ខេត្តសៀមរាប៖រថយន្តចំនួន២គ្រឿងបានបុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងរថយន្តធំជាប់ក្នុងកាប៊ិន។
ហេតុការណ៍បានកើតឡើងនៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៧ និង៤០ នាទីលើផ្លូវជាតិ លេខ០៦ ចន្លោះគីឡូម៉ែត្រ៣៣៤.៣៣៥ ភូមិទួលរវៀង ឃុំល្វា ស្រុកពួក។
នគរបាលខេត្តសៀមរាប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកលុចស៊ីស 470 ពណ៌ទឹកមាស ផលិតឆ្នាំ ១៩៩៩ ពាក់ ផ្លាកលេខ ភ្នំពេញ 2AK-0055 បើកបរដោយ ឈ្មោះ ប្រឿន សុវណ្ណ ភេទប្រុស អាយុ៥៨ឆ្នាំ និងអ្នករួមដំណើ ចំនួន ០១ នាក់ ឈ្មោះ ប្រម សុខៀម ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន រស់នៅភូមិគោកកណ្តាល ឃុំសស្តម្ភ ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិច បានបុក ជាមួយរថយន្តម៉ាក ហ៊ីយាន់ដាយ ២.៥ តោន ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 3A-1959 បើកបរដោយឈ្មោះ តាប់ ចំរើន ភេទប្រុស អាយុ៣៥ ឆ្នាំនិងអ្នករួម ដំណើរ០១ នាក់ ឈ្មោះ អំ ថុនី ភេទស្រី អាយុ ៣៤ឆ្នាំ ត្រូវជាប្រពន្ធនៅភូមិតាត្រាវ ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប បើកបរក្នុងទិសដៅពីលិចទៅកើត។
នគរបាលបានថ្លែងបន្តថា ករណីខាងលើនេះ បណ្តាលអោយរងរបួស ០២ នាក់ :
១.ឈ្មោះ ប្រឿន សុវណ្ណ រងរបួស (មធ្យម)
២.ឈ្មោះ តាប់ ចំរើន (មធ្យម)។
-ខូចខាតរថយន្ត ០២គ្រឿងធ្ងន់។
បើតាមនគរបាលខេត្តសៀមរាប មូលហេតុ:យោងតាមកាមេរ៉ាសុវត្ថិភាព បានឃើញរថយន្តម៉ាលុចស៊ីស បើកបរដោយមិនប្រកាន់ស្តាំ ឃើញដូចនោះរថយន្តម៉ាកហ៊ីយាន់ដាយ ក៍បានបើកគេចទៅឆ្វេង ដល់កន្លែងកើតហេតុ រថយន្តម៉ាកលុចស៊ីសក៍បាន បើកចូលទៅស្តាំវិញក៍បុកគ្នាតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ សហការណ៍ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា ចុះវាស់វែងជួយសង្គ្រោះជនរងគ្រោះភ្លាមៗទៅមន្ទីរពេទ្យនិងប្រមូលវត្ថុតាងមករក្សាទុក្ខនៅអង្គភាព ដើម្បីបន្តនីតិវីធី៕SRP