ភ្នំពេញ៖លោក កែន សត្ថា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាអត់រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។
សូមបញ្ជាក់ថាលោក កែន សត្ថា អតីតអភិបាលខេត្តកែប ដែលត្រូវប្ដូរទៅកាន់មុខតំណែងថ្មីនេះ។ ដោយលោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប និងត្រូវប្រកាសតែងតាំង ជាអភិបាលខេត្ត ជំនួស។
បើតាមសេចក្ដីជូនដំណឹងថាពិធីផ្លាស់ប្ដូរមុខតំណែងនឹងធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែឧសភា ស្អែកនេះ នៅសាលប្រជុំធំរបស់សាលាខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕SRP
ត្រាស់បង្គាប់ តែងតាំង លោក កែន សត្ថា ជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី