដើម្បីរួមចំណែកក្នុងការអនុវត្ត “គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព”។

ការអំពាវនាវធ្វើឡើងនៅក្នុងសេចក្ដីប្រកាសបំភ្លឺព័ត៌មានមួយ នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២១នេះ ដោយអ្នកនាំពាក្យនិងក្រុមការងារប្រតិកម្មរហ័សស្នងការខេត្តសៀមរាប ក្រោយពីសារព័ត៌មានបណ្ដាញសៀមរាបប៉ុស្តិ៍ បានផ្សាយករណីមានអំពើចោរកម្មសារជាថ្មីនៅក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗនិង ៣នាក់ទៀតបានរងរបួសក្នុងករណីរវាងរថយន្តនិងម៉ូតូបុកគ្នា។

ហេតុការណ៍បានកើតឡើងនៅម៉ោង១០និង៤៥នាទី ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិទួលរវៀង ឃុំល្វា ស្រុកពួក។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស្ក ពាក់ស្លាកលេខ កំពង់ចាម.3B.0442 បុកនិងម៉ូតូម៉ាកឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1B.4497 ហើយម៉ូតូបានខ្ទាតទៅប៉ះម៉ូតូ មួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.បន្ទាយមានជ័យ 1M.2465 បណ្ដាលអោយស្លាប់ ឈ្មោះ ព្រឿត ប្រាង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគមខេត្តសៀមរាប.និងរបួសធ្ងន់ស្រាល៣នាក់។ ក្នុងនោះខូចខាតរថយន្ត ០១គ្រឿងម៉ូតូ ចំនួន០២គ្រឿង។

សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុរថយន្តបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។ ចំណែកវត្ថុតាង សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តន៍នីតិវិធីបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូទៅបុកនឹងគោយន្តកន្ត្រៃពីក្រោយ។

អាជ្ញាធរស្រុកក្រឡាញ់បានឲ្យដឹងនៅព្រឹកនេះថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨ និង១០នាទី​ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅ​ភូមិតាភរ ឃុំ​ចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦​៨ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៥-៦ រវាង​ម៉ូតូ​និង គោយន្តកន្ត្រៃ ក្នុង​ទិសដៅស្របទិសគ្នា។

អាជ្ញាធរស្រុកក្រឡាញ់បន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូ​មម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្កាកលេខ បន្ទាយមានជ័យ ១S ៤២៦២ បើក​បរ​ដោយឈ្មោះ ពត ពោ ភេទប្រុស​ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិភ្នំតូច ឃុំតាអាន ស្រុក​ក្រឡាញ់​ ខេត្ត​សៀម សៀមរាប (អត់​ពាក់​មួក​សុវត្ថិភាព ) ទិសដៅពីជើងទៅទិសខាងត្បូង បានបុកចំទ្រុងគោយន្តពីក្រោយគោយន្តកន្ត្រៃខាងឆ្វេង បណ្ដាលឲ្យស្លាប់តែម្ដង។ ចំណែកគោយន្តកន្ត្រៃ ម៉ាកគូប៊ូតាពណ៌ក្រហម គ្មានស្លាក លេខ បើកបរ​ដោយ​មិនស្គាល់អត្តសញ្ញាណ ទិសដៅ​ពីជើង​ទៅខាងត្បូងរត់​គេចខ្លួនបាត់។

អាជ្ញាធរបន្តថាម៉ូតូនិងនិងគោយន្តកន្រ្តៃរងការខូចខាត​ទាំងពីរ។មូលហេតុ​បណ្តាល​មក​ពី​ អ្នក​បើក​បរម៉ូតូមានល្បឿនលឿន និងអ្នកបើកគោយន្តកន្ត្រៃគ្មានភ្លើងសញ្ញាបំភ្លឺនៅខាងក្រោយ។ វត្ថុតាងទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុកនៅ អធិការនគរបាលស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២១

ខេត្តសៀមរាប៖លោក សយ សិរីវុឌ្ឍ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ស្រុកពួក នឹងជាតំណាង លោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប បានឧបត្ថម្ភ អង្ករ.មី.អាកុល ដល់ស្នងការខេត្តសៀមរាប។

ការឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃពុធ ថ្ងៃទី២០ ខែតុលា ម្សិលមិញ នៅស្នងការខេត្តសៀមរាប ក្រោមការទទួលពីលោកលោក តេង ច័ន្ចណាត ស្នងការដ្ឋាននគបាលខេត្តសៀមរាប តាមរយ:លោក នួន សារ៉ុន នាយការិយាល័យ អន្តរាគមន៍ នឹង តម្រួតបទបញ្ជ។

