ខេត្តកំពង់ចាម៖មនុស្សចំនួន ១៧ នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងមួយកន្លែង។
សេចក្ដីរាយការណ៍បានអោយយដឹងថា ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សេចក្ដីរាយការណ៍បានបន្តថា លទ្ធផលការបង្រ្កាប ចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យទាំង១៧នាក់ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ដោយបានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន៕SRP

