Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
១២ ឧសភា ២០២៥

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភរិយាថ្នាក់ដឹកនាំ និងក្រុមការងារជាច្រើនរូបទៀត បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅបូជនីយដ្ឋាន រូបសំណាកនាគ នាឃុំកោះពីរ ស្រុកក្រូចឆ្មាររួចមក។

នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកទស្សនាដោយដោយផ្ទាល់ ដល់ផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារជុំគ្នាក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

តាមរយៈ ឯកឧត្តម ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ១៩៨៨ ដោយមើលឃើញថា ផ្ទះចាស់មានសភាពទ្រុឌទ្រោមខ្លាំង ទើបលោកសុំការឯកភាពពី សម្ដេច ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។

បើតាមតាមការបង្ហើបឲ្យដឹងពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះ ឯកឧត្តមមានគម្រោងកែច្នៃ និងរៀបចំផ្ទះនេះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជាការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ តាមរយៈការពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយសក្តានុពល និងភាពទាក់ទាញ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជំរុញឲ្យ ឯកឧត្តម ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.8K
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ ឧសភា ២០២៥

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះសម្បត្តិ កុសល បទ ប៉ុនប៉ងសូកប៉ាន់ និងពីបទ ប្តឹងបរិហារដោយភូតកុហក

https://www.facebook.com/share/1EPde7qFN6/
https://t.me/srpeoplenews
https://t.me/srpostnews
#SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

ខេត្តសៀមរាប៖លោកភុប ផាណារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកា
សម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្ន ឈ្មោះសម្បត្តិ កុសល ភេទប្រុស អាយុ៤១ឆ្នាំ កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែងកំណើតសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងដីកាបានបញ្ជាក់ថា ពីបទ ប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ២៧ និង មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ, ពីបទ ប្តឹងបរិហារដោយភូតកុហក ប្រព្រឹត្តនៅខេត្តសៀមរាប កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១ នៃច្បាប់ស្តីពីការ ប្រឆាំងអំពើពុករលួយ និងពីបទ សូកប៉ាន់ ប្រព្រឹត្តនៅហាងការហ្វេ Brown Riverside (សាខាមាត់ទន្លេ) រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ ជាបណ្ដោះអាសន្ន។

-បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជនត្រូវចោទជាបណ្ដោះអាសន្នឱ្យបានសម្រេចតាម ដីកាបង្គាប់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ ឧសភា ២០២៥

រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ លោកស សុខា បានដកដំណែង​ លោកវរសេនីយ៍ទោ​ ផាង​ ប៉ែត​ អធិការ​ និង​ លោកវរសេនីយ៍ត្រី​ អ៊ុត​ សឿង​ អធិការរងស្រុកកូនមុំ​ ខេត្ត​រតនគិរី​ ដេីម្បី​បេីកផ្លូវ​ឲ្យ តុលាការ​បន្តនិតិវិធី​តាមផ្លូវ​ច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៥

ខេត្តសៀមរាប៖មន្ត្រីបានអះអាងថាគិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២៥នេះ រដ្ឋករទឹកស្វយ័តសៀមរាប បានធ្វើការពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបានចំនួន ២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤ ក្នុងនោះសម្រាប់ក្រុងសៀមរាប និងក្រុងរុនតាឯកតេជោសែន មានចំនួន១៤សង្កាត់ និងស្រុកប្រាសាទបាគង និងស្រុកអង្គរធំ មាន៩ឃុំ ជាមួយនឹងបណ្ដាញចែកចាយប្រវែងជាង ៩០០គីឡូម៉ែត្រ ខណៈក្នុង១ថ្ងៃប្រជាពលរដ្ឋប្រើប្រាស់ទឹកអស់ប្រមាណជាង ៣ម៉ឺនម៉ែត្រគូប។

បើតាម លោក យ៉ៃ មុន្នីរ័ត្ន អគ្គនាយករងរដ្ឋាករទឹកស្វយ័តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ ខែឧសភានេះថា ការងារអាទិភាពទី១ របស់រដ្ឋករទឹកស្វយ័តសៀមរាប គឺពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនជាមុនសិន បន្ទាប់មកទើបពង្រីកវិសាលភាពទៅតាមជាយក្រុង។ បច្ចុប្បន្នក្រុមការងារកំពុងតបណ្ដាញមេនាំទឹកស្អាតចេញពីក្រុងសៀមរាប ទៅដល់ឃុំរលួស ស្រុកប្រាសាទបាគង មានប្រវែង២០គីឡូម៉ែត្រ ដែលជាឥណទានសល់ពីគម្រោងចាយកា (JICA) ប្រើរយៈពេលអនុវត្តន៍១៦ខែ បញ្ចប់នៅឧសភាឆ្នាំ២០២៦។

លោក យ៉ៃ មុន្នីរ័ត្ន បានឱ្យដឹងទៀតថា ដើម្បីឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឆ្នាំ២០៣០ គឺផ្គត់ផ្គង់ទឹកស្អាតជួនប្រជាពលរដ្ឋឱ្យ១០០% បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប បានទទួលទទួលឥណទានពីរដ្ឋាភិបាលនៅឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ពង្រីងផ្ទៃសេវាប្រវែង៤០០គីឡូម៉ែត្របន្ថែមទៀត និងឆ្នាំ២០២៧ ដល់ឆ្នាំ២០២៩ ទទួលឥណទានពី ROD តាមរយៈឥណទានទាំងនេះ នឹងធ្វើឱ្យខេត្តសៀមរាប មានទឹកស្អាតគ្រប់គ្រាន់តាមយុទ្ធសាស្រ្តដែលបានដាក់ចេញ ។

សូមជម្រាបថា បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តសៀមរាប មានរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ គឺរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទឹកវិលយកទឹកក្រោមដី, រោងចក្រប្រព្រឹត្តកម្មទឹកស្អាតយកទឹកពីបារាយណ៍ និងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតជ្រាវ យកទឹកពីបឹងទន្លេសាប ដោយក្នុង១ថ្ងៃអាចផ្គត់ផ្គង់ទឹកស្អាតបានប្រមាណជាង ៩ម៉ឺនម៉ែត្រគូប៕SRP

អត្ថបទ និងរូបភាព៖ លោកស្រី ហាង សុជាតា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ ឧសភា ២០២៥

ខេត្តសៀមរាប៖ក្រុមគ្រួសារ លោក ហារូយូគី តាកាតា នៅថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានរៀបចំមធ្យោបាយ កម្លាំងការពារ ជូនឯកឧត្តម ឯកអគ្គរាជទូត អគ្គកុងស៊ុលជប៉ុន ក្នុងពិធីរំលឹកខួបលើកទី៣២ សម្រាប់លោកអធិការនគរបាល ហារូយូគី តាកាតា នៅសាលាបឋមនាគរាជតាកាតា ដែលស្ថិតនៅភូមិនាគរាជ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ។

សូមរំលឹកផងដែលថាកាលពីថ្ងៃទី៤ ខែឧសភា ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ បានទៅបំពេញទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ និងបានចូលរួមពិធីរំលឹកខួបលើកទី៣២ ដល់វិញ្ញាណក្ខន្ធអតីតអធិការនគរបាល ហារូយូគី តាកាតា ដែលបានបាត់បង់ជីវិតក្នុងថ្ងៃដដែលនេះ នាឆ្នាំ១៩៩៣។

ពិធីរំលឹកខួបនេះធ្វើឡើងនៅទីតាំងដែលលោកអធិការ តាកាតា ត្រូវបានគេសម្លាប់ ខណៈពេលបំពេញកាតព្វកិច្ចបម្រើការជាមន្ត្រីប៉ូលិសស៊ីវិល របស់អាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅស្រុកបន្ទាយអំពិល។ ក្រៅពីម្ដាយរបស់លោកអធិការ តាកាតា បងស្រី និងស្វាមី អតីតសហការីពីក្រុមប៉ូលិសស៊ីវិលក៏បានអញ្ជើញចូលរួមដែរ។ បន្ទាប់ពីបញ្ចប់ពិធីនៅស្ដូបវិញ្ញាណក្ខន្ធ អ្នកចូលរួមទាំងអស់បានទៅទស្សនកិច្ច “សាលាបឋមសិក្សា តាកាតា ហារូយូគី” ដែលស្ថិតនៅម្ខាងផ្លូវ ហើយបានប្រាស្រ័យទាក់ទងជាមួយគ្រូបង្រៀន និងសិស្សានុសិស្សនៅទីនោះផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៥

ខេត្តសៀមរាប៖លោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ចំនួន ៦០គ្រួសារ (ក្នុងនោះប៉ះពាល់ធ្ងន់ទាំង ៦០ខ្នង) ករណីរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។

ពិធីចែកអំណោយនៅធ្វើនៅបរិវេណវត្តសុវណ្ណារាម (ហៅវត្តថ្មី) ស្ថិតក្នុងភូមិសំបូរ ឃុំពង្រក្រោម ស្រុកជីក្រែង។

មានប្រសាសន៍នាឱកាសនោះ លោកអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាលតែងតែចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគាំទ្រយ៉ាងខ្ជាប់ខ្ជួនក្នុងការកៀរគរមូលនិធិសប្បុរសធម៌សម្រាប់សាខា កក្រក ខេត្តសៀមរាប ដើម្បីជួយដល់ជន ងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិជាយថាហេតុ ដូចយ៉ាងខ្យល់កន្ត្រាក់ និងឧបទ្ទវហេតុផ្សេងៗ។ល។

លោកបន្តថា បន្ទាប់ពីទទួលបានព័ត៌មានអំពីខ្យល់កន្ត្រាក់នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូននាពេលនេះ។

ឆ្លៀតក្នុងឱកាសនោះ លោកបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ដ្បិតអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ និងគិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី៖ ហេតុអ្វីកម្ពុជាកាន់តែពង្រីកការវិនិយោគនៅទូទាំងប្រទេស ខណ:ពិភពលោកជិតមានសង្រ្គាមពាណិជ្ជកម្ម ?

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់ហេតុផលសំខាន់ៗជាច្រើន ដែលកម្ពុជានៅតែបន្ដពង្រីកការវិនិយោគនៅទូទាំងប្រទេស ស្របពេលដែលពិភពលោកជិតមានសង្រ្គាមពាណិជ្ជកម្ម។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបុគ្គលិក កម្មករនិយោជិក កំពង់ផែស្វយ័ត ក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី គូសបញ្ជាក់ថា វដ្ដនៃសេដ្ឋកិច្ចគឺមានការឡើងចុះ ប៉ុន្ដែប្រសិនបើមើលរយៈពេលវែងគឺតែងតែមានការកើនឡើងជានិច្ច។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចពិភពលោកមិនអាចកាត់ផ្ដាច់បិទច្រកនៃការធ្វើពាណិជ្ជកម្មនោះទេ រាប់ពាន់ឆ្នាំមកហើយ ហើយរាប់ពាន់ឆ្នាំទៅមុខទៀតក៏នៅតែមានការធ្វើពាណិជ្ជកម្មដែរ។

សម្ដេចធិបតី បានបន្ដថា គ្មានប្រទេសណាមួយអាចរស់ដោយខ្លួនឯង ដាំដុះ និងផលិតដោយខ្លួនឯងគ្រប់មុខនោះទេ។ អ៊ីចឹងពឹងផ្អែកលើការផលិតខ្លះរបស់យើងលក់ទៅឱ្យគេ និងការផលិតខ្លះរបស់គេលក់មកឱ្យយើងវិញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅក្នុងពិភពលោកដូចគ្នា បើគ្មានការកាត់ផ្ដាច់ពិភពលោកទេ នោះទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែរីក ព្រោះមនុស្សកាន់តែកើន ទំហំនៃតម្រូវការកាន់តែច្រើន អ៊ីចឹងទំហំនៃទំនិញ ទាំងបរិមាណ និងតម្រូវការកាន់តែច្រើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៥

តើសម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបដូចម្តេចចំពោះបុគ្គលដែលឌឺដងថា «គង់តែមានមិនបាច់ខំ»?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មាន បុគ្គលមួយចំនួន បានឌឺដងមករាជរដ្ឋាភិបាលថា បើគង់តែនៅឆ្នាំ២០៥០ កម្ពុជាក្លាយទៅជាប្រទេស អ្នកមានហើយ រាជរដ្ឋាភិបាលមិនចាំបាច់ប្រឹងទេ ដែលការលើកឡើងបែបនេះ មិនមែនជារឿងត្រឹមត្រូវនោះឡើយ។

ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត នៃកំពង់ផៃស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានប្រទេសខ្លះជាប្រទេសអ្នកមានហើយ ប៉ុន្តែបានធ្លាក់ខ្លួនក្រីក្រវិញដោយសារសង្រ្គាម ដូចនេះ ទោះបីជាប្រទេសនោះអ្នកមានក៏ដោយ ក៏ត្រូវតែបន្តខិតខំប្រឹងប្រែងតទៅទៀតដើម្បីកុំឱ្យធ្លាក់ខ្លួនទៅជាប្រទេសក្រីក្រវិញ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តខិតខំប្រឹងប្រែងដើម្បីថែរក្សា សុខសន្តិភាព ទប់ស្កាត់កុំឱ្យមានសង្រ្គាមកើតឡើងដែលអាចធ្វើឱ្យប្រទេសដើរថយក្រោយ និងធ្វើឱ្យស្លាប់បាត់បង់អាយុជីវិតប្រជាពលរដ្ឋយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២៥

សម្ដេចធិបតី៖ តើកម្ពុជាមានមហិច្ឆតាដូចម្តេចដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រដ្ឋាភិបាលមិនត្រឹមតែមានគោលដៅទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតរោងចក្រ សហគ្រាស និងការងារជូនបងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមហិច្ឆតាបង្កើត និងពង្រីកឱ្យមានលក្ខខណ្ឌការងារសមរម្យ និងជំរុញកំណើនប្រកបដោយចីរភាព និងភាពធន់រយៈពេលយូរ អង្វែង ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាពផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធី «សំណេះសំណាលជាមួយ បុគ្គលិក កម្មករ និយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលពោលគឺជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបង្កើតលទ្ធភាពការងារឱ្យបានច្រើនសម្រាប់ផ្ដល់ដល់ប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត ជាពិសេសផ្ដល់ការងារទៅដល់មូលដ្ឋានដោយផ្ទាល់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២៥

ខេត្តសៀមរាប៖ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនបងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ចំនួន ២៧គ្រួសារ (ក្នុងនោះ រលំចំនួន ០៤ខ្នង និងប៉ះពាល់ធ្ងន់ចំនួន ២៣ខ្នង) ករណីរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥។

ពិធីចែកអំណោយនៅធ្វើនៅបរិវេណសាលាឆទានភូមិកញ្ជាន់ជ្រៅ ឃុំរោងគោ ស្រុកក្រឡាញ់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក ““ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែគាំទ្រយ៉ាងខ្ជាប់ខ្ជួនក្នុងការកៀរគរមូលនិធិសប្បុរសធម៌សម្រាប់សាខា កក្រក ខេត្តសៀមរាប ដើម្បីជួយដល់ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយ ឬគ្រោះធម្មជាតិជាយថាហេតុ ដូចយ៉ាងខ្យល់កន្ត្រាក់ និងឧបទ្ទវហេតុផ្សេងៗ។ល។

យ៉ាងណាមិញ បន្ទាប់ពីទទួលបានព័ត៌មានអំពីខ្យល់កន្ត្រាក់នេះ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ក្រុមការងារ ដើម្បីចុះពិនិត្យជាបន្តបន្ទាប់ និងរៀបចំអំណោយមនុស្សធម៌ជូនបងប្អូន នាពេលនេះ និងសម្រាប់ស្រុកភូមិសាស្ត្រផ្សេងៗជាបន្តបន្ទាប់ដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ដ្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

អំណោយមនុស្សធម៌បានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល ។
– គ្រួសារប៉ះពាល់ធ្ងន់៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ មេសា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចមូលដ្ឋានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីវ័យចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើង ថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៥ នៅចំណុច ក្រុមទី១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ជ្រឹងសាវឿន ភេទ ស្រី អាយុ ៦៤ឆ្នាំ រស់នៅក្រុមទី ១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

សមត្ថកិច្ចបានដកស្រង់សម្ដីពីក្រុមគ្រួសារជនរងគ្រោះប្រាប់ថា ជនរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ទើបប្រជាពលរដ្ឋប្រទះឃើញធ្វើអត្តឃាត ចងកសម្លាប់ខ្លួនតែម្ដង។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២៥