ក្នុងនាម តំណាងលោកហ៊ុន ប៉ូគា លោក សយ សិរីវុឌ្ឍ បានមានមតិសំណេះសំណាល កោតសសើរដល់កម្លាំងនគរបាលខេត្តសៀមរាបទាំងអស់ដែលបានអនុវត្ត បង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ជាពិសេសការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់បានល្អប្រសើរជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប។

សូមជម្រាបថា អំណោយដែលត្រូវប្រគល់ជូនស្នងការនគរបាលខេត្តសៀមរាបរួមមាន៖ អង្ករ ៥០០គីឡូ មី ២០កេសនិងទឹកអាកុល ១កាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២១

ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានចេញសេចក្ដីបំភ្លឺមួយជុំវិញករណីពលរដ្ឋម្នាក់ដែលបានបាត់ម៉ូតូហើយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក។ សូមអានសេចក្ដីបំភ្លឺខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយសារចងក។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ចំណុចក្រុមទី៥ ភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថសជនរងគ្រោះមាន ឈ្មោះផៃ ផែន អាយុ២៦ឆ្នាំ រស់នៅភូមិខ្នារឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀរាប។

សមត្ថកិច្ចបន្តថាជនរងគ្រោះបានធ្វើអត្តឃាត្ត(ដោយចងកសម្លាប់ខ្លួនឯង)នឹងខ្សែភ្លើងពណ៌ខ្មៅលើដើមអាកាស្យាបែមុខទៅទិសខាងកើត កម្ពស់ពីដី៣ម៉ែត្រនិងមានសភាពហើមស្អុយរលួយនិងមានដង្កូវ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាមួយលោកគ្រូពេទ្យមណ្ឌលសុខភាពបន្ទាយស្រី និងយោងតាមការអះអាងរបស់ក្រុមគ្រួសារសព ករណីនេះ ពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ មូលហេតុ មានវិបត្តិក្នុងក្រុមគ្រួសារ ហើយជាមនុស្សញៀនស្រាជាប្រចាំនិងខឹងឪពុកស្តីបន្ទោសបន្តិចបន្តួច។ គ្រូពេទ្យពុំបានយកសំណាកតេស្តរកជំងឺកូវីដ១៩ នោះឡើយ ដោយសពមានសភាពហើមស្អុយរលួយខ្លាំងនិងមានដង្កូវទៅហើយ។ កម្លាំងសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទទួលសាកសពអោយទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២១

ខេត្តសៀមរាប៖លោកលឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានបដិសេធចោលទាំងស្រុង ចំពោះបណ្តឹងអនាមឹក ដែលបានប្តឹងចោទថា រូបលោកប្រព្រឹត្តអំពើពុករលួយ។

ការច្រានចោលរបស់លោកអធិការ គឺក្រោយពេលបណ្តឹងអនាមឹកបែកធ្លាយជាសាធារណ: ហើយត្រូវបានបណ្តាញ សារព័ត៏មាន និងហ្វេសប៊ុកយកទៅចុះផ្សាយជាបន្តបន្ទាប់។

អធិការនគរបាលស្រុកប្រាសាទបាគង លឹម សម្បត្តិ បានថ្លែងថា នៅក្នុងបណ្តឹងដែលបានសរសេរបរិយាយប្តឹងរូបលោកដោយមិនមានដាក់ឈ្មោះ ហើយផ្តិតមេដៃត្រួតលើគ្នានោះ គឺជាបុគ្គលជាអ្នកប្រឌិតប៉ុណ្ណោះ។ ក្នុងបណ្តឹងសរសេរថា រូបលោកប្រព្រឹត្តអំពើពុករលួយ សុំអោយថ្នាក់លើដករូបលោកចេញពីដំណែងជាអធិការ​ ករណីនេះ រូបលោកក៏មិនបានដឹងអំពីបំណងរបស់បុគ្គលដែរ តែសង្ឃឹមថា ថ្នាក់លើនឹងស្រាវជ្រាវពិនិត្យនិងពិចារណា។

