ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងថាបន្ទាប់ពីកិច្ចពិភាក្សារួមគ្នារវាងរដ្ឋបាលខេត្ត និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានឯកភាពជ្រើសរើសកំណត់ទីតាំងចំនួន ០៤ ដើម្បីបាញ់សម្លាប់មេរោគកូវីដ ១៩ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ដូចមានខាងក្រោម៖
– វេលាម៉ោង ០៨៖០០ -០៩៖៣០ បាញ់ថ្នាំនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
– វេលាម៉ោង ១០៖០០ -១១៖០០ បាញ់ថ្នាំនៅផ្សារចាស់ និងតំបន់ផាប់ស្រ្ទីត
– វេលាម៉ោង១១៖៣០-១២៖៣០ បាញ់ថ្នាំនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត និងបុរី ប្រិមប្រិយ៍
– វេលាម៉ោង ១៥៖០០ -១៦៖០០ បាញ់ថ្នាំនៅផ្សារ លើធំថ្មី ។
ទន្ទឹមនឹងនេះ លោក អភិបាលរង ខេត្ត ក៏បានថ្លែងអំណរគុណចំពោះដល់វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការសង្គ្រោះមេឃ ពណ៌ខៀវ នៃសធារណរដ្ឋប្រជាមានិតចិន ដែល បានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជួយយុទ្ធនាការការពារ ទប់ស្កាត់ការរីករាលដាននៃជំងឺកូវីដ ១៩ ជាពិសេស ជួយធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។
សូមបញ្ជាក់ថាកិច្ចប្រជុំនេះធ្វើនៅសាលាខេត្តនាថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២០ ដែលរៀបចំដោយក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងអង្គការ សង្គ្រោះមេឃពណ៌ខៀវ នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានលោក ពិន ប្រាកដ អភិបាលរង ខេត្ត ដែលមានសមាសភាពចូលរួមពី លោក នាយករដ្ឋបាលសាលាខេត្ត នាយក ទីចាត់ការអន្តរវិស័យ តំណាងស្នងការដ្ឋាន នគរបាលខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងក្រុមវេទិកាសម្ព័ន្ធសង្គមស៊ីវិល ផងដែរ៕SRP

