ខេត្តកំពង់ចាម៖ក្មេងចំនួន០៣នាក់បានលង់ទឹកស្លាប់ខណ:នាំគ្នាទៅរាវខ្ចៅ។ ហេតុការណ៍បានកើតឡើងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នៅវេលាម៉ោង១៤និង៤០នាទីនៅចំណុចកោះតាកែ ស្ថិតក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។
ជនរងគ្រោះទី
១.ឈ្មោះ សាយ ម៉េងលី ភេទប្រុស អាយុ១០ឆ្នាំ
២.ឈ្មោះ ទ្រី គឹមធាង ភេទស្រី អាយុ១៣ឆ្នាំ
៣.ឈ្មោះ ទ្រី គឹមសៀក ភេទស្រី អាយុ១០ឆ្នាំ។
ជនរងគ្រោះទាំងបីមានទីលំនៅភូមិព្រែករលួស ឃុំព្រែកបាកក្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ចថាមូលហេតុ ក្មេងទាំង០៣នាក់ នាំគ្នាទៅរាវខ្ចៅ ហើយ ក៏លង់ទឹកស្លាប់តែម្ដង។
បញ្ជាក់រហូតដល់ម៉ោង១៧ថ្ងៃម្សិលមិញដដែលសាកសពក្មេងរកឃើញចំនួន០២នាក់ បាត់ម្នាក់ឈ្មោះទ្រី គឹមធាង រកមិនទាន់ឃើញ។កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងបន្តរកសាកសពម្នាក់ទៀត៕SRP