ស្រ្តីម្នាក់សម្រាលកូនទម្ងន់ជិត៦គីឡូក្រាម។

នៅថ្ងៃនេះមន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីជោគជ័យក្នុងការជួយសង្រ្គោះស្រ្តីម្នាក់ដែលសម្រាលកូនមានទម្ងន់កំណើតលើសប្រក្រតី ៥,៦ គីឡូក្រាម (Macrosomia or Large for gestational age)។

ស្រ្តីជាម្តាយ និងទារក ត្រូវបានក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬគន្ធបុប្ផាសៀមរាប បានសម្រេចជួយសង្គ្រោះ ដោយធ្វើការវះកាត់ (Cesarean section) បានដោយជោគជ័យ នៅវេលាម៉ោង ៩ និង៣៨ នាទី ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៥។

បច្ចុប្បន្នទារកភេទប្រុសរូបនេះ កំពុងទទួលអន្តរាគមន៍ ពិនិត្យ ព្យាបាល និងថែទាំបន្តដោយ វេជ្ជបណ្ឌិតឯកទេសទារក រួចបានបញ្ជូនទៅព្យាបាលបន្តនៅសាលសង្គ្រោះទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។

ចំណែកស្រ្តីជាម្តាយដែលមានអាយុ ៣៤ឆ្នាំ  មានទីលំនៅនៅ ភូមិ2 ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានស្ថានភាពសុខភាពល្អប្រសើរក្រោយការវះកាត់ និងបានទទួលការយកចិត្តទុកដាក់ថែទាំ ពីសំណាក់គិលានុបដ្ឋាក។

ក្រុមវេជ្ជបណ្ឌិតឯកទេសសម្ភព និងទារក នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានពន្យល់ថា ការធ្វើអន្តរាគមន៍វះកាត់សម្រាលនេះ គឺមានគោលបំណងដើម្បី កាត់បន្ថយនិងទប់ស្កាត់នូវកត្តាហានិភ័យជាច្រើន ដែលអាចកើតមាននៅលើស្រ្តីជាម្តាយ ដូចជា ការហូរឈាមច្រើនក្រោយសម្រាល ព្រមទាំងកត្តាហានិភ័យដែលអាចកើតមាននៅលើទារក ដូចជា ការពិបាកសម្រាល ជាប់ស្មា រឺក្បាល ការរបួសបាក់ឆ្អឹងដងកាំបិត វិបត្តិសរសៃប្រសាទនៃដៃ ទារកខ្វះជាតិស្ករ វិបត្តិដង្ហើម និងការសន្លប់ (Birth asphyxia) ជាដើម។

សូមជម្រាបជូនថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺធ្វើឡើងដោយមិនគិតថ្លៃ ប្រកបដោយវិជ្ជាជីវៈ និងមិនមានការរើសអើងឡើយ។

ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

Like 195
Comment 0
Share ចែកចាយ
Views 1.3K
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page15 Page16 Page17 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ប៉ូលិសមួយរូបចូលសារភាព ក្រោយបាញ់សម្លាប់ពលរដ្ឋម្នាក់របួសម្នាក់ ដោយសារក្រុមជនរងគ្រោះយកកាំបិតបុ័ងតោដេញកាប់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចាប់ខ្លួនអ្នកទទួលទិញផលចោរកម្មនិងបក្សពួកចំនួន ៣នាក់ ចុះផ្សាយថ្ងៃទី ៥ មេសា ២០២៦
នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា នាយករដ្ឋមន្ត្រី បញ្ជាឱ្យស្រាវជ្រាវស្វែងរកការពិត ករណីសារព័ត៌មានថៃថា មានការលួចនាំចូលប្រេងខុសច្បាប់ពីថៃចូលមកកម្ពុជា ចុះផ្សាយថ្ងៃទី ៣ មេសា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ពិតជារន្ធត់! ងោកមួយភាំងរ៉េចង្កូតទៅបុកពលរដ្ឋកំពុងតែដើរបញ្ច្រាសទិសគ្នាបណ្តាលឱ្យស្លាប់៥នាក់ ចុះផ្សាយថ្ងៃទី ២៩ មីនា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×