សម្ដេចតេជោហ៊ុន សែន៖ តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូន ស្តាប់និងគិតខ្លួនឯងផងចុះ

សម្ដេចតេជោហ៊ុន សែន៖ តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នៅថ្ងៃចន្ទនេះបានបង្ហោះវីដេអូមួយដែលមានលោកសម រង្ស៊ី លើកឡើង ដោយសម្ដេចតេជោហ៊ុន សែន បានសរសេរថា៖
បងប្អូនជនរួមជាតិជាទីស្រឡាញ់!
នៅពេលប្រជាជននិងកងទ័ពយើងបាន
និងកំពុងរងទុក្ខវេទនាដោយការឈ្លាន
ពានរបស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបុរាណរាប់ទាំង
ប្រាសាទព្រះវិហារត្រូវកងទ័ពថៃ
បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់មុឺន
គ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយ
ជាជនភៀសសឹកដែលជាការឈឺចាប់
របស់ជាតិទាំងមូលនោះហេតុអ្វីបានជា
មានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ។

សម្ដេចតេជោបានសរសេរបន្តថា តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូន
ស្តាប់និងគិតខ្លួនឯងផងចុះ។ សម្ដេចតេជោ៖
ខ្ញុំសុខចិត្តប្រើផេកផ្លូវការរបស់ខ្ញុំដែល
មានមនុស្សតាម១៥លាននាក់ជួយ
ផ្សព្វផ្សាយសំដីពិតរបស់គាត់ដូចមាន
ភ្ជាប់ជាមួយ៕SRP