ខេត្តសៀមរាប៖ស្ត្រីម្នាក់បានធ្វើអត្តឃាតលេបថ្នាំសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងប្រហែល
ម៉ោង០៣និង៣០នាទីថ្ងៃទី២៧ខែ ឧសភាឆ្នាំ២០២០ ស្ថិតនៅបន្ទប់ក្នុងផ្ទះជនរងគ្រោះផ្ទាល់ ក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក។
លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញបច្ចេកទេសស្រុក នគរបាលប៉ុស្តិ៍ ចុះស្រាវជ្រាវ និងពិនិត្យសាកសព នៅកន្លែងកើតហេតុ។
ជនរងគ្រោះឈ្មោះ ម៉ក់ លីហ៊ាំង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ មុខរបរនៅផ្ទះ។ សពនេះត្រូវបានក្រុមគ្រួសារធ្វើការចំអាស(លាងសំអាត)រួចហើយ។
លោកវរសេនីយ៍ឯកទេព ពុំសែន បានបន្តថាការពិនិត្យសពមានសភាពទន់អវយវៈ ស្លេកស្លាំង ពុំមានស្លាកស្នាមដាច់រយះឬបាក់ឆ្អឹងទេ។នៅក្នុងបន្ទប់ដេករបស់សពបានបន្សល់ទុកនៅថ្នាំកណ្ដាំ ជាប្រភេទថ្នាំបំពុលសត្វ០១កញ្ចប់។
លោកវរសេនីយ៍ឯកទេព ពុំសែន បានបន្តទៀតថាផ្អែកតាមការបញ្ជាក់ពីក្រុមគ្រួសារសព និងប្តីរបស់សពមានឈ្មោះ ហូរ ហឿន អាយុ៣៣ឆ្នាំ មុខរបរជាប៉េអឹមខេត្តសៀមរាប បានឱ្យដឹងថា៖មុនពេលកើតហេតុមានគេឃើញជនរងគ្រោះ
ជិះកង់ចេញពីផ្ទះត្រឡប់មកវិញមានកាន់របស់មួយថង់(អាចថ្នាំ) តែគ្រួសារមិនបានចាប់អារម្មណ៍។ចំណែកប្តីប្រាប់ថា៖ខ្លួននៅកន្លែងធ្វើការប្រពន្ធ(សព)បានតេទូរស័ព្ទទៅខ្លួនខណៈពេលមេឃរកភ្លៀងមានខ្យល់ផង ខ្លួនស្ដាប់មិនបានថាប្រពន្ធនិយាយអ្វីទេ។ដោយសង្ស័យប្រពន្ធធ្លាប់មានប្រវត្តជំងឺស្កន់ ដល់ម្ដងៗផង ខ្លួនតេទូរស័ព្ទទៅបងថ្លៃនៅផ្ទះឱ្យទៅមើលប្រពន្ធផង។បន្ទាប់ពីបងថ្លៃទៅដល់ផ្ទះបានឃើញបន្ទប់ក្រោមផ្ទះដែលជនរងគ្រោះ(សព)ដេកនៅបិទគន្លឹះសោក្នុង ទើបឆោឡោនាំគ្នាគាស់បើកទ្វារ ក៏ឃើញជនរងគ្រោះបែកពពុះមាត់ (លេបថ្នាំរួច)បាននាំគ្នាជួយសង្គ្រោះទៅពេទ្យមណ្ឌល បន្តទៅពេទ្យបង្អែកពួក និងសង្គ្រោះបន្តដល់ពេទ្យបង្អែកខេត្តសៀមរាប ដោយស្ថានភាពធ្ងន់ធ្ងរគ្រូពេទ្យជួយសង្គ្រោះមិនបាន ដាច់ខ្យល់ស្លាប់តែម្ដង។
បើតាមលោកវរសេនីយ៍ឯកទេព ពុំសែន បញ្ជាម់ថាការសន្និដ្ឋានសមត្ថកិច្ច ហេតុការណ៍ខាងលើមិនពាក់ព័ន្ធបទឃាតកម្មនោះទេ។ ជាការធ្វើអត្តឃាតលេបថ្នាំកណ្ដាំសម្លាប់ខ្លួនឯង។ ដោយមូលហេតុ៖ មានវិត្តផ្លូវចិត្តក្នុងរឿង អាចប្រចណ្ឌប្ដីមានស្រី។ករណីនេះពួកគាត់មិនបានប្ដឹងបទឃាតកម្មទេ។សាកសពប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP