អាជ្ញាធរខេត្តសៀមរាប លើកឡើងអំពីភាពវិជ្ជមាន និង អវិជ្ជមាន ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកន្លងមក

0

ខេត្តសៀមរាប៖អភិបាលរងខេត្តសៀមរាប លោក លី សារី បានលើកផងដែរ អំពីភាពវិជ្ជមាន និង អវិជ្ជមាន ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានកន្លងមក។

លោកថា ក្នុងការផ្សព្វផ្សាយពេលនេះ ពីការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវ ផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូប មានអាយុពី១៥ឆ្នាំឡើង មានសិទ្ធិក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ មិនថាគាត់ជាជនវិកលចរិក ហើយថ្មីៗនេះ ក្រសួងមានចុះផ្តល់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ដល់ព្រះសង្ឃ ចាប់ផ្តើមបើកឆាកដំបូងនៅវត្តគល់ទទឹង រាជធានីភ្នំពេញ។ មូលហេតុដែល រាជរដ្ឋាភិបាលសម្រេចបែបនេះ ដោយសារតែប្រជាពលរដ្ឋខ្មែរទាំងអស់នៅពេលទៅទិញស៊ីមកាតក៏ពិបាក ដូចជាព្រះសង្ឃទិញស៊ីមកាតគេទាមទារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ជាមួយគ្នានេះ គ្រប់ទីកន្លែងលោកបិនបាតម្រសុំឲ្យមានការដោះស្រាយ ហើយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានសម្រេចអនុញ្ញាត្ត ឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុពី១៥ឆ្នាំឡើង មានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ប្រើប្រាស់ទាំងអស់ដែលពីមុនព្រះសង្ឃ ជនវិកលចរិក ជនជាប់ឃុំ។ ប្រជាពលរដ្ឋដែលមានអាយុ១៥ឆ្នាំ ឡើងរហូតដល់ក្រោមអាយុ៦០ឆ្នាំ សុពលភាព១០ឆ្នាំដដែល តែពីអាយុ៦០ឆ្នាំឡើង ឲ្យសុពលភាពអចិន្ត្រៃយ៍ នេះជាការសម្រេចរបស់រាជរដ្ឋាភិបាលហើយការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ គោលបំណងជារួមគឺ បញ្ញាក់អត្តសញ្ញាណ- ប័ណ្ណសញ្ជាតិខ្មែរ ដូចជាការបំពេញបែបបទចូលរៀន ការបំពេញបែបបទចូលបំរើការងារ ចុះបញ្ជីយានយន្ត ការចុះបញ្ជីអចលន:ទ្រព្យ ការបើកគណនីធនាគារ ការប្រើប្រាស់ផ្សេងៗ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ៤៧អនក្រ.បក និង សេចក្តីប្រកាសលេខ៤២២១ប្រក របស់ក្រសួងមហាផ្ទៃ នៅព្រឹកមិញនេះ។

នៅរដ្ឋបាលខេត្តសៀមរាប មាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ លោក លី សារី​ បានធ្វើការវាយតម្លៃខ្ពស់ អំពីលទ្ធផលដែលរដ្ឋបាលក្រុង ស្រុក និង សមត្ថ កិច្ចគ្រប់ជាន់ថ្នាក់ដែលអនុវត្តបាន លើការបម្រើសេវាសាធារណៈ និង ការងារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកអភិបាលរងខេត្តបានបន្តទៀតថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ជាការកែទម្រង់លើគ្រប់ វិស័យគឺក្នុងគោលដៅដើម្បីបម្រើ ឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ដែលឆ្លើយតបទៅនឹងរបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ចសម្រាប់ជម្រុញនៃការអនុវត្តប្រកបដោយ ប្រសិទ្ធភាពនូវ « កម្មវិធីនយោបាយ » របស់ខ្លួន និងជាមគ្គុទេសក៍ សម្រាប់តម្រង់ទិសគ្រប់តួអង្គក្នុងគោលដៅ ដើម្បីបន្តរក្សាឲ្យបានរឹងមាំនូវសុខសន្តិភាព និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ចម្រុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងរយៈពេលវែង និងវែងទៅមុខតាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យ។

លោកក៏បានផ្តាំផ្ញើដល់សមាជិកកិច្ចប្រជុំផ្សព្យផ្សាយទាំងអស់ ឲ្យខិតខំត្រង់ត្រាប់ស្តាប់ និងលើកនូវចម្ងល់ សំណួរ បញ្ហាប្រឈម ដែលជួបប្រទះក្នុងពេលអនុវត្តន៍ជាក់ស្តែង ដើម្បីឲ្យមន្ត្រីជំនាញបកស្រាយឲ្យបានច្បាស់ ក្នុងការយកទៅបំពេញការងារត្រឹមត្រូវតាមច្បាប់ និងនីតិវិធី ឲ្យបានទាន់ពេលវេលា ស្របតាមតម្រូវការរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕SRP