ឯកឧត្តមសេង ទៀង នាំយកថវិកាជាង២០លានរៀល របស់សម្តេចហ៊ុន ម៉ាណែត ចូលបុណ្យសពស្រ្តីមានផ្ទៃពោះ៧ខែម្នាក់ ដែលមានស្វាមីជាយោធាប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ

ឯកឧត្តមសេង ទៀង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ បាននាំយកថវិកា២០លានរៀល ដែលជាអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែតចូលរួមបុណ្យសព លោកស្រី អាំ រត្តនាង អាយុ ៣៧ឆ្នាំ ដែលបានទទួលមរណភាពទាំងមានផ្ទៃពោះ ៧ខែ នៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ខណៈដែលប្តីកំពុងប្រចាំការនៅតំបន់មុំបី ខេត្តព្រះវិហារ។

លោកស្រី អាំ រត្តនាង គឺជាភរិយារបស់អនុសេនីយ៍ត្រី គឹម សារិ អាយុ៤២ឆ្នាំ ជាមន្ត្រីយោធាប្រចាំការនៅតំបន់មុំបី។ បច្ចុប្បន្ននេះ មានកូនចំនួន៣នាក់ ក្នុងនោះប្រុស២នាក់គឺ អាយុ១៥ឆ្នាំ, ១១ឆ្នាំ និងកូនស្រីអាយុ៤ឆ្នាំ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសេង ទៀង ថែមទាំងបាននាំយកនូវការផ្តាំផ្ញើ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារសព ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុនី ហ៊ុន ម៉ាណែត ផងដែរ និងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកស្រី អាំ រត្តនាង ទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។

ស្របដែលប្រពន្ធទទួលមរណភាព នៅថ្ងៃ១ ខែមិថុនា ប្តីរបស់សពទើបតែមកដល់ជួបមុខប្រពន្ធជាលើកចុងក្រោយ៕SRP