ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានរំលឹកដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអតីតយុទ្ធជនយើង សូមឲ្យមានការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព ទោះបីជាបានចាក់វ៉ាក់សាំងរួចហើយក្តី ដោយត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ។
លោក អ៊ុន ចាន់ដា បានថ្លែងថា មេរោគបម្លែងខ្លួនថ្មីប្រភេទ ដែលតា វាពិតជាងាយឆ្លងណាស់ មានតែការចាក់វ៉ាក់សាំងដូសទី៣ ដូសជំរុញនេះទេ ដែលអាចការពារយើង ឲ្យចៀសផុតពីជំងឺកូវី ឬមេរោគបម្លែងខ្លួនថ្មីបាន ព្រោះប្រភេទវ៉ាក់សាំងនេះវានឹងបង្កើតភាពសាំ និងប្រព័ន្ធការពាររាងកាយយើង ឲ្យមានភាពរឹងមាំបន្ថែមទៀត។
លោកថ្លែងរំលឹកយ៉ាងដូច្នេះ ក្នុងឱកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ជូនអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកមិញនេះ។
លោកថ្លែងបន្តថាដោយមានការយកចិត្តទុកដាក់ គិតគូរ ចំពោះសុខភាពរបស់បងៗ ពូៗ អតីតយុទ្ធជនទាំងអស់ សម្តេចហ៊ុន សែន បានផ្ដល់វ៉ាក់សាំងម្ជុលទី៣ ជាដូសជំរុញ សម្រាប់ចាក់ជូនអតីតយុទ្ធជនយើង។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងជួរមុខ ក្នុងដូសទី១ បានចំនួន ៦០២.៧២៦នាក់ ដូសទី២ បានចំនួន ៤៤៤.៨៨២នាក់ និងដូសទី៣ ឬដូសជម្រុញ បានចំនួន ១៣.៦៦២នាក់។ ដោយឡែក កុមារ និងយុវវ័យ ចាប់ពីអាយុ១២ ដល់១៨ឆ្នាំ ចាក់បានចំនួន ១០០.៩៨២នាក់៕SRP
ខេត្តកំពង់ចាម៖លោក សុីម លាងទ្រី និងអ្នកស្រី ញ៉ែក មុំ ម្ចាស់ហាង «យីហោ ទ្រី មុំ» លក់ស្បែកជើង កាបូប ធ្វើសោ បោះដុំ និងលក់រាយ ដែលមានទីតាំង នៅផ្សារស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាមបាននាំយកអំណោយ មួយចំនួនចែកជូនប្រជាពលរដ្ឋ ចំនួន១០គ្រួសារដែលមានជីវភាពខ្វះខាតខ្លាំងនិងមានជំងឺប្រចាំកាយ រកអ្វីមិនបាន។
ខេត្តកំពង់ចាម៖ផ្ទះមួយខ្នងគិតជាថវិកាសាងសង់អស់ជាង៨ពាន់ដុល្លារ រួមនឹងសម្ភារប្រេីប្រាស់ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ត្រូវបានប្រគល់ជូន លោកយាយម្នាក់ឈ្មោះ ឌឿ ម៉េត អាយុ៧៣ឆ្នាំ មុខរបរដេីរបេះបន្លែស្លឹកឈើលក់ ដែលធ្លាប់ស្នាក់នៅក្នុងខ្ទមចាស់ទ្រុឌទ្រោម ជាមួយនឹងកូនស្រីមេម៉ាយម្នាក់ និងចៅប្រុសស្រី២នាក់ ស្ថិតនៅក្នុង ភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ បានប្រកាសតែតាំង លោកសម ពិសិដ្ឋ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ស្រុកចំការលើថ្មី។
ខេត្តកំពង់ចាម ៖សត្វកន្ធាយយក្សមួយក្បាល ដែលមានទម្ងន់ជាង ៣៣គីឡូ ត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន នៅក្នុងបឹង ១កន្លែង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៩ ខែសីហា ម្សិលមិញហើយបានយកទៅប្រគល់ឲ្យមន្ត្រីជំនាញ ដេីម្បីធ្វេីការអភិរក្ស ។