អង្គភាពប្រឆាំអំពើពុករលួយ សម្រេចបញ្ជូនមនុស្សចំនួន៣នាក់ ទៅតុលាការ

0

ភ្នំពេញ៖អ្នកនាំពាក្យអង្គភាពប្រឆាំអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ប្រាប់វិទ្យុបាយ័នថា អង្គភាពប្រឆាំអំពើពុករលួយ បានសម្រេចបញ្ជូនសំណុំរឿងមួយដែលមានជនសង្ស័យចំនួន ៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង ៣នាក់ គឺមាន ២នាក់ជាគ្រូបង្រៀននៅខេត្តតាកែវ និងម្នាក់ទៀតជាមន្ត្រីនៃក្រសួងផែនការ។

អ្នកនាំពាក្យបានបញ្ជាក់ថា ចំពោះសំណុំរឿងពាក់ព័ន្ធទៅនឹងជនសង្ស័យទាំង ៣នាក់ គឺអង្គភាពប្រឆាំអំពើពុករលួយ បានកសាងសំណុំរឿងពីបទរំលោភអំណាច។ ជនសង្ស័យទាំង៣នាក់ ក្នុងនាមជាមន្ត្រីរាជការបានសហការគ្នារ រៀបចំធ្វើនៅសញ្ញាបត្រក្លែងក្លាយ និងរើសមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងក្រសួងស្ថាប័នផ្សេងៗ។

សូមជម្រាបថាគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែន​ការម្នាក់ ត្រូវបាន​អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន នឹងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ។
ជនសង្ស័យទាំង ៣នាក់នេះ ពាក់ព័ន្ធនឹង​ករណីរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នផ្សេងទៀតផងដែរ។
បើតាមប្រភពបានឲ្យដឹងថា មនុស្សទាំង​៣នាក់ដែលឃាត់ខ្លួន មានដូចជា
ទី១. ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។ ទី២. ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក
ទី៣. ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋម​សិក្សាធន់មន់៕SRP