ឃាត់អ្នកជល់មាន់​ចំនួន១១នាក់​ នៅ​ស្រុក​កោះសូទិន​

ខេត្តកំពង់ចាម៖អ្នកជល់មាន់​ចំនួន ១១នាក់​ រួមនឹង​វត្ថុតាងមួយចំនួន​ ត្ត្រូវបានកម្លាំង​សមត្ថកិច្ច​ខេត្ត​កកំពង់ចាម ឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសង​ជល់​មាន់​។

ការបង្ក្រាបធ្វើឡើងនៅចំណុចក្រោមដេីមស្វាយ​ ស្ថិតនៅភូមិ​កំពង់ស្ដីកណ្ដាល​ ឃុំកំពង់រាប​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ នៅថ្ងៃទី១២ ខែមីនា​ ​ឆ្នាំ២០២៣​នេះ។

ប្រតិបត្តិការនេះ ដោយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ នគរបាលស្រុក​កោះសូទិន​ និងអាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថាករណីនេះ ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕SRP