ខេត្តសៀមរាបសម្ពោធស្ថានីយ៍ច្រកទឹកពិសារថ្មីចំនួនពីរ ពិសារស្អាតដោយឥតគិតថ្លៃ

0

ខេត្តសៀមរាបសម្ពោធស្ថានីយ៍ច្រកទឹកពិសារថ្មីចំនួនពីរ ពិសារស្អាតដោយឥតគិតថ្លៃ

លោក យុន លីណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួល និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ច្រកទឹកពិសារថ្មីចំនួនពីរទីតាំង ដែលស្ថិតនៅមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ខេត្តសៀមរាប។

ស្ថានីយ៍ទាំងនេះផ្តល់ជូនទឹកពិសាស្អាតដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ក្នុងគោលបំណងលើកទឹកចិត្តឲ្យមានការប្រើប្រាស់ដប ដែលអាចប្រើឡើងវិញបាន និងកាត់បន្ថយការពឹងផ្អែកលើដបជ័រនៅទូទាំងទីក្រុង។

នេះជាសហប្រតិបត្តិការដ៏សំខាន់មួយរវាងអាជ្ញាធររដ្ឋ ដៃគូពីវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងទីភ្នាក់ងារអភិវឌ្ឍន៍ ដើម្បីពង្រឹងការអនុវត្តទេសចរណ៍ប្រកបដោយចីរភាពនៅខេត្តសៀមរាប។

សូមបញ្ជាក់ថា​ ស្ថានីយ៍ច្រកទឹកពិសាមានតួនាទីសំខាន់ណាស់នៅក្នុងទីក្រុងទេសចរណ៍ដូចជាខេត្តសៀមរាប ព្រោះវា ជួយដោះស្រាយបញ្ហាធ្ងន់ធ្ងរនៃសំណល់ផ្លាស្ទិក ដែលកើតចេញពីភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ លើសពីនេះ ស្ថានីយ៍ទាំងនេះជួយកាត់បន្ថយការបំពុលដោយផ្លាស្ទិក ដែលអាចគំរាមកំហែង ដល់ទីតាំងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ដោយផ្តល់ជម្រើសងាយស្រួល និងជាមិត្តនឹងបរិស្ថាន ជំនួសឲ្យការប្រើប្រាស់ដបផ្លាស្ទិកប្រើតែគម្រោងលើកកម្ពស់ការគ្រប់គ្រងសំណល់រឹងក្រុងអាស៊ាន (AMUSE) ត្រូវបានចាត់ចែងដោយក្រសួង សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហព័ន្ធអាល្លឺម៉ង់ (BMZ) និងអនុវត្តដោយទីភ្នាក់ងារអាល្លឺ ម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន។

គម្រោងសហប្រតិបត្តិការអាស៊ាន-អាល្លឺម៉ង់នេះ មានគោលបំណងកែលម្អគុណភាពបរិស្ថាននៅ ក្នុងទីក្រុងទេសចរណ៍ខ្នាតតូច និងមធ្យមនៅក្នុងតំបន់អាស៊ាន តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការ ចោលសំណល់ និងការកែច្នៃឡើងវិញ៕SRP