ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំង

ជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ និងអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប បានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំង

លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ បានដឹកនាំ លោកអនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិកជ្រើសតាំង និងទីប្រឹក្សាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Lui Zhi Jie អគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាប។

ការជួបពិភាក្សាការងារនេះធ្វើឡើងនៅ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ នេះ។

នៅក្នុងជំនួបពិភាក្សារវាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ និងអគ្គកុងស៊ុលចិន ប្រចាំខេត្តសៀមរាបនេះ បានផ្តល់លទ្ធផលវិជ្ជមាន លើវិស័យទេសចរណ៍យ៉ាងខ្លាំងដោយ លោកឧកញ៉ាប្រធាន បានស្នើតាមរយៈ ឯកឧត្តមអគ្គកុងស៊ុល អោយជំរុញប្រជាជនចិន មកលេង ខេត្តសៀមរាប អោយបានកាន់តែច្រើន ជាពិសេសអ្នកវិនិយោគិន អោយមកបណ្តាក់ទុក ឬចាប់ដៃគូអាជីវកម្មជាមួយសហគ្រិន នៅខេត្តសៀមរាប នេះផ្ទាល់តែម្តងផងដែរ៕SRP