អភិបាលខេត្តកំពង់ចាម៖ យើងរួមគ្នាទប់ស្កាត់មិនឲ្យរលកទី២ កូវីដ១៩ កើតឡើងជាថ្មី

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺកូវីដ១៩ លោក​​​ អ៊ុន​ ចាន់ដា​ បានស្នើដល់គ្រប់មន្ទីរ អង្គភាពទាំងអស់ ក្នុងខេត្តកំពង់ចាម អោយ​បន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ឲ្យដូចជាភ្លៀងរលឹម ដើម្បីទប់ស្កាត់កុំឲ្យកើតមានឡើងនូវរលកទី២​ នោះ​ឡើយ​។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ខែឧសភាម្សិលមិញ ដោយ​ទទួល​បាន​ការ​ណែនាំ​ពី​ លោក​ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលប្រជុំ និងកន្លែងធ្វើការនានាក្នុងសាលាខេត្តកំពង់ចាម​ផងដែរ​៕SRP