ថវិកាបានមកពីការ ឧបត្ថម្ភប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ជាង4,8លានដុល្លារ សម្ដេចតេជោ បែងចែកជាបួនចំណែកដើម្បីជួយដល់..

0

ភ្នំពេញ៖ថវិកាប្រមាណជាង4,8លានដុល្លារ ដែលបានមកពីការឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីមនុស្សធម៌ ត្រូវបានសម្ដេចតេជោហ៊ុន សែន សម្រេចបែងចែកជាបួនចំណែក។

តាមរយៈប្រព័ន្ធទំនាល់ទំនងសង្គមតេឡេក្រាមនិង facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុន សែន បានសរសេរថា៖ ដំបូងខ្ញុំសូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជួយឧបត្ថម្ភដល់ការប្រកួតកីឡាបាល់ទាត់ដើម្បីសប្បុរសធម៌ដែលមកដល់ពេលនេះបានចូលរួមតាមរយៈខ្ញុំមានជាង
4,8លានដុល្លារ (4,800,000$)។

សម្ដេចតេជោបានបន្តថា ដើម្បីជួយដល់កន្លែងដែលជួបការលំបាកដែរនោះខ្ញុំសូមដកថវិកាចំនួន
១លានដុល្លារ(1,000,000$)ដើម្បី
បែងចែកទៅ៖
1.មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបចំនួន50មុឺនដុល្លារ(500,000$)។
2.មជ្ឈមណ្ឌលព្យាបាលកុមារបេះដូង
ជប៉ុនខេត្តកំពង់ស្ពឺ30មុឺនដុល្លារ(300,000$)។
3.គ្រួសារយុទ្ធជនពលីករណីផ្ទុះគ្រាប់
នៅយោធភូមិភាគ៣ចំនួន២០គ្រួសារ
ក្នុងមួយគ្រួសារ១មុឺនដុល្លារ(10,000$)សរុប២០មុឺនដុល្លារ(200,000$)។

នៅក្នុងសារដដែលរបស់សម្ដេចតេជោហ៊ុន សែន បានបន្តថា ឯថវិកាក្រៅពី១លានដុល្លារនេះ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់៕SRP