ខេត្តបាត់ដំបង៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់បន្ទាប់ពីបានជិះកង់ហាត់ប្រាណហេវហត់នៅតាមដងផ្លូវ ហើយទៅផឹកកាហ្វេ១កែវត្រូវបានគេសន្និដ្ឋានថា គាំងបេះដូងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ជនរងគ្រោះមាន ឈ្នោះ អ៊ូច ភី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ដែលជនរងគ្រោះជាមនុស្សឧស្សាហ៍ដើរ និងជិះកង់ហាត់ប្រាណជាប្រចាំ។
ប្រភពដដែលបានបញ្ជាក់ថា នៅព្រឹកកើតហេតុ ជនរងគ្រោះ បានជិះកង់ហាត់ប្រាណដូចសព្វដង លុះមកដល់ចំណុចផ្ទះកាហ្វេខាងលើ ក៏បានចូលអង្គុយហូបកាហ្វេជួបជុំជជែកនិយាយគ្នាលេង ក៏ដួលផ្ងាកក្រោយ ភ្លាមៗនោះតែម្ដង។ បងប្អូនដែលនៅក្បែរនោះ បានជួយសម្រួលនិងដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីក្រោយពេលកើតហរតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យទៅលើសាកសព រួចបានសន្និដ្ឋានថា សពជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (ខ្យល់គរ) បន្ទាប់មកបានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណ។
សូមបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្ទះលក់កាហ្វេមួយកន្លែង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕SRP

