ខេត្តសៀមរាប៖ផ្ទះមួយខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលា ម៉ោង ៩និង៣០នាទីយប់ នៅភូមិគោកចាស់ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
របាយការណ៍របស់នគរបាលប៉ុស្តិ៍ឃុំ សសរស្តម្ភ បានអោយដឹងថា ផ្ទះម្ចាស់ឈ្មោះ ក្អោប សារឹម ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរធ្វើស្រែ នៅនៅភូមិគោកចាស់ឃុំ សសរស្តម្ភ
ស្រុកពួក ខេត្តសៀមរាប។ ផ្ទះផ្ទះដែលរងការឆាបឆេះ ធ្វើពីថ្មក្រោម ជញ្ជាំងក្តា ប្រក់សង្កសីប្រវែង 8×7ម៉ែត។ ករណីនេះ
ក្នុងពេលកំពុងកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រជាការពារនិងប្រជាពលរដ្ឋ ជួយសង្គ្រោះពន្លត់និង រថយន្តពន្លត់អគ្គីភ័យបានជួយអន្តរាគន៍ប្រើប្រាស់ទឹក ចំនួន ១ឡាន។
របាយការណ៍បានបន្តថា ហេតុការព៍ខាងលើបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង។តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ មូលហេតុ: បឋម ទុស្សេ ឆ្លងចរន្តអគ្គីសនីក្នុងផ្ទះផ្នែកខាងលើ៕SRP

