Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
២ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរបានអះអាងថាផ្ទះរបស់ពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញគ្មានសល់ដោយរួមទាំងបន្ទប់ជួលនិងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ។

ស្ត្រីម្ចាស់ផ្ទះឈ្មោះ ញឹម អ៊ីប អាយុ៦៥ឆ្នាំ មុខនៅផ្ទះ ជាស្ត្រីមេម៉ាយមានកូន៤នាក់ប្រុសម្នាក់។ មុនពេលកើតហេតុស្ត្រីជាម្ដាយបាននាំកូនប្រុសទៅចាក់វ៉ាក់សាំង។

អាជ្ញាធរបានបន្តថាអគ្គិភ័យនេះបណ្ដាលឲ្យបាត់បង់រួមមាន៖ផ្ទះ១ខ្នង ធ្វើពីឈើលើថ្មក្រោមប្រក់ស៊ីប្រូទំហំ១៥ម គុណ០៨ម -បន្ទប់ចំនួន០៨ លើចំនួន០៣បន្ទប់និងខាងក្រោម ០៥ បន្ទប់-.ម៉ូតូ១គ្រឿង ម៉ាកវេវអាលហ្វា ១១០ សេរី២០១៩ពណ៌ខ្មៅ -ទូរទឹកកក០១គ្រឿង- ទូរទស្សន៍១ គ្រឿង-កំព្យូទ័រចំនួន០៩គ្រឿង-កាមេរា១គ្រឿង- ទូរស័ព្ទចំនួន០៣ គ្រឿង -សំលៀកបំពាក់និងរបស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំ (ខូចខាតទាំងស្រុង)។ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៧គ្រឿង នគរបាលខេត្ត២គ្រឿង -អាវុធហត្ថខេត្ត២គ្រឿង-.អប្សរា២គ្រឿង និងនគរបាលក្រុង១គ្រឿង។ បើគិតជាទឹកប្រាក់អស់ប្រមាណជាង១០ម៉ឺនដុល្លារនេះ បើយោងតាមសម្តីរបស់ម្ចាស់ផ្ទះ។ បើតាមអាជ្ញាធរបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងនៅសៀលថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២១ស្ថិតនៅក្រុមទី១០ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មូលហេតុទុស្សេខ្សែរភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖មន្ត្រីសង្កាត់ជ្រាវចាប់ផ្តើមដាក់គ្រឿងចក្រស្តារត្រពាំងបុរាណឈ្មោះ´ហែផ្កា` ហើយរៀបចំទីនោះអោយក្លាយទៅជាតំបន់ទេសចរ បន្ទាប់ពីទទួលបានច្បាប់អនុញាត្ត។

លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវបានបញ្ជាក់ថា ដើម្បីរក្សាសម្បត្តិជាតិអោយស្ថិតស្ថេរគង់វង្ស ហើយទីតាំងត្រពាំងបុរាណនេះមានសក្តានុពល អាចកែប្រែអោយក្លាយទៅជាតំបន់ទេសចរដ៏ទាក់ទាញបានផងនោះ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្ត.ក្រុង សម្រេចអោយមានការស្តារដើម្បីអភិរក្សបែបនេះ។

លោកបន្តថា ត្រពាំងបុរាណឈ្មោះ ហែផ្កា មានទំហំជាង៦ម៉ឺនម៉ែត្រក្រឡា(ជាង៦ហិកតា) ហើយត្រូវជីកជម្រៅ៣ម៉ែត្រ ដោយយកអាចម៍ដីមកចាក់បំពេញជុំវិញទួលមាត់ត្រពាំងកំពស់០.៥ទៅ១ម៉ែត្រតាមស្ថាន ភាពជាក់ស្តែង។ បន្ទាប់ពីរៀបចំរួចរាល់ អាជ្ញាធរនឹងផ្តល់ទីតាំជុំវិញមាត់ត្រពាំងអោយពលរដ្ឋក្នុងមូលដ្ឋានមានការលក់ដូរតាមតម្រូវការ។

ការជីកស្តារត្រពាំងបុរាណនេះ ក្រៅពីរក្សាសម្បត្តិបេតិកភណ្ឌជាតិអោយគង់វង្ស និងរៀបចំទៅជាតំបន់ទេសចរ ក៏អាចផ្តល់មុខរបរដល់ពលរដ្ខក្នុងមូលដ្ឋានមួយចំណែកទៀតដែរតាមរយ:ការលក់ដូរផ្សេងៗ។

លោកចៅសង្កាត់បន្ថែមថា ដោយអាជ្ញាធរគ្រប់ជាន់ ថ្នាក់បានស្រង់ឈ្មោះ និងដោះស្រាយផលប៉ះពាល់ដល់ពលរដ្ឋប៉ុន្មានគ្រួសារ ហើយការជីកស្តារដំណើរ ការបានដោយរលូន គម្រោងនេះនឹងបញ្ចប់នាចុងរដូវប្រាំងខាងមុខនេះហើយ។

សូមបញ្ជាក់ថា ត្រពាំងបុរាណឈ្មោះ´ហែផ្កា` មានទីតាំងស្ថិតក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មានទំហំជាង៦ហិកតា។ កន្លងមកត្រពាំងនេះរងការរំលោភបំពានគ្រប់គ្រងកាន់ កាប់ដោយបុគ្គលមានឥទ្ធិពល៤ទៅ៥រូប ដោយពួកគេវាស់វែងចែកគ្នាសាងសង់មួយផ្នែក និងវាស់ពុះជាដីឡូត៍សម្រាប់លក់មួយផ្នែក។ ប៉ុន្តែក្នុងកំឡុងចុងឆ្នាំ ២០១៩ ដើមឆ្នាំ២០២០កន្លងមកនេះ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរក្រុង និងខេត្តជួយ សង្គ្រោះមកវិញទាន់ពេល ដោយឈូសឆាយវាយ កម្ទេចសំណង់ល្មើសច្បាប់ទាំងនោះ និងដកហូតយកដីត្រពាំងមករក្សាជាសម្បត្តិរដ្ឋ ហើយរៀបចំជាតំបន់ទេសចរ ក្រោមការចូលរួមសហការពីក្រុមពលរដ្ឋបែបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តសៀមរាប នៅថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំសមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទឹម ទឿង អតីតមេបញ្ជាការរងយោធភូមិភាគទី៤ ដែលបានអនិច្ជកម្មនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង២៥នាទីព្រឹក ដោយរោគាពាធ។

លោក សឹង្ហ សំរឹទ្ធិ ក្នុងនាមតំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧( សាខាខេត្តសៀមរាប និងក្នុងនាម សមាគមចលនាយុវជនកម្ពុជា ពិតជាមានសេចក្តីរន្ធត់ សោកស្តាយយ៉ាងក្រៃលេងឥតឧបមា ចំពោះការបាត់បង់នូវ ឥស្សរៈជនរបស់កងយោធពលខេមរភូមិន្ទ បាត់បង់នូវស្វាមីជាទីស្រលាញ់ បាត់បង់នូវឪពុកជាទីគោរព បាត់បង់នូវជីតាប្រកបដោយគុណធម៌ ហើយសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនេះ និង បាននាំយកនូវថវិកាចំនួន ៧០មុឺនរៀល និង ទឹកសុទ្ធចំនួន ២០០យួរ ប្រគល់ជូនលោកជំទាវដែលជាគ្រួសារនៃសពផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ តុលា ២០២១

ខេត្តសៀមរាប៖លោកប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ និងសហការី នៅរសៀលថ្ងៃទី៣១ ខែតុលា នេះបាននាំយកនូវថវិកា ឧបត្ថម្ភដល់ក្រុមគ្រួសារសហការី ស្ថិតនៅភូមិពង្រ ឃុំនគរភាស ស្រុកអង្គរជុំ។

លោកប៊ុត វិចិត្រ ចាងហ្វាងគេហទំព័រសៀមរាបប៉ុស្ដិ៍ បានឲ្យដឹងថា ថវិកាទាំងនេះបានមកពីការចូលរួមរបស់សហការី នៅក្នុងអង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍។

លោក បានបន្តថា បើទោះបីជាថវិកាទាំងនេះមានតិចតួចក៏ពិតមែន តែនេះជាសមានចិត្តមនុស្សធម៌ ក្នុងន័យចែករំលែកគ្នាក្នុងពេលជួបការលំបាក។

លោកប៊ុត វិចិត្រ ក៏បានសូមថ្លែងអំណរគុណចំពោះសហការីទាំងអស់ដែលបានចូលរួមឧបត្ថម្ភ ថវិកាដល់ក្រុមគ្រួសារ លោកម៉ៅ មាន ដែលជាសហការីសារព័ត៌មានសៀមរាបប៉ុស្ដិ៍។ ជាមួយគ្នាផងនេះដែរ ក្នុងនាមចាងហ្វាងការផ្សាយគេហទំព័រសៀមរាបប៉ុស្ដិ៍ សូមកោតសរសើរនិងលើកទឹកចិត្តដល់សហការីទាំងអស់ សូមចេះជួយចែករំលែកគ្នា ទៅវិញទៅមក ក្នុងពេលសហការីណាម្នាក់ជួបការលំបាកជាយថហេតុ។

ជាចុងក្រោយ យើងខ្ញុំនិងសហការីទាំងអស់ សូមជូនពរអ្នកមីងដែលត្រូវជាម្តាយរបស់លោកម៉ៅ មាន ឆាប់ជាពីជំងឺពូងទាំងឡាយ។ សូបញ្ជាក់ថា ថវិកាដែលសហការីបានចូលរួមចំណែកឧបត្ថម្ភ សរុបជាទឹកប្រាក់មានចំនួន ៣៣៥០០០ រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២១

ខេត្តសៀមរាប៖នៅទីបំផុត ដើមឈើដ៏ធំ១ដើមទៀត ដែលនៅកណ្តាលផ្លូវ ខាងកើតស្ទឹងសៀមរាប ត្រូវបានកាប់ចេញនារសៀលថ្ងៃ ២៩ ខែតុលា ឆ្នាំ២០២១នេះ។

ដើមឈើមួយដើមនេះ នៅចំណុចមាត់ស្ទឹងសៀមរាប ខាងកើតក្បែរវត្តព្រះឥន្ទកោសា ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

អាជ្ញាធរបានរាយការណ៍បានឲ្យដឹងថា ដើមឈើទីពីរដែលនៅកណ្តាលផ្លូវខាងកើតស្ទឹងសៀមរាបត្រូវបានកាប់ចេញដើម្បីជាការបញ្ចៀនូវគ្រោះថ្នាក់ដោយជាយថាហេតុ។

អាជ្ញាធរបានបន្តថា នៅថ្ងៃទី ២៨ ខែតុលា ម្សិលមិញ ក៏បានកាប់ដើមឈើមួយដើមផងដែរនៅខាងកើតស្ទឹងសៀមរាប ឆៀងខាងជើងស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

សូមបញ្ជាក់ថា មុនឈានដល់ការកាប់ដើមឈើចំនួន២ដើមខាងកើតស្ទឹងសៀមរាប ដែលនៅចំកណ្តាលផ្លូវបែបនេះ ក្រោយមានបណ្ដាញសារព័ត៌មាននិងសង្គមហ្វេសប៊ុកបានធ្វើការផ្សព្វផ្សាយ។ ករណីនេះត្រូវបានមតិមួយចំនួនបានគាំទ្រឲ្យមានការកាប់ចេញ និងមួយចំនួនទៀតមិនគាំទ្រឱ្យកាត់ចេញនោះទេ។ តែទោះជាយ៉ាងណានៅទីបំផុតអាជ្ញាធរបានសម្រេចកាត់ចេញតាំងពីរដើម។

ជុំវិញករណីនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរជំនាញពាក់ព័ន្ធនៅឡើយទេ ជុំវិញការកាប់ដើមឈើចំនួនពីរដើមខាងលើនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ តុលា ២០២១

ខេត្តសៀមរាប៖មេប៉ូលិសខេត្តសៀមរាប លោកតេង ច័ន្ទណាត បានដាក់បទបញ្ជាឲ្យកងកម្លាំងនគរបាលចរាចរណ៍រឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក។

លោកជិម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែតុលាម្សិលមិញ បានដឹកនាំបញ្ជាកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងអធិការដ្ឋានក្រុង-ស្រុក បង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក យកចិត្តទុកដាក់លើបញ្ហាសុខសុវត្ថិភាពប្រជាពលរដ្ឋ លើដងផ្លូវ និងបន្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមវិថី ឬដងផ្លូវសំខាន់ៗ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តសៀមរាប។ ការដឹកនាំចុះបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បែបនេះអនុវត្តតាមបទបញ្ជារបស់ស្នងការស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ តុលា ២០២១

ខេត្តសៀមរាប៖ឯកឧត្តមទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ផ្ញើសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីគម្រប់ខួបលើកទី ១៧ ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណ:បើកម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុលការណ៍បានកើតឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង លើផ្លូវជាតិលេខ៦។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងរវៀងរថយន្តនិងម៉ូតូសណ្តោងរ៉ឺម៉កទិសដៅបញ្ចាស់ទិសគ្នា។ ករណីនេះ-បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ.តាកែវ៣A៥២៤០ អ្នកបើកបរបានរត់បាត់ ពីលិចទៅកើត បានបុកងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ សណ្តោងរ៉ឺម៉ក.ពាក់ស្លាកលេខព្រះសីហនុ១A៧៤០១ បើកបរដោយឈ្មោះសំ ជា ភេទប្រុសអាយុ២៣រស់នៅភូមិកន្រ្ទាំង ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប(បណ្តាលស្លាប់នៅនឹងកន្លែង)បើកពីកើតទៅលិច។ ក្រោយកើតហេតុកសមត្ថកិច្ចបានយករថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគបាលស្រុក ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប។ ចំណែកកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២១

ខេត្តសៀមរាប៖យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។

សូមរំលឹកថា៖ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីរបស់សម្ដេចហ៊ុន សែន។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន៖ ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧០គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦៤ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣៨ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦២ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩០គីឡូម៉ែត្រផងដែរ។

ដោយឡែក ការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹកមានប្រវែងសរុប២៤៨,៧២៤ គីឡូម៉ែត្រ ការងារ សាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀងប្រវែងសរុប១៤៧,០០៥ គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វក់មានប្រវែង១០១,៧១៩គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន៖ ការងារ បំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើង សញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវដែលស្ថិតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ខ្សែ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២១

ខេត្តសៀមរាប៖មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនមនុស្ស៣នាក់ និងរឹបអូសគ្រឿងញៀនជាង ២៥ គីឡូក្រាម នៅខេត្តសៀមរាបនិងបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ចូលរួមសហការពីកម្លាំងជំនាញនៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប សម្របសម្រួលដោយ លោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោក ថេង សំណាង ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តខេត្តសៀមរាប ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅ ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ ទី១នៅចំណុចក្រោមដើមស្វាយ ប្រហែល១០ម៉ែត្រពីផ្លូវជាតិលេខ៥៩(ចន្លោះគីឡូម៉ែតលេខ៩និង១០) ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទី២ នៅចំណុចផ្ទះគ្មានលេខ បូរីអចលនទ្រព្យអង្គរ ភូមិគោកធ្នោត ឃុំកណ្តែក ស្រុកប្រសាទបាគង់ ខេត្តសៀមរាប ទី៣នៅចំណុចឆែកលំនៅដ្ឋានរបស់ឈ្មោះ លាង ម៉ាប់ ហៅទូច មួយកន្លែងស្ថិតនៅក្នុងភូមិបាលិលេយ្យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លទ្ធផល ៖
ក- ឃាត់ខ្លួនជនសង្ស័យ៖ ៣នាក់ :
១ -ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ (គ្មានលិខិតឆ្លងដែន)
២-ឈ្មោះ លាង ម៉ាប់ ហៅទូច ភេទ ប្រុស អាយុ ៤៥ឆ្នាំ ជនជាតិ ខ្មែរ
៣-ឈ្មោះ ឡុង សុឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ (ប្រពន្ធ លាង ម៉ាប់)
ខ- ចាប់យកវត្ថុតាង : សារធាតុញៀនសរុប ២៥គ.ក្រ ១០២,៤៣ក្រាម
១/មេតំហ្វេតាមីន(ICE) ២៥កញ្ចប់ធំ-២កញ្ចប់តូច ស្មើទម្ងន់ ២៥ គ.ក្រ ០៣១.៧៨ក្រាម
២/មេតំហ្វតាមីន(WY) ចំនួន ៧៨៥គ្រាប់ ស្មើទម្ងន់ ៧០.៦៥ក្រាម
៣/ជញ្ជីថ្លឹង ១គ្រឿង

គ- ចាប់យកទ្រព្យសម្បត្តិ
១/រថយន្ត ១គ្រឿង ម៉ាក LANDCRUISER 570 ពាក់ស្លាក់លេខ ភ្នំពេញ 2AX-7997
២/ទូរស័ព្ទដៃ ចំនួន ៦គ្រឿង
៣/លុយខ្មែរ ៧,៩៥៥,០០០រៀល
៤/លុយថៃ ៤៦,៣៥០បាត
៥/លុយអាមេរិក ២៥,៨៨៥ដុល្លារ
៦/គ្រឿងអលង្ការ(កងដៃ១,ស្នៀតសក់១,បន្តោងខ្សែករ២,ខ្សែករ ៣ខ្សែរ)
៧/បង្កកផ្ទះ ២កន្លែង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋបានស្នើសុំអភិបាលខេត្តសៀមរាប ជួយអន្តរាគមន៍ ការសាងសង់ចិញ្ចើមផ្លូវលេខ២៦។

ក្នុងសេចក្ដីស្នើសុំដែលអង្គភាពសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបានមានដូចខាងក្រោម គោរពជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប

កម្មវត្ថុ៖ ស្តីពីទំហំចិញ្ចើមផ្លូវអមផ្លូវលេខ២៦ ផ្នែកជាប់ប្លង់ក្បាលដីលេខ ១៦២១ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប មានសភាពរួមតូច។ លិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ តុលា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន២នាក់ ករណីជួញដូរគ្រឿងញៀន។

មន្ត្រីប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ម្សិលមិញ។

មន្ត្រីបានបន្តថា ករណីបង្ក្រាបនេះ ដកហូតប្រភេទម្សៅមេតំហ្វេតាមីន០៦កញ្ចប់។ ធ្វើតេស្តទឹកនោមរកសារធាតុញៀន លទ្ធផលឃើញវិជ្ជមាន។ ជនសង្ស័យទី១ ឈ្មោះ ចាន់ សុភ័ក្រ្ភ ភេទប្រុស អាយុ ៣២ឆ្នាំ។
២-ឈ្មោះ ចក់ ម៉ាន ភេទប្រុស អាយុ ២៩ឆ្នាំ។ អ្នកទាំង០២មានទីលំនៅភូមិខ្ទីង ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្តតាមនិតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page109 Page110 Page111 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ កម្ពុជា-ឡាវ ឯកភាពជំរុញដឹកជញ្ជូនផលិតផលកសិកម្មពីកម្ពុជា ឆ្លងកាត់ប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសទី៣ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ស្នងការខេត្តសៀមរាបប្រាប់មន្ត្រីក្រោមឱវាទរបស់ខ្លួនត្រូវផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×