ខេត្តសៀមរាប៖ផ្ទះមួយខ្នងលក់គ្រឿងសំណង់នៅឃុំស្រែណូយ បានរងការឆាប់ឆេះ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៨និង១២នាទីថ្ងៃទី១២ខែឧសភាឆ្នាំ ២០២០នៅចំណុចភូមិវត្តឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាផ្ទះរងគ្រោះមានទំហំ៨x១២ធ្វើអំពីឈើប្រក់ស័ង្កសីដែលមានម្ចាស់ផ្ទះឈ្មោះសូ សារិន ភេទប្រុសអាយុ៤០ឆ្នាំនិងមានប្រពន្ធឈ្មោះ ភឿន សុភាន់ ភេទស្រីអាយុ៣៧ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចមូលហេតុដែលឆេះតាមការបញ្ជាក់ពីម្ចាស់ផ្ទះមកពីទុស្សេខ្សែភ្លើង។ ក្នុងនោះទ្រព្យសម្បត្តិដែលខូចខាតរួមមាន គ្រឿងសំណង់ដែលដាក់លក់សរុបទឹកប្រាក់ជាង០៤ម៉ឺនដុល្លាឆេះអស់និងប្រាក់ដែលទុកចាយវាយផ្សេងៗ(ដែលមិនដឹងចំនួន) នឹងឯកសារពាក់ពន្ធ័ផ្សេងៗ៕SRP

