លោក​អ៊ុន ចាន់ដា អញ្ជើញចូលរួមពិធីបុណ្យសព ខ្មែរឥស្លាម នៅ​សង្កាត់​សំបួរមាស​

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ​​នៅព្រឹកថ្ងៃទី១១ ខែឧសភា​ ឆ្នាំ​២០២០នេះ​ បាន​អញ្ជើញចូលរួមពិធីបុណ្យសព បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ឥស្លាម​ម្នាក់​ ឈ្មោះ​ យ៉ា ស្លេះ អាយុ៨៥ឆ្នាំ ដែលត្រូវជាឪពុកបង្កើតរបស់លោក ស្លេះ ពុនយ៉ាមីន​ អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ចាម ស្ថិតក្នុងភូមិរកាក្រោម សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធីបុណ្យ​សព​នេះ​ដែរ​ លោក​ អ៊ុន ចាន់ដា ​ បានចូលរួមរំលែកទុក្ខ និងចូលជាបច្ច័យចំនួន០១លានរៀល ដេីម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ ជូន​ដល់​វិញ្ញាណក្ខន្ធ លោកតា យ៉ា ស្លេះ សូមឲ្យ​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​

គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ កន្លង​មក​ ក៏​ដូចជា​បច្ចុប្បន្ន​នេះ​ លោក​​អភិបាល​ខេត្ត​កំពង់ចាម​ រួមនឹង​​ថ្នាក់ដឹកនាំ​ មន្ត្រី​ពាក់ព័ន្ធ​ តែងតែ​មាន​ការ​យកចិត្តទុកដាក់​ និង​ចុះ​សាកសួរ​សុខទុក្ខ​ដោយផ្ទាល់​ ចំពោះ​​មន្ត្រី​រាជការ​ក្រោម​ឱវាទ​​ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ គ្រា​ដែល​មាន​ទុក្ខ​ធុរៈ​ក្នុង​គ្រួសារ​ម្តងៗ​ ដោយ​មិន​ប្រកាន់​ពួជសាសន៍​ពណ៍សម្បុរ​ សាសនា​​ និងនិន្នាការនយោបាយ​អ្វី​ឡើយ​ គឺ​ទីណា​ដែល​មាន​ទុក្ខ​លំបាក​ ទីនោះ​តែងតែ​មាន​វត្តមាន​របស់​​ថ្នាក់ដឹកនាំ​ ក៏ដូចជា​អាជ្ញាធរ​ ដែល​ជា​អ្នក​បម្រើ​រាស្ត្រ​យ៉ាង​ពិតប្រាកដ​ នៅ​រួម​សុខ​រួម​ទុក្ខ​ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ ផង​ដែរ​៕SRP