ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ ខូចខាតផ្ទះ០៦ខ្នង នៅ​ស្រុក​ព្រៃឈរ​

0

ខេត្តកំពង់ចាម៖​ខ្យល់​កន្ត្រាក់​​បណ្តាល​ឲ្យផ្ទះប្រជាពលរដ្ឋចំនួន០៦ខ្នងរោងការខូចខាត។
ហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង​៣និង​៣០នាទី​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០ នៅភូមិក្បាលដំរី ឃុំបឹងណាយ ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​។

លោក​ ង៉ាន​ ជឿន​ អាជ្ញាធរ​ឃុំ​បឹងណាយ​ បាន​ឲ្យដឹងថា​ ចំពោះ​ករណី​គ្រោះធម្មជាតិ​នេះ​ បណ្តាល​ឲ្យ​រលំផ្ទះខូចខាតទាំងស្រុង១ខ្នង​ ព្រមទាំង​របើក​ដំបូល និង​ជញ្ជាំង​អស់​ ចំនួន៥​ខ្នង​ ក្នុង​នោះ​​ផ្ទះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ រួមមាន​​ ១-ឈ្មោះ​ ឃីម នៅ ដែលមានទំហំ៥x៦ម៉ែត្រ​ ប្រក់ស័ង្គសី​ ជញ្ជាំងសង្គ័សី​ រលំទាំងស្រុង បណ្តាល​ឲ្យ​រងរបួសកូន​ និងប្រពន្ធបន្តិចបន្តួច។
២-ឈ្មោះ អួន អ៊ីម ផ្ទះទំហំ៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា៥០សន្លឹក ។
៣-ឈ្មោះ​អួន​ វន ផ្ទះ​ទំហំ​៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា​១០០សន្លឹក។
៤-ឈ្មោះប៉ោក ធឿន ផ្ទះ​ទំហំ​៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា​១២០សន្លឹក។
៥-ឈ្មោះ​ប៉ោក សុខ​ ផ្ទះ​ទំហំ​៨x៩ម៉ែត្រ​ របើកក្បឿង​ប្រមាណ​ជា​៥០សន្លឹក។
៦-ឈ្មោះ ហ៊ឹម​ សៀង​ ផ្ទះ​ទំហំ​៨x៨ម៉ែត្រ​ ដំបូលក្បឿង​ ជញ្ជាំងស្លឹក​ របើកជញ្ជាំងស្លឹក១ផ្ទាំង​។ ករណីនេះមានភ្លៀងផងដែរ៕SRP