សម្លា..ប់ប្ដី ព្រោះតែបែកគំនិតមានស្រីផ្សេង តែងតែរករឿងឈ្លោះប្រកែក និងវាយដំមកលើរូបគាត់ស្ទើគ្មានលស់ថ្ងៃ

ស្ត្រីជាឃាតករត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំឃាត់ខ្លួន ពាក់ព័ន្ធអំពើឃាតកម្ម។ ការឃាត់ខ្លួនធ្វើឡើង ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ លាវ លុយ ភេទស្រី អាយុ៤៣ឆ្នាំរស់នៅភូមិដងផ្តៀក ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក គឺជាប្រពន្ធជនរងគ្រោះឈ្មោះ យុន សារៀង។

គួររំលឹកថាករណីឃាតកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ខណៈជនរងគ្រោះជាប្តីកំពុងតែដេកលង់លក់នៅលើគ្រែក្រោមផ្ទះ។

សមត្ថកិច្ចបានប្រាប់ថាបន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យបានសារភាពថា តាំងពីរៀបការនិងគ្នាមករូបគាត់នឹងប្តីដែលគាត់សម្លាប់នោះមានកូនចំនួនពីរនាក់ជាចំណងដៃ ប្រុសម្នាក់ និងស្រីម្នាក់ តែពួកកូនៗរបស់គាត់បាននាំគ្នាទៅរកការងារធ្វើនៅឯទីក្រុងភ្នំពេញអស់ហើយ នៅសល់តែពួកគាត់ពីនាក់ប្តីប្រពន្ធនោះទេ។

ចំណែកមូលហេតុដែលបង្ខំចិត្តរបស់គាត់ ឲ្យដាច់ចិត្តហ៊ានសម្លាប់ប្តីគាត់នេះ ក៏ដោយសារតែអស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ ដែលប្តីរបស់គាត់បែកគំនិតមានស្រីផ្សេង ហើយតែងតែរករឿងឈ្លោះប្រកែក និងវាយដំច្រំធាក់មកលើរូបគាត់ជាប្រពន្ធស្ទើគ្មានលស់ថ្ងៃនោះទេ ឯរឿងលុយកាត់វិញនោះ ចាប់តាំងពីប្តីមានស្រីមក ប្តីមិនដែលឲ្យលុយកាក់ដល់រូបគាត់ជាប្រពន្ធយកមកចាយវាយឬក៏ទិញម្ហូបអាហារនោះដែរ គឺប្តីរបស់គាត់មើលនិងចាំចាប់តែកំហុសរបស់គាត់ជានិច្ច គាត់ធ្វើអ្វីក៏ខុស មិនដែលត្រូវចិត្តប្តីនោះទេ ធ្វើឲ្យជីវិតក្នុងគ្រួសារប្តីប្រពន្ធជួបតែរឿងក្តៅក្រហាយ រូបគាត់ជាប្រពន្ធដេកឱបទុក្ខរងតែទឹកភ្នែកទាំងថ្ងៃទាំងយប់ រួមជាមួយនឹងជេប្រមាថមើលងាយនិងវាយដំ ទើបធ្វើឲ្យគាត់ដាច់ចិត្តសម្លាប់ នៅពេលដែលឱកាសល្អមកដល់ ពេលឃើញប្តីរបស់គាត់មកពីរកស្រីវិញ ហើយប្រាស់ខ្លួនដេកនៅលើគ្រែក្រោមផ្ទះនោះ គាត់ក៏យកកាំបិតមកកាប់ផ្តាច់បំពុងករប្តីរបស់គាត់ដាច់ខ្យល់ស្លាប់ភ្មាមៗមួយរំពេច ហើយរូបគាត់ក៏រត់គេចខ្លួនបានមួយរយៈ ទើបសមត្ថកិច្ចចាប់ខ្លួនបាន។

ករណីនេះកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ពន្ធធនាគរខេត្តនៅល្ងាចថ្ងៃទី២៤ ខែមីនា នេះទៅតាមអំណាចនៃតុលាការខេត្តកំពង់ធំ៕SRP