លោកអធិការបញ្ជាក់ថា កន្លងមកធ្លាប់បានបើកអង្គប្រជុំផ្តល់មតិដើម្បីស្វែងរកថវិកាខ្លះ ក្នុងការកសាងប៉ុស្តិ៍នគរបាលកំពង់ភ្លុក។ ក្នុងនោះក៏បានឯក ភាពគ្រប់បណ្តាប៉ុស្តិ៍ក្នុង១ប៉ុស្តិ៍៥០ម៉ឺនរៀល យកទៅជួយកសាងប៉ុស្តិ៍កំពង់ភ្លុក។ ចំណែករឿងទិញអាយកូមសម្រាប់បំរើការតាមបណ្តាប៉ុស្តិ៍ ក៏ដូចជាក្នុងមូលដ្ឋានស្រុកទាំងមូល ក៏បានឯកភាពក្នុងអង្គប្រជុំផងដែរ។ ក្រៅពីរឿងទាំងនេះ រូបលោកក៏បានចំណាយថវិកាផ្ទាល់ខ្លួនខ្លះៗយកមករៀបចំកែលំអរក្នុងបរិវេណអធិការផងដែរ។

ជាមួយការបកស្រាយរបស់លោកអធិការនេះ លោកសូ ប្លាតុង អភិបាលស្រុកប្រសាទបាគង បានបង្ហោះសារសម្តែងការសោកស្តាយចំពោះបណ្តឹងអនាមឹកដែលផ្តិតមេដៃត្រួតលើគ្នាប្តឹងលោកអធិការ។

លោកអភិបាលស្រុក បានសរសេរថា កន្លងមក អធិការរូបនេះតែងសហការក្នុងការចូលរួមទប់ស្កាត់រាល់បទល្មើសក្នុងមូលដ្ឋាន ពិសេសសុវត្ថិ ភាពពលរដ្ឋ ក្នុងស្រុកប្រាសាទបាគងទាំងមូល គឺគ្រប់ យ៉ាងមិនដូចការចោទប្រកាន់របស់បណ្តឹងអនាមឹកឡើយ។

ចំណែកលោកអធិការ លឹម សម្បត្តិ បានបញ្ជាក់ចុងក្រោយថា គំនិតរបស់បុគ្គល លោកពិតជាពុំអាចហាមឃាត់គេបាន តែសុំថ្នាក់ដឹងនាំ មេត្តាស្រាវជ្រាវ​ ពិនិត្យ និងពិចារណា ត្បិតរូបលោកពុំបានប្រព្រឹត្តដូច បណ្តឹងអនាមឹកនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ តុលា ២០២១

ខេត្តសៀមរាប៖មានការលើកឡើងថាសកម្មភាព បទល្មើសព្រៃឈើ ស្ថិតនៅក្នុងភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប កើតមានយ៉ាងពេញបន្ទុកប៉ុន្តែមិនត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធ ធ្វើការបង្ក្រាបនោះឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ សង្កេតឃើញមានបទល្មើសព្រៃឈើ កើតមានយ៉ាងអនាធិបតេយ្យក្នុងឃុំខ្វាវស្រុកជីក្រែង ជាពិសេសភូមិអូរ។

សេចក្ដីរាយការណ៍មួយបានឲ្យដឹងថា ក្នុងភូមិឃុំខាងលើនេះមានបទល្មើសព្រៃឈើយ៉ាងច្រើន ដោយមិនមានការទប់ស្កាត់ ពីមន្ត្រីបរិស្ថាននិងរដ្ឋបាលព្រៃឈើដែលស្ថិតនៅតំបន់គ្រប់គ្រងនោះឡើយ។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា សកម្មភាពកាប់បំផ្លាញព្រៃឈើនិងដឹកឈើនៅតំបន់ឃុំខ្វាវស្រុកជីក្រែង ត្រូវបានក្រុមឈ្មួញដឹកជញ្ជូនតាមរថយន្តគោយន្តកន្ត្រៃនិងរទេះគោផងដែរ។

ពលរដ្ឋបានបញ្ជាក់ទៀតថា នៅតំបន់ឃុំខ្វាវ ក៏មានទីតាំងសិប្បកម្មកែច្នៃឈើ រាប់សិបកន្លែងផងដែរ ដែលបានកែច្នៃឈើផលិតជាគ្រឿងសង្ហារឹម។ ករណីបែបនេះជាហេតុនាំឲ្យមានការបំផ្លិចបំផ្លាញព្រៃឈើនៅតំបន់ឃុំខ្វាវយ៉ាងធ្ងន់ធ្ងរបំផុត។ ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះគេនៅពុំទាន់ឃើញមានអាជ្ញាធរសមត្ថកិច្ច បញ្ចេញប្រតិកម្មឆ្លើយតបនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page110 Page111 Page112 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ នាយករដ្ឋមន្ត្រី៖ ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×