លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព ” ម៉ន ភក្ត្រា ” ដែលរងរបួសភ្នែកខាងស្តាំ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត» អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព ” ម៉ន ភក្ត្រា ” ដែលរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ ក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីសកម្មភាពកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងសម្រាកព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។
នាឱកាសដ៏ថ្លៃថ្លានេះ «លោកជំទាវបណ្ឌិត» បាននាំយកអំណោយរបស់ «សម្តេចធិបតី» និង «លោកជំទាវបណ្ឌិត» ប្រគល់ជូនវីរកងទ័ពនិងក្រុមគ្រួសារ ព្រមទាំងបានជូនពរឱ្យវីរកងទ័ព ” ម៉ន ភក្ត្រា ” ឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។
សកម្មភាពទាំងនេះ គឺស្តែងចេញឱ្យឃើញពីទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុត របស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប៕SRP