គ្រួសារ​ជនរងគ្រោះ​ ដោយគ្រោះថ្នាក់​ចរាចរ​ណ៍ផ្លូវ​ទឹក​ បានទទួលអំណោយ កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

0

ខេត្តកំពង់ចាម​៖លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍សាខាកាកបាទក្រកម្ពុជាខេត្តកំពង់ចាម តំណាងលោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន នាព្រឹក​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​នាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនក្រុមគ្រួសារ​ជនរងគ្រោះ​ ចំនួន៣គ្រួសារ នៅភូមិទី២ ឃ៉ំកោះសំរោង ស្រុកកំពង់សៀម ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។ គួររំលឹកផងដែរថា មនុស្ស​ចំនួន​៣នាក់​ ក្នុង​ចំណោម​១០នាក់​ ត្រូវ​បានបាត់ខ្លួន​ និងម្នាក់​ទៀត​ត្រូវ​រងរបួស ខណៈ​ទូក​អូស​យ៉ាងកាវ​ បេីកបុក​ជាមួយ​ទូក​ប្រជាពលរដ្ឋ​ ដែល​ជិះ​​ឆ្លង​ទន្លេ​ គ្រា​ដែល​​ជនរងគ្រោះ​​ត្រឡប់​មក​ពី​ពិធី​មង្គលការ​មួយ​ ហើយ​ឆហើយឆ្ពោះទៅកាន់លំនៅឋានរបស់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែឧសភា ​ ខណៈ​ដែលជន​រងគ្រោះ​ធ្វើដំណើរត្រឡប់មកពីពិធីមង្គលការនៅឃុំរំចេកវិញ។គួរ​បញ្ជាក់​ផង​ដែរ​ថា ជនរងគ្រោះ​ទាំង០៣នាក់នោះ ទី១-ឈ្មោះ រិន ជា ភេទប្រុស អាយុ៥៣ឆ្នាំ។ ទី២-ឈ្មោះ ធីម ថាន ភេទប្រុស អាយុ៥២ឆ្នាំ​ ។ ទី៣-ឈ្មោះ ឡាង ប៉េងហ៊ត់​ ភេទប្រុស អាយុ៣៣ឆ្នាំ​ ។ រហូត​មក​ដល់​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០២០នេះ​ សព​ជនរងគ្រោះ​ទាំង​៣នាក់​ ត្រូវ​បានរក​ឃើញ​ ហើយ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ផងដែរ​ ខណៈ​ដែល​ក្រុម​គ្រួសារ​សព​ បាន​ទទួល​អំណោយ​មនុស្សធម៌​ ពី​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​៕SRP