ម៉ូតូបុ..កគោយន្តកន្ត្រៃដឹកអុស បណ្ដាលឱ្យស្លា..ប់បុរសម្នាក់នៅ ស្រុកសូទ្រនិគម

0

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗខណៈជិះម៉ូតូទៅបុកគោយន្តកន្ត្រៃ។

ហេតុការណ៍បានកើតឡើង ម៉ោង២០និង ៣០ ថ្ងៃទី១៥ ខែកម្ភ: ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៦៤ នៅភូមិត្រាចពក ឃុំពពេល​ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍នេះ ម៉ូតូ ហុងដា ពណ៌ក្រហម ​ ស្លាកលេខសៀមរាប 1B-7464 បើកបរក្នងទិសដៅពីជើងទៅត្បូង បានទៅបុកប៉ះពីក្រោយចំហៀងខាងឆ្វេងគោយន្តកន្ត្រៃ Kubota ពណ៌ក្រហម​ បើកបរស្របទិសគ្នាពីជើងទៅត្បូង ក្នុងនោះ
ខូចខាត ម៉ូតូ១ គ្រឿង ផងដែរ។ មូលហេតុ  អ្នកបើកបរម៉ូតូ បើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ។ វត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកដើម្បីបន្តនិតិវិធី៕SRP