
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង នៅថ្ងៃសុក្រ នេះ សម្តេចតេជោ ហ៊ុន សែន បានបង្រៀនលោក ស៊ន តារា ថា ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។ សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ។
សម្តេចតេជោ បញ្ជាក់ថា ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម។ សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ៦-៧ កក្កដា ១៩៩៧ មិនដូចការចោទប្រកាន់របស់ពួកប្រឆាំងថា សម្ដេចបានវៃធ្វើបាបម្ដាយនោះទេ៕SRP

