ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាបបានអះអាងថាបានរកឃើញបុរសម្នាក់មានផ្ទុកសារធាតុញៀនក្នុងខ្លួន ដែលជាតៃកុងរថយន្តធុនធំ។
លោកវរសេនីយ៍ទោឆឹង សុភា អធិការរងនគរបាលក្រុងសៀមរាបបានឲ្យដឹងថា
នគរបាលក្រុងសៀមរាបបានរកឃើញអ្នកបើកបររថយន្ដធុនធំមានផ្ទុកសារធាតុញៀនក្នុងខ្លួននិងប្រើប្រាស់គ្រឿងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០នេះក្នុងការរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងធ្វើការពិនិត្យរថយន្ដនិងយានយន្ដល្មើសជាពិសេសទៅលើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍និងរថយន្ដធុនធំល្មើសហ្នឹងផ្លាកសញ្ញាហាមចូលក្រុង។
បើតាមលោកវរសេនីយ៍ទោឆឹង សុភា បានថាករណីខាងលើនេះកម្លាំងចំរុះបានឃាត់អ្នកបើកបរបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីបន្តនិតិវិធីតាមច្បាប់ ព្រមទាំងធ្វើការទំនាក់ទំនងទៅម្ចាស់រថយន្ដមកធ្វើកិច្ចសន្យាឲ្យបញ្ឈប់យកអ្នកបើកបរដែលមានសារធាតុញៀនមកបញ្ជា រឺបើកបរតទៅមុខទៀតផងដែរ៕SRP

